ក្រសួងសាធារណការ ៖ គម្រោងសាងសង់ធំៗរបស់រដ្ឋនៅដំណើរការធម្មតា ទោះមានការបិទខ្ទប់ក្ដី
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សុរិយា បានឱ្យដឹងថា ដំណើរការសាងសង់គម្រោងធំៗរបស់រដ្ឋ ដូចជាស្ពាន ថ្នល់ ប្រព័ន្ធលូបង្ហូរទឹក និងចម្រោះទឹកកខ្វក់នានា នៅតែបន្តតាមផែនការ ទោះបីទីតាំងមួយចំនួនស្ថិតក្នុងវិធានការបិទខ្ទប់ក្ដី។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «ទោះការបិទខ្ទប់បង្កឱ្យមានការលំបាកមួយចំនួនដូចជា ការធ្វើដំណើររបស់កងវិស្វកម្ម ឬការចុះត្រួតពិនិត្យគម្រោងក្ដី ប៉ុន្តែគឺមិនទាន់ប៉ះពាល់ដល់ដំណើរគម្រោងទាំងមូលទេ»។ «ដូចជាមិនទាន់មានអីប៉ះពាល់ទេ គម្រោងសាងសង់ធំៗ ដូចជាគម្រោង Expressway នៅដំណើរការធម្មតា ព្រោះគេធ្វើការនៅតាមការដ្ឋានតាមផ្នែក និងមានស្នាក់ការគម្រោងជាកង់ៗ ប៉ុន្តែបើឆ្លងពីខេត្តមួយទៅខេត្តមួយក៏ពិបាកដែរ» ឯកឧត្តម បានបន្ត។ ទោះជាយ៉ាងណា ឯកឧត្តម វ៉ាស៊ីម សុរិយា បញ្ជាក់ថា បើសិនវិធានការបិទខ្ទប់ និងបម្រាមគោចរ អូសបន្លាយ វានឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការសាងសង់ ព្រោះទាក់ទងនឹងការដឹកជញ្ជូនគ្រឿងចក្រ និងសម្ភារសាងសង់ពីក្រៅប្រទេសជាដើម។ គួបញ្ជាក់ផងដែរ គិតត្រឹមចុងខែមីនា គម្រោងផ្លូវល្បឿនលឿនសម្រេចបានជិត ៥០% ហើយ ដោយឡែក ការដ្ឋានស្ថាបនាផ្លូវ ៣៨ នៅសៀមរាបក៏សម្រេចបាន ៣០% ភាគរយហើយដែរ។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមផ្សារបោះដុំបន្លែធំជាងគេនៅភ្នំពេញត្រូវបានប្ដូរទីតាំងទៅខេត្តកណ្ដាល
ក្រោយមានករណីឆ្លងជាច្រើន កាលពីថ្មីៗនេះ អាជ្ងាធររាជធានីភ្នំពេញ បានសម្រេចបិទផ្សារដើមគរ ១៤ថ្ងៃ ដោយជាបណ្ដោះអាសន្ន អាជីវករអាចបើកលក់នៅទីតាំងថ្មី នៅខេត្តកណ្តាលវិញ។ នេះបើយោងរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ មេសា កន្លងមកនេះ។ ផ្សារបន្លែថ្មីជាបណ្តោះអាសន្ននេះ មានទីតាំងនៅតាមផ្លូវជាតិលេខ២ ជិតវង្វង់មូលកួរស្រូវ ចម្ងាយប្រមាណ ១៤គីឡូម៉ែត្រពីផ្សារដើមគរចាស់។ មកដល់ពេលនេះ មានបន្លែបង្ការមួយចំនួនបានដឹកចូលទៅក្នុងទីផ្សារនេះហើយ ដើម្បីផ្គត់ផ្គង់តម្រូវការពលរដ្ឋ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការបើកទីតាំងថ្មីនេះ គឺដើម្បី ការពារមិនឱ្យមានភាពរអះរអួលក្នុងការលក់ដូរ និងចែកចាយបន្លែបង្ការ ព្រោះផ្សារដើមគរជាផ្សារបោះដុំដ៏ធំ។ សូមបញ្ជាក់ថា ផ្សារដើមគរ ត្រូវបានបិទដោយសារតែការរីករាលដាលនៃជំងឺ កូវីដ-១៩ ចាប់ពីថ្ងៃទី១៨ ខែមេសា រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១៕
អានបន្ថែមCBRE៖ ឆ្នាំ២០២១ វិស័យអចលនទ្រព្យនឹងជួបហានិភ័យ ៣ ធំៗ
ការផ្គត់ផ្គង់លើសតម្រូវការ ការថមថយនៃរំហូរសាច់ប្រាក់ចូលក្នុងទីផ្សារ និងការពន្យារពេលបញ្ចប់ការដ្ឋាននៃគម្រោងអចលនទ្រព្យនានា គឺជាហានិភ័យចម្បងបំផុតដែលនឹងជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យក្នុងឆ្នាំ ២០២១ ក្រៅពីវិបត្តិកូវីដ។ នេះបើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia កាលពីថ្មីៗនេះ។ ការស្ទង់មតិនេះក៏បានបង្ហាញ ក្រៅពីហានិភ័យចម្បងទាំង ៣ខាងលើ ទីផ្សារក៏អាចនឹងត្រូវគំរាមកំហែងពីបញ្ហាផ្សេងៗទៀតដូចជា ការដាក់ទណ្ឌកម្មពីអន្តរជាតិ កង្វះហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរបទប្បញ្ញត្តិក្នុងស្រុក គ្រោះមហន្តរាយធម្មជាតិ និងហានិភ័យភូមិសាស្ត្រនយោបាយជាដើម។ យ៉ាងណាមិញ ហានិភ័យដែលលើកឡើងទាំងនេះ ជាក់ស្ដែងដូចជា ការដាក់ទណ្ឌកម្មពីឆាកអន្តរជាតិ និងការផ្លាស់ប្តូរបទប្បញ្ញត្តិក្នុងស្រុក រំពឹងថានឹងមិនសូវធ្ងន់ធ្ងរទេក្នុងឆ្នាំ ២០២១នេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ក្រៅពីហានិភ័យទាំងអស់នេះ ទីផ្សារអចលនទ្រព្យនៅពេលនេះក៏កំពុងរងសម្ពាធយ៉ាងខ្លាំងពីការផ្ទុះឡើងនៃព្រឹត្ដិការណ៍ ២០ កុម្ភៈ ផងដែរ។ នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia លោក James Hodge បានឱ្យដឹងថា៖ «មុនព្រឹត្តិការណ៍ ២០ កុម្ភៈ ឃើញថាទីផ្សារចាប់ផ្ដើមមានសន្ទុះខ្លាំងវិញហើយ ប៉ុន្តែការឆ្លងក្នុងសហគមន៍ បានធ្វើឱ្យទីផ្សារក្លាយជាមិនប្រាកដប្រជាវិញ។ ជាក់ស្ដែង តួលេខស្រាវជ្រាវរបស់យើង បានបង្ហាញតម្រូវការស្ទើរគ្រប់វិស័យទាំងអស់ធ្លាក់ចុះយ៉ាងខ្លាំង»។ លោកបន្តថា៖ «ប៉ុន្តែ ចំណុចល្អគឺកិច្ចព្រមព្រៀងទិញលក់ ឬជួល មួយចំនួនធំត្រូវបានធ្វើឡើងមុនព្រឹត្តិការណ៍ ២០ កុម្ភៈ […]
អានបន្ថែមCBRE៖ តម្លៃលក់បូរីជាមធ្យមថយចុះ ១៥% អំឡុងពេល ៦ ខែចុងក្រោយនេះ
តម្លៃលក់បូរី ជាមធ្យមថមថយប្រមាណ ១៣% ទៅ ១៩% សម្រាប់គ្រប់ប្រភេទផ្ទះទាំងអស់ អំឡុងរយៈពេល ៦ ចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍វិភាគទីផ្សារត្រីមាសទី១ ឆ្នាំ២០២១ របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយកាលពីម្សិលមិញនេះ។ របាយការណ៍ដដែលបានឱ្យដឹងថា ការធ្លាក់ចុះនៃតម្លៃនេះ ជាកត្តាបង្ហាញថាទីផ្សារបូរី ចាប់ផ្ដើមទទួលរងសម្ពាធពីវិបត្តិកូវី១៩ ហើយ បន្ទាប់ពីមានលំនឹង និងអាចទប់ទល់នឹងបញ្ហាជំងឺកាចសាហាវមួយនេះបានជាងមួយឆ្នាំ។ ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកសិក្សាស្រាវជ្រាវរបស់ CBRE កញ្ញា គីម គីនកេសា បានឱ្យដឹងថា៖ «ការធ្លាក់ថ្លៃនេះទៀតសោត មិនមែនដោយសារតែវិបត្តិកូវីដមួយមុខទេ ប៉ុន្ដែក៏ដោយសារតែការកើនឡើងនៃការប្រកួតប្រជែងក្នុងទីផ្សារ និងនិន្នាការនៃការផ្លាស់ប្តូរទីតាំងគម្រោងទៅជាយក្រុងផងដែរ»។ កញ្ញា បន្តថា៖ «ជាក់ស្ដែង នៅពេលដែលមានអ្នកអភិវឌ្ឍន៍កាន់តែច្រើនឡើង អតិថិជនក្នុងទីផ្សារក៏មានជម្រើសច្រើន តម្លៃក៏មានទំនោរនឹងធ្លាក់ចុះ។ ដូចគ្នានេះ ដោយសារគម្រោងបូរីនីមួយៗ បន្តខិតចេញទៅជាយក្រុងកាន់តែឆ្ងាយ បន្តិចម្ដងៗ តម្លៃដីដែលប្រើប្រាស់ដើម្បីអភិវឌ្ឍក៏ទាបជាងមុន ទើបធ្វើឱ្យតម្លៃលក់ក៏ធ្លាក់ចុះផងដែរ»។ របាយការណ៍ដដែលនេះ បានឱ្យដឹងទៀតថា ក្នុងរយៈពេល ៦ខែ ចុងក្រោយ ពោលគឺចាប់ពី ខែតុលាឆ្នាំ ២០២០ ដល់មីនា ឆ្នាំ ២០២១ […]
អានបន្ថែមកន្លែងបូជាសពអ្នកជំងឺកូវីដ-១៩ លើផ្ទៃដី១០ ហិកតា នៅកំពង់ស្ពឺ គ្រោងបញ្ចប់ការសាងសង់នៅ ខែមេសានេះ
សាលារាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ស្ពឺ កំពុងធ្វើការយ៉ាងសកម្មសាងសង់ឈាបនដ្ឋានបូជាសពអ្នកជំងឺកូវីដ-១៩ លើផ្ទៃដីប្រមាណ ១០ ហិកតា នៅស្រុកឱរ៉ាល់ ដោយរំពឹងថានឹងបញ្ចប់ការដ្ឋានឱ្យបាន បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ នាខែមេសា ខាងមុខនេះ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់កាសែតខ្មែរថាមស៍ កាលពីពេលថ្មីៗនេះថា ដោយសារកន្លែងបូជានៅកំពង់ស្ពឺមិនទាន់សាងសង់រួច សព្វអ្នកជំងឺនៅភ្នំពេញពេលនេះ នឹងត្រូវបូជានៅភ្នំពេញ។ ឯកឧត្តម បន្តថា គម្រោងនេះ រួមមានសាងសង់ឈាបនដ្ឋានស្ដង់ដាចំនួន ៦ ដោយមានទីតាំងស្ថិតនៅ ភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ទីតាំងមូលដ្ឋាននេះ គឺមានសុវត្ថិភាព និងមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ការសាងសង់ឈាបនដ្ឋាន បាន និងកំពុងធ្វើឡើងស្ទើគ្រប់ខេត្តក្រុង ក្រោយសម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានការត្រៀមទុកជាមុន។ (អានបន្ថែម)
អានបន្ថែមអ្នកឧកញ៉ា ពុង ឃាវសែ បរិច្ចាគថវិកា ២ លានដុល្លារដល់រដ្ឋាភិបាល ដើម្បីទិញមន្ទីរពេទ្យនគរទេព
ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា អ្នកឧកញ៉ា ពុង ឃាវសែ បានប្រកាសបរិច្ចាគថវិកា ២ លានដុល្លារអាមេរិក ជូនដល់រដ្ឋាភិបាលកម្ពុជា ដើម្បីទិញមន្ទីរពេទ្យនគរទេព ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ។ ការបរិច្ចាគត្រូវបានធ្វើឡើង ក្រោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៧ ខែមីនា កន្លងទៅ ប្រកាសចរចាទិញយកមន្ទីរពេទ្យនគរទេព ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យហ្លួងម៉ែ ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដថ្មីមួយទៀត។ ការទិញមន្ទីរពេទ្យនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើនចំនួនអ្នកឆ្លងយ៉ាងគំហុក ជាបន្តបន្ទាប់នៃព្រឹត្តិការណ៍ ២០ កុម្ភៈ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមចុងខែមីនា អ្នកឧកញ៉ា បានបរិច្ចាគថវិកាជូនរដ្ឋាភិបាលដើម្បីជួយទប់ស្កាត់ជំងឺកូវីដ ៤ ដងហើយ សរុបទឹកប្រាក់ជិត ១០លានដុល្លារ ។ (អានបន្ថែម) សម្រាប់អ្នកឧកញ៉ា ថវិកាបរិច្ចាគគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះក្នុងការជួយដល់រដ្ឋាភិបាលដោះស្រាយបញ្ហាកូវីដ។ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះ ក្រុមហ៊ុននានារបស់អ្នកឧកញ៉ាកន្លងមក ក៏បានជួយដោះស្រាយបញ្ហាកូវីដដោយប្រយោល ពោលគឺតាមរយៈគម្រោងធំៗតម្លៃរាប់ពាន់លានដុល្លារ ដែលជាកត្ដាជួយជំរុញសេដ្ឋកិច្ច និងបង្កើតការងារ។
អានបន្ថែមសរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (១៣ មីនា ២០២១)
មាតិកាប្រចាំសប្តាហ៍ ២៧ មីនា ២០២១៖ #1 ក្រសួងវប្បធម៌ច្រានចោលគម្រោងរីសតតម្លៃ ៣៥០លានដុល្លាររបស់ Naga នៅសៀមរាប [អានបន្ថែម] #2 រដ្ឋស្នើឱ្យម្ចាស់គម្រោង បន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុ ជូនអ្នកទិញផ្ទះឬខុនដូរយៈពេល ១ឆ្នាំ [អានបន្ថែម] #3 ពន្ធដារបើកឱ្យប្រើប្រាស់កម្មវិធីបង់ពន្ធអចលនទ្រព្យ តាមទូរស័ព្ទ ឬ GDT Taxpayer App [អានបន្ថែម] #4 ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម នៅមណ្ឌលគីរី ប្រវែង៣១៤គីឡូម៉ែត្រ សង់រួចរាល់ ៨០% ហើយ [អានបន្ថែម] #5 អណ្តូងមាសនៅខេត្តរតនគិរី បង្ហាញលទ្ធផលវិជ្ជមាន ក្រោយរណ្តៅ ៨០ កន្លែងត្រូវបានជីកធ្វើតេស្ដ [អានបន្ថែម] #6 រដ្ឋផ្ដល់សិទ្ធិពិសេសដល់មន្ត្រីក្រសួងដែនដី ៣៦១រូប ដើម្បីចាត់វិធានការធ្ងន់លើបទលើ្មសសំណង់ [អានបន្ថែម] ចុច Subscribe នៅលើ Construction & Property TV Channel ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។
អានបន្ថែមអគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នងនៅខេត្តព្រះសីហនុនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមីនានេះ
អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នង ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមីនា ឆ្នាំ២០២១នេះ។ នេះយោងបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទៅ ២៥ មីនានេះ។ ប្រភពដដែលបានឱ្យដឹងថា បរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ ដែល ជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ក៏នឹងរៀបចំដំឡើងនៅក្នុងដើមខែមេសា ផងដែរ។ ដោយឡែក អគារទាំងមូល នឹងដាក់ឱ្យដំណើរការជាផ្លូវការនៅចុងខែមេសា នេះ។ ជាមួយគ្នានេះដែរ ភាគីចិន ក៏នឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេសកម្ពុជា ដើម្បីសម្រួលដល់ការដំឡើងបរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ និងបណ្ដុះបណ្ដាលជូនបុគ្គលិកសុខាភិបាល ដែលពាក់ព័ន្ធផងដែរ។
អានបន្ថែមរដ្ឋាភិបាលសម្រេចយកទីតាំង ២ បន្ថែមទៀត ក្នុងខេត្តកំពង់ស្ពឺ ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩
ទីតាំងចំនួន២ ក្នុងខេត្តកំពង់ស្ពឺ រួមមានវិទ្យាស្ថានហ្វឹកហ្វឺន និងសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ត្រូវបានក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ សម្រេចយកមកធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩។ ឯកឧត្តម សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព បានឱ្យដឹងថាក្នុងកិច្ចចុះពិនិត្យទីតាំងជាក់ស្តែង កាលពីថ្ងៃទី២៤ ខែមីនា នេះថា ទីតាំងទាំង ២ របស់អង្គភាពទ័ពមួកខៀវនេះ គឺទុកសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ១៩ ទាំងសម្រាប់កងកំលាំងយោធា និងពលរដ្ឋស៊ីវិល។ ឯកឧត្តមបន្តថា៖ «ការសម្រេចនេះ គឺបានធ្វើឡើងបន្ទាប់ពីសង្កេតឃើញក្រុមគ្រូពេទ្យទ័ពមួកខៀវទាំងអស់មានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ។ ឧទាហរណ៍ដូចជា ការព្យាបាលអ្នកជំងឺទ័ពមួកខៀវមកពីសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល ៩នាក់ បានជាសះស្បើយជាដើម»។ គួរបញ្ជាក់ផងដែរថា សាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ មានទីតាំងស្រុកភ្នំស្រួច ចំណែកឯវិទ្យាស្ថានហ្វឹកហ្វឺន វិញ មានទីតាំងក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ ដោយសារការកើនឡើងយ៉ាងគំហុកនៃអ្នកដែលឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ មួយរយៈចុងក្រោយនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានសម្រេចប្រែក្លាយ សណ្ឋាគារ មន្ទីពេទ្យ និងទីតាំងសំខាន់ៗមួយចំនួនទៀត ធ្វើជាមន្ទីរពេទ្យ ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ផងដែរ៕
អានបន្ថែមមន្ទីរពេទ្យមួយកន្លែងទៀតនៅម្ដុំព្រៃសខណ្ឌដង្កោ នឹងក្លាយកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩
មន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ នឹងត្រូវយកធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ នេះបើយោងតាមការឱ្យដឹងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសពិនិត្យទីតាំងផ្ទាល់កាលពីព្រឹកថ្ងៃទី ១៩ ខែ មីនា នេះ។ មន្ទីរពេទ្យស្រ្ដីនគរទេពនេះ មានផ្ទៃដីទំហំជាង ១ហិកតា មានអគារទំហំ ២៥,០០០ម៉ែត្រការ៉េ កម្ពស់ ៥ ជាន់ និងអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០គ្រែ។ ជាងនេះទៀត មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដា ផងដែរ។ យ៉ាងណាមិញ សម្ដេច ហ៊ុន សែន មិនទាន់បានបញ្ជាក់ព័ត៌មានលម្អិត ក៏ដូចជាបញ្ជាក់ពីកាលបរិច្ឆេទនៃការអនុវត្តផែនការនេះទេ។ គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃជាមួយគ្នានេះ សម្ដេចក៏បានចុះពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋអតីតព្រះមហាក្សត្រនៃកម្ពុជាផងដែរ។ ស្ដូបនេះ បច្ចុប្បន្នសម្រេចប្រមាណ៩៥% ហើយ ដោយ គ្រោងនឹងបញ្ចប់នៅចុងខែមីនាឆ្នាំ ២០២១ នេះ៕
អានបន្ថែម