សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅឋានមានស្ថិរភាពល្អក្នុងឆ្នាំ២០២១ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី
សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋាន (RPPI) ត្រូវបានចងក្រងដើម្បីតាមដានស្ថានភាពទីផ្សារអចលនទ្រព្យ លំនៅឋាន ហើយលទ្ធផលបានបង្ហាញថា ទីផ្សារនេះមានស្ថិរភាពទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ យោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា តម្លៃលំនៅដ្ឋានសរុប ក្នុងឆ្នាំ ២០២១ កើនឡើង ១០,៩ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ដែលបង្ហាញថាទីផ្សារលំនៅដ្ឋាននៅតែបន្ត មានភាពទាក់ទាញសម្រាប់អ្នកទិញ ទោះបីជាមានការរីករាតត្បាតនៃជំងឺកូវីដក៏ដោយ។ ការកើនឡើងនៃតម្លៃសរុបជាទូទៅ អាចកើតឡើងដោយសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ ក្នុងការតភ្ជាប់តំបន់ផ្សេងៗនៅកម្ពុជា និងតម្រូវការខ្ពស់សម្រាប់ផ្នែកដែលមានតម្លៃសមរម្យ និងមធ្យមនៅក្នុងតំបន់ ជុំវិញទីក្រុងភ្នំពេញ ដែលជាលទ្ធផលនៃការកើនឡើងនៃការផ្លាស់ប្តូរលំនៅដ្ឋានរបស់ប្រជាជនពីខេត្តមកធ្វើការ និង សិក្សានៅទីក្រុង។
អានបន្ថែមកម្ពុជានឹងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac នៅក្នុងប្រទេសខ្លួនផ្ទាល់តែម្តង
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ រវាងសហគ្រាសឱសថកម្ពុជា និងក្រុមហ៊ុន Sinovac Life Sciences នៃសាធារណរដ្ឋប្រជាមានិតចិន ដែលអាចឲ្យកម្ពុជា មានលទ្ធភាពវេចខ្ចប់វ៉ាក់សាំងបាន ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ជាមួយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អ្នកឧកញ៉ា ជីង សុភាព អគ្គនាយិកាសហគ្រាសឱសថកម្ពុជា លោក Gao Qiang អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Sinovac Life Sciences Co.,Ltd។ ក្រោមអនុស្សារណៈយោគយល់គ្នា សហគ្រាសឱសថកម្ពុជាត្រូវបានផ្តល់សិទ្ធិក្នុងការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Sinovac Life Sciences Co., Ltd.។ ឯកឧត្ត មម ប៊ុនហេង លើកឡើងថា ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ អាចឲ្យកម្ពុជាមានលទ្ធភាពវេចខ្ចប់វ៉ាក់សាំង […]
អានបន្ថែមរដ្ឋនឹងបោះទុនសង់រោងចក្រវ៉ាក់សាំងខ្លួនឯង បើក្រុមហ៊ុនបានអាជ្ញាបណ្ណហើយមិនសង់
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា នឹងបញ្ចេញលុយរដ្ឋ មកសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ ដោយខ្លួនឯង ប្រសិនបើក្រុមហ៊ុនបានអាជ្ញាបណ្ណហើយនៅមិនព្រមសាងសង់។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោកាល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ ថ្លែងក្នុងពិធីនេះ សម្ដេច ហ៊ុន សែន បានចោទសួរក្រសួងសុខាភិបាលពីភាពយឺតយ៉ាវនៃដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅកម្ពុជា ដោយបញ្ជាឱ្យរាយការណ៍ជូនសម្ដេចជារៀងរាល់សប្ដាហ៍ ហើយថាប្រសិនជាក្រុមហ៊ុនធ្វើមិនកើតឱ្យដកអាជ្ញាបណ្ណចេញវិញ ទុកឱ្យរដ្ឋជាអ្នកធ្វើវិញ។ សម្តេចបន្តដូច្នេះថា «ផ្នែកពាក់ព័ន្ធត្រូវពិភាក្សាគ្នាឡើងវិញ ពីដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន យើងមិនឱបទុកនោះទេ បើឯកជនមិនធ្វើ រដ្ឋត្រូវបញ្ចេញលុយ ដើម្បីដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នេះឱ្យបានឆាប់ ហើយក្នុងករណីកូវីដ-១៩ រលាយរលត់ពីផែនដីនេះ យើងក៏អាច យករោងចក្រនោះទៅផលិតវ៉ាក់សាំងផ្សេងៗទៀត ដើម្បីបំពេញតម្រូវការសង្គមផងដែរ»។ គួរបញ្ជាក់ដែរថា ការប្រកាសថារដ្ឋនឹងបញ្ចេញលុយសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ និងព្រមានដកអាជ្ញាបណ្ណក្រុមហ៊ុនផលិតវ៉ាក់សាំងដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលចេញវិញនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីទទួលការរាយការណ៍ពីភាគីចិនថា ភាគីកម្ពុជាមានការយឺតយ៉ាវក្នុងការបង្កើតរោងចក្រផលិត៕
អានបន្ថែមក្រសួង៖ រោងចក្រផលិតវ៉ាក់សាំងកូវីដក្នុងស្រុកនឹងបើកដំណើរការនៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ
រោងចក្រផលិតតវ៉ាក់សាំងកូវីដ១៩ ក្នុងស្រុកដំបូងបង្អស់នៅកម្ពុជា ដែលជាសហការរវាងរដ្ឋាភិបាលកម្ពុជា និងចិន គ្រោងនឹងបើកដំណើរការផលិតនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងប្រាប់អ្នកសារព័ត៌មានពីយប់ថ្ងៃទី១៥ ថា បច្ចុប្បន្ន ក្រុមការងាររបស់កម្ពុជា និងចិន កំពុងធ្វើការរួមគ្នាយ៉ាងសកម្ម ដើម្បីជំរុញឱ្យមានការផលិតវ៉ាក់សាំងនៅកម្ពុជាឆាប់ៗ។ លោកជំទាវ ថ្លែងថា៖ «រោងចក្រសម្រាប់វេចខ្ចប់ និងច្រកនូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលផលិតនៅកម្ពុជាអាចនឹងដំណើរការនៅចុងឆ្នាំ២០២២នេះ ឬអាចចេញជាលទ្ធផលពេញលេញនៅដើមឆ្នាំ២០២៣»។ លោកជំទាវ បន្ដថា បន្ទាប់ពីមានចំណារឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានោះមក មន្រ្តីក្រសួងសុខាភិបាលបានធ្វើការជួបពិភាក្សាគ្នាតាមរយៈវីដេអូពីចម្ងាយជាមួយភាគីចិនជាបន្តបន្ទាប់ ទាក់ទងនឹងការធ្វើរោងចក្រវេចខ្ចប់នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅប្រទេសកម្ពុជា។ ទោះយ៉ាងណា ទីតាំងរោងចក្រផលិតវ៉ាកសាំងកូវីដ១៩ មិនត្រូវបានបង្ហាញនៅឡើយទេ។
អានបន្ថែមមជ្ឈមណ្ឌលព្យាបាលព្យាបាលកូវីដខ្នាតធំ នៅខណ្ឌព្រែកព្នៅ បើកការដ្ឋានសាងសង់ជាផ្លូវការ
រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ ខ្នាតធំមួយកន្លែង នៅខណ្ឌព្រែកព្នៅ។ ការដ្ឋានមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ ថ្មីនេះ បើកចំពេលដែលកម្ពុជាមានចំនួនឆ្លងកូវីដ១៩ប្រភេទថ្មី អូមីក្រុងកើនឡើងដល់ទៅ ៣ខ្ទង់ ក្នុងមួយថ្ងៃ។ ពិធីបើកការដ្ឋាននេះ ធ្វើឡើងនៅថ្ងៃទី ១៤ ខែកុម្ភៈ ក្រោមវត្តមានរបស់ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មានឈ្មោះជាផ្លូវការថា មណ្ឌលព្យាបាលជំងឺកូវីដ១៩ តេជោសន្តិភាព គម្រោងនេះត្រូវបានសាងសង់លើផ្ទៃដី ៧ហិកតា នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ មណ្ឌលនេះមានសរុបចំនួន ១១អគារ នឹងអាចដាក់គ្រែបានសរុបចំនួន ១៥ ០០០គ្រែ រួមទាំងការព្យាបាលកម្រិតធ្ងន់ និងកម្រិតស្រាល។ ការសាងសង់ត្រូវបានកំណត់ឱ្យបានរួចរាល់ ក្នុងរយៈពេល ១ ឆ្នាំ។
អានបន្ថែមការលើកលែងពន្ធសម្រាប់វិស័យទេសចរណ៍ និងសណ្ឋាគារ បន្តដល់ខែមិថុនា ២០២២
រដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដការអនុគ្រោះពន្ធដល់វិស័យទេសចរណ៍ សណ្ឋាគារ និងអាកាសចរណ៍ រហូតដល់ខែមិថុនា ឆ្នាំ២០២២។ ការលើកលែងនេះ ជាការបន្តពីថ្ងៃផុតកំណត់ចាស់ នៅខែមីនា ២០២២ ទិសដៅដើម្បីផ្តល់ការគាំទ្របន្ថែម ដល់ធុរជនពាក់ព័ន្ធ ក្នុងការកែលម្អ និងត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរក្រោយបើកប្រទេសពេញលេញ។ (អានបន្ថែម) ការផ្តល់ការអនុគ្រោះនេះ ត្រូវបានប្រកាសដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹក ២២ ខែធ្នូ ឆ្នាំ២០២១នេះ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា៖ «រាជរដ្ឋាភិបាល នឹងបន្តផ្តល់ការ-អនុគ្រោះផ្នែកពន្ធ ដូចដែលបានដាក់ចេញនៅក្នុងវិធានការអន្តរាគមន៍ទាំង១០ជុំកន្លងមក សម្រាប់ឆមាសទី១ នៃឆ្នាំ ២០២២ ដល់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩»។ គួរបញ្ជាក់ថា ក្រៅពីលើកលែងពន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ក៏គ្រោងទម្លាក់កញ្ចប់ហិរញ្ញប្បទានបន្ថែមទៅដល់អាជីវករទេសចរណ៍ និងសណ្ឋាគារ ដើម្បីឱ្យពួកគេយកធ្វើជាទុនក្នុងការស្ដារ ជួសជុល កែលម្អ ឬពង្រីកទីតាំង ពេលបើកអាជីវកម្មឡើងវិញ។ ជំនួយហិរញ្ញវត្ថុនេះ នឹងធ្វើឡើងនៅក្រោមគម្រោងសហហិរញ្ញប្បទានជាមួយធនាគារដៃគូ ដោយទំហំកម្ចីនឹងមិនធំទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឱ្យកម្មវិធីនេះ […]
អានបន្ថែមកម្ពុជា-វៀតណាម កំពុងពន្លឿនការងារបើកដំណើរការច្រកព្រំដែនឡើងវិញ
កម្ពុជា-វៀតណាម កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានប្រជុំពិភាក្សាការងាររួមគ្នា ដើម្បីពន្លឿនកិច្ចព្រមព្រៀងប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនគោក ពិសេសឈានទៅបើកដំណើរការច្រកព្រំដែនរវាងប្រទេសទាំងពីរឡើងវិញឆាប់ៗនេះ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តម សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា៖ «រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កំពុងតែបើកដំណើរការប្រទេសឡើងវិញស្ទើរទាំងស្រុងហើយ បន្ទាប់ពីកម្ពុជាមានស្ថានភាពធូរស្រាលកូវីដ-១៩»។ «ហេតុនេះ រដ្ឋាភិបាលកម្ពុជា ក៏បានពិនិត្យមើលឡើងវិញនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការនានាជាមួយប្រទេសវៀតណាមបន្តទៀត ជាពិសេសការងារបើកច្រកព្រំដែនរវាងប្រទេសទាំងពីរឱ្យដំណើរការឡើងវីញផងដែរ»។ ឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ក៏បានសាទរដល់កម្ពុជាចំពោះស្ថានភាពធូរស្រាលកូវីដ-១៩។ ឯកឧត្តម ក៏បានស្នើដល់ភាគីកម្ពុជាជួយពិនិត្យលទ្ធភាពរៀបចំបើកនូវច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ ដែលមានច្រកទ្វារព្រំដែនមួយចំនួនមិនទាន់បានបើកដំណើរការនៅឡើយ។ គួរបញ្ជាក់ថា ភាគីទាំងពីរ មិនទាន់បញ្ជាក់ច្បាស់ពីឈ្មោះច្រកព្រំដែនដែលនឹងត្រូវបើកឡើងវិញនោះឡើយ។ ក្រៅពីច្រកព្រំដែនវៀតណាម កម្ពុជា និងថៃ ក៏គ្រោងនឹងបើកច្រកព្រំដែន ៤ កន្លែង ឡើងវិញផងដែរ រួមមាន ច្រកព្រំដែន ប៉ោយប៉ែត-បានឃ្លងលើក ច្រកព្រំដែនគីឡូ ១៣-បានខៅឌិន ច្រកម៉ាឡៃ-បានណុងព្រឿ និងច្រកបឹងត្រកួន-បានតាប្រាយ៉ា។ (អានបន្ថែម)
អានបន្ថែមកម្ពុជា និងថៃ គ្រោងបើកច្រកទ្វារព្រំដែន ៤កន្លែង ឡើងវិញឆាប់ៗនេះ
អាជ្ញាធរខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងអាជ្ញាធរខេត្តស្រះកែវ នៃប្រទេសថៃ បានពិភាក្សាលើការបើកច្រកព្រំដែនឡើងវិញ ដែលត្រូវបានបិទបណ្តោះអាសន្ន ដោយសារបញ្ហាកូវីដ១៩។ ការពិភាក្សានេះ ធ្វើឡើងរវាងមន្រ្តីជាន់ខ្ពស់ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងអភិបាលខេត្តស្រះកែវ កាលពីថ្ងៃទី ១៥ ខែធ្នូ កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ Thaiger កាលពីថ្ងៃទី១៦ ធ្នូ កន្លងទៅ។ លទ្ធផលនៃកិច្ចប្រជុំ គឺភាគីនៃប្រទេសទាំង២ ឯកភាពគ្នាចង់បើកច្រកព្រំដែនចំនួន ៤ កន្លែងឡើងវិញ ប៉ុន្តែកាលបរិច្ឆេទបើកនៅមិនទាន់បង្ហាញ ព្រោះភាគីទាំងត្រូវពិភាក្សាបន្ត ពាក់ព័ន្ធនឹងការត្រួតពិនិត្យសុខភាពដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ បើតាមប្រភពដដែល ច្រកព្រំដែនទាំងពីរ មានដូចជាច្រកព្រំដែន ប៉ោយប៉ែត-បានឃ្លងលើក ច្រកព្រំដែនគីឡូ ១៣-បានខៅឌិន ច្រកម៉ាឡៃ-បានណុងព្រឿ និងច្រកបឹងត្រកួន-បានតាប្រាយ៉ា។
អានបន្ថែមរដ្ឋគ្រោងផ្ដល់កម្ចីបន្ថែមដល់អាជីវករសណ្ឋាគារនិងទេសចរណ៍ ដើម្បីជួសជុលនិងកែលម្អទីតាំង
ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ គ្រោងទម្លាក់កញ្ចប់ហិរញ្ញប្បទានបន្ថែម ដល់ទៅអាជីវករទេសចរណ៍ និងសណ្ឋាគារ ដើម្បីឱ្យពួកគេយកធ្វើជាទុនក្នុងការស្ដារ ជួសជុល កែលម្អ ឬពង្រីកទីតាំង ពេលបើកអាជីវកម្មឡើងវិញ។ ការផ្តល់ហិរញ្ញប្បទាននេះដល់វិស័យទាំង២ នឹងធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាបានបើកទទួលទេសចរបរទេសចាក់វ៉ាក់សាំងឡើងវិញកាលពីខែវិច្ឋិកា កន្លងមក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី១៤ ខែធ្នូ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ជំនួយហិរញ្ញវត្ថុនេះ នឹងធ្វើឡើងនៅក្រោមគម្រោងសហហិរញ្ញប្បទានជាមួយធនាគារដៃគូ។ ឯកឧត្តម បញ្ជាក់ថា ជំនួយហិរញ្ញប្បទាននេះ សម្រាប់ជួយដល់វិស័យទេសចរណ៍ មានដូចជា សណ្ឋាគារ ភោជនីយដ្ឋាន នៅក្នុងតំបន់សំខាន់ៗយកទៅប្រើប្រាស់ ដើម្បីបើកដំណើរការ កែលម្អ និងពង្រីកសេវាកម្មរបស់ពួកគេ។ «យើងជួយគាត់នេះ មិនមែនយើងជូនទៅគាត់ឱ្យធ្វើសណ្ឋាគារថ្មីទេ ប៉ុន្តែនៅពេលដែលគាត់ឈប់ មិនមានប្រតិបត្តិការក្នុងរយៈពេល១ឆ្នាំកន្លះកន្លងមកនេះ គឺគាត់ប្រហែលជាមានការខ្វះខាតសាច់ប្រាក់ ដើម្បីចាប់ផ្តើមប្រតិបត្តិការឡើងវិញ ដូច្នេះគឺយើងជួយដើម្បីធ្វើការកែលម្អប៉ុណ្ណោះ» ឯកឧត្តម បានបន្ដ។ នៅក្រោមគម្រោងនេះ ទំហំកម្ចីនឹងមិនធំទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឱ្យកម្មវិធីនេះ នឹងអាចជួយដល់ប្រតិបត្តិករច្រើន។
អានបន្ថែមមជ្ឈមណ្ឌលព្យាបាលព្យាបាលកូវីដខ្នាតធំ គ្រោងនឹងសាងសង់លើដី ៦ ហិកតា នៅខណ្ឌព្រែកព្នៅ
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាជាថ្មីម្តងទៀតទៅកាន់អភិបាលរាជធានីភ្នំពេញ ឱ្យសហការជាមួយក្រសួងសុខាភិបាល ត្រូវពន្លឿនការងារសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ ខ្នាតធំ ថ្មីមួយ ឱ្យបានរួចរាល់មុនឆ្នាំ២០២៣ ខាងមុខនេះ។ សម្តេចចេញបទបញ្ជាដូច្នេះ ក្នុងកិច្ចអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែធ្នូ នេះ។ មជ្ឈមណ្ឌលព្យាបាលកូវីដ១៩ ថ្មីនេះ គឺជាមានខ្នាតធំ ដែលបំពាក់ដោយឧបករណ៍ទំនើបៗ និងអាចដាក់មនុស្សបានរាប់ម៉ឺននាក់ និងផ្នែកសង្គ្រោះបន្ទាន់រាប់រយគ្រែផងដែរ។ បើយោងតាមកិច្ចចុះពិនិត្យទីតាំងរបស់អភិបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល មជ្ឈមណ្ឌលព្យាបាលថ្មីនេះ អាចនឹងត្រូវសាងសង់លើផ្ទៃដីទំហំប្រមាណជាង ៦ហិកតា នៅខណ្ឌព្រែកព្នៅ ប៉ុន្តែនៅខណៈពេលនេះ មិនទាន់មានការសម្រេច ឬបង្ហាញទីតាំងជាក់លាក់ ជាផ្លូវការនៅឡើយទេ។ សម្ដេចបញ្ជាក់ថា រដ្ឋាភិបាលនឹងប្រគល់កន្លែង ឬទីតាំងដែលរដ្ឋាភិបាលបានប្រើប្រាស់សម្រាប់ព្យាបាលកូវីដ-១៩ កន្លងមក ដូចជាទីតាំងរៀបអាពាហ៍ពិពាហ៍ ឌឺព្រីមៀរ សែន សុខ អគាររៀបអាពាហ៍ពិពាហ៍កោះពេជ្រ អគាររៀបអាពាហ៍ពិពាហ៍ ពិភពថ្មី ជាដើម ទៅឱ្យឯកជនវិញនៅចុងខែធ្នូ ឆ្នាំ២០២១នេះ។ លើសពីនេះ ក្រោយមជ្ឈមណ្ឌលព្យាបាលថ្មីសង់រួច នឹងបន្ដផ្ទេរអ្នកជំងឺចេញពីពហុកីឡដ្ឋានអូឡាំពិក ដើម្បីទុកបម្រើដល់វិស័យកីឡាវិញ។ (អានបន្ថែម)
អានបន្ថែម