៥ខែ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងដៃគូអន្តរជាតិសម្រេចបានជាង $២៥ពាន់លាន កើនជាង ១៨%

នៅក្នុងរយៈពេល ៥ខែ ដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា​ និងបណ្តាប្រទេសដែលជាដៃគូនាំចេញ នាំចូល សម្រេចបានជាង ២៥ពាន់លានដុល្លារ កើនឡើង ១៨.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ។

ប្រភពដដែលនេះ បានឱ្យដឹងថា  ក្នុងរយៈពេល ៥ខែនេះ កម្ពុជានាំចេញទំនិញបានចំនួន ១១.៨០ពាន់លានដុល្លារ កើនឡើង ១៧.២% ខណៈការនាំចូលទំនិញមកវិញបានចំនួន ១៣.៤៨ពាន់លានដុល្លារ កើនឡើង ១៩.៧%។

ទន្ទឹមនឹងនេះដែរ កម្ពុជា បានសម្រេចទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសដែលជាដៃគូនាំចេញ នាំចូល រួមមាន  ចិន សម្រេចបាន ៧.៦លានដុល្លារ កើនឡើង២៧.៥% , សហរដ្ឋអាមេរិកសម្រេចបាន ៤.៤លានដុល្លារ កើនឡើង ២៧% , វៀតណាមសម្រេចបាន ៣.៨លានដុល្លារ កើនឡើង ៨%, ថៃសម្រេចបាន ១.៨លានដុល្លារ កើនឡើង ៨.៣% និងជប៉ុនសម្រេចបានជាង ១លានដុល្លារ កើនឡើង២៨%។

ទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចេញរួមមាន សម្លៀកបំពាក់ ស្បែកជើង កៅស៊ូ ផលិតផលកសិកម្ម គ្រឿងបង្គុំអគ្គិសនី និងផលិតផលមួយចំនួនទៀត។

នៅពេលដែលប្រទេសកម្ពុជាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួន តួលេខដ៏ជោគជ័យទាំងនេះកំពុងបង្ហាញពីភាពធន់នឹងសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងសក្តានុពលសម្រាប់កំណើននាពេលអនាគត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]