ការពារប្រសើរជាងព្យាបាល៖ របៀបដែលហេដ្ឋារចនាសម្ព័ន្ធ និងឌីជីថលភ្លោះអាចជួយការពារទីក្រុង New Orleans គេចផុតពីគ្រោះទឹកជំនន់

ដោយ Tomas Kellner ទីក្រុង New Orleans គឺជាភូមិកំណើតនៃដូរតន្ត្រី អាហារ និងកម្មវិធីជប់លៀងរាំរែកតាមដងផ្លូវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ ប៉ុន្តែ​សូម​កុំ​ភ្លេច​ ភូមិនេះក៏មានសំណង់ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើលគ្នាមួយដែរ ដែល​គេប្រសិទ្ធិនាមថា “the Big Easy dry” វាជា​កន្លែង​ផ្តល់​នូវ​បរិយាកាសល្អបំផុតសម្រាប់ការសម្រាកលម្ហែកាយ។ ជាភស្តុតាងជាក់ស្តែងគឺនៅដើមខែមីនា នៅពេលដែលទីក្រុង New Orleans ចូលទៅដល់រដូវកាល “Deep Gras” វាបង្ហាញប្រៀបដូចជាសម្រែកចុងក្រោយនៃបទចម្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែល​ត្រូវបញ្ចប់នៅថ្ងៃ Fat Tuesday ដែលជាថ្ងៃសម្បូរទៅដោយអាហារប្រពៃណីនៃចុងបញ្ចប់រដូវកាល Mardi Gras។ ដោយ​អង្គុយ​នៅលើ​ដីនៅជិត និងក្រោមនីវ៉ូទឹកសមុទ្រ ដែលហ៊ុំព័ទ្ធដោយទឹក កម្មវិធី​ជប់លៀង​អាច​ប្រព្រឹត្តិ​ទៅ​បាន​ដោយ​សារ​ក្រវ៉ាត់ ទ្វារទឹក ស្ថានីយបូមទឹក ផ្លូវទឹក និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀត។  សំណង់ជាច្រើនទាំងនេះត្រូវបានសាងសង់ និងពង្រឹងឡើងវិញ បន្ទាប់​ពី​គ្រោះ​ទឹក​ជំនន់​ដ៏​មហន្តរាយ​ដែល​បង្ក​ឡើង​ដោយ​ព្យុះ​សង្ឃរា Katrina ក្នុងឆ្នាំ 2005 រួមទាំង “ប្រព័ន្ធកាត់បន្ថយហានិភ័យនៃព្យុះសង្ឃរា និងព្យុះ Hurricane” ដែល​សាងសង់​ថ្មី​សម្រាប់​ទីក្រុង វាជាជញ្ជាំងការពារ​ទឹក​ជំនន់​ប្រវែង 130ម៉ាយ ដែលបានបញ្ចប់ក្នុងឆ្នាំ 2022។ វាត្រូវបានគេដាក់ឈ្មោះថា […]

អាន​បន្ថែម

កីឡដ្ឋានក្លិប Everton ចាប់ផ្តើមយុគសម័យថ្មីជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ

ដោយ Jay Moye Goodison Park គឺក្លឹបបាល់ទាត់មួយក្នុងចំណោមក្លឹបបាល់ទាត់ដែលចំណាស់ជាងគេ និងល្បីល្បាញបំផុតរបស់ពិភពលោក ឥឡូវនេះកំពុងរៀបចំផ្លាស់ទៅទឹកដីថ្មីរបស់ខ្លួននៅ Bramley-Moore Dock ជាមួយសម្លេងលាត់មាត់សរសើរពីទស្សនិកជន។ ក្រុមលីជ Everton FC បានប្រកួតជាមួយក្រុម Manchester United ជាលើកចុងក្រោយនៅកីឡដ្ឋាន Goodison Park ដែលជាកីឡដ្ឋានប្រវត្តិសាស្រ្តរបស់ Liverpool ក្នុងការប្រកួត Premier League ដំបូងក្នុងឆ្នាំ 1892 ។ ឥឡូវនេះ គេបានផ្ទេរចេញទៅទីតាំងថ្មី និងបានប្រកួតសាកល្បងដំបូងក្នុងចំណោមការប្រកួត 3ដង កាលពីថ្ងៃទី 17 កុម្ភៈ ដែលរៀបចំឡើងនៅកីឡដ្ឋាន Everton FC ស្ថិតនៅលើជាប់មាត់ច្រាំងទន្លេ Mersey ដែលទើបបញ្ចប់ការសាងសង់នាពេលថ្មីៗនេះ។ មានអ្នកគាំទ្ររហូតដល់ទៅ 10,000 នាក់ដែលមានសំណាងទទួលបានកៅអីដំបូងសម្រាប់ការប្រកួតមិត្តភាពរបស់ Everton អាយុក្រោម 18 ឆ្នាំ អ្នកចូលរួមបានលាន់មាត់សរសើរពីទីកន្លែងដ៏ទំនើបបំផុតមិនដែលឃើញ។ នេះជាផ្នែកនៃផែនការមេដ៏ធំមួយដើម្បីធ្វើឱ្យទិដ្ឋភាពតាមមាត់ទឹកនៃទីក្រុង Liverpool មានភាពរស់រវើកឡើងវិញ។ មានអ្នកទិញសំបុត្រមួយរដូវកាលបានប្រាប់ BBC ថា […]

អាន​បន្ថែម

តើកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ Bentley បានជួយផ្លាស់ប្តូរកំពង់ផែមែលប៊ន នៅអូស្ត្រាលីបានយ៉ាងដូចម្តេច?

ផលិតឡើងវិញដោយ Kathleen Moore ចេញពីប្រភព The B1M កំពង់ផែមែលប៊នគឺជាកំពង់ផែកុងតឺន័រដ៏ធំបំផុតរបស់អូស្ត្រាលី ដែលវាកាន់តែមានភាពមមាញឹកជាងមុន។ កំពង់ផែមែលប៊ន​គ្រប់គ្រង​ច្រើន​ជាងមួយភាគបីនៃកុងតឺន័រទាំងអស់ដែលដឹកជញ្ជូនចេញ-ចូលប្រទេសអូស្ត្រាលី ដែល​ប្រមាណ​ជាង 3.2 លាន​កុងតឺន័រ ហើយ​តួលេខនេះរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ 2050។ បញ្ហាប្រឈមតែមួយប៉ុណ្ណោះ គឺរបៀបគ្រប់គ្រងកំណើននោះដោយមិនបន្ថែមការកកស្ទះដល់បណ្តាញផ្លូវដែលកំពុងតែមមាញឹក និង​​ការ​បំពុល​ខ្យល់​​នៅក្នុង​ទីក្រុង​ដែល​មាន​ប្រជាជនជាង 5 លាននាក់រស់នៅ។ លោក Matthew Brooks អ្នកគ្រប់គ្រងគម្រោងជាន់ខ្ពស់នៅកំពង់ផែមែលបន” បាននិយាយថា “មាន​តែ​មធ្យោបាយ​មួយ​គត់​ដែល​អាច​ដោះស្រាយ​បាន គឺប្រើបណ្តាញ​ផ្លូវ​ដែលកំពុង​មាន​ចរាចរណ៍​មមាញឹក” ។ ដូច្នេះហើយ យើង​ត្រូវ​រក​វិធី​ផ្សេង​ទៀត​​ដើម្បី​ដឹក​កុងតឺន័រចេញ-ចូលកំពង់ផែ។ ចម្លើយគឺ ផ្លូវដែក៖ ខ្សែរថភ្លើង​មួយ​អាច​ផ្ទុកទូ​កុងតឺន័រ​បានច្រើន​ជាង​ ៣០​ដង នៃ​ឡាន​ដឹកទំនិញជា​មធ្យម។ ប៉ុន្តែ​ដំណោះស្រាយ​បាន​ទាញមក​ជាមួយនូវ​បញ្ហា​ប្រឈម ដូចជារបៀបយកកុងតឺន័រពីសមុទ្រទៅកាន់ទូរថភ្លើង ដោយ​គ្មាន​ឡាន​ដឹក​ទំនិញ​លើកដាក់ ដែល​បច្ចុប្បន្ន​វា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បីផ្ទេរទូកុងតឺន័រ​ទៅ​វិញ​ទៅមក និង​កន្លែង​ដែល​ត្រូវ​ទុកដាក់​កុងតឺន័រ​ទាំងអស់​នៅលើ​ចំណត​ដែល​កំពុងតែចង្អៀតណែន។ ដំណោះស្រាយ៖ គម្រោងផ្លាស់ប្តូរផ្លូវដែករបស់ទីក្រុងមែលប៊ន។ គម្រោងដ៏ស្មុគស្មាញនេះបានបញ្ចប់នៅឆ្នាំ 2024 ត្រូវ​បាន​គេ​ហៅ​ថា ​ជា​ស្ថានីយ​​ផ្លូវដែក​ថ្មី និងការកែលម្អបណ្តាញផ្លូវដែកដែលមានស្រាប់ រួមទាំង​ការតភ្ជាប់​ដោយ​ផ្ទាល់​ដ៏​សំខាន់​រវាង​កប៉ាល់ និង​រថភ្លើង។ កម្រាល​ថ្ម​​រាប់​ពាន់​​តោន​​ត្រូវ​វាយ​កម្ទេច និងបំលែង​ដើម្បី​ធ្វើគ្រឹះ​សម្រាប់​ស្ថានីយ​ថ្មី​។ គ្រប់​ការងារទាំងអស់នេះត្រូវធ្វើឡើងដោយមិនរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់កំពង់ផែឡើយ ហើយបញ្ចប់​​ក្នុង​រយៈពេល​ដ៏​ខ្លី។ អ្នក​ប្រឹក្សា​​ផ្នែក​រចនា WSP និងអ្នកម៉ៅការ […]

អាន​បន្ថែម

សន្និសីទ COP29៖ បង្ហាញពីរបៀបដែលឌីជីថលភ្លោះជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធទប់ទល់នឹងគ្រោះធម្មជាតិ

ដោយ Chris Noon អង្គការសហប្រជាជាតិបានកំណត់ការប្រែប្រួលអាកាសធាតុជាចម្បងគឺ វិបត្តិទឹក ដែលជាបុព្វហេតុនៃជំនន់ ឬភាពរីកស្ងួតនៅកន្លែងខុសគ្នា និងនៅពេលខុសៗគ្នា។ នៅរដ្ឋធានី Valencia ប្រទេសអេស្ប៉ាញ គឺជាឧទាហរណ៍ចុងក្រោយបង្អស់។ ប៉ុន្មានសប្តាហ៍បន្ទាប់ពីទឹកជំនន់ដ៏សាហាវបានបោកបក់បំផ្លាញស្ពាន និងអគារ អ្នកស្ម័គ្រចិត្តរាប់ម៉ឺននាក់បានជីកបោសសម្អាតទីក្រុង និងយកភក់ល្បាប់រាប់តោនចេញពីផ្លូវ។ ការប្រឈមទាក់ទងបញ្ហាទឹកនេះ បានវាយប្រហារតាមរបៀបផ្សេងៗគ្នា៖ ដូចជាភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅសមុទ្រមេឌីទែរ៉ាណេ ឬគ្រោះរាំងស្ងួតយូរដូចជានៅអាមេរិកខាងជើង និងអាស៊ីកណ្តាល។ ការសិក្សាជាច្រើនបានព្រមានថា នៅពេលដែលអាកាសធាតុរបស់ផែនដីប្រែប្រួល ឧប្បត្តិហេតុអាកាសធាតុធ្ងន់ធ្ងរនឹងក្លាយទៅជាមេរៀនសម្រាប់ជីវិត សូមអានបន្ថែម អំពីការជួបប្រទះភាពផុយស្រួយនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងឧប្បត្តិហេតុទឹកជំនន់បំផ្លិចបំផ្លាញនៅ Asheville រដ្ឋ North Carolina ។) អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយនៅក្នុងសុន្ទរកថាដ៏របស់លោកទៅកាន់មេដឹកនាំពិភពលោកនៅឯសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP29) លើកទី 29 នៅរដ្ឋធានី Baku នៃប្រទេស Azerbaijani កាលពីថ្ងៃទី 12 ខែវិច្ឆិកា ថា “សេដ្ឋកិច្ចសាកលនឹងប្រឈមភាពវឹកវរ លុះត្រាតែការបំភាយឧស្ម័នផ្ទះកញ្ចក់ធ្លាក់ចុះ និងការសម្របខ្លួនខ្លាំង”។ លោក Rodrigo Fernandes បានយល់ពីចំណុចនេះយ៉ាងច្បាស់ ក្នុងនាមជានាយកនៃ […]

អាន​បន្ថែម

ក្រោយសម្រេចបានកំណើនពាណិជ្ជកម្ម ១៨២% ជាមួយអាស៊ាន ចិនបានយកខេត្តក្វាងស៊ីធ្វើជាមជ្ឈមណ្ឌលឌីជីថលនៃគម្រោងតភ្ជាប់ឌីជីថលនៅអាស៊ី

តំបន់ស្វយ័តខេត្តក្វាងស៊ីរបស់ចិន កំពុងពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលសំខាន់សម្រាប់ក្លាយជាផ្លូវសូត្រឌីជីថល (Digital Silk Road) ដែលជួយជំរុញកំណើនសេដ្ឋកិច្ចឌីជីថលប្រកបដោយគុណភាពខ្ពស់ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ានតាមរយៈគម្រោងបង្កើត “កំពង់ផែព័ត៌មានចិន-អាស៊ាន”។ ប្រភពព័ត៌មានផ្លូវការពីមន្ត្រីជាន់ខ្ពស់ចិន បានឱ្យដឹងថា តំបន់ស្វយ័តនេះ សម្រេចបាននូវកំណើនពាណិជ្ជកម្មដ៏គួរឱ្យចាប់អារម្មណ៍ប្រមាណ ១៨២% នៃអត្រាប្រចាំឆ្នាំជាមួយប្រទេសអាស៊ាន  ក្នុងកំឡុងត្រីមាសទី៣ ឆ្នាំ២០២៤ ដែលតួលេខនេះ គឺលើសពីកម្រិតកំណើនពាណិជ្ជកម្មថ្នាក់ជាតិជាមធ្យម ដែលមានចំនួនតែ ១២,៩ ភាគរយប៉ុណ្ណោះ ហើយកំណើននេះ ជំរុញដោយលំហូរទិន្នន័យឆ្លងកាត់ព្រំដែនដែលមានលក្ខណៈកាន់តែរលូនជាងមុន  នេះបើយោងតាម Chinadaily ចុះផ្សាយកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២៤។ លោក Zhao Zhigang លេខាបក្សនៃការិយាល័យអភិវឌ្ឍន៍ទិន្នន័យធំប្រចាំខេត្តក្វាងស៊ី បានបង្ហាញឱ្យដឹងថា តម្លៃបន្ថែមក្នុងការបញ្ជូនព័ត៌មាន កម្មវិធីសូហ្វវ៊ែរ និងសេវាកម្ម IT បានកើនឡើង ១០,៨% ដែលរួមចំណែកបានចំនួនប្រមាណ ១១,៧៩% ដល់ GDP របស់ខេត្តក្វាងស៊ីទាំងមូល។ ជាអាទិភាពយុទ្ធសាស្ត្រជាតិ តំបន់ក្វាងស៊ី កំពុងជំរុញយ៉ាងសកម្មនូវលំហូរទិន្នន័យឆ្លងព្រំដែន ក្រោមគំនិតផ្តួចផ្តើមចរចាដើម្បីសម្រេចបាននូវតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.0។ តាមពិតទៅ ក្នុងរយៈកាលកន្លងមក តំបន់​នេះ ​បាន​ដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​សហការ​ជា​ច្រើន​ជាមួយ​ប្រទេស​អាស៊ាន​រួច​ហើយ។ គំនិតផ្តួចផ្តើមទាំងនេះ […]

អាន​បន្ថែម

ទទួលអារម្មណ៍ពិត៖ កម្មវិធី 3D ដ៏អស្ចារ្យនាំមកនូវអនាគតនៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ

 ដោយ Sean O’Neill លោក Greg Demchak ឈរនៅមុខអេក្រង់ LED ដ៏ធំមួយនៅក្នុងបន្ទប់ងងឹតនៃព្រឹត្តិការណ៍ Year in Infrastructure ដែលរៀបចំឡើងក្នុងសណ្ឋាគារមួយនៅទីក្រុងវ៉ាន់ខូវឺ។ ជាមួយនឹងដៃបញ្ជាហ្គេម និងក្តារចុច គាត់បានបញ្ជូន​ទស្សនិកជន​របស់​គាត់ឱ្យទៅដល់ទីក្រុង Barcelona តាមរយៈ​គំរូ​ឌីជីថល​ទីក្រុង។ អេក្រង់ភ្លឺផ្លេកបានបង្ហាញពីទិដ្ឋភាពទីក្រុងដ៏​ល្បីល្បាញ របស់​អេស្ប៉ាញ “manzanas” ដែលជាប្លុកអគារអដ្ឋកោណជាបន្ទាត់ក្រឡាចត្រង្គ រចនាដោយអ្នករៀបចំផែនការទីក្រុងដែលមានចក្ខុវិស័យក្នុងសតវត្សទី19 លោក Ildefons Cerda ។ លោក Greg Demchak បានពង្រីករូប 3D នៃការដ្ឋានសំណង់ថ្មីនៅក្នុងតំបន់ប្រវត្តិសាស្ត្រ ដោយទាញបង្ហាញលម្អិតតាំងពីក្នុងបន្ទប់ និងច្រកផ្លូវដើរនានារបស់អគារដែលបានគ្រោងទុកនៅពេលសាងសង់ហើយ។ គាត់​បានស្វែង​យល់ពីរចនាបថ ដោយ​វាយតម្លៃ​ពី​របៀប​ដែល​គម្រោង​នេះ​ត្រូវសម្របនឹង​ប្រវត្តិសាស្រ្តទីក្រុងដែលមានងទម្រង់ជាក្រឡាចត្រង្គ ហើយ​ថែមទាំង​បាន​ពិនិត្យ​មើល​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ដីដែលនៅខាងក្រោម​គ្រឹះ—ការស្វែងយល់ ទាំងអស់នេះ គឺ​មិន​ចាំបាច់ចុះទៅដល់​ទីតាំងផ្ទាល់នោះទេ។ នេះមិនមែនជាការចម្លងតាមលក្ខណៈវិទ្យាសាស្ត្រទេ វា​គឺ​ជា​ការ​សម្លឹង​មើល​ទៅ​ក្នុង​វេទិកា​បើក​ចំហ​ថ្មី​សម្រាប់​ការ​បង្ហាញ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ភ្លោះ។ ដំណោះស្រាយរូបភាពបង្ហាញក្នុងកម្រិតខ្ពស់ថ្មីត្រូវបានបង្កើតឡើងដោយកម្មវិធី Bentley Systems ដែលជាកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ និងរួមបញ្ចូលប្លង់និមិត្តពិតជាក់ស្តែងជាមួយនឹងទិន្នន័យភូមិសាស្ត្រ បូករួមព័ត៌មានលម្អិតផ្នែកវិស្វកម្ម និងព័ត៌មានផ្សេងទៀតដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវទិដ្ឋភាពអន្តរកម្មពេញលេញនៃគម្រោងរបស់គេ។ លោក Demchak ជានាយករង Emerging Technologies […]

អាន​បន្ថែម

ចិនកំពុងពន្លឿនបញ្ចប់ការអភិវឌ្ឍន៍បណ្តាញទូរស័ព្ទចល័តល្បឿនលឿននៅកម្ពុជាត្រឹមឆ្នាំ២០២៥

ស្ថិតក្នុងដំណាក់កាលនៃការវិវត្តន៍ខ្លួនទៅរកសម័យបច្ចេកវិទ្យាឌីជីថល ពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជី វិនិយោគិនចិនកំពុងតែពន្លឿនបញ្ចប់ការសាងសង់បណ្តាញទូរស័ព្ទចល័តល្បឿនលឿននៅទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៥។ គំនិតផ្តួចផ្តើមដ៏មានមហិច្ឆិតានេះ មានគោលបំណងសម្រេចឱ្យបាននូវការគ្របដណ្តប់ប្រព័ន្ធអ៊ីនធើណែតឱ្យបាន ១០០ភាគរយ នៅក្នុងទីក្រុង និង ៧០ភាគរយ នៅតំបន់ជនបទ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម Wang Winpin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលកម្ពុជា-ចិន ដែលបានធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តម Wang បានលើកឡើងពីតួនាទីដ៏សំខាន់របស់អ្នកវិនិយោគចិនក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់កម្ពុជា។ ឯកឧត្តម បាននិយាយថា “ភាគីចិនបានចូលរួមយ៉ាងសកម្មក្នុងការសាងសង់បណ្តាញទូរស័ព្ទចល័តនៅកម្ពុជា និងបានធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្របដណ្តប់ទូទាំងប្រទេស”។ វេទិកានេះបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការវិនិយោគលើការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដែលជាកត្តាចាំបាច់ក្នុងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ នាឱកាសនោះ ឯកឧត្តម Wang ក៏មិនភ្លេចធ្វើការកោតសរសើរដល់វិនិយោគិនចិន សម្រាប់តួនាទីរបស់ពួកគេក្នុងការអនុវត្តគម្រោងនេះប្រកបដោយភាពច្នៃប្រឌិតដូចជា បញ្ញាសិប្បនិមិត្ត (AI) បច្ចេកវិទ្យា(Cloud) និងប្រព័ន្ធទូទាត់រហ័សលើវិស័យផ្សេងៗក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងនៅក្នុងវេទិកានេះ ដោយបានបង្ហាញឱ្យឃើញពីរបៀបដែលបច្ចេកវិទ្យាឌីជីថលទាំងនេះជួយជំរុញការច្នៃប្រឌិតថ្មីៗ ដែលជំរុញផលិតភាព និងប្រសិទ្ធភាព។ ឯកឧត្តមឧបនាយក បានគូសបញ្ជាក់បន្ថែមថា “សម្រាប់ប្រទេសកម្ពុជា ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលត្រូវបានចាត់ទុកថាជាកត្តាជំរុញដ៏សំខាន់ក្នុងដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច”។ នៅពេលដែលការវិនិយោគលើបច្ចេកវិទ្យាបន្តហូរចូលប្រទេសកម្ពុជា ប្រជាជាតិបានត្រៀមខ្លួនសម្រាប់ដំណាក់កាលផ្លាស់ប្តូរដែលមានបំណងភ្ជាប់ពាណិជ្ជកម្មកាន់តែមានប្រសិទ្ធភាពជាមួយសេដ្ឋកិច្ចពិភពលោក។

អាន​បន្ថែម

Blyncsy បញ្ចេញផែនទីផ្លូវហាយវេថ្មី ដើម្បីគ្រប់គ្រងសុវត្ថិភាព ការថែទាំ និងពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថលទូទាំងប្រទេស

Blyncsy បានផ្តល់លទ្ធភាពថ្មីដល់នាយកដ្ឋានដឹកជញ្ជូនអាមេរិក ជាមួយនឹងសមត្ថភាពក្នុងការត្រួតពិនិត្យ និងប្រៀបធៀប — នៅក្នុងពេលវេលាជាក់ស្តែង — ស្ថានភាពនៃផ្លូវហាយវេសំខាន់ណាមួយនៅក្នុងសហរដ្ឋអាមេរិកទាំងមូលជាមួយនឹងទិន្នន័យដែលមានស្រាប់ សម្រាប់ការសម្រេចចិត្តជាមួយព័ត៌មានគ្រប់គ្រាន់ និងត្រឹមត្រូវ ការប្រកាសផ្សព្វផ្សាយផែនទីឌីជីថលជាសាធារណៈនៃផ្លូវហាយវេឆ្លងកាត់រដ្ឋទាំងអស់នៅសហរដ្ឋអាមេរិកបានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗជាទ្រព្យរដ្ឋ ដូចជា បង្កាន់ដៃសុវត្ថិភាព ផ្លាកសញ្ញាកំណត់ល្បឿន និងតំបន់ការដ្ឋានការងារ។ល។ គឺដើម្បីគាំទ្រលក្ខខណ្ឌសុវត្ថិភាព និងការថែទាំផ្លូវ។ ឥឡូវនេះទិន្នន័យទាំងនេះអាចរកបានពីភ្នាក់ងារនៃនាយកដ្ឋានដឹកជញ្ជូនរបស់រដ្ឋទាំងអស់ក្នុងប្រទេសអាមេរិក ដែលអនុញ្ញាតឱ្យការដោះស្រាយបញ្ហាសុវត្ថិភាព ការថែទាំ និងការជួសជុលផ្លូវដែលខូច និងការធ្វើការដោយភាពប្រថុយប្រថានកាន់តែមានប្រសិទ្ធភាព និងសន្សំសំចៃជាងមុន ជាពិសេសក្នុងអំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិ នេះបើយោងតាមការសេចក្តីប្រកាសរបស់ក្រុមហ៊ុន Blyncsy និង Bentley Systems កាលពីថ្ងៃទី 29 តុលា 2024 នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ AASHTO ក្នុងរដ្ឋ Philadelphia សហរដ្ឋអាមេរិក។ ផែនទីផ្លូវហាយវេឆ្លងកាត់រដ្ឋថ្មីរបស់ Blyncsy បានប្រើប្រាស់រូបភាពកាមេរ៉ា (ដាសខេម) ចេញពីប្រភពរថយន្តជាង 1 លានគ្រឿងដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ខណៈពេលភ្ជាប់ជាមួយឧបករណ៍វិភាគរូបភាព AI ដ៏មានអានុភាពរបស់ Blyncsy វាអាចរកឃើញស្ថានភាពផ្លូវជាង 40 ផ្សេងៗគ្នា រាប់ចាប់ពីការកំណត់សារពើភ័ណ្ឌ អាយុកាល ឬលក្ខខណ្ឌនៃផ្លូវក្នុងពេលវេលាជាក់ស្តែង។ បញ្ហាទាំងឡាយ […]

អាន​បន្ថែម

សមត្ថភាពវិភាគកាបូនរបស់ Bentley Systems ជាជំហានថ្មីមួយជួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធវាយតម្លៃផលប៉ះពាល់បរិស្ថាន

កម្មវិធី Bentley ជួយឱ្យការវិភាគផលប៉ះពាល់ពីបំភាពកាបូនជាផ្នែកនៃប្រព័ន្ធដំណើរការរចនាសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មី និងមានស្រាប់ ដើម្បីសម្រួលដល់ធ្វើរបាយការណ៍វាយតម្លៃអំពីកាបូនជាមួយនឹងការបន្ថែមរូបភាព 3D រូបថត៖ Bentley Systems៖ ការបង្ហាញសមត្ថភាពវិភាគកាបូនរបស់ Bentley ដោយការដាក់កាបូនជាក្រុម តាមសមាសធាតុទូទៅសម្រាប់ជារបាយការណ៍ ថ្មីៗនេះ ក្រុមហ៊ុន Bentley Systems បានប្រកាសពីសមត្ថភាពវិភាគកាបូនថ្មីនៅក្នុង iTwin Experience ដើម្បីវាយតម្លៃ និងកាត់បន្ថយផលប៉ះពាល់កាបូនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ Bentley System នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ  2024 Year in Infrastructure ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ2024 នៅទីក្រុង Vancouver ប្រទេសកាណាដា។ សមត្ថភាពវិភាគកាបូនថ្មីនេះ អាចជួយវិស្វករងាយស្រួលទាញយកទិន្នន័យវិភាគកាបូន និងការមើលឃើញកាបូនដែលបានបញ្ចូលទៅតាមរូបធាតុនីមួយៗ ជាពិសេស ស្វែងរកជម្រើសសម្រាប់ការរចនាកាន់តែប្រសើរឡើង និងយ៉ាងឆាប់រហ័ស។ កាបូនដែលបានបង្កប់នៅក្នុងធាតុផ្សំនីមួយៗ គឺជាការតាមដានកាបូននៃសំណង់ទាំងមូលមុនពេលវាត្រូវបានសាងសង់ ដោយវាអាចដឹងពីឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញក្នុងអំឡុងពេលដំណើរការសាងសង់ និងក្រោយពេលសាងសង់។ សមត្ថភាពវិភាគកាបូនថ្មីរបស់ Bentley ផ្តល់នូវការវាយតម្លៃ “cradle-to-gate” តាមរយៈបទដ្ឋានកំណត់នៃកាបូនឌីអុកស៊ីត រាប់ចាប់ពីការបំលែងវត្ថុធាតុដើមរហូតដល់វាចេញពីរោងចក្រ ដែលតំណាងឱ្យការរួមបញ្ចូលធំបំផុតសម្រាប់កាបូនដែលបានបញ្ចូលទៅក្នុងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ លោកស្រី […]

អាន​បន្ថែម

Bentley Systems ប្រកាសអ្នកឈ្នះពានរង្វាន់ Going Digital Awards ប្រចាំឆ្នាំ 2024

ក្រុមហ៊ុនដែលចូលវគ្គប្រកួតផ្តាច់ព្រាត់ចុងក្រោយ ក៏នឹងទទួលបានកិត្តិយសជាស្ថានិកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឈានមុន នៅទីក្រុងវេនខូវឺ កាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ 2024 – ក្រុមហ៊ុនសាជីវកម្ម Bentley System ដែលជាក្រុមហ៊ុនផលិតកម្មវិធីសូហ្វវែរឈានមុខសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសាកល បានប្រកាសអ្នកឈ្នះពានរង្វាន់ Going Digital Awards ប្រចាំឆ្នាំ 2024 ដែលពានរង្វាន់ប្រចាំឆ្នាំនេះ ជាការផ្តល់កិត្តិយសដ៏វិសេសវិសាលមួយដល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតចេញពីសូហ្វវែររបស់ក្រុមហ៊ុន Bentley ដើម្បីកែលម្អរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបាន រចនា សាងសង់ និងដំណើរការ។ នៅឆ្នាំនេះ គម្រោងចំនួន 250 ត្រូវបានជ្រើសរើសសម្រិតសម្រាំងចេញពី 36 ប្រទេស។ អ្នកឈ្នះត្រូវបានជ្រើសរើសពីក្នុងចំណោមបេក្ខជនចុងក្រោយចំនួន 36 ក្រុម មកពី 12 ប្រទេស ដែលក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរចូលរួមក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រចុងក្រោយ (អានបន្ថែម) ហើយការជ្រើសរើស និងការវិនិច្ឆ័យ ត្រូវបានរៀបចំឡើងដោយក្រុមចៅក្រមឯករាជ្យក្នុងអំឡុងពេលនៃការរៀបចំ ព្រឹត្តិការណ៍ Bentley’s Year in Infrastructure ដែលធ្វើឡើងនៅថ្ងៃទី 8 និង 9 ខែតុលា នៅទីក្រុងវេនខូវឺ […]

អាន​បន្ថែម