សាលាក្រុងស្នើឱ្យគ្រប់ការដ្ឋានសំណង់ពង្រឹងអនុវត្តវិធានសុខាភិបាលឱ្យម៉ឺងម៉ាត់ជាងមុន

រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំម្ចាស់ការដ្ឋានសំណង់នៅភ្នំពេញទាំងអស់ ត្រូវរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ឱ្យម៉ឺងម៉ាត់ជាងមុន ដោយសារតែមានការឆ្លងជាបន្តបន្ទាប់លើបុគ្គលិក និងកម្មករ។ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ការដាក់កំហិតនេះ គឺដើម្បីធានាឱ្យបាននូវសុវត្ថិភាព របស់បុគ្គលិក និងកម្មករ ក៏ដូចជាដើម្បីជួយការពារបង្ការការកកស្ទះការងារក្នុងវិស័យសំណង់ជារួម ដែលកើតឡើងដោយសារវិបត្តិកូវីដផងដែរ។ សេចក្ដីណែនាំទាំងអស់មាន ១៤ ចំណុច ដែលសង្ខេបជារួមខ្លីៗមានដូចជា៖ -ម្ចាស់ការដ្ឋាន ឬអ្នកគ្រប់គ្រង់ការដ្ឋានសំណង់ ត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ បញ្ជីឈ្មោះ លេខទូរស័ព្ទ អាសយដ្ឋាន ឬទីតាំងស្នាក់នៅរបស់បុគលិក និងកម្មករ និយោជិតក្នុងអំឡុងពេលបំពេញការងារ។ -ចាត់ឱ្យមានអ្នកចែកម៉ាស វាស់កម្តៅ និងបាញ់ទឹកអាល់កុល ឬជែលអាល់កុល និងអនុវត្តការស្កេន QR Code ទប់ស្កាត់កូវីដ១៩ Stop Covid នៅតាមច្រកចេញ ចូលការដ្ឋាន។ -បើមានលទ្ធភាព ម្ចាស់ការដ្ឋាន ឬអ្នកគ្រប់គ្រង់ការដ្ឋានសំណង់ គួររៀបចំឱ្យមានបន្ទប់ស្នាក់នៅប្រចាំថ្ងៃជូនបុគ្គលិក និងកម្មករ និយោជិតរបស់ខ្លួន ដើម្បីងាយស្រួលគ្រប់គ្រង -មិនអនុញ្ញាតឱ្យបុគ្គលិក និងកម្មករ និយោជិត ចេញមកទទួលទានអាហារនៅក្រៅការដ្នាននោះទេ -បើទៅរួច គួរពិចារណា […]

អាន​បន្ថែម

សម្ដេចហ៊ុន សែន ព្រមានហាមបន្លំយកដីរដ្ឋ និងកាប់ឈើក្រោមលេសកប់សព និងធ្វើមឈូសអ្នកជំងឺកូវីដ

សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសកាលពីព្រឹកមិញនេះថា រដ្ឋបាលខេត្ត និងស្រុកនីមួយៗត្រូវបន្តវិធានការរៀបចំត្រៀមដីដើម្បីធ្វើជាកន្លែងបញ្ចុះ និងបូជាសពអ្នកជំងឺកូវីដឱ្យបានសមរម្យ ក៏ដូចជាត្រៀមឈើ និងប្រមូលទិញមឈូសមកស្ដុកទុកផងដែរ។ ប៉ុន្តែសម្ដេចក៏បានព្រមានថា ហាមមិនឱ្យមន្រ្តី និងអ្នកមានឥទ្ធិពលទាំងឡាយ ដែលរាស្រ្តហៅថាមន្រ្តីឃើញកន្ទេលធំបន្លំដេក ឆ្លៀតឱកាសនេះ ទន្រ្ទានយកដីរដ្ឋ និងបន្លំកាប់ឈើ ក្រោមលេសធ្វើក្តារមឈូស និងលេសធ្វើកន្លែងកប់សពជាដាច់ខាត។ សម្ដេចមានប្រសាសន៍ថា៖ «ត្រៀមដីឱ្យបានគ្រប់កន្លែង មួយខេត្តមិនមែនមានតែមួយទេ ព្រោះមិនមែនស្លាប់តែមួយកន្លែង។ ប៉ុន្តែសំខាន់បំផុតគឺកុំឆ្លៀតកាត់យកដី និងកាប់ឈើ សម្រាប់កប់សពកូវីដ ជាប្រយោជន៍ផ្ទាល់ខ្លួន កុំធ្វើទង្វើហ្នឹងដាច់ខាត»។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលគោរពរាល់សាសនា និងជនជាតិភាគតិច ដោយមិនត្រឹមតែមានឈាបនដ្ឋានបូជាទេ តែក៏បានត្រៀមធ្វើដីកន្លែងបញ្ចុះសពផងដែរ។ លើសពីនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងជួយថវិកាឱ្យរដ្ឋបាលខេត្តនានាចាប់ផ្ដើមប្រមូលទិញមឈូស មកត្រៀមផងដែរ។

អាន​បន្ថែម

អាជ្ញាធរខេត្តសៀមរាបសម្រេចយកវិទ្យាល័យអង្គរធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ កម្រិតស្រាល

មន្ទីរសុខាភិបាលខេត្ដសៀមរាប បានសម្រេចយកវិទ្យាល័យអង្គរ ដែលស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ធ្វើជាមជ្ឈមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ចាប់ពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ តទៅ។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដសៀមរាបបានឱ្យដឹងថា វិទ្យាល័យអង្គរនេះ មានជាង១០០បន្ទប់ ដែលអាចដាក់បានអ្នកជំងឺបានពី ៥០០ ទៅ ៦០០នាក់ ។ លោកបន្តថា ការយកវិទ្យាល័យអង្គរជាទីតាំងព្យបាល នឹងជួយសម្រួលដល់កន្លែងព្យាបាល ២ទៀត នៅមន្ទីរពេទ្យបង្អែកខេត្ដសម្រាប់អ្នកជំងឺមានកំរិតធ្ងន់ និងសង្គ្រោះបន្ទាន់ និងនៅសាលាគរុកោសល្ យនិងវិក្រឹតការខេត្ដសម្រាប់អ្នកជំងឺកម្រិតមធ្យម។ សូមបញ្ជាក់ថា ការបន្ថែមកន្លែងព្យបាលនេះ គឺដោយសារតែចំនួនការឆ្លងនៅខេត្តសៀមរាបកើនឡើងជាបន្តបន្ទាប់។ គិតត្រឹមយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១.០៣៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣៩១នាក់ និង ស្លាប់ចំនួន ១០នាក់ ៕

អាន​បន្ថែម

ចិនគ្រោងសង់មណ្ឌលចត្តាឡីស័កខ្នាតធំដើម្បីទប់នឹងកូវីដបំប្លែងថ្មី និងបង្ការវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ

ចិនគ្រោងនឹងសាងសង់មណ្ឌលចត្តាឡីស័កខ្នាតធំ នៅទីក្រុងពាណិជ្ជកម្មក្វាងចូវ ដើម្បីដាក់អ្នកដំណើរទាំងក្នុងស្រុក និងក្រៅស្រុកដែលចូលមកក្នុងខេត្ត ដើម្បីការពារមេរោគកូវីដបំប្លែងថ្មីដែលកំពុងដែរផ្ទុះខ្លាំង ព្រោះការធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឬមិនតឹងរឹងគ្រប់គ្រាន់សម្រាប់មេរោគបំប្លែងថ្មីនេះទេ។ នេះបើយោងតាមអ្នកជំនាញផ្នែកជំងឺឆ្លង លោក Zhong Nanshan តាមរយៈសារព័ត៌មាន South China Morning Post កាលថ្ងៃសុក្រកន្លងទៅនេះ។ មណ្ឌលចត្តាឡីស័កអន្តរជាតិខ្នាតធំនេះនឹងមានផ្ទៃក្រឡាសរុប ២៥០ ០០០ ម៉ែត្រការ៉ ដែលនឹងមានបន្ទប់សរុប ៥០០០ បន្ទប់ ជាបន្ទប់ដាច់ដោយឡែកពីគ្នា ដើម្បីការពារអនាម័យរបស់អ្នកដំណើរដែលមកពីតំបន់ហានិភ័យខ្ពស់។ លោក Zhong បានឱ្យដឹងថា គម្រោងសង់មណ្ឌលចត្តាឡីស័កដ៏ធំនេះ ទីមួយដើម្បីការពារមេរោគកូវីដបំប្លែងថ្មីដែលកាចសាហាវផង និងទី២ គឺដើម្បីការពារមិនឱ្យការឆ្លងទ្រង់ទ្រាយធំនៅពេលអនាគតដែលជាការបង្អាក់ចរន្តសេដ្ឋកិច្ចមួយយ៉ាងធ្ងន់ធ្ងរ។ លោកបន្តថា ការសង់មណ្ឌលចត្តាឡីស័កខ្នាតធំនេះ មិនត្រឹមតែធ្វើឡើងនៅទីក្រុងក្វាងចូវនោះ តែនឹងធ្វើឡើងនៅទីក្រុងពាណិជ្ជកម្មធំៗទាំងអស់នៅប្រទេសចិន ដូចជា សិនជិនជាដើម ព្រោះការបើទីក្រុងទាំងនោះ ឆ្លងទ្រង់ទ្រាយធំ ចរន្តសេដ្ឋកិច្ចនឹងមានបញ្ហា។

អាន​បន្ថែម

កាស៊ីណូខ្នាតយក្សហុងកុងដែលគ្រោងនឹងបើកនៅខេត្តកោះកុង ត្រូវបានពន្យារពេលម្ដងទៀត

ក្រុមហ៊ុនហុងកុង Century Entertainment International Holdings បានសម្រេចពន្យារពេលបើកកាស៊ីណូថ្មីនៅតំបន់តារាសាគរនៃខេត្តកោះកុងម្ដងទៀត ក្រោយពន្យារជាច្រើនលើកច្រើនសារដោយសារវិបត្តិកូវីដ១៩។ នេះបើយោងតាមសារព័ត៌មាន IGA កាលថ្ងៃទី ៣ ឧសភា កន្លងមកនេះ។ នេះជាលើកទី៣ ហើយ ដែលក្រុមហ៊ុនពន្យារពេលបើកដំណើរការ ពោលគឺកាលពីខែកុម្ភៈ ពន្យារទៅខែមីនា ហើយពន្យារទៅចុងខែមេសា។ ដូច្នេះ ការពន្យារលើកនេះ ក្រុមហ៊ុនមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការបើកឡើយ ដោយនឹងរង់ចាំមើលស្ថានភាពជាក់ស្ដែង។ (អានបន្ថែម) យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Century Entertainment កាលពីថ្ងៃសុក្រ កន្លងមក ដោយសារតែវិធានការបិទខ្ទប់ ការងាររៀបចំបើកកាស៊ីណូថ្មីដែលរួមមានការធ្វើតេស្តប្រព័ន្ធ និងការបណ្តុះបណ្តាលបុគ្គលិក គឺនៅទ្រឹងគ្មានដំណើរការទៅមុខនោះទេ។ ប៉ុន្តែក្រុមហ៊ុននឹងបន្តធ្វើការងារណាដែលអាចធ្វើទៅបាន ធ្វើយ៉ាងដើម្បីបើកកាស៊ីណូឱ្យបាន នៅពេលស្ថានភាពកូវីដធូរស្បើយ។ គួរបញ្ជាក់ផងដែរថា កាស៊ីណូ Century Entertainment ពីមុន ទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Sunshine Bay Hotel ខេត្តព្រះសីហនុ ប៉ុន្ដែត្រូវប្ដូរទៅទីតាំងថ្មីវិញនៅតារាសាគរ ដោយសារតែកិច្ចព្រមព្រៀងចាស់ បានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។ (អានបន្ថែម) ទីតាំងថ្មីកាស៊ីណូថ្មីនេះ […]

អាន​បន្ថែម

អាជ្ងាធរសម្រេចផ្អាករោងចក្រមួយចំនួននៅខេត្តតាកែវ ខណៈករណីវិជ្ជមាននៅតែបន្តកើនឡើង

បន្ទាប់ពីរកឃើញកម្មកររោងចក្រមានផ្ទុកកូវីដ១៩ រដ្ឋបាលខេត្តតាកែវបានសម្រេចផ្អាកដំណើរការរោងចក្រចំនួន៤ នៅស្រុកបាទី ជាបណ្តោះអាសន្ន ហើយកម្មករជាង១២០០នាក់ ក៏តម្រូវឱ្យធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។ នេះយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី៣ ខែឧសភា។ សេចក្តីប្រកាសបញ្ជាក់ថារោងចក្រទាំង៤ នេះ នឹងត្រូវផ្អាកចង្វាក់ផលិតកម្មចាប់ពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។ រោងចក្រទាំង៤ នេះ រួមមាន៖ ១៖ ក្រុមហ៊ុន ភីវី អ៊ុនដាសស្រ្ទី (ខេមបូឌា) ដែលមានកម្មករសរុបចំនួន ៧៦៤នាក់ ២៖ ក្រុមហ៊ុនហួរ លីមី (ខេមបូឌា) ដែលមានកម្មករសរុបចំនួន១៤០នាក់ ៣៖ ក្រុមហ៊ុនលូន វៃ ថេកស្តាយ ដែលមានកម្មករ សរុបចំនួន១៩នាក់ និង ៤៖ ក្រុមហ៊ុនលីនតុន មេនូហ្វេកធើរីងដែលមានកម្មករសរុបចំនួន ២៧៨ នាក់។ រដ្ឋបាលខេត្តតាកែវ ក៏បានណែនាំឱ្យនិយោជកនៃក្រុមហ៊ុនទាំង៤នេះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ ស្រាវជ្រាវ និងរុករកអ្នកប៉ះពាល់ផ្សេងៗទៀត។ ក្រោយពីរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ជាច្រើន រដ្ឋបាលខេត្តតាកែវ កាលពីពេលថ្មីៗនេះ ក៏ទើបសម្រេចបិទខ្ទប់ភូមិមួយចំនួន និងបានផ្អាកបណ្តោះអាសន្ននូវអាជីវកម្ម និងការលក់ដូរនៅក្នុងផ្សារត្រាំខ្នាផងដែរ។

អាន​បន្ថែម

រដ្ឋបាលខេត្តកំពង់ស្ពឺសម្រេចយកដីឡូតិ៍មួយកន្លែងធ្វើផ្សារជាបណ្ដោះអាសន្ន

រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចរៀបចំផ្សារជាបណ្តោះអាសន្ន លើដីឡូតិ៍របស់លោកឧកញ៉ា ឈួន គឹមសាន ក្នុងទីរួមខេត្តកំពង់ស្ពឺ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ នេះបើយោងតាមការប្រកាសរបស់រដ្ឋបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៨ ខែមេសា នេះ។ ផ្សារបណ្តោះអាសន្ននេះ មានតូបទាំងអស់ជាង ២០០តូប ដោយប្រជាជនអាចដាក់លក់ដោយមិនគិតថ្លៃឈ្នួលតូបនោះឡើយ។ ថ្លែងក្នុងឱកាសចុះពិនិត្យទីតាំងដីឡូតិ៍ផ្ទាល់ ឯកឧត្តមអភិបាលខេត្ត វ៉ី សំណាង បានឱ្យដឹងថា ផ្សារនេះធ្វើឡើងដើម្បីរក្សាបានគម្លាតសង្គម និងអនាម័យ តាមរយៈការត្រួតពិនិត្យច្បាស់លាស់។ «ការលក់នៅផ្សារនេះនេះ នឹងមានទាំងសោភ័ណភាព សុវត្ថិភាព និងជួយរក្សាកាត់បន្ថយការឆ្លងនៃជំងៃកូវីដ-១៩ បានមួយកម្រិត» ឯកឧត្តមបានបន្ត។ គួរបញ្ជាក់ផងដែរថា ការបង្កើតផ្សារបណ្ដោះអាសន្នខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីខេត្តកំពង់ស្ពឺ មានអត្រានៃការឆ្លងរាលដាលជំងឺកូវីដ១៩ ច្រើន សរុបចំនួន២៦នាក់ ដោយរដ្ឋបាលខេត្ត ក៏បានសម្រេចបិទខ្ទប់តំបន់ និងទីផ្សារមួយនៅក្នុងខេត្តចំនួនផងដែរ៕

អាន​បន្ថែម

អាជ្ញាធរសម្រេចបិទកាស៊ីណូទាំងអស់នៅប៉ោយប៉ែត ក្រោយរកឃើញករណីវិជ្ជមានបន្ថែម

រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាឱ្យបិទកាស៊ីណូទាំងអស់នៅក្នុងខេត្ត ពិសេសនៅភូមិសាស្រ្តក្រុងប៉ោយប៉ែតជាបណ្តោះអាសន្ន ក្រោយរកឃើញករណីវិជ្ជមានជាច្រើននៅក្នុងខេត្ត។ នេះបើយោងតាមសេចក្តីប្រកាសជាផ្លូវការកាលពីថ្ងៃទី ២៧ ខែមេសា។ កាលពីថ្ងៃទី ២៧ មេសា នេះ មានករណីវិជ្ជមានដល់ទៅ ១៧១ ករណី នៅក្នុងខេត្តបន្ទាយមានជ័យ ទើបធ្វើឱ្យរដ្ឋបាលខេត្តសម្រេចបិទអាជីវកម្មមួយរយៈសិន ដោយមិនទាន់មានកំណត់កាលបរិច្ឆេទបើកវិញទេ។ លោក ឈឿន ក្រៃយ៉ុង នាយករដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យថ្លែងថា ការផ្អាកអាជីវកម្មកាស៊ីណូនៅក្នុងខេត្តនេះ ផ្តើមចេញពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ ពីអ្នកលេងនៅក្នុងកាស៊ីណូ។ នេះបើយោងតាមសារព័ត៌មានភ្នំពេញប៉ុសិ៍។ លោក ឈឿន ក្រៃយ៉ុង ថ្លែងថា៖ «ដោយមើលពីការផ្ទុះនេះ រដ្ឋបាលខេត្តក៏បានសម្រេចផ្អាករាល់កាស៊ីណូដែលកំពុងធ្វើអាជីវកម្មនៅក្នុងក្រុងប៉ោយប៉ែតទាំងអស់។ បើមិនមានការពាក់ព័ន្ធទេ គឺមិនមានការបិទកាស៊ីណូនេះដែរ»។ គួរបញ្ជាក់ផងដែរថា ស្ថានភាពឆ្លងក្នុងសហគមន៍នៅកម្ពុជានៅតែបន្ត ទីក្រុងភ្នំពេញ តាខ្មៅ និងនៅតាមបណ្តាខេត្តមួយចំនួននៅតែបន្តបិទខ្ទប់។ ថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវដំណើរការអាជីវកម្មសំខាន់ៗចំនួន ៣កន្លែង នៅក្រុងព្រះសីហនុ ក្នុងរយៈពេល១៤ថ្ងៃ បន្ទាប់ពីរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ បន្ថែមទៀត។ (អានបន្ថែម)

អាន​បន្ថែម

អាជ្ញាធរផ្អាកដំណើរការរោងចក្រ ផ្សារ មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ មួយចំនួនទៀតនៅក្រុងព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវដំណើរការអាជីវកម្មសំខាន់ៗចំនួន ៣កន្លែង នៅក្រុងព្រះសីហនុ ក្នុងរយៈពេល១៤ថ្ងៃ បន្ទាប់ពីរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ បន្ថែមទៀត។ នេះបើលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុដែលចេញផ្សាយកាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ អាជីវកម្មទាំង៣កន្លែងរួមមាន៖ ១) មជ្ឈមណ្ឌលពាណិជ្ជកម្ម«តារាសំណាង» ដែលស្ថិតនៅផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ២) រោងចក្រផលិតស្បែកជើង «ញូវ ស្តារ» ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១ ៣) ផ្សារ «យាយទូច ញូវ ស្តារ» ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១។ ការផ្អាកអាជីវកម្មទាំង ៣កន្លែងនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ក្នុងអំឡុងពេល១៤ថ្ងៃនេះ។ យ៉ាងណាមិញ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានស្នើឲ្យម្ចាស់អាជីវកម្មទាំងអស់ ចូលរួមសហការជាមួយក្រុមគ្រូពេទ្យ។ ដោយឡែក ចំពោះអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្អាកការចេញ-ចូល នៅទីតាំងខាងលើនេះជាដាច់ខាត។ គួររម្លឹកថា ដោយសារករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍នៅប្រទេសកម្ពុជានៅតែមិនមានការថយចុះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានសម្រេចប្រែក្លាយសណ្ឋាគារ មន្ទីពេទ្យ អគាររៀបមង្គលការ ធ្វើជាមន្ទីរពេទ្យ ពិនិត្យ […]

អាន​បន្ថែម

ចិនប្រគល់មន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នងឱ្យរដ្ឋបាលខេត្តព្រះសីហនុជាផ្លូវការហើយ

អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នង នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលសាងសង់ឡើងក្រោមជំនួយពីប្រទេសចិន បានបញ្ចប់ការសាងសង់ និងត្រូវប្រគល់ជូនភាគីកម្ពុជាជាផ្លូវការហើយ។ កម្មវិធីប្រគល់អគារនេះធ្វើឡើងតាមប្រព័ន្ធអនឡាញ កាលពីដើមសប្ដាហ៍កន្លងមកនេះ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាឯកឧត្តម Wang Wentian រដ្ឋមន្ដ្រីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង និងអភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន។ បើយោងតាមស្ថានទូតចិននៅកម្ពុជា ក្រៅពីជួយសាងសង់មន្ទីរពិសោធន៍ សំណាកភាគីចិនក៏នឹងបញ្ជូនក្រុមអ្នកជំនាញ ដើម្បីមកជួយសម្រួលដល់ការដំឡើងបរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ និងបណ្ដុះបណ្ដាលជូនបុគ្គលិកសុខាភិបាលដែលពាក់ព័ន្ធផងដែរ។ ឯកអគ្គរដ្ឋទូតចិនឯកឧត្តម Wang បានសម្ដែងមោទនភាពយ៉ាងខ្លាំងដែលតែងតែបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

អាន​បន្ថែម