ពលរដ្ឋជាង ៤០០គ្រួសារ នៅខេត្តសៀមរាបសាទរចំពោះដីលំនៅឋានថ្មី

ប្រជាពលរដ្ឋប្រមាណ ៤៣១គ្រួសារ ដែលរស់នៅលើដីចំណីស្ទឹងតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពាននាគរហូតដល់ស្ពានអង្គរដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានឱ្យរុះរើសំណង់របស់ខ្លួន ហើយប្តូរទៅរស់នៅទីតាំងថ្មីដែលផ្ដល់ជូនដោយរដ្ឋាភិបាល។ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាបបានឲ្យដឹងកាលពីថ្ងៃទី ១១ ខែឧសភា នេះថា ប្រជាពលរដ្ឋនឹងទទួលបានដីថ្មីមួយគ្រួសារមួយឡូតិ៍ ទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ លោកបន្តថា តំបន់ថ្មីនេះ ក៏នឹងមានប្រព័ន្ធទឹកប្រើប្រាស់ និងប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀងនៅរដូវវស្សាផងដែរដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋទាំងនោះ។ លោក ង៉ាន់ ភិរុណ ពន្យល់ទៀតថា ការផ្ដល់ដីថ្មីដល់ប្រជាពលរដ្ឋប្រមាណ ៤៣១គ្រួសារ គឺដោយសារពួកគាត់រស់នៅលើដីចំណីស្ទឹង ដែលប៉ះពាល់ដល់ការអភិវឌ្ឍខេត្តសៀមរាប ពោលគឺគម្រោងកែលម្អដងស្ទឹងសៀមរាប គម្រោងផ្លូវ ៣៨ខ្សែ និងការលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបជារួម។ គួរបញ្ជាក់ផងដែរថា ត្រឹមខែមីនា គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាបសម្រេចបានប្រមាណជាង ៣០%ហើយ ដែលក្នុងនោះរួមមានការចាក់បេតុង ការដាក់ប្រព័ន្ធលូទឹក ប្រព័ន្ធអគ្គិសនីក្រោមដី ព្រមទាំងប្រព័ន្ធខ្សែកាបផ្សេងៗទៀតផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ចិនប្រគល់មន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នងឱ្យរដ្ឋបាលខេត្តព្រះសីហនុជាផ្លូវការហើយ

អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នង នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលសាងសង់ឡើងក្រោមជំនួយពីប្រទេសចិន បានបញ្ចប់ការសាងសង់ និងត្រូវប្រគល់ជូនភាគីកម្ពុជាជាផ្លូវការហើយ។ កម្មវិធីប្រគល់អគារនេះធ្វើឡើងតាមប្រព័ន្ធអនឡាញ កាលពីដើមសប្ដាហ៍កន្លងមកនេះ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាឯកឧត្តម Wang Wentian រដ្ឋមន្ដ្រីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង និងអភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន។ បើយោងតាមស្ថានទូតចិននៅកម្ពុជា ក្រៅពីជួយសាងសង់មន្ទីរពិសោធន៍ សំណាកភាគីចិនក៏នឹងបញ្ជូនក្រុមអ្នកជំនាញ ដើម្បីមកជួយសម្រួលដល់ការដំឡើងបរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ និងបណ្ដុះបណ្ដាលជូនបុគ្គលិកសុខាភិបាលដែលពាក់ព័ន្ធផងដែរ។ ឯកអគ្គរដ្ឋទូតចិនឯកឧត្តម Wang បានសម្ដែងមោទនភាពយ៉ាងខ្លាំងដែលតែងតែបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

អាន​បន្ថែម

អ្នកឧកញ៉ា ពុង ឃាវសែ ផ្តល់សាលមង្គលការកោះពេជ្រសម្រាប់ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាល

ដើម្បីរួមចំណែកដោះស្រាយទុក្ខលំបាករបស់រដ្ឋាភិបាលកម្ពុជា ប្រធានក្រុមហ៊ុន OCIC និងជាប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ បានសម្រេចផ្ដល់សាលពិពរណ៍ និងអគាររៀបការនៅកោះពេជ្រ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។ នេះបើតាមការឱ្យដឹងពី សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះ។ សម្ដេច ហ៊ុន សែន បានប្រកាសថា បច្ចុប្បន្ន មន្ទីរពេទ្យចំនួន ៣ ដែលត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ពេលនេះមានសភាពពេញហើយ ដូច្នេះគឺត្រូវការទីតាំងបន្ថែម។ សម្ដេច មានប្រសាសន៍ថា៖ «កន្លែងកោះពេជ្រ …គឺដាក់តែអ្នកជំងឺស្រាលទេ តែអ្នកជំងឺធ្ងន់ គឺត្រូវបញ្ចូនទៅមន្ទីរពេទ្យ។ អំឡុងពេលនេះក៏មិនមានអ្នកណារៀបការដែរ។ ខ្ញុំបានស្នើឱ្យមន្ត្រីរៀបចំទិញគ្រែសម្រាប់មណ្ឌលព្យាបាលថ្មីនេះ យ៉ាងតិច ៥ ០០០ គ្រែ»។ ក្រៅពីផ្ដល់ជាទីតាំង អ្នកឧកញ៉ា ពុង ឃាវសែ កាលពីម្សិលមិញនេះ ក៏បានចុះត្រួតពិនិត្យផ្ទាល់ លើការងាររៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅមជ្ឈមណ្ឌលពិពរណ៍កោះពេជ្រនេះ ផងដែរ។ គួរបញ្ជាក់ថា អ្នកឧកញ៉ា ពុង ឃាវសែ កន្លងមកតែងតែចូលរួមចំណែកជាមួយរដ្ឋាភិបាល […]

អាន​បន្ថែម

កម្ពុជាស្នើឱ្យ ADB ផ្ដោតការអភិវឌ្ឍន៍លើតំបន់ឆ្លងកាត់ព្រំដែននានា ដើម្បីលើកកម្ពស់វិស័យព័ស្ដុភារកម្ម

ក្រសួងសាធារណការ និងដឹកជញ្ជូនស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដោតការអភិវឌ្ឍន៍របស់ខ្លួនលើតំបន់ឆ្លងកាត់ព្រំដែននានា ដើម្បីជួយលើកកម្ពស់វិស័យព័ស្ដុភារកម្មរវាងកម្ពុជា និងប្រទេសជិតខាង។ សំណើនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី ៦ មេសានេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការអភិវឌ្ឍន៍នៅលើតំបន់ឆ្លងកាត់ព្រំដែននេះ នឹងជួយពង្រីកទំហំពាណិជ្ជកម្ម បង្កើនការចូលទៅកាន់ទីផ្សារក្នុងតំបន់ ជាពិសេសទីផ្សារមហាអនុតំបន់ទន្លេមេគង្គ  (GMS) ក៏ដូចជាអាស៊ាន បើកផ្លូវចូលទៅកាន់ព្រំដែនដោយផ្ទាល់ និងការឆ្លងកាត់ក្នុងតំបន់ផងដែរ។ ជាការឆ្លើយតប លោក Alexander D. Nash អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានសម្តែងចំណាប់ចំពោះសំណើដែលឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើង ដោយសន្យាពិនិត្យ និងសម្របសម្រួលចំពោះសំណើទាំងនោះផងដែរ។ ជាមួយគ្នានេះដែរ អង្គប្រជុំបានពិភាក្សាលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាទិភាពសំខាន់ៗ ទាំងឡាយរួមមាន ដូចជាការលើកកម្ពស់កម្រិតគុណភាពផ្លូវថ្នល់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងវិស័យសាធារណការ និងដឹកជញ្ជូនប្រកប ដោយប្រសិទ្ធភាព ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ ការគ្រប់គ្រងទឹកស្អាតសម្រាប់ទីក្រុង ផែនការមេជាតិព័ស្តុភារកម្ម ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗជាច្រើនទៀតផងដែរ។

អាន​បន្ថែម

ប្រធានសមាគមអ្នកសាងសង់កម្ពុជាបរិច្ចាគ ១៨ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា អ្នកឧកញ៉ា ពុង ឃាវសែ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ បានបរិច្ចាគថវិកាចំនួន ១៨ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ខណៈកន្លងមកបានបរិច្ចាគសរុបជិត ១០លានដុល្លារហើយជូនរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាកូវីដ។ ជាក់ស្ដែង កាលពីចុងខែមីនា កន្លងមកនេះ អ្នកឧកញ៉ា ពុង ឃាវសែ បានបរិច្ចាគថវិកា ២លានដុល្លារអាមេរិក ជូនដល់រដ្ឋាភិបាលកម្ពុជា ដើម្បីទិញមន្ទីរពេទ្យនគរទេព ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។ (អានបន្ថែម) កាលពីថ្ងៃទី ១២ មីនា អ្នកឧកញ៉ា ក៏បានបរិច្ចាគថវិកា ៣លានដុល្លារ ជូនរដ្ឋាភិបាល ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ។ (អានបន្ថែម) ដោយឡែក កាលពីដើមខែ ធ្នូ ឆ្នាំ ២០២០ អ្នកឧកញ៉ា ក៏បានបានបរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ (អានបន្ថែម) លើសពីនេះ ក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដដំបូង អ្នកឧកញ៉ាក៏បានបរិច្ចាគថវិកាចំនួន ៥០០.០០០ដុល្លារ […]

អាន​បន្ថែម

រដ្ឋាភិបាលត្រៀមកាត់ដីសរុបជាង ១០០០ ហិកតា ជូន​ប្រជាជន​ក្រីក្រនៅខេត្តបាត់​ដំបង​

រដ្ឋបាលខេត្តបាត់ដំបង បាននឹង​កំពុងរៀបចំដីដីសម្បទានសង្គមកិច្ចប្រមាណជាង ១០០០ហិកតា ដើម្បីចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និងប្រជាពលរដ្ឋដែលកំពុងរស់នៅ​តំបន់​ដែនជម្រកសត្វព្រៃភ្នំសំកុស និង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត។ នេះបើយោងតាម​វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី ២៩ មីនា។ លោក កត់ បូរ៉ាណ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឱ្យដឹងថា ​រដ្ឋបាលខេត្ត​កំពុង​ចុះ​វាយ​តម្លៃ​​​ដី ដែល​ស្ថិតក្នុងភូមិកំពង់ល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ទំហំ​ជាង ១០០០ហិកតា ដើម្បីធ្វើ​សំណើរស្នើសុំ​ដីពីរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏ធ្លាប់​បានប្រាប់អាជ្ញាធរមូលដ្ឋានឱ្យ​ គ្រប់​គ្រង​ដីតំបន់នេះឱ្យ​បានជាដាច់ខាត ចៀសវាង​ការ​ទន្ទ្រានយកដី​ធ្វើជាកម្មសិទ្ធិ មុ​នពេល​​​ចែក​ជូន​ប្រជាជន​។ គួរបញ្ជាក់ថា ដីដែលត្រៀមធ្វើជាសម្បទានសង្គមកិច្ចនេះ ត្រូវបែងចែកជូនប្រជាពលរដ្ឋក្រីក្រ មានទីតាំងស្ថិតនៅជិត​ផ្លូវជាតិ​លេខ​ ១០ ផងដែរ។

អាន​បន្ថែម

អ្នកឧកញ៉ា ពុង ឃាវសែ បរិច្ចាគថវិកា ២ លានដុល្លារដល់រដ្ឋាភិបាល ដើម្បីទិញមន្ទីរពេទ្យនគរទេព

ប្រធានសមាគមអ្នកសាងសង់កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា អ្នកឧកញ៉ា ពុង ឃាវសែ បានប្រកាសបរិច្ចាគថវិកា ២ លានដុល្លារអាមេរិក ជូនដល់​រដ្ឋាភិបាល​កម្ពុជា​ ដើម្បីទិញ​មន្ទីរពេទ្យ​នគរទេព ធ្វើជាកន្លែង​ព្យាបាល​អ្នកជំងឺ​កូវីដ។ ការបរិច្ចាគ​ត្រូវបានធ្វើឡើង ក្រោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៧ ខែមីនា កន្លងទៅ ប្រកាស​ចរចាទិញយកមន្ទីរពេទ្យនគរទេព ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យហ្លួងម៉ែ ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដថ្មីមួយទៀត។ ការទិញមន្ទីរពេទ្យនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើនចំនួនអ្នកឆ្លងយ៉ាងគំហុក ជាបន្តបន្ទាប់នៃព្រឹត្តិការណ៍ ២០ កុម្ភៈ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមចុងខែមីនា អ្នកឧកញ៉ា បានបរិច្ចាគថវិកាជូនរដ្ឋាភិបាលដើម្បីជួយទប់ស្កាត់ជំងឺកូវីដ ៤ ដងហើយ សរុបទឹកប្រាក់ជិត ១០លានដុល្លារ ។ (អានបន្ថែម) សម្រាប់អ្នកឧកញ៉ា ថវិកាបរិច្ចាគគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះក្នុងការជួយដល់រដ្ឋាភិបាលដោះស្រាយបញ្ហាកូវីដ។ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះ ក្រុមហ៊ុននានារបស់អ្នកឧកញ៉ាកន្លងមក ក៏បានជួយដោះស្រាយបញ្ហាកូវីដដោយប្រយោល ពោលគឺតាមរយៈគម្រោងធំៗតម្លៃរាប់ពាន់លានដុល្លារ ដែលជាកត្ដាជួយជំរុញសេដ្ឋកិច្ច និងបង្កើតការងារ។

អាន​បន្ថែម

គម្រោង​​បែងចែក​ដី LASED គឺជាអ្វី? មានអត្ថប្រយោជន៍ដូចម្ដេច ពិសេសក្នុងអំឡុងវិបត្តិកូវីដ? ​

គម្រោងបែងចែក​ដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូន ​ប្រជាជនក្រីក្រ និង​ជនជាតិដើមភាគតិច​នៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។ គម្រោងនេះជាការសហការគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាធនាគារពិភពលោក ដែលមកទល់មកបច្ចុប្បន្នបានដំណើរការមកដល់ជំហានទី ៣ ហើយ។ តាំងពីចាប់ផ្ដើមគម្រោងកាលពីឆ្នាំ ២០០៨ មកទល់បច្ចុបន្ន ដីធ្លីសរុបយ៉ាងហោចជាង ៣ ម៉ឺនហិកតា ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រជាង ៥ ម៉ឺនគ្រួសារ ដោយចំណាយថវិកាសរុបជិត ៤០ លានដុល្លារ។ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានលំនៅឋាន គម្រោងបែងចែក​ដី LASED ទី១ (២០០៨-២០១៣) បានប្រើប្រាស់ថវិកាអស់ ១១,៥ លានដុល្លារអាមេរិក ដោយចែកដីសរុប ១៤ ១២៦ ហិកតា ដល់ប្រជាពលរដ្ឋចំនួន ៤៦ ៩៧៦ គ្រួសារ។ ចំណែក គម្រោង LASED II (២០១៦-២០២១) វិញ បានប្រើប្រាស់ឥណទានធនាគារពិភពលោក ២៥ លានដុល្លារ និងថវិការដ្ឋ ១,៨ លាន ដើម្បីកាត់ដីសរុប […]

អាន​បន្ថែម

ដី ១០ហិកតា នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ នឹងក្លាយជាទីតាំងបូជាសពអ្នកជំងឺកូវីដ-១៩

ផ្ទៃដីប្រមាណ១០ហិកតា ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នឹងក្លាយជាទីតាំងបូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងមមាញឹកឈូសឆាយសាងសង់។ នេះបើតាមការឱ្យដឹងពីមន្រ្តីនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ថ្លែងប្រាប់សារព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមីនា នេះថា ទីតាំងមូលដ្ឋានក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺមានសុវត្ថិភាព និងជាជម្រើសល្អ ដោយសារទីនោះមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ លោក ក៏បានបន្ថែមថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្ទៃដីទំហំប្រមាណ១០ហិកតា និងឡជាបច្ឆាបច្ចេកទេសស្តង់ដារចំនួន៦ ដោយបាននិងកំពុងសម្រុកធ្វើទាំងយប់ទាំងថ្ងៃផងដែរ ។ គួរបញ្ជាក់ថា ការសម្រេចជ្រើសរើសទីតាំងនេះ ធ្វើឡើងក្រោយទទួលបានបទបញ្ជារបស់ សម្ដេច ហ៊ុន សែន មកកាន់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីពេលថ្មីនេះៗ។

អាន​បន្ថែម

ប្រធានសមាគមអ្នកសាងសង់កម្ពុជាបរិច្ចាគ ៣ លានដុល្លារ ដើម្បីជួយទប់ស្កាត់ការឆ្លងកូវីដ១៩

អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក៏ដូចជាក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី ១២ មីនា នេះ បានបរិច្ចាគថវិកា ៣លានដុល្លារ ជូនរដ្ឋាភិបាល ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។ នេះមិនមែនជាលើកទីមួយទេដែលអ្នកឧកញ៉ា ពុង ឃាវសែ បរិច្ចាគថវិកាដើម្បីជួយរដ្ឋាភិបាល។ កាលពីដើមខែ ធ្នូ ឆ្នាំ ២០២០ អ្នកឧកញ៉ា ក៏បានបានបរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ លើសពីនេះ ក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដដំបូង អ្នកឧកញ៉ាក៏បានបរិច្ចាគថវិកាចំនួន ៥០០ ០០០ ដុល្លារដល់រដ្ឋាភិបាលផងដែរ។ សម្រាប់អ្នកឧកញ៉ា ថវិកាបរិច្ចាគគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះក្នុងការជួយដល់រដ្ឋាភិបាលដោះស្រាយបញ្ហាកូវីដ។ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះ ក្រុមហ៊ុននានារបស់អ្នកឧកញ៉ាកន្លងមក ក៏បានជួយដោះស្រាយបញ្ហាកូវីដដោយប្រយោល ពោលគឺតាមរយៈគម្រោងធំៗតម្លៃរាប់ពាន់លានដុល្លារ ដែលជាកត្ដាជួយជំរុញសេដ្ឋកិច្ច និងបង្កើតការងារ។ តួយ៉ាង កាលពីខែតុលាកនុ្លងមកនេះ ក្រុមហ៊ុន OCIC បានបើកការដ្ឋានសាងសង់ស្ពានធំ ៗ ចំនួន ២ ដែលមួយតភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា […]

អាន​បន្ថែម