រាជធានីខេត្តនីមួយៗទូទាំងប្រទេសកំពុងបន្តសាងសង់កន្លែងបូជាសពអ្នកជំងឺកូវីដ-១៩

រាជធានីខេត្តនីមួយៗទូទាំងប្រទេស បាន និងកំពុងសម្រុកសាងសង់ឈាបនដ្ឋាន ឬកន្លែងបូជាសព ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងករណីដែលមានអ្នកទទួលមរណភាពពីជំងឺកូវីដ-១៩ ក្នុងខេត្តទាំងនោះ ខណៈចំនួនអ្នកឆ្លងទាក់ទិននឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនឡើងជាបន្តបន្ទាប់។ មកទល់បច្ចុប្បន្ន បើយោងតាមព័ត៌មានដែល ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យស្រង់បាន មានខេត្តក្រុងទាំងនោះរួមមាន៖ ១. ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែមីនា នេះ បានរៀបចំពិធីក្រុងពាលី ដើម្បីសាងសង់ឈាបនដ្ឋានសម្រាប់ត្រៀមបូជាសពអ្នកជំងឺកូវីដ-១៩ នៅបរិវេណវត្តកោះជុំ ស្ថិតនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង។ ២. ខេត្តក្រចេះ ក៏បានរៀបចំពិធីក្រុងពលីបញ្ចុះបឋមសិលាសាងសង់ឈាបនដ្ឋាន អ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅវត្តកន្រ្ទីង ភូមិកន្រ្ទីង សង្កាត់អូរប្ញស្សី ក្រុងក្រចេះ កាលពី ទី១៥ ខែមីនា។ ៣.ខេត្តកំពង់ចាម៖ ក៏បានត្រៀមសម្រាប់បូជាសព ដែលស្លាប់ដោយសារកូវីដ-១៩ នៅវត្តជោតនារាមបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម។ ៤.ខេត្តបាត់ដំបង៖ កាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក៏បានបើកកិច្ចប្រជុំពន្លឿនសម្រាប់ដំណើរការសាងសង់ឈាបនដ្ឋាន សម្រាប់រំលាយសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័សនាពេលខាងមុខនេះ។ ៥.រាជធានីភ្នំពេញវិញ ក៏បានត្រៀមផ្ទៃដីប្រមាណ១០ហិកតា ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្វើជាទីតាំងឡបូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នបានកំពុងមមាញឹកឈូសឆាយសាងសង់ទាំងយប់ទាំងថ្ងៃ។ […]

អាន​បន្ថែម

ប្រធានសមាគមអ្នកសាងសង់កម្ពុជាបរិច្ចាគ ៣ លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ

ថវិកាបរិច្ចាគ ៣លានដុល្លារ ដើម្បីទិញវ៉ាក់សាំងពីអ្នកឧកញ៉ា ពុង ឃាវសែ គ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះក្នុងចំណោមជំនួយជាច្រើនទៀតដែល សមាគមអ្នកសាងសង់កម្ពុជា កាណាឌីយ៉ាគ្រុប និងក្រុមហ៊ុន OCIC បានជួយដល់រដ្ឋាភិបាលដោះស្រាយបញ្ហាកូវីដដោយផ្ទាល់ និងដោយប្រយោលតាមរយៈគម្រោងធំៗតម្លៃរាប់ពាន់លានដុល្លារជាច្រើន។ អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក៏ដូចជាក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី ៨ ធ្នូ នេះ បានបរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ដូចដែលបានលើកឡើងខាងលើនេះ មិនមែនជាលើកទីមួយទេ ដែលអ្នកឧកញ៉ា ពុងឃាវសែ ផ្ទាល់បានចូលរួមចំណែកជួយដល់ប្រទេសជាតិ។ ក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដដំបូង អ្នកឧកញ៉ាក៏បានបរិច្ចាគថវិកាចំនួន ៥០០ ០០០ ដុល្លារដល់រដ្ឋាភិបាលផងដែរ ដែលចាត់ទុកថាជាការជួយដោយផ្ទាល់។ ក្រៅពីការបរិច្ចាគដោយផ្ទាល់ សមាគមអ្នកសាងសង់កម្ពុជា កាណាឌីយ៉ាគ្រុប និងក្រុមហ៊ុន OCIC ក៏បានចូលរួមចំណែកយ៉ាងសកម្ម និងជាបន្តបន្ទាប់ ជួយជំរុញសេដ្ឋកិច្ចកម្ពុជាតាមរយៈគម្រោងធំៗតម្លៃរាប់ពាន់លានដុល្លារជាច្រើន។ ទោះបីមានវិបត្តិកូវីដក្ដី មិនមានគម្រោងណាមួយដែលគ្រប់គ្រងដោយក្រុមហ៊ុន OCIC ត្រូវបានពន្យារពេលនោះទេ តែផ្ទុយទៅវិញបន្តបង្កើតការងារកាន់តែច្រើន។ […]

អាន​បន្ថែម