ក្រសួងសារធារណការនឹងស្វែងរកថវិកាមកជួសជុលផ្លូវខូចខាតដោយជំនន់ជាង ៤០០គ.ម

ក្រសួងសារធារណការ និងដឹកជញ្ជូន នឹងស្វែងរកថវិកាមកជួសជុលហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលខូចខាតដោយសារទឹកជំនន់ ដែលមកដល់បច្ចុប្បន្នមានប្រវែងជាង ៤០០ គីឡូម៉ែត្រទូទាំងប្រទេស។ នេះបើយោងតាមការឱ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលពិនិត្យស្ថានភាពផ្លូវជាតិដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី ១៩ តុលា នេះ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «របាយការណ៍ ដែលខ្ញុំទទួលបានចុងក្រោយបង្អស់ហ្នឹង គឺថ្ងៃទី ១៧។ ផ្លូវ ១២៣ ខ្សែ ៣០៨ កំណាត់ ហើយខូចខាត ៤០០ គីឡូម៉ែត្រ នៅក្នុងនោះដីក្រហមប្រហែលជា ១៤០ គីឡូម៉ែត្រ ហើយក្រៅពីហ្នឹងជាដីកៅស៊ូរបស់យើង»។ ឯកឧត្តមបានបន្តថា៖ «យើងនឹងស្វែងរកថវិកាមកជួសជុលបន្ទាន់ អាចជាថវិកាជាតិ ឬ ថវិកាពីដៃគូអភិវឌ្ឍន៍យើង ក៏អាចចូលរួមដោះស្រាយបញ្ហាប៉ះពាល់ផ្លូវថ្នល់របស់ពួកយើង។» បច្ចុប្បន្ន ក្រសួងសារធារណការ និងដឹកជញ្ជូន កំពុងចាត់វិធានការមួយចំនួនរួមមានដូចជា ការទប់ទឹកមិនឱ្យហូរលើផ្លូវ ការបង្អាកចរាចរណ៍ និងរថយន្តដឹកទំនិញធំៗឆ្លងកាត់ផ្លូវ។ ឯកឧត្តម ក៏បានបញ្ជាក់ថា សម្រាប់ម៉ោង ១២ យប់នេះ ខាងក្រសួង នឹងបើកឱ្យមានចរាចរណ៍ឡើងវិញហើយចំពោះផ្លូវជាតិលេខ ៤។ […]

អាន​បន្ថែម

ក្រសួងសាធារណការប្ដេជ្ញាជួសជុល និងលើកកម្ពស់ផ្លូវដែលខូចខាតមិនឱ្យលិចខ្លាំងនៅឆ្នាំក្រោយ

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា រដ្ឋាភិបាលនឹងបន្តដោះស្រាយបញ្ហាផ្លូវដែលខូចខាតដោយទឹកជំនន់នានាទូទាំងប្រទេស ជាពិសេសផ្លូវជាតិលេខ៤១ ដែលគ្រោងនឹងបើកការដ្ឋានលើកកម្ពស់នៅឆ្នាំក្រោយនេះ។ ឯកឧត្តម បានឱ្យដឹងដូច្នេះ ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ ៤១ ដែលកំពុងដែលលិចលង់ដោយទឹកជំនន់ កាលពីព្រឹកថ្ងៃទី ១៦ តុលា នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ទៅកាន់ប្រជាជនក្នុងតំបន់ថា៖ «រដ្ឋនឹងបើកការដ្ឋានលើកកម្ពស់ផ្លូវជាតិលេខ ៤១ នេះ នៅឆ្នាំក្រោយ យើងនឹងក្រាលជាកៅស៊ូ AC ហើយយើងនឹងដាក់ប្រឡាយឱ្យធំជាងមុន។ ដូច្នេះឆ្នាំក្រោយលែងលិចហើយ»។ ហើយចំពោះផ្លូវផ្សេងទៀត យើងកំពុងដោះស្រាយបញ្ហាចំពោះមុខ ដូចជាទប់មិនឱ្យទឹកហូរកាត់ផ្លូវ ហើយផ្លូវដែលដាច់យើងនឹងចុះវាយតម្លៃជាថ្មី និងជួសជុល ដើម្បីធ្វើឱ្យលែងលិចនៅឆ្នាំក្រោយ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏នឹងបន្តចុះត្រួតពិនិត្យផ្លូវដែលរងផលប៉ះពាល់មួយចំនួនទៀត ដូចជាផ្លូវជាតិលេខ ៣ លេខ ៤ លេខ ២ និងលេខ ២០ តាមស្ថានភាពជាក់ស្ដែង។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ១៥ តុលា នេះ ផ្លូវយ៉ាងហោច […]

អាន​បន្ថែម

កូរ៉េផ្ដល់កម្ចី ៥០លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្តកោសល្យវិច្ច័យមួយនៅកម្ពុជា

សាធារណរដ្ឋកូរ៉េខាងត្បូង ផ្ដល់កម្ចី ៥០លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្តកោសល្យវិច្ច័យមួយនៅប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់វិជ្ជាជីវៈផ្នែកកោសល្យវិច្ច័យនេះ ក៏ដូចជាបង្កើនសម្ព័ន្ធមិត្តរវាងប្រទេសទាំង២។ លោក ឡុង ឌីម៉ង់ ឯកអគ្គររាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃទី ២៩ កញ្ញាថា៖ «មជ្ឈមណ្ឌលនេះនឹងផ្ដោតទៅលើការបណ្ដុះបណ្ដាលដល់ចៅក្រម ព្រះរាជអាជ្ញា សមត្ថកិច្ចទាំងឡាយ ក្នុងកិច្ចការងារស្រាវជ្រាវវិភាគកោសល្យវិច្ច័យ សំដៅប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋរួមមាន ឧក្រិដ្ឋកម្មលើនារីភេទ គ្រឿងញៀន ភេរវកម្មអ៊ីនធឺណេត ជាដើម»។ លោកបានបន្តថា គម្រោងក៏ដូចជាកម្ចីនេះគឺជាលទ្ធផលមួយ ដែលចេញអំពីជំនួបកំពូលកូរ៉េ-មេគង្គកាលពីខែវិច្ឆិកា ឆ្នាំ 2019 កន្លងមកនៅប៊ូសាន។ បន្ថែមពីនេះ លោក ព្រមទាំងមន្ត្រីស្ថានទូតកូរ៉េ នឹងទៅទស្សនកិច្ចសិក្សាស្វែងយល់បន្ថែមទៀតអំពីសារៈសំខាន់នៃមជ្ឈមណ្ឌលកោសល្យវិច្ច័យនេះ។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលកោសល្យវិច្ច័យនេះ នឹងត្រូវចំណាយថវិការសាងសង់ប្រមាណ ៥០លានដុល្លារអាមេរិក ដែលជាកម្ចីពីមកសាធារណរដ្ឋកូរ៉េខាងត្បូងផ្ទាល់។ នេះបើយោងតាមការឱ្យដឹងពីកិច្ចសម្ភាសន៍របស់ Phnom Penh Post កាលពីមិ្សលមិញនេះ។

អាន​បន្ថែម

ស្ដូបសមិទ្ធផលនយោបាយនៅវិមានឈ្នះឈ្នះសម្រេចបាន ៩៤% គ្រោងនឹងបញ្ចប់ខែវិច្ឆិកានេះ

ស្ដូបសមិទ្ធិផលនយោបាយ ដែលស្ថិតក្នុងបរិវេណសួនវិមានឈ្នះឈ្នះ គិតមកដល់បច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណ ៩៤% ហើយ ដោយគ្រោងបញ្ចប់នៅខែវិច្ឆិកាខាងមុខនេះ។ នេះបើយោងតាមដំណើរចុះពិនិត្យការដ្ឋានរបស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន កាលពីថ្ងៃទី ២២ កញ្ញា នេះ។ ការងារសាងសង់ដែលរួចរាល់រួមមាន ការងារសង់ចាក់គ្រឹះ និងប្រាង្គរបស់ស្តូប បំពាក់ក្បាច់ផ្កាភ្ញី រចនាបទ ចាក់ពុម្ពដាក់រូបសំណាក់ស្ពាន់របស់នគរបាលជាមួយកងរាជអាវុធហត្ថនៅលើកំពូលស្តូប ជាដើម។ នាយឧត្តមសេនីយ៍ នេត សាវឿន បានឱ្យដឹងថា៖ «ស្តូបនេះតំណាងឱ្យសន្តិសុខ សុវត្ថិភាពសង្គម ដែលមានកងកម្លាំងទាំងពីរស្នូល និងជាប្រតិបត្តិករដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល»។ តួស្តូបនេះមានបាតមានទំហំ ១០១ ម៉ែត្រការ៉េ មានកម្ពស់សរុបជិត ១០ ម៉ែត្រ សាងសង់នៅលើផ្ទៃដីសរុបជាង ៧០០ ម៉ែត្រការ៉េ ។ ខឿនតួស្តូបទាំងមូល មានរាងបួនជ្រុង និងមានស្តូបចំកណ្តាលមានកម្ពស់ ៨ ម៉ែត្រកន្លះ។ គួរបញ្ជាក់ផងដែរថា សួនសមិទ្ធផលនយោបាយឈ្នះឈ្នះ មានចំនួនសរុបទាំងអស់ ៤ រួមមាន សួនឃឿនការពារជាតិ សួនវិស័យរក្សាសន្តិភាព សួនវិស័យសន្តិសុខសង្គមសាធារណៈ និងសួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះ។ (អានបន្ថែម)

អាន​បន្ថែម

អ្នកជំនាញបារម្ភថាផ្ទះតែមួយគ្មានពីររបស់លោក វណ្ណ ម៉ូលីវណ្ណ អាចត្រូវជំនួសដោយអគារខ្ពស់

រូបភាពដោយ៖ Courtesy-of-IPS-Cambodia អ្នកជំនាញបានសម្តែងការព្រួយបារម្ភថា ផ្ទះកេរ្ដិ៍តែមួយគ្មានពីររបស់ស្ថាបត្យករខ្មែរដ៏ល្បីល្បាញ លោកតាវណ្ណ ម៉ូលីវណ្ណ អាចនឹងត្រូវជំនួសដោយអគារខ្ពស់ ដោយសារតែគ្មានច្បាប់អភិរក្សផ្ទះនេះជាបេតិកភណ្ឌ និងការកើនឡើងតម្លៃដីនៅទីតាំងនោះ។ យោងតាមអត្ថបទព័ត៌មានរបស់ Bloomberg CityLab កាលពីថ្ងៃទី ៩ ខែកញ្ញា បច្ចុប្បន្នផ្ទះរបស់ស្ថាបត្យករខ្មែរដ៏ល្បីល្បាញ លោកតាវណ្ណ ម៉ូលីវណ្ណ ត្រូវបានដាក់លក់ក្នុងតម្លៃ ៧ លានដុល្លារអាមេរិក។ ទោះបីជាកូនៗ របស់លោក វណ្ណ ម៉ូលីវណ្ណ បានបញ្ជាក់ថា ពួកគេនឹងលក់ឱ្យអ្នកទិញដែលមានគំនិតអភិរក្សប៉ុណ្ណោះ ប៉ុន្តែដោយសារមិនមានច្បាប់ណាមួយចែងឱ្យអភិរក្សផ្ទះនេះ អ្នកទិញអាចមានសិទ្ធិវាយចោល ហើយជំនួសជាអគារពាណិជ្ជកម្ម ឬផ្សារទំនើបថ្មី ដោយសេរី។ លោកស្រី Helen Grant Ross ស្ថាបត្យករជនជាតិអង់គ្លេស – បារាំង និងជាអតីតសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានឱ្យដឹងថា៖ «តម្លៃដីដែលខ្ពស់ក្នុងទីតាំងរបស់ផ្ទះនោះ គឺសម្ពាធមួយដែលធ្វើឱ្យអ្នកទិញចង់ផ្លាស់ប្ដូរផ្ទះទៅជាអគារខ្ពស់»។ តម្លៃដីក្នុងខណ្ឌទីតាំងផ្ទះ កើនឡើងជាបន្ដបន្ទាប់ ពីប្រមាណត្រឹមតែ ៦០០ ដុល្លារ/ម៉ែត្រការ៉េ ក្នុងឆ្នាំ២០០៦ ដល់ឥឡូវគឺ ៦០០០ ដុល្លារក្នុងឆ្នាំ ២០២០។ យោងតាមប្រភពដដែល គំនិតនៃការដាក់ផ្ទះរបស់គាត់ចូលទៅក្នុងសារមន្ទីរ កន្លងមក […]

អាន​បន្ថែម

ធនាគារ AIIB និងADB ផ្តល់កម្ចី ៧៥០លានដុល្លារដល់ហ្វីលីពីនដើម្បីទប់ទល់កូវីដ ១៩

ប្រទេសហ្វីលីពីនទទួលបានកម្ចីចំនួន ៧៥០ លានដុល្លារអាមេរិកពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីស្ដារសេដ្ឋកិច្ចប្រទេសនេះ ក្រោយពេលដែលធ្លាក់ចុះក្នុងកំឡុងកូវីដ ១៩។ កម្ចីនេះនឹងជួយដល់ហ្វីលីពីនក្នុងការដាក់ចេញវិធានការសាកល្បងផ្សេងៗ និងជួយដល់កម្មករ ដែលរងផលប៉ះពាល់ដោយសារជំងឺនេះផងដែរ។ លោក DJ Pandian អនុប្រធាន AIIB បានឲ្យដឹងថា៖ «ការផ្ដល់កម្ចីនេះ នឹងជួយដល់រដ្ឋាភិបាលក្នុងការដោះស្រាយដល់វិស័យសុខាភិបាល និងសេដ្ឋកិច្ចភ្លាមៗ ដែលដែលកំពុងតែទទួលឥទ្ធិពលពីជំងឺនេះ។ ការគាំទ្ររបស់ AIIB នឹងរួមចំណែកដល់ទប់ទល់ជំហរ និងធានាឱ្យមានការងើបឡើងវិញនៃសេដ្ឋកិច្ចឆាប់រហ័ស។» បន្ទាប់ពីអនុវត្តវិធានការបិទទ្វារដ៏តឹងរឹងបំផុតមួយនៅក្នុងតំបន់អាស៊ានក្នុងរយៈពេលជាង ៣ ខែកន្លងមក មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានប៉ាន់ប្រមាណថារីករាលដាលនៃជំងឺនេះ នឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចលើប្រទេសប្រជុំកោះត្រឹមតែមួយភាគរយប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ អ្នកពិគ្រោះយោបល់ Global Data ក៏បានព្យាករថាកំណើនក្នុងវិស័យសំណង់ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ ១,២% ខុសពីការព្យាករមុនកូវីដ១៩ ដែលធ្លាក់ចុះប្រមាណ ៨%។ កំឡុងពេលដែលគម្រោងសំណង់មួយចំនួនបានចាប់ផ្តើមដំណើរការឡើងវិញ នៅពាក់កណ្តាលខែឧសភាទីក្រុងម៉ានីល នៅតែជាទីប្រជុំនៃការរីករាលដាលជំងឺ ដែលស្មើរនឹង ៦៦% នៃអ្នកឆ្លងជំងឺសរុបទូទាំងប្រទេស និងស្មើរនឹង ៧២% នៃចំនួនអ្នកស្លាប់ទាំងអស់ទូទាំងប្រទេស។

អាន​បន្ថែម

ថៃនឹងជួយសង់មជ្ឈមណ្ឌលជាតិស្តារនីតិសម្បទាលើដី២០ហិកតា នៅខេត្តព្រះសីហនុ

រាជរដ្ឋាភិបាលថៃនឹងរួមចំណែកជួយសាងសង់មជ្ឈមណ្ឌលជាតិស្តារនីតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈ មួយកន្លែងលើផ្ទៃទំហំ ២០ហិកតា នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ នេះបើយោងតាមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងដំណើរចុះត្រួតពិនិត្យប្លង់មេនេះកាលពីថ្ងៃទី ៦ សីហានេះ ឯកឧត្តម បានឲ្យដឹងថា មជ្ឈមណ្ឌលនេះស្ថិតនៅភូមិរីទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ដែលនឹងរួមចំណែកសាងសង់ដោយរាជរដ្ឋាភិបាលថៃ។ ឯកឧត្តមបន្តថា៖ «យើងនឹងដាក់ឱ្យមជ្ឈមណ្ឌលជាតិនេះដំណើរការស្របពេលខួបទី៧០ឆ្នាំនៃចំណងសាមគ្គីភាពនៃព្រះរាជាណាចក្រកម្ពុជា-ព្រះរាជាណាចក្រថៃ»។ មជ្ឈមណ្ឌលជាតិនេះ នឹងក្លាយជាមជ្ឈមណ្ឌលដែលផ្តល់ការបណ្តុះបណ្តាលផលិតធនធានមនុស្សពហុចំណេះជំនាញបម្រើដល់ទីផ្សារការងារនៅកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តម កែ គឹមយ៉ាន ក៏បានស្នើឱ្យមានការដាក់ដំណើរការនូវ មជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅខេត្តព្រះសីហនុ នៅខែវិច្ឆិកា ២០២០ ខាងមុខ ដើម្បីបន្ថយការភាពចង្អៀតណែននៅមជ្ឈមណ្ឌលនៅរាជធានីភ្នំពេញ។

អាន​បន្ថែម

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី នៅខេត្តបាត់ដំបងសម្រេចបាន ២៦%

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៨ គិតមកដល់បច្ចុប្បន្នសម្រេចបាន ២៦%ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ៦ សីហានេះ។ គម្រោងទំនប់ទឹកនេះ មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង និងជាគម្រោងមួយ ស្ថិតនៅក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ផងដែរ។ ទំនប់នេះ អាចផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ៣៣ ០០០ ហិកតា និងស្រូវប្រាំងបានចំនួន ៤ ៥០០ ហិកតា ។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលបាន និងកំពុងអនុវត្តរួមមានដូចជា៖ ទំនប់មេ (កម្ពស់ ៤៧ម ទទឹង ៨ម និងប្រវែង ៦៥៤ម) សំណង់បង្ហៀរ និងរូងទូនេលពង្វៀងទឹក (អង្កត់ផ្ចិត ៤ម និងប្រវែង៤៦២ម) សំណង់គ្រប់គ្រងទឹក ទំនប់បណ្តោះអាសន្នលើ និងក្រោម និងផ្លូវក្រាលថ្មភ្នំ ជាដើម។ ក្នុងឱកាសអញ្ជើញពិនិត្យគម្រោង ឯកឧត្តម […]

អាន​បន្ថែម

អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបថ្មីតម្លៃជាង ១៩លានដុល្លារ គ្រោងសាងសង់ឆ្នាំក្រោយ

អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបតម្លៃជាង ១៩លានដុល្លារ ដែលជាជំនួយឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងសាងសង់នៅឆ្នាំក្រោយ។ នេះបើយោងតាមលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប កាលថ្ងៃទី ២ សីហា កន្លងមកនេះ។ លោក សារ៉ាត់ បានឲ្យដឹងថា អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ មានកម្ពស់៤ជាន់ ដែលមានសមត្ថភាពទទួលអ្នកជំងឺបាន ២២០គ្រែ។ អគារថ្មីនេះ ត្រូវបានបំពាក់នូវឧបករណ៍ទំនើបៗសម្រាប់ព្យាបាល និងដាក់អ្នកជំងឺសង្គ្រោះបន្ទាន់ ព្រមទាំងជួយពង្រីកសេវាផ្នែកឯកទេសវះកាត់ផងដែរ។ គម្រោងនេះនឹងចាប់ផ្ដើមសាងសង់នៅអំឡុងដើមឆ្នាំ២០២១ ដោយនឹងសាងសង់រយៈពេល ២២ខែ។ គួរបញ្ជាក់ផងដែរ គម្រោងនេះស្ថិតក្នុងចំណោមគម្រោង នៃហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៤១,៤លានដុល្លារអាមេរិក។ កាលពីថ្ងៃទី ២៧ កក្កដានេះ ឃើញថាមានគម្រោងមន្ទីរពេទ្យបង្អែកចំនួន ២ ដែលទើបនឹងបើកការដ្ឋានសាងសង់ព្រមគ្នាផងដែរ ក្នុងនោះមាន អគារថ្មីនៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនតម្លៃជាង ២លានដុល្លារ ដែលគ្រោងនឹងបញ្ជប់ការសាងសង់ខែ វិច្ឆិកា ២០២១ និង គម្រោងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារតម្លៃជាង ១,៤លានដុល្លារ ដែលគ្រោងនឹងបើកដំណើរការក្នុងឆ្នាំ ២០២២ ខាងមុខនេះ។ (អានបន្ថែម)

អាន​បន្ថែម

ចិនផ្តល់កម្ចីជាង៨០លានដុល្លារ ពង្រីកបណ្តាញអគ្គិសនីសម្រាប់ ១៣៣ភូមិ នៅជនបទ

រដ្ឋាភិបាលចិននឹងផ្តល់កម្ចីសម្បទានប្រមាណ ៨០លានដុល្លារ សម្រាប់គម្រោងពង្រីកបណ្តាញថាមពលអគ្គិសនីរងនៅទីជនបទគ្របដណ្តប់ភូមិចំនួន ១៣៣ភូមិ ក្នុងខេត្តចំនួន១៤នៅប្រទេសកម្ពុជា។ គម្រោងកម្ចីសម្បទាននេះ គ្រោងនឹងចុះហត្ថលេខានៅខែសីហាខាងមុខ ជាមួយនឹងគម្រោង ៧ផ្សេងទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានឯកភាពគ្នានៅកិច្ចប្រជុំដើម្បីពិភាក្សាលើការងារក្នុងក្របខ័ណ្ឌការអនុវត្តផែនការសកម្មភាពក្នុងការបង្កើតសហគមន៍វាសនារួម កម្ពុជា-ចិន (២០១៩-២០២៣) ដែលធ្វើឡើងកាលពីសប្តាហ៍មុននេះ។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឲ្យដឹងនៅថ្ងៃទី២៨ កក្កដានេះថា គម្រោងនេះ គឺគ្រោងចំណាយប្រមាណ ៨២លានដុល្លារ ក្នុងការកសាងបណ្តាញអគ្កិសនីរង ប្រវែង ២ ៩៧០ គីឡូម៉ែត្រ។ ក្នុងនោះ ថវិកាបដិភាគរពីរាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥ភាគរយ និង ៩៥ភាគរយ ជាកម្ចីពីប្រទេសចិន។ លោកថ្លែងថា៖ «បន្ទាប់ពីចុះហត្ថលេខាទៅ មិនយូរទេ ព្រោះជាទូទៅថវិកាដែលទទួលបានពីសាធារណប្រជាមានិតចិន មានភាពងាយស្រួល មានការអនុគ្រោះ។ ហើយគម្រោងបណ្តាញអគ្គិសនីរងនេះ នឹងរួមចំណែកក្នុងរង្វង់ ១ភាគរយ នៃភូមិក្នុងក្របខណ្ឌទូទាំងប្រទេស»។ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានអញ្ជើញចូលរួមកិច្ចប្រជុំ បានឲ្យដឹងថា គម្រោងបណ្តាញអគ្គិសនីជនបទនេះ […]

អាន​បន្ថែម