កម្ពុជា និងអឺរ៉ុប រួមគ្នាអនុវត្តកម្មវិធីថ្មី៤ តម្លៃជាង $៨៥,៦លាន ដោយផ្តោតលើវិស័យថាមពល

កម្ពុជា និងសហភាពអឺរ៉ុប (EU) បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គាំទ្រនិងអនុវត្តកម្មវិធីធំៗចំនួនបួន ដែលផ្តោតលើការលើកកម្ពស់ខ្សែសង្វាក់តម្លៃប្រកបដោយនិរន្តរភាព ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ ដែលមានតម្លៃសរុប ៨៥,៦ លានដុល្លារ។

ពិធីសម្ពោធកម្មវិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ Jutta Urpilainen តំណាងមកពីរដ្ឋសមាជិកសហភាពអឺរ៉ុប ព្រមទាំងមន្ត្រីជាន់ខ្ពស់មកពីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន។

យោងតាមសេចក្តីប្រកាសព័ត៌មាន កម្មវិធីថ្មីទាំង៤នេះមានគោលបំណងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ពង្រឹងសន្តិសុខថាមពល និងរួមបញ្ចូលផលិតផលកម្ពុជាទៅក្នុងទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ ការគាំទ្ររបស់សហភាពអឺរ៉ុប​ ក៏រួមបញ្ចូលផងដែរនូវវិធានការនានាពាក់ព័ន្ធនឹងអង្គការក្រៅរដ្ឋាភិបាលក្នុងការលើកកម្ពស់ការផ្លាស់ប្តូរបៃតង។

កម្មវិធីទាំង៤នោះ មានតម្លៃជាទឹកប្រាក់សរុប ៨៥​,៦លានដុល្លារ ក្នុងនោះរួមមាន៖

ទី១) កម្មវិធីភាពជាដៃគូដើម្បីអភិវឌ្ឍនិរន្តភាពប្រព័ន្ធកសិកម្ម និងស្បៀងនៅកម្ពុជា មានថវិកាសរុប១៨,៤លានដុល្លារ ដែលក្នុងនោះមានសហិរញ្ញប្បទានពីប្រទេសអាឡឺម៉ង់ ចំនួន ៧,៨លានដុល្លារ។

ទី២) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប ដើម្បីការប្រើប្រាស់ថាមពលដោយចីរភាពក្នុងវិស័យឧស្សហកម្ម មានថវិកាសរុប ៦,៥លានដុល្លារ។

ទី៣) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលបច្ចេកទេស ២០២៤-២០២៧ មានថវិកាសរុប ចំនួន ៥៣,១លានដុល្លារ។

ទី៤) កម្មវីធីភាពជាដៃគូសហភាពអឺរ៉ុប ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម មានថិវកាសរុប ៧,៦លានដុល្លារ ដែលក្នុងនោះមានសហិរញ្ញប្បទានពីប្រទេសអាឡឺម៉ង់ ចំនួន ៣,៣លានដុល្លារ។​

ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញ និងពង្រឹងភាពជាដៃគូនាពេលអនាគតជាមួយសហភាពអឺរ៉ុបលើវិស័យពហុវិស័យ។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា៖ “ការចាប់ផ្តើមកម្មវិធីថ្មីទាំងបួននេះនៅក្នុងវិស័យអាទិភាព នឹងដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០” ។

លោកជំទាវ Jutta Urpilainen បាននិយាយថា EU ប្តេជ្ញាចំពោះភាពជាដៃគូរបស់ខ្លួនជាមួយកម្ពុជា ក្នុងនាមជាក្រុមអឺរ៉ុប ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរបៃតង និងឌីជីថល និងរួមដំណើរជាមួយប្រទេសកម្ពុជាតាមរយៈការបញ្ចប់ការសិក្សានាពេលខាងមុខពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច។

លោកជំទាវ Jutta Urpilainen បានលើកឡើងថា៖​ “ដំណើរទស្សនកិច្ចនេះគឺជាឱកាសដ៏ល្អសម្រាប់សហភាពអឺរ៉ុប និងកម្ពុជាក្នុងការទទួលយកនូវកិច្ចសហប្រតិបត្តិការយូរអង្វែង ខណៈពេលដែលយើងមើលឆ្ពោះទៅរកអនាគតរួមគ្នា តាមរយៈការបើកដំណើរការកម្មវិធីថ្មីចំនួនបួនក្នុងវិស័យសំខាន់ៗ គាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការបង្កើតការងារ និងជំរុញកិច្ចសហប្រតិបត្តិរឹងមាំក្នុងវិស័យសំខាន់ៗ”។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនិងក្រុមហ៊ុនមួយរួមគ្នាអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វលើផ្ទៃដី ៦០០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង

រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា […]

កូរ៉េនឹងជំរុញវិនិយោគិនកូរ៉េឱ្យមកបណ្តាក់ទុននៅក្នុងខេត្តព្រះសីហនុ

អគ្គនាយកសេដ្ឋកិច្ចនៃប្រទេសកូរ៉េ នឹងជួយជំរុញអ្នកវិនិយោគក […]

សហភាពអឺរ៉ុបផ្តល់ថវិកាបន្ថែម ៨លានអឺរ៉ូ ជួយកម្មវិធីអាហារូបករណ៍លើជំនាញវិទ្យាសាស្ត្រនៅកម្ពុជា

មូលនិធិបន្ថែមមានគោលបំណងលើកកម្ពស់សេដ្ឋកិច្ចផ្អែកលើចំណេះដ […]

ជប៉ុនចង់សិក្សាលទ្ធភាពបើកមន្ទីរពេទ្យឯកជនមួយនៅភ្នំពេញដើម្បីជំរុញវិស័យសុខាភិបាលកម្ពុជា

គណៈប្រតិភូជប៉ុនបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងក […]

កម្ពុជា-កូរ៉េ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ៦

ជំនួបកម្រិតខ្ពស់រវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា […]

សមាគមអ្នកសាងសង់កម្ពុជា និង EuroCham ចុះអនុស្សរណៈយោគយល់គ្នាដើម្បីលើកកម្ពស់វិស័យសំណង់

គណៈកម្មាធិការអចលនទ្រព្យ និងសំណង់នៃសភាពាណិជ្ជកម្មអឺរ៉ុបប […]