សម្តេច ៖ កម្ពុជាគ្រោងសង់មន្ទីរព្យាបាលកូវីដធំទំនើបមួយ ជំនួសឱ្យទីតាំងបណ្ដោះអាសន្នបច្ចុប្បន្ន

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថាកម្ពុជាគ្រោងសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ ដ៏ធំ និងទំនើបមួយ ដើម្បីផ្ទេរអ្នកជំងឺចេញពីពហុកីឡដ្ឋានអូឡាំពិក និងទីតាំងបណ្ដោះអាសន្នរបស់ឯកជននានា ដើម្បីយកទៅប្រើឱ្យត្រូវមុខងារវិញ។ ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្រុងព្រៃវែង កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។ (អានបន្ថែម) សម្តេចហ៊ុន សែន បានឱ្យដឹងថា កម្ពុជាគ្រោងសាងសង់មជ្ឈមណ្ឌលព្យាបាលកូវីដ១៩ មួយ ខ្នាតធំនៅភ្នំពេញឆាប់ៗនេះ ហើយមន្ទីពេទ្យថ្មីនេះនឹងបំពាក់ឧបករណ៍ទំនើបៗ ពិសេសអាចដាក់មនុស្សបានរាប់ម៉ឺននាក់ និងផ្នែកសង្គ្រោះបន្ទាន់រាប់រយគ្រែផងដែរ។ ជាមួយគ្នានេះ សម្តេច ក៏បានបញ្ជាទៅឱ្យអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង រកទីតាំង និងពន្លឿនការងារសាងសងមន្ទីពេទ្យពេទ្យថ្មី ពោលគឺត្រូវសាងសង់រួច និងអាចផ្ទេរអ្នកជំងឺចេញពីពហុកីឡដ្ឋានអូឡាំពិក ដើម្បីទុកបម្រើដល់វិស័យកីឡាវិញ យ៉ាងយូរនៅឆ្នាំ ២០២២ ខាងមុខនេះ។ លើសពីនេះ សម្ដេចបញ្ជាក់ថា រដ្ឋាភិបាលនឹងប្រគល់កន្លែង ឬទីតាំងដែលរដ្ឋាភិបាលបានប្រើប្រាស់សម្រាប់ព្យាបាលកូវីដ-១៩កន្លងមក ដូចជា ទីតាំងរៀបអាពាហ៍ពិពាហ៍ ព្រីមៀរ សែន សុខ អគាររៀបអាពាហ៍ពិពាហ៍កោះពេជ្រ អគាររៀបរៀបអាពាហ៍ពិពាហ៍ ពិភពថ្មី ជាដើម ទៅឱ្យឯកជនវិញនៅចុងខែធ្នូ ឆ្នាំ២០២១នេះ។ […]

អាន​បន្ថែម

សម្ដេចថា កម្ពុជាទទួលបានសិទ្ធិផលិតពី Sinovac ហើយគ្រោងសង់រោងចក្រក្នុងស្រុកឆាប់ៗ

កម្ពុជាបានទទួលសិទ្ធពីក្រុមហ៊ុនរបស់ប្រទេសចិនរួចមកហើយ ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ ប្រភេទ Sinovac ដោយខ្លួនឯងក្នុងស្រុក ដោយមានការគាំទ្រពីរដ្ឋាភិបាលចិន និងរដ្ឋាភិបាលកម្ពុជា។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងពិធីសម្ពោធផ្លូវ៣៧ខ្សែ និងអាងប្រព្រឹត្តិកម្មទឹកកខ្វល់នៅខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែធ្នូ។ សម្តេចលើកឡើងថា ក្រុមហ៊ុនឯកជនក្នុងស្រុកមួយ ទទួលបានសិទ្ធិក្នុងការផលិតវ៉ាក់សាំង Sinovac នេះហើយ។ សម្តេចតេជោ ថ្លែងថា៖ «យើងបានទទួលសិទ្ធក្នុងការផលិតវ៉ាក់សាំងក្នុងប្រទេសយើង ដែលអាចផ្តល់លទ្ធភាពអាចឱ្យយើងទិញយកវ៉ាក់សាំងដែលជាផលិតផលសម្រេចយកមកប្រើប្រាស់ក្នងស្រុកយើង ហើយក៏អាចឱ្យក្រុមហ៊ុននាំចេញ ព្រោះយើងអត់ដឹងថាពេលណាកូវីដត្រូវចប់ទេ បានជាយើងស្វះស្វែង មិនត្រឹមតែដើររកទិញទេ យើងស្នើសុំការចែករំលែកពីមិត្តចិនចំពោះការផលិតវ៉ាក់សាំងទៅជាផលិតផលសម្រេច»។ គិតត្រឹមដើមខែធ្នូ កម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានប្រមាណ ៨៨% ធៀបនឹងប្រជាជនសរុប បច្ចុប្បន្នកម្ពុជាមានសល់វ៉ាក់សាំងកូវីដ១៩ក្នុងឃ្លាំង ប្រមាណ១០លានដុសទៀត។

អាន​បន្ថែម

រដ្ឋបាលក្រុងភ្នំពេញ អនុញ្ញាតឱ្យអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ដំណើរការឡើងវិញហើយ

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃព្រឹកថ្ងៃទី ៣០ វិច្ឆិកា ចេញសម្ដេចសម្រេចថ្មី អនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ តែត្រូវធ្វើតាមគម្លងប្រក្រតីភាពថ្មី។ តាមសេចក្តីសម្រេចថ្មីនេះ គឺកែប្រែទៅលើប្រកាសកាលពីម្សិលមិញ (២៩ វិច្ឆិកា) ដែលថាអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវផ្អាកសិនដោយត្រូវរង់ចាំរហូតដល់ក្រោយថ្ងៃទី៥ ខែធ្នូ។ ក្នុងសេចក្តីសម្រេចថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ទៅម្ចាស់ទីតាំង និងម្ចាស់អាជីវកម្មពាក់ព័ន្ធទាំងនោះ ឱ្យចាត់តាំងបុគ្គលិកប្រចាំការមុខច្រកចេញចូលដើម្បីត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង និងការអនុវត្តវិធានការសុខាភិបាលផ្សេងៗ។ ចំពោះករណីល្មើស រដ្ឋបាលនឹងចាត់វិធានការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត និងឈានដល់ការបិទទីតាំងទាំងស្រុង រីឯបុគ្គលល្មើស នឹងត្រូវអនុវត្តទណ្ឌកម្មតាមច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើសទាំងនោះ។ ការបើកដំណើរការឡើងវិញសេវាកម្សាន្ត គឺធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញកាលពីដើមខែវិច្ឆិកា និងចាប់ទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងឡើងវិញ។

អាន​បន្ថែម

កម្ពុជា-ថៃ គ្រោងបើកច្រកទ្វារអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែនឡើងវិញឆាប់ៗ នេះ

ភាគីកម្ពុជា និងភាគីថៃ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងមកនេះ បានប្រជុំពិភាក្សាត្រៀមបើកច្រកព្រំដែនអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែននានា នាពេលឆាប់ៗខាងមុខនេះ។ កិច្ចប្រជុំនេះ ចូលរួមដោយអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ និងអភិបាលខេត្តស្រះកែវ នៃប្រទេសថៃ ឯកឧត្តម បរិនបញ្ញា ភោធិសាធ។ ភាគីទាំង២ មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទបើកច្បាស់លាស់នោះទេ តែបញ្ជាក់ថាច្រកដែលនឹងត្រូវបើករួមមាន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកម៉ាឡៃ និងច្រកបឹងត្រកួន ដែលស្ថិតក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជា ច្រកទ្វារអន្តរជាតិគីឡូ១៣ នៅស្រុកសំពៅលូន ដែលស្ថិតក្នុងខេត្តបាត់ដំបងផងដែរ។ លើសពីនេះ ភាគីកម្ពុជាក៏បានស្នើសុំឱ្យពលរដ្ឋចេញ-ចូលទៅធ្វើការ ព្រឹកវិលល្ងាច១ថ្ងៃ ៣ ០០០នាក់ និងអ្នកអូសរទេះ ១ថ្ងៃ ៣០០ជើង តែត្រូវអនុវត្តតាមវិធានសុខាភិបាល។ សម្រាប់ពលករដែលមានប័ណ្ណឆ្លងព្រំដែន អាចចូលបាន៣ខែ សម្រាប់ការងារកសិកម្មតាមបន្ទាត់ព្រំដែន។ ខាងភាគីថៃ បានទទួលយកសំណើ ដើម្បីទៅរាយការណ៍ជូនរដ្ឋាភិបាលខ្លួន មុនចេញជាគោលការណ៍ឯកភាព៕

អាន​បន្ថែម

សម្ដេច ហ៊ុន សែន៖ ការបើកលើកនេះ នឹងមិនថយក្រោយទេ សេដ្ឋកិច្ចឆ្នាំក្រោយអាចកើនជាង៥%

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានព្យាករថា សេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើនជាង ៥% នៅឆ្នាំ២០២២ ដោយសារសកម្មភាពសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបើកប្រទេស ខណៈរដ្ឋក៏នៅតែបន្ដផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នៅថ្ងៃទី២៣ ខែវិច្ឆិកា។ (អានបន្ថែម) សម្តេចតេជោ មានប្រសាស៍ថា៖ «ឆ្នាំក្រោយ តាមច្បាប់ថវិកា កំណើនសេដ្ឋកិច្ច ៤,២% តែខ្ញុំថា អាចលើស៥%»។ «ការបើកប្រទេសលើកនេះ យើងនឹងមិនថយក្រោយវិញនោះទេ គឺដឹងតែឡើង ឃើញជាក់ច្បាស់តាមរយៈកំណើន សកម្មភាពសេដ្ឋកិច្ច និងសង្គម នានា ស្របពេលដែលការរីករាលជំងឺកូវីដ១៩ ស្ថិតក្រោមការគ្រប់គ្រងបាន» សម្ដេចបានបន្ដ។ គួរបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជាចង់ចំណាយថវិកាជាតិផ្ទាល់យ៉ាងហោច ២,៣ ពាន់លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ក្នុងនោះយ៉ាងហោច ១០០ លានដុល្លារសង់ស្ពានតាមទន្លេតូច និងស្ទឹងទូទាំងប្រទេស ខណៈនៅសល់នឹងសាងសង់ផ្លូវ និងស្ពានធំៗឆ្លងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់បន្ថែមទៀត។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងបរិស្ថានបើកដំណើរការឡដុតសំណល់កូវីដ និងសំណល់វេជ្ជសាស្ត្រនៅខេត្តសំខាន់ៗ ៤

ឡដុតកម្ទេចសំណល់វេជ្ជសាស្ត្រ និងសំណល់រឹងនានា ដែលមានសមត្ថភាពដុតសំរាមបានចន្លោះពី ៥តោន ដល់ ៧តោន ក្នុងមួយថ្ងៃ ត្រូវបានបើកដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី ២០ កញ្ញា កន្លងមកនេះ នៅខេត្តសំខាន់ៗ ចំនួន ៤ រួមមាន ខេត្តកែប ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តបាត់ដំបង។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ឡទាំងនេះនឹងជួយឱ្យរដ្ឋបាលខេត្តនីមួយៗ គ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សំខាន់ជាងនេះ ឡនេះ ក៏នឹងជួយគ្រប់គ្រងសំណល់គ្រោះថ្នាក់ពីមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ឬសំណល់វេជ្ជសាស្ត្រពីមន្ទីរព្យាបាលឱ្យកាន់តែប្រសើរឡើងផងដែរ។ ឯកឧត្តមបន្តថា ឡទាំង ៤ គឺស្ថិតក្នុងចំណោមឡចំនួន៥៤ ដែលក្រសួងបរិស្ថាន បានបំពាក់នៅក្រុង ស្រុក និងអង្គភាពចំនួន៥៤ ក្នុងរាជធានី-ខេត្តចំនួន២០។ គួរបញ្ជាក់ថា យោងតាមរបាយការណ៍ផ្តល់ពីមន្ទីរបរិស្ថាន សំណល់រឹងដែលបានបង្កើតឡើងនៅតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩នៅទូទាំងប្រទេស មានប្រមាណ១០០តោនក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន តែចំនួននេះអាចមានការធ្លាក់ចុះ ដោយសារតែ អត្រាឆ្លងជំងឺកូវីដ១៩មានការធ្លាក់ចុះ។

អាន​បន្ថែម

មណ្ឌលព្យាបាលកូវីដ-១៩ ថ្មីទាំង ២អគារ ក្នុងមន្ទីរពេទ្យជ័យជំនះ សាងសង់រួចរាល់ជាស្ថាពរ

អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំង២អគារ ដែលស្ថិតនៅក្នុងមន្ទីរពេទ្យជ័យជំនះ នៃក្រុងតាខ្មៅ ខេត្តកណ្តាល សាងសង់សម្រេចបាន១០០% ហើយ ដោយនឹងចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺក្នុងពេលឆាប់ៗនេះ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យការដ្ឋន កាលព្រឹកថ្ងៃទី១១ ខែសីហា។ អគារទាំង ២ នៃមន្ទីរពេទ្យជ័យជំនះ គឺជាអំណោយរបស់លោកជំទាវ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ជូនដល់រដ្ឋបាលខេត្តកណ្ដាល ដែលបានសាងសង់កាលពីខែ ខែមេសា កន្លងទៅ។ អគារទី១ មានកំពស់ ៥ ជាន់ និង ៧០ បន្ទប់ ខណៈអគារទី២ មានកម្ពស់ ៤ជាន់ និង ៦០បន្ទប់។ អគារទាំង២ នឹងអាចទទួលព្យាបាលអ្នកជំងឺបានប្រមាណជាង ៣០០នាក់។ ក្នុងឱកាសនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ស្នើឱ្យក្រុមវិស្វករសាងសង់អគារ បន្ថែមនូវប្រព័ន្ធពន្លត់អគ្គីភ័យស្វ័យប្រវត្តិបន្ថែមទៀតដើម្បីការពារសុវត្ថិភាពដល់អ្នកជំងឺ ក៏ដូចជាក្រុមមគ្រូពេទ្យផងដែរ។

អាន​បន្ថែម

រដ្ឋពិចារណាចង់កាត់បន្ថយការវិនិយោគសាធារណៈ ដើម្បីត្រៀមថវិកាប្រឆាំងជំងឺកូវីដ១៩

រដ្ឋាភិបាលកម្ពុជាកំពុងពិចារណាចង់កាត់បន្ថយការវិនិយោគសាធារណៈ ដើម្បីត្រៀមថវិកាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ សម្តេចមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាល ត្រៀមកាត់បន្ថយការវិនិយោគសាធារណៈបន្ថែមទៀត។ កន្លងទៅ រដ្ឋាភិបាលបានកាត់បន្ថយការចំណាយតាមស្ថាប័ន ទាំងថ្នាក់ជាតិ និងទាំងថ្នាក់ក្រោមជាតិ»។ «ប៉ុន្តែ បើចាំបាច់ ចំណាយលើគម្រោងធ្វើហេដ្ឋារចនាសម្ព័ន្ធ ក៏អាចនឹងកាត់បន្ថយដែរ»។ ទោះយ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា ក្នុងវិបត្តិកូវីដ១៩ កន្លងទៅ រដ្ឋាភិបាលមិនទាន់បានកាត់បន្ថយវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅឡើយទេ។ ជាក់ស្តែងក្នុងពេលកូវីដឆ្លងរាលដាលក្ដី រដ្ឋាភិបាលក៏នៅតែចំណាយធ្វើផ្លូវ តួយ៉ាងដូចជា ផ្លូវ ៣៤ ខ្សែក្រុងព្រះសីហនុ ផ្លូវ ៣៨ខ្សែ នៅសៀមរាប និងការតបណ្តាញអគ្គិសនីជាដើម។

អាន​បន្ថែម

សម្ដេច៖ ចំណាយលើវិបត្តិកូវីដ បើធៀបទៅចង់ស្មើនឹងចំណាយសង់ស្ពានឆ្លងទន្លេមេគង្គ ១០ ហើយ

រាជរដ្ឋាភិបាលកម្ពុជា កាលពីចុងសប្ដាហ៍នេះ បានបង្ហាញថា ខ្ទង់ចំណាយលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កើនឡើងជិតដល់ខ្ទង់ពាន់លានដុល្លារហើយ ឬប្រដូចទៅនឹងការសាងសង់ឆ្លងកាត់ទន្លេមេគង្គយ៉ាងហោច ១០ស្ពាន ឯណោះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា៖ «អ្វីដែលយើងបានចាយ យើងអាចធ្វើស្ពានឆ្លងទន្លេមេគង្គ បានប្រហែលជាមិនតិចជាង ១០ទេ ដែលយើងចាយកន្លងទៅ។ «ស្ពានខ្លះ ធ្វើអស់តែ ៥០លានដុល្លារ ទៅ ៦០លានដុល្លារ ទេ ប៉ុន្តែដើម្បីទប់ទល់នឹងកូវីដ យើងបានចាយអស់ច្រើនលានហើយ»។ ទោះជាយ៉ាងណាក្ដី សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ថា កម្ពុជាមិនក្ស័យធុននោះទេ ដោយនៅតែអាចគ្រប់គ្រងស្ថានភាពបាន ក៏ដូចជានៅតែបន្តអភិវឌ្ឍជាតិ និងហេដ្ឋារចនាសម្ព័ន្ធបានដូចមុន។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ កម្ពុជារកចំណូលបានជាង ៣ប៊ីលានដុល្លារ ក្នុងនោះ ១,៧ ប៊ីលានដុល្លារជាចំណូលពន្ធ និង ១,៣ប៊ីលានដុល្លារជាចំណូលគយ។ សម្រាប់រយៈពេល ៥ខែទៀត កម្ពុជាក៏គ្រោងនឹងបង្កើតចំណូលប្រមាណ ២ប៊ីលានដុល្លារ បន្ថែមទៀត។

អាន​បន្ថែម

កម្ពុជាសម្រេចដាក់វិធានការតឹងរឹងទូទាំងប្រទេស ១៤ថ្ងៃទៀត ដើម្បីបង្ការវីរុសកូវីដបំប្លែងថ្មី Delta

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីយប់ថ្ងៃទី ២៨ កក្កដា នេះ សម្រេចចេញសារាចរឱ្យគ្រប់ខេត្តក្រុងអនុវត្តវិធានការតឹងរឹងថ្មី ខណៈកម្ពុជាមានឱកាសប្រឈមនឹងរលកថ្មី និងទ្រង់ទ្រាយធំពីមេរោគកូវីដ-១៩ បំប្លែងថ្មី Delta។ វិធានការថ្មីនេះ នឹងត្រូវអនុវត្តទាំងយប់ ថ្ងៃទី២៩ ដល់ថ្ងៃទី ១២ សីហា ដែលរួមមាន៖ -សម្រេចដាក់បម្រាមគោចរចាប់ពីម៉ោង៩ យប់ដល់ម៉ោង ៣ ទៀបភ្លឺ សម្រាប់រាជធានីភ្នំពេញ និងទីរួមខេត្ត ប៉ុន្តែមានករណីលើកលែងមួយចំនួន ។ -បិទខ្ទប់ខេត្តព្រំដែនថៃទាំង៨ ដែលមានហានិភ័យឆ្លងកូវីដបំប្លែងថ្មី Delta ខេត្តទាំងនោះរួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ។ -ផ្អាកសកម្មភាពការងារ និងអាជីវកម្មដែលមានហានិភ័យខ្ពស់ ដូចជាខេធីវី ក្លិបរាត្រី ក្លិបបៀរហ្គាឌិន កន្លែងកម្សាន្តផ្សេង ហាងផឹកស៊ី រោងភាពយន្ត រោងកុន សារមន្ទីរ ក្លិបកីឡា មជ្ឈមណ្ឌលហាត់ប្រាណ ការប្រមូលផ្តុំមនុស្សលើសពី ១០នាក់ -ផ្អាកការទទួលទានអាហារនៅហាងអាហារ លើកលែករណីមួយចំនួន […]

អាន​បន្ថែម