អភិបាលខេត្តកំពតកំពុងសិក្សាឱ្យចិនសាងសង់ស្ពានឆ្លងព្រែកកំពង់បាយថ្មីមួយខ្សែ

រដ្ឋបាលខេត្តកំពត សហការជាមួយក្រុមហ៊ុន China Road កំពុងសិក្សាគម្រោងសាងសង់ស្ពានថ្មីមួយខ្សែឆ្លងព្រែកកំពង់បាយ ដើម្បីសម្រួលចរាចរណ៍ ខណៈស្ពានចាស់មិនអាចឆ្លើយតបទៅនឹងកំណើនចរាចរណ៍បាន។ គម្រោងស្ពានថ្មីត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរវាងសាលាខេត្តកំពត និង ក្រុមហ៊ុន China Road ក្រោមវត្តមានរបស់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី ២៣ កក្កដាកន្លងមកនេះ។ លោក អ៊ឺង ឆាយ អភិបាលរងខេត្តកំពត បានឲ្យដឹងថា គម្រោងនេះ គឺដើម្បីឆ្លើយតបទៅនឹង កំណើនភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករជារៀងរាល់សប្តាហ៍ ដែលបណ្តាលឲ្យមានការកកស្ទះយានយន្ត ជាពិសេសលើស្ពានឆ្លងព្រែកកំពង់បាយ។ លោកថ្លែងថា៖ «ស្ពានតែមួយយើងប្រើអត់គ្រប់ ជាពិសេសរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គឺស្ទះខ្លាំង ដូច្នេះរដ្ឋបាលខេត្តមានគោលការណ៍ដើម្បីកសាងស្ពានមួយទៀត ដើម្បីអោយមានស្ពាន ២ កុំមានការកកស្ទះ»។ លោកបានឱ្យដឹងទៀតថា បច្ចុប្បន្នគម្រោងនេះស្ថិតនៅក្នុងការសិក្សា ដូច្នេះមិនទាន់មានព័ត៌មានលម្អិតដូចជា ទំហំទឹកប្រាក់ និងរយៈពេលក្នុងសាងសង់នោះទេ។ ដោយឡែក គម្រោងនេះ ទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជារួចហើយ ដោយកន្លងមក ឯកឧត្តម ជាវ តាយ ក៏ធ្លាប់បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យទីតាំងមួយចំនួនសម្រាប់គម្រោងស្ពានថ្មីនេះរួចហើយដែរ៕

អាន​បន្ថែម

រដ្ឋបាលខេត្តព្រះសីហនុ នឹងផ្តល់ដីដល់ម្ចាស់សំណង់ចំនួន ១៨០ ដែលរងផលប៉ះពាល់ពីគម្រោងស្តារអូរ-ប្រឡាយ

រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចជូនម្ចាស់សំណង់ចំនួន១៨០ដែលរងប៉ះពាល់ទាំងស្រុងពីគម្រោងស្តារអូរ-ប្រឡាយ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ នេះបើយោងតាមសេចក្តីជូនដំណឹងមួយចុះផ្សាយដោយរដ្ឋបាលខេត្ត កាលពីថ្ងៃទី ១៦ ខែ មេសា។ សេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា មានសំណង់របស់ប្រជាពលរដ្ឋប្រមាណជា ៦១០ គ្រួសារស្ថិតក្នុងភូមិសាស្ត្រនៃគម្រោងខាងលើ ដែលក្នុងនោះ សំណង់ប្រមាណជា ៤៣០បានរងផលប៉ះពាល់ដោយផ្នែក និងប្រមាណជា ១៨០ បានរងផលប៉ះពាល់ទាំងស្រុង។ សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ផ្អែកតាមគោលការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ ម្ចាស់សំណង់ដែលរងផលប៉ះពាល់ទាំំងស្រុងពីគម្រោងស្តារអូរ-ប្រឡាយចំនួន ១៨០ គ្រួសារ ខាងលើ នឹងត្រូវទទួលបានដីសម្បទានសង្គមកិច្ចចំនួន ១ឡូតិ៍ក្នុងមួយគ្រួសារ ពីរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីសាងសង់លំនៅឋាន»។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា រដ្ឋបាលខេត្ត បាននិងកំពុងសិក្សាទាំងទីតាំំង និងទំហំដែលត្រូវផ្តល់ជូនម្ចាស់សំណង់ទាំងលើនេះ។ ទោះមិនបានបញ្ជាក់ពីថ្ងៃខែជាក់លាក់នៃការបញ្ចប់ការសិក្សានេះក្តី លោក ឃាង ភារម្យ ជឿជាក់ថា ការសិក្សានេះ អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះ សាលាខេត្តតម្រូវឱ្យ ប្រជាពលរដ្ឋទាំង ១៨០ គ្រួសារខាងលើ ត្រូវទៅពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះឲ្យបានត្រឹមត្រូវ នៅសាលាខេត្ត ចាប់ពីថ្ងៃទី ១៦ […]

អាន​បន្ថែម

មជ្ឈមណ្ឌលជាតិជនពិការកម្ពុជាតម្លៃ ១០ លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៣

រដ្ឋាភិបាលកម្ពុជា គ្រោងនឹងបញ្ចប់ការសាងសង់មជ្ឈមណ្ឌលជាតិជនពិការកម្ពុជា តម្លៃ ១០ លានដុល្លារ ត្រឹមឆ្នាំ២០២៣។ មជ្ឈមណ្ឌលជាតិជនពិការថ្មីនេះ ស្ថាបនាឡើងស្របតាមស្តង់ដារអន្តរជាតិ ដើម្បីបម្រើសេវា ប្រកបទៅដោយគុណភាពខ្ពស់ ជូនដល់បងប្អូនជនពិការនៅកម្ពុជា ។ មជ្ឈមណ្ឌលជាតិជនពិការកម្ពុជានេះ នឹងសាងសង់លើផ្ទៃដីទំហំ ៦៥៥៣០ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ នាភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអតីតមណ្ឌលបន្ទាយព្រាប។ មជ្ឍមណ្ឌលនេះ មានលក្ខណៈពិសេសទាំងផ្នែករចនាបថរូបវន្ត និងការបំពាក់បរិក្ខារចម្រុះជាច្រើន ដូចជា៖អគារពាណិជ្ជកម្ម ទីចាត់ការ អគារដ្ឋបាល អគារស្តារនីតិសម្បទា ទីលានបាល់ទាត់ វេទិកា សាលមហោស្រព អាហារដ្ឋាន អគារស្នាក់នៅ អាងហែលទឹក រោងសិប្បកម្ម និង អគារដ្ឋបាល រោងចក្រ និង អគារការិយាល័យ សិប្បកម្មផលិតទឹកសុទ្ធ ស្រះទឹក និងសួនកុមារ ដែលសាងសង់ និងបំពាក់ទៅដោយបរិក្ខារ សុទ្ធតែមានស្តង់ដារគុណភាព និងស្តង់ដារសុវត្ថិភាពត្រឹមត្រូវ។ នៅក្នុងឱកាសចុះពិនិត្យដំណើរការគម្រោងសាងសង់ផ្ទាល់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា […]

អាន​បន្ថែម

ក្រសួងអប់រំស្នើម្ចាស់ទីតាំងដីនិងធនាគារជួយសម្រួលដល់គ្រឹះស្ថានសិក្សាដែលរងផលប៉ះពាល់ពីកូវីដ-១៩

ក្រសួងអប់រំ ស្នើសុំឱ្យម្ចាស់ទីតាំងដី ជួយសម្រួលដល់គ្រឹះស្ថានសិក្សា ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩។ ក្រសួងបានស្នើដូចនេះ ក្រោយពេលមានការអំពាវនាវពីសំណាក់គ្រឹះស្ថានអប់រំឯកជន ចំនួន ១១៣ គ្រឹះស្ថាន ដែលបានអះអាងថា គ្រឹះស្ថានរបស់ខ្លួនបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃមេរោគកូវីដ១៩ និងកំពុងប្រឈមនឹងការក្ស័យធន។ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ០៣ ខែមេសាឆ្នាំ ២០២០ គ្រឹះស្ថានអប់រំឯកជនចំនួន ១១៣ គ្រឹះស្ថាន នៃសមាគមឧត្តមសិក្សាកម្ពុជា បានត្អូញត្អែរថា ពួកគេមិនអាចបង់ថ្លៃអគារ និងប្រាក់ខែបុគ្គលិកសាលារៀនរបស់ខ្លួនបានគ្រប់គ្រាន់ទេ ត្បិតថាសាលាត្រូវបានបិទទ្វារបណ្តោះអាសន្ន ស្របតាមសេចក្តីប្រកាសទូទាំងប្រទេសរបស់ក្រសួងអប់រំស្តីពីការឈប់សម្រាកមុនពេលពាក់កណ្តាលខែបី។ ឆ្លើយតបនឹងកង្វល់នេះ នៅក្នុងសេចក្តីជូនដំណឹងលេខ ២១ អ.យ.ក ស.ណ.ន របស់ក្រសួងអប់រំយុវជននិងកីឡាដែលចុះថ្ងៃទី ១៣ ខែមេសាឆ្នាំ ២០២ ស្តីពីការលើកកម្ពស់បង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិកត្រូនិក ដឹកនាំដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត ក្រសួងបានស្នើសុំឱ្យម្ចាស់អចលនទ្រព្យ និងទាំងធនាគារជាតិ និងឯកជនកាត់បន្ថយលក្ខខណ្ឌបង់ប្រាក់ ដល់គ្រឹះស្ថានអប់រំដែលរងផលប៉ះពាល់ពីមេរោគកូវីដ១៩។ សេចក្តីប្រកាសនោះបានសរសេរថា “ក្រសួងអប់រំយុវជន និងកីឡា សូមស្នើសុំម្ចាស់កម្មសិទិ្ធអចលនទ្រព្យទាំងអស់ កាត់បន្ថយថ្លៃឈ្នួល សម្រាប់គ្រឹះស្ថានអប់រំឯកជនមួយចំនួន ដូច្នេះយើងអាចជួយដោះបន្ទុកខ្លះ សម្រាប់ពួកគេ និងសម្រេចបាននូវដំណោះស្រាយឈ្នះឈ្នះ សម្រាប់ទាំងអស់គ្នា” ។ ក្នុងន័យដូចគ្នា […]

អាន​បន្ថែម

សម្តេចតេជោ៖ អំពាវនាវសុំស្ថាប័នឯកជនបន្តយោគយល់ក្នុងការបញ្ចុះថ្លៃការជួលទីតាំង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ប្រកាសអំពាវនាវសុំការបន្តយោគយល់ពីវិស័យឯកជន ក្នុងការបញ្ចុះថ្លៃការជួលទីតាំង ក្នុងគ្រាដែលវិបត្តិជំងឺកូវីដ ១៩ នៅមិនទាន់ផុតរលត់នៅឡើយនេះ។ នាថ្ងៃទី ០៧ មេសា ២០២០ ក្នុងសន្និសីទព័ត៌មានពិសេសមួយ ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅកម្ពុជា នៅវិមានសន្តិភាព សម្តេចតេជោ បានឡើងលើកត្រង់ចំនុច ពីការអនុះគ្រោះរវាង វិស័យឯកជន និងឯកជន ថា “ …ចំនុច ចុងក្រោយ ខ្ញុំសុំអំពាវនាវ ដល់វិស័យឯកជន ដែលខ្ញុំបាននិយាយនៅសភា កាលពីថ្ងៃទី ៣០ ដូចជាការជួល ខ្លះបើកហាងនេះ ហាងនោះ ជួលអគារគេទេ ពេលវេលានេះលក់អត់ដាច់ ទៅយកថ្លៃអគារពេញមិនបានទេ ត្រូវបញ្ចុះថ្លៃនៅក្នុងពេលហ្នឹង បើអ្នករកស៊ីរកមិនបាន ..ទៅរកលុយពីគ្នាធ្វើអី ត្រូវយោគយល់ត្រង់ហ្នឹង ឯកជន និង ឯកជន។” ក្នុងសេចក្តីអំពាវនាវជាថ្មីនេះ សម្តេច ហ៊ុន សែន នៅតែបន្ត និងសង្កត់ធ្ងន់ដដែលត្រង់ ការបង់រំលោះទៅលើវិស័យអចលនទ្រព្យ ថា “ បង់រំលោះ ក៏ដូចគ្នា […]

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជាឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិកដើម្បីទប់ស្កាត់កូវីដ១៩

សមាគមអ្នកសាសង់កម្ពុជា បានឧបត្ថម្ភទឹកប្រាក់ចំនួន ១ ម៉ឺនដុល្លារអាមេរិក ដល់សកម្មភាពប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យមានការចូលរួមវិភាគទានពីសប្បុរសជន។ ការចូលរួមជាវិភាគទាននេះគឺជាកាយវិការ និងទឹកចិត្តដ៏សប្បុរស ប្រកបដោយសង្គមធម៌ចំពោះប្រជាជាតិកម្ពុជា ក្នុងនាមសមាគមអ្នកសាងសង់កម្ពុជា ដែលមានអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគម។ គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងលោកជំទាវ ក៏បានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ ម៉ឺនដុល្លារអាមេរិក ជាទឹកប្រាក់ផ្ទាល់ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពយុទ្ធនាការប្រយុទ្ធប្រឆាំង និងការរាតត្បាតជំងឺកូវីដ ១៩ នេះផងដែរ។ ក្នុងពេលជាមួយគ្នានោះ ក្នុងនាមជាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន អ្នកឧកញ៉ា ពុង ឃាវសែ ក៏បាននាំយកថវិកាជាង ៤០ម៉ឺនដុល្លារ ដើម្បីរួមចំណែកជាមួយរដ្ធាភិបាលចិន ក្នុងការប្រយុទ្ធប្រឆាំងមេរោគដ៏កាចសាហាវជំងឺផ្លូវដង្ហើមកូវីដ-១៩ នេះ នៅក្នុងប្រទេសចិន ក៏ដូចជាក្នុងពិភពលោក ថែមទៀតផង៕ (អានបន្ថែម)

អាន​បន្ថែម

សម្តេចតេជោអំពាវនាវដល់ម្ចាស់ផ្ទះ ឬអគារជួល បញ្ចុះតម្លៃ និងពន្យារពេលយកប្រាក់ជួល

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់ផ្ទះ ឬអគារពាណិជ្ជកម្មជួលទាំងអស់ ឲ្យមានការយោគយល់ដល់ភាគីអ្នកជួលក្នុងការបញ្ចុះតម្លៃ និងពន្យារពេលនៃការយកប្រាក់ជួល ខណៈពេលអាជីវកម្មមួយចំនួនរងការប៉ះពាល់ អំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩។ ការអំពាវនាវនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទកាសែតស្ដីពីវិធានការបន្ថែម ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ សម្តេចបានមានប្រសាសន៍ថា៖ « សូមកុំកាប់មេមាន់ទទួលទាន គួរតែរក្សាទុកមេមាន់នេះ ដើម្បីថ្ងៃក្រោយឲ្យវាមានពងតទៅទៀត។ ចឹងបើសិនជាយើងកាប់គ្នាពេលនេះ ចឹងបានសេចក្តីថាហាងនឹងត្រូវបានបិទរហូតគ្មានពីណាគេជួលបន្តទៅទៀតនៅថ្ងៃក្រោយ។ ប៉ុន្តែបើសិនជាយើងអនុគ្រោះឲ្យគ្នាមួយខែ ពីរខែ ឬ បញ្ចុះថ្លៃ គឺយើងអាចរក្សាអតិថិជន ឲ្យជួលត្រឡប់មកវិញ នៅពេលដែលសភាពការណ៍ មានភាពប្រសើរឡើងវិញ។» គេសង្កេតឃើញថា ចំពោះមុខភាពប្រឈមនៃវិបត្តិមេរោគ Covid-19 សម្ដេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវវិធានការបន្ទាន់ជាច្រើន ដើម្បីចូលរួមជួយសម្រួលដល់ទីផ្សារអចលនទ្រព្យ និងសំណង់ រាប់តាំងពី ការរួចផុតពីការបង់ពន្ធប្រថាប់ត្រា ក្នុងរយៈពេលពេញមួយឆ្នាំ សម្រាប់អចលនទ្រពក្រោម ៧ ម៉ឺនដុល្លាជាដើម។ (អានបន្ថែម) បន្ថែមពីលើនោះ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៥៥ សម្ដេចតេជោ ហ៊ុន […]

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយ ៣១០លានដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោង៥ធំៗនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ប្រមាណ ៣១០ លានដុល្លារអាមេរិក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០។ លិខិតប្តូរសារនេះ ត្រូវបានចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ស្តីអំពីការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន ២ គម្រោង។ ចំពោះឥណទានសម្បទាន គឺសម្រាប់អនុវត្តទៅលើគម្រោងកែលម្អផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ -ប៉ោយប៉ែត) ដែលមានទឹកប្រាក់ប្រមាណ ១៦១លានដុល្លារអាមេរិក និងគម្រោងកែលម្អផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ប្រមាណ ១០៦,៥ លានដុល្លារអាមេរិក។ ចំណែកឯ ហិរញ្ញប្បទានឥតសំណងវិញ កញ្ចប់ថវិកានេះ សម្រាប់អនុវត្តទៅលើគម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន ប្រមាណ ៣១ លានដុល្លារអាមេរិក។ […]

អាន​បន្ថែម

អ្នក​ឧកញ៉ា ពុង ឃាវសែ ឧបត្ថម្ភទឹកប្រាក់៥០ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់កូវីដ១៩

អ្នក​ឧកញ៉ា ពុង ឃាវសែ និងលោកជំទាវ បានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំង និងការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។ ដើម្បីឆ្លើយ​តបចំពោះកាយវិការ និងទឹកចិត្តដ៏សប្បុរស​ ប្រកបដោយសង្គហធម៌ចំពោះប្រជាជាតិកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នេះ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ពុង ឃាវសែ និងលោកជំទាវ ដែលបានចូលរួមជាវិភាគទាន ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ទល់នឹងសភាពការណ៍គ្រោះភ័យ ដែលបង្កដោយជំងឺរាលដាលកូវីដ-១៩។ នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ «ខ្ញុំមានមោទនភាពណាស់ ដោយឃើញជនរួមជាតិយើង មានការគិតគូរយកចិត្តទុកដាក់ ជួយគ្នាទៅវិញទៅមកនៅក្នុងគ្រាអាសន្នបែបនេះ»។ គួរបញ្ជាក់ផងដែលថា អ្នកឧកញ៉ា ពុង ឃាវសែ បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលជាក្រុមហ៊ុនវិនិយោគលើគម្រោងព្រលានយន្តហោះតម្លៃ១,៥ ប៊ីលានដុល្លារអាមេរិក។​ បន្ថែមពីលើមុខងារបច្ចុប្បន្ន អ្នកឧកញ៉ា ពុង ឃាវសែ ក៏ជាប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាផងដែរ […]

អាន​បន្ថែម

រាជរដ្ឋាភិបាលសម្រេចយកសណ្ឋាគារ The Great Duke ធ្វើជាមន្ទីរពេទ្យថែទាំអ្នកជំងឺ COVID-19

សណ្ឋាគារ The Great Duke (អតីតសណ្ឋាគារលំដាប់ផ្កាយ៥ អ៊ិនធើខន) បានក្លាយជា មន្ទីរពេទ្យ ពិនិត្យ និងព្យាបាលជំងឺ កូវីត១៩ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ នេះ។ ការប្រែក្លាយ សណ្ឋាគារចំកណ្ដាលទីក្រុងភ្នំពេញ អោយទៅជាមន្ទីរពេទ្យ សម្រាប់ការព្យាបាលជំងឺឆ្លង កូវីត១៩ ជាការសម្រេចពីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល បានសហការណ៍ជាមួយឯកឧត្តមអភិបាល រាជធានីភ្នំពេញ ។ ការរៀបចំអោយមាន មន្ទីរពេទ្យសម្រាប់ការព្យាបាល តែ ជំងឺឆ្លងថ្មីមួយនេះ ក្នុងគោលបំណងបង្ការការឆ្លងជាយថាហេតុ ព្រមទាំងធ្វើយ៉ាងណាអោយមានការការពារ និង ព្យាបាលយ៉ាងមានប្រសិទ្ធភាព ។ នៅក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងសុខាភិបាលក៏បានអំពាវនាវឱ្យ សាធារណជនរក្សាភាពនឹងនរក្នុងចិត្ត កុំមានភ័យខ្លាច និងជឿទុកចិត្តលើវិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ របស់រាជរដ្ឋាភិបាល។ សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី ១៧ មិនា ឆ្នាំ ២០២០ នេះ អ្នកកើតជំងឺកូវីត១៩នៅក្នុងប្រទេសកម្ពុជា កើនដល់ ២៤នាក់ហើយ ។

អាន​បន្ថែម