គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុគ្រោងចំណាយថវិកា១០០លានដុល្លារ

ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹក និងប្រព័ន្ធចម្រោះទឹកកង្វក់នៅក្រុងព្រះសីហនុ ថិវកាចំនួនប្រមាណជា១០០ដុល្លារអាមេរិក ត្រូវបានត្រៀមដើម្បីចំណាយលើកការងារស្តារ ហើយការបើកការដ្ឋាននឹងចាប់ផ្តើមនៅចុងខែសីហានេះ។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃអង្គារ៍នេះថា ការងារស្តារហេដ្ឋារចនាសម្ព័ន្ធជារូបវន្តនៅខេត្តព្រះសីហនុ ជាពិសេសក្រុងព្រះសីហនុ រដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រោងបើកការដ្ឋាននៅថ្ងៃទី២១ ឬ២២ សីហានេះ។ ឯកឧត្តម វ៉ាស៊ីម សុរិយា មានប្រសាសន៍ថា៖ «តាមរយៈប្រសាសន៍ឯកឧត្តម ទេសរដ្ឋមន្រ្តី ថវិកាជិត១០០លានដុល្លារគ្រោងចំណាយជួសជុលផ្លូវថ្នល់ ប្រឡាញបង្ហូរទឹក នៅព្រះសីហនុៗ»។ ទោះជាយ៉ាងណាក្តី អ្នកនាំពាក្យ មិនអាចបញ្ជាក់ថា ថវិកានេះ ជាថវិការបស់ក្រសួងសាធារណការ ឬរដ្ឋបាលថ្នាក់ខេត្តព្រះសីហនុឡើយ។ គួរបញ្ជាក់ថា ខេត្តព្រះសីហនុ កំពុងមានសន្ទុះខ្លាំងលើការវិនិយោគ ដែលភាគច្រើនវិនិយោគដោយជនជាតិ ចិន។ ស្របពេលដែលការវិនិយោគកើនឡើងយ៉ាងគំហុកនេះ ដែលបានប្រែមុខមាត់ថ្មីសម្រាប់ខេត្តឆ្នេរសមុទ្រមួយនេះ តែក៏មានការរិះគន់របស់មតិសាធារណៈ លើកការគ្រប់គ្រងនគររូបនីយកម្ម ដូចជា ផ្លូវខ្នល់រងការខូចខាត ការគ្រប់គ្រងសំរាមមិនបានត្រឹមត្រូវ និងការបង្ហូរទឹកកង្វក់ចូលសមុទ្រមុនឆ្លងកាត់ការចម្រោះជាដើម។ បន្ថែមពីលើនេះ បន្ទាប់ពីជំនន់ទឹកភ្លៀងជន់លិចក្រុងព្រះសីហនុ ចាប់តាំងពីសប្តាហ៍មុនមក ទំហំនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រឡាយទឹក មានការកើនច្រើន៕

អាន​បន្ថែម

អនាម័យក្នុងកន្លែងស្នាក់នៅរបស់កម្មករក្នុងការដ្ឋានទាបជាងស្តង់ដាកំណត់របស់រដ្ឋ

អនាម័យក្នុងកន្លែងស្នាក់នៅរបស់កម្មករក្នុងការដ្ឋានសំណង់ក្នុងរាជធានី-ខេត្តចំនួនបី គឺមានកម្រិតទាបជាងស្តង់ដាដែលបានកំណត់ដោយរដ្ឋាភិបាលកម្ពុជា នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធសហជីពកម្មករសំណង់ និង ព្រៃឈើកម្ពុជា ហៅកាត់ថា BWTUC។ ការរកឃើញខាងលើ គឺត្រូវបានផ្សព្វផ្សាយដល់មន្ត្រីរដ្ឋាភិបាល តំណាងក្រុមហ៊ុនសំណង់ តំណាងសហជីព និងកម្មករសំណង់កាលពីថ្ងៃទី ០៨ ខែ សីហា នៅឯភោជនីដ្ឋានទន្លេបាសាក់ ២។ ក្រោមចំណងជើងថា៖ «ការប៉ាន់ប្រមាណវាយតម្លៃអំពីទឹកស្អាត និងអនាម័យក្នុងកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងការដ្ឋានសំណង់» របាយការណ៍នេះ បានរកឃើញថា ស្ថានភាពទឹកស្អាត និងអនាម័យនៅតាមការដ្ឋានសំណង់នៅតែមិនទាន់ឈានដល់កម្រិតស្តង់ដាអនាម័យអប្បរមា ឬមិនឆ្លើយតបនឹងតម្រូវការរបស់កម្មករ និងសាច់ញាតិពួកគាត់ដែលរស់នៅតាមការដ្ឋាននៅឡើយ។ របាយការណ៍នេះ បានស្ទង់មតិ និងត្រួតពិនិត្យនៅតាមការដ្ឋានចំនួន១៧ ការដ្ឋានក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលក្នុងនោះ កន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់កម្មករក្នុងការដ្ឋានទាំងអស់នេះ គឺសុទ្ធតែមិនត្រូវតាមស្តង់ដា។ របាយការណ៍បានសរសេរថា៖ «កន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងការដ្ឋានសំណង់ មានលក្ខខណ្ឌទឹកស្អាត និងអនាម័យមិនល្អ ហើយមិនត្រូវនឹងស្តង់ដា ឬស្របតាមការកំណត់ដោយច្បាប់នៃប្រទេសកម្ពុជា និងប្រកាសឡើយ។ បរិក្ខាអនាម័យ មិនគ្រប់គ្រាន់ គ្មានការថែទាំ និងសាងសង់គ្មានគុណភាពល្អ គ្មានគន្លឹះចាក់សោរទ្វារ ថែមទាំងមានប្រហោងលើជញ្ជាំង»។ តួលេខរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ការវិនិយោគក្នុងវិស័យសំណង់កើនឡើងជាង ៥៧ […]

អាន​បន្ថែម

អភិបាលខេត្តប្រាប់ពីវិធានការណ៍ដោះស្រាយបញ្ហាការលិចលង់នៅខេត្តព្រះសីហនុ

អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន កាលពីថ្ងៃទី ៥ ខែ សីហា បានប្រាប់ឲ្យប្រជាពលរដ្ឋបញ្ឈប់ការរំលោភប្រឡាយដើម្បីកុំឲ្យខេត្តព្រះសីហនុមានការលិចទឹកកាន់តែខ្លាំង ក្រោយពីមានការបង្ហោះរូបភាព និងវីដេអូអំពីសកម្មភាពនៃការលិចលង់ទឹកយ៉ាងខ្លាំងនៅតាមតំបន់នានាក្នុងខេត្តមួយនេះ ។ យោងតាមរូបភាព និងវីដេអូបង្ហោះដោយគណនីហ្វ៊េសប៊ុករបស់ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១៩ មានការជន់លិចលង់ទឹកយ៉ាងខ្លាំងចាប់ពីម៉ោង ១០យប់ រហូតដល់ម៉ោង ៧ ព្រឹក ដែលបង្កផលលំបាកជាច្រើន និងប៉ះពាល់ដល់ទ្រព្យសម្បត្តិក្នុងគេហដ្ឋានមួយចំនួន ដូចជាម៉ូតូជាដើម។ ពាក់ពន្ធ័ទៅនឹងបញ្ហាខាងលើ ឯកឧត្តម គួច ចំរើន បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំតាមតេឡេក្រាមកាលពីថ្ងៃទី ០៥ ខែ សីហានេះថា រដ្ឋបាលខេត្តបាននិងកំពុងធ្វើការដោះស្រាយបញ្ហានេះ ហើយបានប្រាប់ប្រជាជនឲ្យបញ្ឈប់ការរំលោភប្រឡាយ ដើម្បីឲ្យទឹកអាចរំដោះបានទាន់។ ការរំដោះទឹកក្នុងតំបន់ខ្លះក្នុងខេត្តព្រះសីហនុគឺ រំពឹងទៅលើប្រឡាយឬអូរ ដែលជាផ្លូវសម្រាប់នាំយកទឹកពីទីក្រុងចូលទៅក្នុងសមុទ្រ។ ឯកឧត្តម គួច ចំរើនថ្លែងថា៖ «កុំឲ្យប្រជាពលរដ្ឋមានការរំលោភបំពានយកប្រឡាយតទៅទៀត នាំគ្នាចេះតែយកប្រឡាយអស់ទៅ បានជាអត់មានផ្លូវទឹកហូរ។ ចាប់ពីម្តុំ LV ទៅខាងក្រោមហ្អឹង [យើង] មើលមកប្រឡាយឃើញថាមានការរំលោភច្រើន ប្រឡាយដែលគេកាត់ទុក១០ម៉ែត្រជាង […]

អាន​បន្ថែម

ក្រសួងឧស្សាហកម្មបញ្ជាឲ្យផ្អាកការផ្គត់ផ្គង់ទឹកដល់ការដ្ឋានសំណង់ខុសច្បាប់ទាំងអស់

ក្រសួងឧស្សាហកម្ម និងសិប្បកម្មកាលពីថ្ងៃទី ០១ ខែ សីហា បានចេញសេចក្តីណែនាំដល់សមត្ថកិច្ចក្រោមបង្គាប់របស់ខ្លួន ឲ្យផ្អាកការផ្គត់ផ្គង់ទឹកដល់ការដ្ឋានសំណង់ខុសច្បាប់ទាំងអស់ ក្នុងគោលបំណងធានាអាយុជីវិត ទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ សេចក្តីណែនាំនេះ គឺសំដៅដល់គ្រប់មន្ទីឧស្សាហកម្ម និងសិប្បកម្ម គ្រប់អង្គភាពរដ្ឋាករទឹកចម្រុះក្រសួង និងគ្រប់ប្រតិបត្តិករផ្គត់ផ្គង់ទឹកឯកជន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុងនោះដែរ សមត្ថកិច្ចពាក់ពន្ធ័ខាងលើ ត្រូវសហការជាមួយរដ្ឋបាលក្រសួងដែនដីថ្នាក់មូលដ្ឋានរបស់ខ្លួន មន្ទី និងអង្គភាពជំនាញនានា។ សេចក្តីណែនាំខាងលើបានសរសេរថា៖ «ត្រូវសហការជាមួយរដ្ឋបាលក្រសួងដែនដីថ្នាក់មូលដ្ឋានរបស់ខ្លួន មន្ទី និងអង្គភាពជំនាញ ជាពិសេស ជាមួយមន្ទីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការផ្អាកការផ្គត់ផ្គង់ទឹកស្អាត ទៅដល់ការរដ្ឋានសំណង់ សណ្ឋាគារ ផ្ទះសំណាក់ អគារស្នាក់នៅរួម សំណង់អគារពាណិជ្ជកម្ម អគាររោងចក្រ សហគ្រាស សិប្បកម្ម អគារសម្រាប់លក់ឬជួលស្នាក់នៅ និងការដ្ឋានសំណង់ដទៃទៀតដែលជាប្រភេទសំណង់ខុសច្បាប់ ឬសាងសង់ខុសបច្ចេកទេស ដែលត្រូវបានកំណត់ដោយស្ថាបន័ ឬអង្គភាពសមត្ថកិច្ចជំនាញ លើកលែងតែប្រភេទសំណង់ផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ»។ ការផ្អាកការផ្គត់ផ្អង់ទឹកទៅដល់ការដ្ឋានសំណង់ខុសច្បាប់នេះទៀតសោត គឺនឹងត្រូវលុបចោលលុះត្រាតែមានលិខិតបញ្ជាក់ពីស្ថាបន័ ឬអង្គភាពសមត្ថកិច្ចជំនាញតែប៉ុណ្ណោះ។

អាន​បន្ថែម

កម្ពុជានឹងរៀបចំកិច្ចប្រជុំពាក់ព័ន្ធវិស័យសំណង់ដ៏ធំមួយនៅខេត្តសៀមរាប

កម្ពុជាតាមរយៈសមាគមអ្នកសាងសង់កម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពាក់ព័ន្ធទៅនឹងវិស័យសំណង់ដ៏ធំមួយហៅថា«កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន។ »ដែលនឹងត្រូវប្រព្រឹត្តឡើងនៅលើទឹកដីអង្គរនៃខេត្តសៀមរាប។

អាន​បន្ថែម

សមាគមធំៗពីររួមគ្នាជំរុញនិងលើកកម្ពស់ការវាយតម្លៃអចលនទ្រព្យនៅកម្ពុជា

កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាកំពុងធ្វើឲ្យវិស័យអចលនទ្រព្យមានការរីកចម្រើនយ៉ាងខ្លាំង ដែលបានឆ្លុះបញ្ចំងតាមរយៈការកើនឡើងនៃតម្លៃអចលនទ្រព្យនៅទូទាំងប្រទេស ហើយក្នុងនោះផងដែរ

អាន​បន្ថែម

ធនាគារអភិវឌ្ឍន៍អាស៊ីសម្រេចផ្តល់ជំនួយដល់យុវជនកម្ពុជាសម្រាប់ជំនាញសំណង់

ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ីADB បានសម្រេចបន្តផ្តល់ជំនួយបន្ថែមទៀតសម្រាប់យុវជនទៅលើមុខជំនាញដែលកំពុងមានសក្តានុពលជាពិសេសជំនាញផ្នែកសំណង់។ នេះបើយោងតាមការចុះផ្សាយនៅលើទំព័រហ្វ៊េសប៊ុករបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨។

អាន​បន្ថែម

លទ្ធផលដេញថ្លៃគម្រោងជប៉ុនរាប់លានដុល្លារនឹងចេញផ្សាយក្នុងពេលឆាប់ៗ

លទ្ធផលនៃការដេញថ្លៃគម្រោងជប៉ុនរាប់លានដុល្លារនឹងចេញផ្សាយក្នុងពេលឆាប់ៗ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ។ កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៨ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោកម៉េត មាសភក្តី បានប្រាប់ទស្សនាវដ្តីសំណង់ និង អចលនទ្រព្យយើងខ្ញុំថាលទ្ធផលនៃការដេញថ្លៃ«គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ»អាចនឹងត្រូវប្រកាសក្នុងរយៈពេលដ៏ខ្លីខាងមុខនេះបន្ទាប់ពីគណៈប្រតិភូត្រឡប់មកពីប្រទេសជប៉ុនវិញ។

អាន​បន្ថែម

ស្នាដៃស្ថាបត្យកម្មច្នៃប្រឌិតរបស់យុវជនឆ្លុះបញ្ចាំងក្នុងកម្មវិធីប្រកួតស្នាដៃវត�

ស្នាដៃស្ថាបត្យកម្មដ៍ប្រណីតប្រកបដោយភាពច្នៃប្រឌិតជាច្រើនរបស់យុវជនកម្ពុជាត្រូវបានឆ្លុះបញ្ចាំងតាមរយៈកម្មវិធីប្រកួតស្នាដៃច្នៃបង្កើតវត្ថុសិល្បៈUPG។ កាលពីចុងសប្តាហ៍កន្លងទៅនេះ កម្មវិធីប្រកួតស្នាដៃច្នៃបង្កើតវត្ថុសិល្បៈពីបំពង់ទីបជ័រសញ្ញាឥន្រ្ទីយ៍ដែលរៀបចំឡើងដោយក្រុមហ៊ុនផលិតបំពង់ទីបជ័រដ៍ល្បីនៅកម្ពុជាឈ្មោះថា UPG PIPES បានរកឃើញស្នាដៃសិល្បៈជាប់ជ័យលាភីហើយ។

អាន​បន្ថែម

ក្រសួងរៀបចំដែនដីស្នើសុំជំនួយពីស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងវិស័យសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានស្នើសុំស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងវិស័យសំណង់រួមគ្នាចូលរួមលើកកម្ពស់សុវត្ថិភាពការងារក្នុងវិស័យសំណង់។

អាន​បន្ថែម