អូស្ត្រាលីផ្តល់ជំនួយស្តារសេដ្ឋកិច្ចដល់កម្ពុជា ៦៤លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ

រដ្ឋាភិបាលអូស្ត្រាលីសម្រេចផ្តល់ជំនួយ ៩០លានដុល្លារអូស្ត្រាលី (ឬស្មើនឹងជាង ៦៤លានដុល្លារអាមេរិក) និងជំនួយបច្ចេកទេសមួយចំនួនទៀត ដល់កម្ពុជា ដើម្បីយកអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ ពិសសដើម្បីស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។ នេះបើយោងតាមជំនួបរវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម PABLO KANG ឯកអគ្គរាជទូតនៃប្រទេសអូស្រ្ដាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា។ ទឹកប្រាក់នេះ នឹងត្រូវប្រើប្រាស់ក្នុងគម្រោងនានាដូចជាគំនិតផ្តួចផ្តើមភាពជាដៃគូមេគង្គ-អូស្ត្រាលី មជ្ឈមណ្ឌលមេគង្គ-អូស្ត្រាលីសម្រាប់ទឹក និងធារាសាស្ត្រ ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I) និងការវិនិយោគកសិចំណីអាហារជាដើម។ លើសពីនេះ មួយផ្នែកទៀតនៃថវិកាជំនួយ ក៏នឹងត្រូវប្រើប្រាស់ទៅលើការសិក្សាបង្កើតសួនកសិ-ឧស្សាហកម្ម ផងដែរ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសនេះ នឹងរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ-១៩ និងគំាទ្រវិស័យអាទិភាពជាច្រើន ដែលរងផលប៉ះពាល់ខ្លាំងពីវិបត្តិនេះ។

អាន​បន្ថែម

រដ្ឋបាលខេត្តពោធិ៍សាត់សង់ផ្ទះជូនជនពិការនិងអតីតយុទ្ធជនជាង ៦០០គ្រួសារ

រដ្ឋលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំនៅដីដំណាក់ត្រយឹង ត្រៀមសម្រាប់ ៦០០គ្រួសារ គោលដៅរដ្ឋបាលខេត្តពោធិ៍សាត់ កំពុងពន្លឿនការងារសាងសង់ផ្ទះសម្បែង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធជូនអតីតយុទ្ធជន និងជនពិការប្រមាណ៦២៨គ្រួសារ នៅក្នុងភូមិ «ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង» ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតមកទល់ពេលនេះ ក្រុមការងារសាងសង់ផ្ទះបានប្រមាណ ២០៥ខ្នងហើយ ខណៈកំពុងពន្លឿនការសាងសង់ជំហានទី២។ ក្រៅពីការងារសាងសង់ផ្ទះសម្បែង អាជ្ញាធរខេត្តក៏កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ តបណ្តាញអគ្គិសនី សាងសង់មណ្ឌលសុខភាព សាលារៀន ស្នាក់ការភូមិ ឈូសឆាយផ្លូវ និងសំណង់ចាំបាច់នានាផងដែរ។ តាមផែនការ ដី និងផ្ទះនឹងត្រូវប្រគល់ឱ្យ ៦២៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដី (លំនៅឋាន និងដីកសិកម្ម) ទំហំ ៧០ម៉ែត្រ x១៥០ម៉ែត្រ។

អាន​បន្ថែម

អាជ្ញាធរសៀមរាបគ្រោងសង់កន្លែងស្នាក់សមរម្យឱ្យជនអនាថានិងអ្នកសុំទាននៅតំបន់ភ្នំចង្រ្កានរយ

អាជ្ញាធរខេត្តសៀមរាប គ្រោងនឹងប្រមូលជនអនាថា និងអ្នកសុំទាននៅក្នុងក្រុងសៀមរាបទាំងអស់ យកទៅរស់នៅក្នុងតំបន់ភ្នំចង្រ្កានរយ នៃស្រុកវ៉ារិន ខណៈបច្ចុប្បន្នអាជ្ញាធរ និងភាគីពាក់ព័ន្ធ កំពុងត្រៀមសង់កន្លែងស្នាក់សមរម្យ ព្រមនឹងហេដ្ឋារចនាសម្ព័ន្ធចិញ្ចឹមជីវិតសម្រាប់ពួកគាត់។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានឱ្យដឹងក្នុងកិច្ចចុះពិនិត្យទីតាំងសហគមន៍ព្រៃឈើចង្ក្រានរយ កាលពីម្សិលមិញថា៖ «យើងនឹងសង់កន្លែងស្នាក់នៅឱ្យពួកគាត់ រៀបចំប្រព័ន្ធទឹកសម្រាប់ពួកគាត់ដាំដំណាំលក់យកកម្រៃចិញ្ចឹមជីវិតបាន»។ «ប៉ុន្តែយើងមិនមែនចែកដីឱ្យពួកគាត់ទេ តែពួកគាត់អាចរស់នៅទីនោះបាន ដោយអាចសហការជាមួយសហគមន៍ រកចំណូលពីការដាំបន្លែ និងចិញ្ចឹមសត្វ នៅទីនេះ» ។ លោកបន្តថា ពួកគាត់នឹងមានជីវភាពសមរម្យនៅទីនោះ ព្រោះចប់កូវីដ-១៩ តំបន់សហគមន៍ព្រៃឈើចង្ក្រានរយ នឹងមានអ្នកទេសចរមកកម្សាន្តច្រើន ខណៈពេលនេះអាជ្ញាធរក៏កំពុងរៀបចំជាប្រព័ន្ធផ្លូវតភ្ជាប់ទៅទីនោះផងដែរ។ ជាក់ស្ដែង ការរៀបចំទីតាំងសម្រាប់ជនអនាថា និង អ្នកសុំទាន នេះគឺជាជំហានមួយក្នុងការរៀបចំទីក្រុងក៏ឆ្លាតវៃ ពិសេសគឺស្របនឹងគោលដៅរបស់រដ្ឋក្នុងការអភិវឌ្ឍខេត្តសៀមរាបជាទីក្រុងឆ្លាតវៃ និងតំបន់ទេសចរណ៍លំដាន់អន្តរជាតិ។ (អានបន្ថែម) គួរបញ្ជាក់ថា សហគមន៍ព្រៃឈើ និងអេកូទេសចរណ៍ចង្ក្រានរយនេះ ស្ថិតនៅក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន មានផ្ទៃដីទំហំ៩ ១០៤ហិកតា បានបង្កើតឡើងកាលពីឆ្នាំ២០១០។

អាន​បន្ថែម

សាកលវិទ្យាល័យធំមួយចំនួននៅចិន ចង់មកជួយបង្រៀនវិស្វករខ្មែរឱ្យចេះសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើសុំឱ្យចិនជួយបង្ហាត់បង្រៀនវិស្វករកម្ពុជាឱ្យចេះកសាងហេដ្ឋារចនាសម្ព័ន្ធធំៗ ដោយខ្លួនឯង ខណៈបច្ចុប្បន្នកម្ពុជានៅខ្វះធនធានមនុស្សផ្នែកនេះច្រើនណាស់។ ការស្នើនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាការងារទ្វេភាគីរវាង ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម Li Xiaopeng រដ្ឋមន្ត្រីដឹកជញ្ជូននៃប្រទេសចិន កាលថ្ងៃទី២២ ខែមិថុនា នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា៖ «បច្ចុប្បន្ន ទោះកម្ពុជាមានវិទ្យាស្ថាន តេជោសែន សាធារណការហើយក្ដី យើងក៏នៅចង់ឱ្យចិនផ្តល់សាស្ត្រាចារ្យ និងអ្នកបច្ចេកទេស មកជួយបង្ហាត់បង្រៀនវិស្វករកម្ពុជាបន្ថែមទៀត ពោលគឺឱ្យចេះកសាងផ្លូវ ស្ពាន កំពង់ផែ ផ្លូវរថភ្លើង និងផ្លូវក្រោមដីជាដើម ដោយខ្លួនឯង»។ ជាការឆ្លើយតប ឯកឧត្តម Li Xiaopeng បានឱ្យដឹងថា វិទ្យាស្ថានបច្ចេកទេស និងសាកលវិទ្យាល័យមួយចំនួននៅប្រទេសចិន គឺមានបំណងចង់សហការជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើឱ្យប្រសើរឡើងដល់ការកសាងសមត្ថភាពវិស្វករបច្ចេកទេសកម្ពុជា។ គួរជម្រាប់ថា យោងតាមទិន្នន័យរបស់គណៈវិស្វករកម្ពុជា កម្ពុជាកំពុងត្រូវធនធានមនុស្សផ្នែកជំនាញវិស្វករបន្ថែមទៀត ខណៈសព្វថ្ងៃនេះមាននិស្សិតកម្ពុជាតែ ៣,៤ %ប៉ុណ្ណោះ ដែលសិក្សាជំនាញវិស្វកម្មសំណង់ […]

អាន​បន្ថែម

ពលរដ្ឋ ២៤គ្រួសាររស់នៅលើដីចំណីផ្លូវស្ម័គ្រចិត្តទទួលយកដំណោះស្រាយពីរដ្ឋបាលខេត្តកណ្តាល

ប្រជាពលរដ្ឋចំនួន២៤គ្រួសារ ដែលបានរស់នៅអាស្រ័យផលលើដីចំណីផ្លូវជាតិលេខ២១ នៅត្រង់ចំណុចចន្លោះ គ.ម ៨+៣៧៨ ដល់ គ.ម ៨+៧៣០ ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានយល់ព្រមទទួលដំណោះស្រាយផលប៉ះពាល់ហើយ ពីរដ្ឋបាលខេត្តកណ្តាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា ចំណីផ្លូវជាតិនេះ ក្រុមការងារបានធ្វើការប្រជុំសម្របសម្រួលជាច្រើនលើក-ច្រើនសារមកហើយ ខណៈពេលនេះពលរដ្ឋទាំង២៤គ្រួសារ បានចូលរួមសហការជាមួយ ក្រុមការងារជំនាញពាក់ព័ន្ធរបស់យើង រហូតបញ្ចប់វិវាទនេះ។ ជាមួយគ្នានេះ ឯកឧត្តមបន្តថា ពលរដ្ឋទាំង ២៤គ្រួសារ បានយល់ព្រមទទួលយកនូវសំណងនៃការដោះស្រាយផលប៉ះពាល់នេះ ដោយឈរលើគោលការណ៍ ឈ្នះ-ឈ្នះ ទាំងអស់គ្នា។ យ៉ាងណា ទោះជាមិនបានបញ្ជាក់ពីចំនួនសំណង និងដំណោះស្រាយច្បាស់លាស់ ប៉ុន្តែអាជ្ញាធរខេត្តបានចាត់ទុកការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋនេះ ជាគំរូមួយក្នុងការចូលរួមដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ២១ និងអភិវឌ្ឍន៍ខេត្តកណ្តាល៕ ជាមួយគ្នានេះដែរ ថ្មីៗនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាថ្មីម្ដងទៀត ដើម្បីពន្លឿនរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ឱ្យបញ្ចប់តាមការគ្រោងទុក។ (អានបន្ថែម)

អាន​បន្ថែម

ផ្ទះជិត ១ពាន់ខ្នង ត្រូវបានប្រគល់ជូនពលរដ្ឋគោលដៅ ដោយឥតគិតថ្លៃ នៅក្នុងខេត្តចំនួន ២

គ្រួសារអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព សរុបចំនួន ជិត១ពាន់គ្រួសារ នៅក្នុងខេត្តគោលដៅចំនួន២ គឺខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី ពីរដ្ឋាភិបាលកម្ពុជា។ សម្រាប់នៅខេត្តខេត្តពោធិ៍សាត់ កាកបាទក្រហមកម្ពុជាសម្រេចផ្ដល់ទឹក ៥០ម៉ឺនដុល្លារអាមេរិក ដើម្បីរៀបចំសាងសង់ផ្ទះឱ្យគ្រួសារអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព សរុបចំនួន ៦២៨គ្រួសារ។ ទីតាំងផ្ទះគឺស្ថិតនៅលើដីសម្បទានសង្គមកិច្ចទំហំជាង ៩០០ហិកតា ត្រង់ចំណុចតំបន់អភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុនសែន ដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកក្រវាញ។ ដោយឡែក ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ គុណ ៧ម៉ែត្រ ដែលចំណាយថវិកាប្រមាណ ៣.៥០០ ដុល្លារអាមេរិកក្នុងមួយខ្នង។ យ៉ាងណាមិញ សម្រាប់ខេត្តកំពង់ធំវិញ អតីតយុទ្ធជនចំនួន ១៤០ គ្រួសារ ក៏ទទួលបានផ្ទះមួយគ្រួសារមួយខ្នង ដែលមានទំហំ ៥ម គុណ ៧ម រួមទាំងដីសម្រាប់ បង្កបង្កើនផល ចំនួនមួយគ្រួសារកន្លះហិកតា ដែលជាអំណោយរបស់សម្តេច ហ៊ុន សែន។ ក្រុមគ្រួសារអតីតយុទ្ធជន ដែលទទួលបានផ្ទះថ្មី ក៏បានបង្ហាញក្តីរំភើប និងថ្លែងអំណរគុណថ្នាក់ដឹកនាំ […]

អាន​បន្ថែម

១៧១ គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានភ្នំពេញថ្មី ទទួលបានលំនៅដ្ឋានថ្មី ជាផ្លូវការហើយ

ពលរដ្ឋសរុបចំនួន ១៧១គ្រួសារ ដែលធ្លាប់មានផ្ទះនៅក្នុងទីតាំងគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី ទទួលបានលំនៅដ្ឋានថ្មី នៅទីតាំងថ្មី ជាផ្លូវការហើយ ក្រោមការព្រមព្រៀងដោះដូរ។ ពិធីប្រគល់លំនៅដ្នានផ្ទះ១៧១ខ្នង ដល់ប្រជាពលរដ្ឋនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ក្រោមអធិបតីយភាពរបស់ ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន លោកឧកញ៉ា ឆាល វ៉ាន់ និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។ លោកឧកញ៉ា ឆាល វ៉ាន់ មានប្រសាសន៍ថា ទីតាំងលំនៅដ្ឋានថ្មីនេះជាអំណោយរបស់ សម្តេច ហ៊ុន សែន តាមរយៈអ្នកឧកញ៉ា ពុង ឃាវសែ ជូនចំពោះប្រជាពលរដ្ឋរស់នៅលើទំនប់លេខ ៥៤ ទំនប់លេខ ៩២ និងទំនប់លេខ ៩៤ ពោលគឺស្ថិតក្នុងតំបន់កសាងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។ គម្រោងគេហដ្ឋានថ្មីនេះ ស្ថិតក្នុងភូមិកំពង់តាលន់ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលជាផ្ទះថ្ម ប្រក់ស័ង្កសី។ មួយគ្រួសារទទួលបានផ្ទះមួយខ្នង លើផ្ទៃដីក្បាល ៥ម៉ែត្រ និងបណ្តោយ២០មែត្រ ដោយក្នុងនោះ […]

អាន​បន្ថែម

គម្រោងសាងសង់ផ្លូវជាតិ៧១C នៅត្បូងឃ្មុំ កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយផលប៉ះពាល់

ដំណើរការសាងសង់ផ្លូវជាតិលេខ 71C ថ្មី ដែលជាគម្រោងផ្លូវតភ្ជាប់ពីស្ពានក្រូចឆ្មារ-ស្ទឹងត្រង់ ឆ្ពោះទៅកាន់ទីរួមខេត្តត្បូងឃ្មុំ នៅតែដំណើរការទៅមុខជាធម្មតា ទោះពីពិធីសម្ពោធបើកការដ្ឋាននៅមិនទាន់បានធ្វើឡើង ដោយសារតែវិបត្តិកូវីដក្ដី។ ជាក់ស្តែងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កន្លងមកនេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរង រួមជាមួយគណៈកម្មការអន្តរក្រសួងព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមមួយចំនួននៅក្នុងការដ្ឋានផ្លូវនេះ។ នេះសឱ្យឃើញពីការបោះជំហានមួយទៀតហើយ នៃគម្រោងស្ដារផ្លូវជាតិថ្មីមួយខ្សែ ដែលនឹងដើរតួយ៉ាងសំខាន់ បន្ទាប់ពីស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ក្នុងការជួយជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ គួរបញ្ជាក់ថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានបើកដំណើរការជាបណ្នោះអាសន្ន កាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២១ កន្លងទៅនេះ ដោយពិធីសម្ពោធជាផ្លូវការនឹងត្រូវធ្វើឡើងស្របគ្នានឹងពិធីបើកការដ្ឋានផ្លូវ 71C ក្រោយស្ថានភាពកូវីដស្ងប់ស្ងាត់។ (អានបន្ថែម)

អាន​បន្ថែម

ពលរដ្ឋជាង ៤០០គ្រួសារ នៅខេត្តសៀមរាបសាទរចំពោះដីលំនៅឋានថ្មី

ប្រជាពលរដ្ឋប្រមាណ ៤៣១គ្រួសារ ដែលរស់នៅលើដីចំណីស្ទឹងតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពាននាគរហូតដល់ស្ពានអង្គរដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានឱ្យរុះរើសំណង់របស់ខ្លួន ហើយប្តូរទៅរស់នៅទីតាំងថ្មីដែលផ្ដល់ជូនដោយរដ្ឋាភិបាល។ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាបបានឲ្យដឹងកាលពីថ្ងៃទី ១១ ខែឧសភា នេះថា ប្រជាពលរដ្ឋនឹងទទួលបានដីថ្មីមួយគ្រួសារមួយឡូតិ៍ ទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ លោកបន្តថា តំបន់ថ្មីនេះ ក៏នឹងមានប្រព័ន្ធទឹកប្រើប្រាស់ និងប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀងនៅរដូវវស្សាផងដែរដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋទាំងនោះ។ លោក ង៉ាន់ ភិរុណ ពន្យល់ទៀតថា ការផ្ដល់ដីថ្មីដល់ប្រជាពលរដ្ឋប្រមាណ ៤៣១គ្រួសារ គឺដោយសារពួកគាត់រស់នៅលើដីចំណីស្ទឹង ដែលប៉ះពាល់ដល់ការអភិវឌ្ឍខេត្តសៀមរាប ពោលគឺគម្រោងកែលម្អដងស្ទឹងសៀមរាប គម្រោងផ្លូវ ៣៨ខ្សែ និងការលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបជារួម។ គួរបញ្ជាក់ផងដែរថា ត្រឹមខែមីនា គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាបសម្រេចបានប្រមាណជាង ៣០%ហើយ ដែលក្នុងនោះរួមមានការចាក់បេតុង ការដាក់ប្រព័ន្ធលូទឹក ប្រព័ន្ធអគ្គិសនីក្រោមដី ព្រមទាំងប្រព័ន្ធខ្សែកាបផ្សេងៗទៀតផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ចិនប្រគល់មន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នងឱ្យរដ្ឋបាលខេត្តព្រះសីហនុជាផ្លូវការហើយ

អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នង នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលសាងសង់ឡើងក្រោមជំនួយពីប្រទេសចិន បានបញ្ចប់ការសាងសង់ និងត្រូវប្រគល់ជូនភាគីកម្ពុជាជាផ្លូវការហើយ។ កម្មវិធីប្រគល់អគារនេះធ្វើឡើងតាមប្រព័ន្ធអនឡាញ កាលពីដើមសប្ដាហ៍កន្លងមកនេះ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាឯកឧត្តម Wang Wentian រដ្ឋមន្ដ្រីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង និងអភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន។ បើយោងតាមស្ថានទូតចិននៅកម្ពុជា ក្រៅពីជួយសាងសង់មន្ទីរពិសោធន៍ សំណាកភាគីចិនក៏នឹងបញ្ជូនក្រុមអ្នកជំនាញ ដើម្បីមកជួយសម្រួលដល់ការដំឡើងបរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ និងបណ្ដុះបណ្ដាលជូនបុគ្គលិកសុខាភិបាលដែលពាក់ព័ន្ធផងដែរ។ ឯកអគ្គរដ្ឋទូតចិនឯកឧត្តម Wang បានសម្ដែងមោទនភាពយ៉ាងខ្លាំងដែលតែងតែបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

អាន​បន្ថែម