កីឡដ្ឋានក្លិប Everton ចាប់ផ្តើមយុគសម័យថ្មីជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ

ដោយ Jay Moye

កីឡដ្ឋានថ្មីរបស់ Everton FC បានក្លាយជាកាតាលីករ ក្នុងការផ្លាស់ប្តូរមុខមាត់ច្រាំងទន្លេដ៏ល្បីរបស់ចក្រភពអង់គ្លេស Bramley-Moore Dock ក្នុងទីក្រុង Liverpool ។

Goodison Park គឺក្លឹបបាល់ទាត់មួយក្នុងចំណោមក្លឹបបាល់ទាត់ដែលចំណាស់ជាងគេ និងល្បីល្បាញបំផុតរបស់ពិភពលោក ឥឡូវនេះកំពុងរៀបចំផ្លាស់ទៅទឹកដីថ្មីរបស់ខ្លួននៅ Bramley-Moore Dock ជាមួយសម្លេងលាត់មាត់សរសើរពីទស្សនិកជន។ ក្រុមលីជ Everton FC បានប្រកួតជាមួយក្រុម Manchester United ជាលើកចុងក្រោយនៅកីឡដ្ឋាន Goodison Park ដែលជាកីឡដ្ឋានប្រវត្តិសាស្រ្តរបស់ Liverpool ក្នុងការប្រកួត Premier League ដំបូងក្នុងឆ្នាំ 1892 ។

ឥឡូវនេះ គេបានផ្ទេរចេញទៅទីតាំងថ្មី និងបានប្រកួតសាកល្បងដំបូងក្នុងចំណោមការប្រកួត 3ដង កាលពីថ្ងៃទី 17 កុម្ភៈ ដែលរៀបចំឡើងនៅកីឡដ្ឋាន Everton FC ស្ថិតនៅលើជាប់មាត់ច្រាំងទន្លេ Mersey ដែលទើបបញ្ចប់ការសាងសង់នាពេលថ្មីៗនេះ។ មានអ្នកគាំទ្ររហូតដល់ទៅ 10,000 នាក់ដែលមានសំណាងទទួលបានកៅអីដំបូងសម្រាប់ការប្រកួតមិត្តភាពរបស់ Everton អាយុក្រោម 18 ឆ្នាំ អ្នកចូលរួមបានលាន់មាត់សរសើរពីទីកន្លែងដ៏ទំនើបបំផុតមិនដែលឃើញ។ នេះជាផ្នែកនៃផែនការមេដ៏ធំមួយដើម្បីធ្វើឱ្យទិដ្ឋភាពតាមមាត់ទឹកនៃទីក្រុង Liverpool មានភាពរស់រវើកឡើងវិញ។ មានអ្នកទិញសំបុត្រមួយរដូវកាលបានប្រាប់ BBC ថា “វាមានពិតក្នុងពិភពលោកយើងនេះ” ។ “យើងមិនគិតថានឹងមានកីឡដ្ឋានណាដែលល្អជាងនេះទេ។ គ្រប់ៗគ្នាពិតជារំភើបចិត្ត ទាំងចាស់ទាំងក្មេង”។

ភាពអស្ចារ្យនៃស្ថាបត្យកម្មដែលអាចផ្ទុកកៅអីចំនួនរហូតដល់ទៅ 52,888នាក់ ដែលពីមុនអាចផ្ទុកត្រឹម 39,414 ប៉ុណ្ណោះ។ ទាំងនេះគឺជាជំហានដ៏សំខាន់មួយរបស់ Goodison Park ។ កន្លែងអង្គុយសម្រាប់ទស្សនិកជន បានរចនាប្រក់ទៅដោយគ្រឿងបង្គុំដែក ចែកចេញជាបួនតំបន់ព័ទ្ធជុំវិញទីលានប្រកួត ដោយផ្គុំឡើងដោយផ្ទោងដែកផ្សារភ្ជាប់គ្នាជាមួយបេតុង precast។ ជាមួយគ្នានេះ ខ្សាច់ជិតកន្លះលានម៉ែត្រគូបត្រូវបានបូមចេញពីសមុទ្រនៅអៀរឡង់សម្រាប់ការចាក់បំពេញជាគ្រឹះរបស់កីឡដ្ឋាន។

សមាសធាតុគ្រឿងបង្គុំជាង 6,000 បំណែក រួមទាំងផ្ទាំងលម្អ façade ដែលជាគ្រឿងបង្គុំចាក់ស្រេចបានរចនាជាមួយពាសឥដ្ឋពណ៌ក្រហម បានសាងសង់ឡើងក្នុងគោលបំណងរំលឹកដល់ការអ្នកគាំទ្រស្នាដៃស្ថាបត្យកម្មរបស់លោក Archibald Leitch ដែលជាស្ថាបត្យករដ៏ល្បីល្បាយជាប្រវត្តិសាស្ត្រនៅ Goodison Park ។ កីឡដ្ឋានបាល់ទាត់នេះ គឺជាកីឡដ្ឋានដ៏ធំបំផុតមួយនៅអង់គ្លេសនៅពេលដែលវាត្រូវបានសាងសង់ ហើយបានទទួលការប្រកួតបាល់ទាត់ច្រើនជាងគេបង្អស់ គឺច្រើនជាងកន្លែងផ្សេងទៀត។

រូបភាព Laing O’Rourke ៖ បង្ហាញពីក្រុមហ៊ុន Laing O’Rourke បានប្រើប្រាស់ SYNCHRO 4D របស់ Bentley ដើម្បីបង្កើតរូបភាពនិម្មិតដើម្បីមើលឃើញពីលំដាប់ការងារអនាគត់សម្រាប់ការសាងសង់កីឡដ្ឋាន Everton Football Club ថ្មីនេះ។

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសកល និងឈានមុខផ្នែកឌីជីថលភ្លោះ បានដើរតួនាទីនៅក្នុងគម្រោងយ៉ាងសំខាន់។ ក្រុមហ៊ុន Laing O’Rourke ដែលជាអ្នកម៉ៅការដ៏ធំមួយ បានទទួលគម្រោងសម្រាប់រយៈពេលសាងសង់ 4 ឆ្នាំដើម្បីបញ្ចប់ ដោយក្រុមហ៊ុនបានប្រើប្រាស់កម្មវិធី SYNCHRO 4D របស់ Bentley Systems ដើម្បីបង្កើតចលនានិម្មិត និងមើលឃើញដំណើរការសាងសង់ជាដំណាក់កាល ដែលអាចកាត់បន្ថយហានិភ័យការងារ និងការរំខានដល់ជីវសាស្រ្តសត្វសមុទ្រនៅទីតាំងមាត់ច្រាំងដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃ។ ក្រុមហ៊ុនវិស្វកម្ម និងសំណង់ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានប្រើប្រាស់ដ្រូនដើម្បីតាមដានវឌ្ឍនភាពការងារជាមួយនឹងរូបភាពគំរូ 4D។ វាបានជួយដល់ភាគីពាក់ព័ន្ធជាមួយនឹងការគោរពរបៀបឬវិធីសាស្រ្តការងារ និងទិន្នន័យនៃពេលវេលាជាក់ស្តែងសម្រាប់ការធ្វើផែនការ និងការសម្រេចចិត្តប្រចាំថ្ងៃ។ ដោយធ្វើការនៅក្នុងបរិយាកាសឌីជីថល 4D ដែលសហការគ្នាបានរលូន បានធ្វើឱ្យក្រុមការងារអាចបញ្ចប់គម្រោងមុនកាលវិភាគ និងក្នុងថវិកាកំណត់។ (សូមអានករណីសិក្សាទាំងមូល-ភាសាអង់គ្លេស!)

ទីលានទទួលអ្នកទស្សនាទាំងបួននៃពហុកីឡដ្ឋាននឹងបើកសម្រាប់ការប្រកួតសាកល្បងចំនួនពីរដងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដើម្បីទទួលបានការទទួលស្គាល់សុវត្ថិភាពតាមស្តង់ដារកំណត់ ដោយមានការចូលរួមបន្តិចម្តងៗរហូតដល់សមត្ថភាពពេញលេញ។ ក្លឹប Everton FC នឹងចាប់ផ្តើមរដូវកាល 2025/26 នៅក្នុងកីឡដ្ឋានថ្មី ដែលនឹងរៀបចំការប្រកួតជ្រើសរើសស្ត្រី និងធ្វើជាកន្លែងទទួលភ្ញៀវ UEFA EURO 2028 ខាងមុខនេះ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្វែងយល់ពីបច្ចេកទេសត្រួតពិនិត្យសំណង់លំហសមុទ្របែបឌីជីថល!

ក្រុមហ៊ុនវិស្វកម្មអន្តជាតិខ្នាតធំ Haskoning បានធ្វើបដិវ […]

តើអ្នកជំនាញផ្នែកសំណង់មានវិធីសាស្ដ្រអ្វីដើម្បីទប់ទល់នឹងបាតុភូត El Niño ឆ្នាំ ២០២៦ នេះ?

ដើម្បីទប់ទល់នឹងបាតុភូត Super El Niño ដែលនឹងគំរាមកំហែងពិ […]

អ្នកជំនាញ ៖ មានគន្លឹះ ២ សំខាន់ៗ ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធអឺរ៉ុប

នៅក្នុងសន្និសីទ Bentley Illuminate 2026 ថ្នាក់ដឹកនាំក្ន […]

អាមេរិកប្រើដ្រូន AI ដើម្បីពិនិត្យស្ពានខូច ​៦០០,០០០ កន្លែង សន្សំថវិការាប់លានដុល្លារ

សហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរពីការប្រើប្រាស់មនុស្សឱ្យឡើ […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

លំហូរការងារបែប Data-Driven ជួយសម្រួលការងារវិស្វកម្មបានយ៉ាងដូចម្ដេច?

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលវិស័យវិស្វកម្ម និងសំណង់ […]