៥ខែដើម ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរសាធារណរដ្ឋឆែក ប្រមាណជិត ៤០០០នាក់
ក្នុងរយៈពេល៥ខែ ពោលចាប់ពីខែមករា-ឧសភា ឆ្នាំ២០២៥ មានភ្ញៀវទេសចរសាធារណរដ្ឋឆែក បានមកទស្សនាកម្ពុជាប្រមាណជិត ៤.០០០នាក់ ខណៈកម្ពុជា និង ឆែក ក៏បានប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្...
អានបន្ថែម៦ខែ កម្ពុជាប្រមូលពន្ធគយបានជិត $១៥០០លាន ខណៈទំហំពាណិជ្ជកម្មមានជាង $៣០ពាន់លាន
ក្នុងឆមាសទី១ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានប្រមូលពន្ធ និងអាករ សម្រេចបាន ៦.០០៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ១.៤៧៨,២ ដុល្លារ) មានកំណើនចំនួន ១.០៤២,១ ប៊ីលានរៀល ឬត្រូវជាប្រមាណ ២១% ប្រៀបធៀបនឹងចំណូលក្នុងឆមាសទី១ ឆ្នាំ២០២៤។ នេះបើតាមកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ចំណូលសរុបទាំងនេះ ត្រូវបានបែ...
អានបន្ថែមកម្ពុជា-ម៉ាឡេស៊ី រួមគ្នាបង្កើតកម្មវិធីផ្គូផ្គងពាណិជ្ជកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ
កម្ពុជា-ម៉ាឡេស៊ី បានរួមគ្នាបង្កើតកម្មវិធីផ្គូផ្គងធុរកិច្ច ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគី និងជំរុញកំណើនវិនិយោគរវាងប្រទេសទាំងពីរ។ កម្មវិធីផ្គូផ្គងធុរកិច្ចនេះ រៀបចំឡើងពីថ្ងៃទី២៦-២៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោមវត្តមានរបស់ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមពីស្ថាប័នពាក់ព័ន្ធ និងធុរជនប្រមាណ ១០០នាក់។ ឯកឧត្តម លឹម វិសាល បានឱ្យដឹងថា កម្ម...
អានបន្ថែម៥ខែ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងដៃគូអន្តរជាតិសម្រេចបានជាង $២៥ពាន់លាន កើនជាង ១៨%
នៅក្នុងរយៈពេល ៥ខែ ដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសដែលជាដៃគូនាំចេញ នាំចូល សម្រេចបានជាង ២៥ពាន់លានដុល្លារ កើនឡើង ១៨.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ។ ប្រភពដដែលនេះ បានឱ្យដឹងថា ក្នុងរយៈពេល ៥ខែនេះ កម្ពុជានាំចេញទំនិញបានចំនួន ១១.៨០ពាន់លានដុល្លារ កើនឡើង ១៧.២% ខណៈការនាំចូលទំនិញមកវិញបានចំនួន ១៣...
អានបន្ថែមក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញចេកស្រស់បាន ២៦ម៉ឺនតោន, ខណៈចិនជាទីផ្សារធំបំផុតរបស់កម្ពុជា
ដើម្បីជំរុញដល់វិស័យកសិកម្មរបស់ខ្លួន កម្ពុជាបានបង្ហាញពីទិន្នន័យដែលមិនធ្លាប់មានពីមុន គឺការនាំចេញចេកអំបូងលឿងស្រស់ចំនួន ២៦ម៉ឺនតោន នៅក្នុងឆ្នាំ២០២៤ ហើយក្នុងនោះ ការនាំចេញចេញ ចេកទៅកាន់ទីផ្សារចិនមានរហូតដល់ ៩៥% ច្រើនជាងគេបំផុតធៀបនឹងការនាំចេញទៅប្រទេសផ្សេងៗ។ ការកើនឡើងនៃការនាំចេញចេកនេះបានបង្ហាញពីឥទ្ធិពលរបស់កម្ពុជាដែលកំពុងកើនឡើងក្នុងវិស័យកសិកម្មអន្តរជាតិ។ មកទល់បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដ...
អានបន្ថែមត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មនៅកម្ពុជាបានរួមចំណែកជិត១៧% នៃGDP បើគិតជាទឹកប្រាក់ $៧,៨២ពាន់លាន
គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មនៅកម្ពុជាបានរួមចំណែកប្រមាណ ១៦,៧%ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) នឹងបន្តកើនឡើងក្នុងទំហំទឹកប្រាក់ ៧,៨២ពាន់លានដុល្លារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើវិស័យកសិកម្ម នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។ សេចក្តីប្រកាសដដែលបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបានរួ...
អានបន្ថែមក្រសួងការងារកម្ពុជា និងមូលនិធិការងារអន្តរជាតិជប៉ុន រួមគ្នាពង្រឹងគាំទ្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា រួមជាមួយមូលនិធិការងារអន្តរជាតិជប៉ុន (JILAF) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្រោមគម្រោងគាំទ្រសកម្មភាពថ្នាក់មូលដ្ឋាន តាមរយៈបណ្ដាញនិយោជក និងកម្មករនិយោជិតអន្ដរជាតិ។ អនុស្សរណៈនេះ ត្រូវបានចុះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងគោលបំណងជំរុញការងារសមរម្យ និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវ...
អានបន្ថែម៣ខែ ដើមឆ្នាំ២០២៥ កំពង់ផែធំៗពីរនៅកម្ពុជា រកចំណូលប្រមាណ ៤០លានដុល្លារ កើនគួរឱ្យកត់សម្គាល់
កំពង់ផែគ្រប់គ្រងដោយរដ្ឋចំនួនពីររបស់កម្ពុជា គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) បានរាយការណ៍ពីកំណើននៃប្រាក់ចំណូលនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥។ របាយការណ៍ដែលបានដាក់ទៅទីផ្សារមូលបត្រកម្ពុជា កាលពីសប្តាហ៍មុន បានបង្ហាញថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រដ៏ធំបំផុតរបស់កម្ពុជា ទទួលបានប្រាក់ចំណូលសរុបចំនួន ១១៤,៧៨ ពាន់លានរៀល (ស្មើនឹងប្រមាណ ២៨,៦លានដុល្លារ)ក្នុងរយៈពេ...
អានបន្ថែមរដ្ឋាភិបាលកម្ពុជាប្រកាសទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនពី ៦,៣% មកត្រឹម ៥,២% សម្រាប់ឆ្នាំ២០២៥
រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួន មកត្រឹមរង្វង់ ៥% វិញ ក្នុងឆ្នាំ២០២៥ និង២០២៦ ដោយសារការរំពឹងទុកនូវផលប៉ះពាល់នៃគោលនយោបាយពន្ធគយបដិការលើវិស័យបម្រើការនាំចេញ។ សេដ្ឋកិច្ចកម្ពុជា នៅមុនពេលសហរដ្ឋអាមេរិកប្រកាសដាក់ចេញគោលនយោបាយពន្ធគយបដិការ, ក្រោមក្របខ័ណ្ឌនាពេលនោះ, ត្រូវបានវាយតម្លៃថានឹងបន្តរក្សាបាននូវចលករដ៏រឹងមាំ ជាមួយនឹងអត្រាកំណើនក្នុងរង្វង់ ៦,៣% សម្រាប់ឆ្នាំ២០២៥-២០២៦ និងប្រ...
អានបន្ថែមកម្ពុជា-អូស្រ្តាលី ប្តេជ្ញារួមគ្នាស្វែងរកយុទ្ធសាស្រ្តថ្មី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា និងអូស្ត្រាលីបានសន្យាស្វែងរកយុទ្ធសាស្ត្រថ្មីសម្រាប់ការពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ ការប្ដេជ្ញាចិត្តនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ រវាង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្...
អានបន្ថែម
