ADB ប្រកាសទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាពី ៦,១% មកត្រឹម ៤,៩% សម្រាប់ឆ្នាំ ២០២៥

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសទម្លាក់ការព្យាកររបស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចកម្ពុជាពី ៦,១% មកនៅត្រឹម ៤,៩% សម្រាប់ឆ្នាំ ២០២៥ និងពី ៦,២% មក ៥,០% សម្រាប់ឆ្នាំ ២០២៦។ នេះបើយោងតាមរបាយការណ៍របស់ ADB ដែលផ្សាយចេញនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ ADB បញ្ជាក់ថា ការបន្ថយកំណើនសេដ្ឋកិច្ចកម្ពុជា គឺឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញរប...

អាន​បន្ថែម

កម្ពុជា-ចិន រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

ក្រសួងពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិនៃគណៈកម្មាធិការខេត្តក្វាងទុង (CCPIT Guangdong)របស់ចិន នឹងរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ។ នេះបើតាមជំនួបពិភាក្សារវាងលោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយឯកឧត្តម CHEN Xiaofeng ប្រធានក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិនៃគណៈកម...

អាន​បន្ថែម

៨ខែ ដើមឆ្នាំ២០២៥៖ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៤លាននាក់

រយៈពេល ៨ខែ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិរហូតដល់ជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ដែលនឹងប្រារព្ធនៅថ្ងៃទី២៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុ...

អាន​បន្ថែម

កម្ពុជា-ចិន រួមគ្នាជំរុញការនាំចេញស្វាយចន្ទីទៅទីផ្សារចិនឱ្យបាន $៣៥លាន ក្នុង១ឆ្នាំ

ក្រុមហ៊ុនចិន និងក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ដើម្បីជំរុញការនាំចេញស្វាយចន្ទីកម្ពុជា ទៅកាន់ប្រទេសចិន ក្នុងទំហំទឹកប្រាក់ ៣៥លានដុល្លារ ក្នុង១ឆ្នាំ។ MoU នេះ ធ្វើឡើងនៅថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ZOU Zhun ប្រធាននាយកដ្ឋានកសិកម្ម, តំណាងនៃក្រុមហ៊ុន SINOMACH Hainan ដែលមកពីក្រុមហ៊ុនចំនួន៥ នៅខេត្តហា...

អាន​បន្ថែម

រយៈពេលជាង ៤ឆ្នាំនេះ CGCC សម្រេចបានការធានាឥណទាននៅកម្ពុជាជិត $៤០០លាន

គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សម្រេចបានការធានាឥណទាននៅកម្ពុជារហូតដល់ ៦.៥៧៩គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រមាណជិត ៤០០លានដុល្លារ។ នេះបើតាម CGCC បានឱ្យដឹងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥។ តាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC បានឱ្យដឹងថា គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។...

អាន​បន្ថែម

កម្ពុជាសម្រេចបានជោគជ័យក្នុងការនាំចេញគ្រាប់ស្វាយចន្ទីជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី

ប្រទេសកម្ពុជា បាននាំចេញ គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា​ ចំនួន​ ១៤តោន​ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេ​សអ៊ីតាលីជាលើកដំបូង។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ។ ប្រភពដដែលនេះ បានឱ្យដឹងថា ក្រុមហ៊ុនអ៊ែមភល​ បានសម្រេចដោយជោគជ័យលើការកែច្នៃគ្រាប់ស្វាយចន្ទី​កម្ពុជា​ចំនួន​ ១៤​តោន​ តាមរយៈការគាំទ្របច្ចេកទេស​ និងវាយតម្លៃពីក្រុមហ៊ុនដៃគូ​សហភាពអឺរ៉ុប​ ហើយបាននាំចេញទៅកាន់ទីផ្សារប្រទេស...

អាន​បន្ថែម

បច្ចុប្បន្ន នៅក្នុងខេត្តក្រចេះមានរោងចក្រ-សហគ្រាស ២៤៣កន្លែង, បង្កើតការងារបានជិត ២ម៉ឺនកន្លែង

គិតមកដល់ពេលនេះ នៅក្នុងខេត្តក្រចេះ មានរោងចក្រ-សហគ្រាសចំនួន ២៤៣កន្លែង បង្កើតការងារបានប្រមាណ ១៩.៣៩១នាក់។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ហេង សុថា អភិបាលរងខេត្តក្រចេះ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា នៅថ្ងៃទី០១ កញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម បានឱ្យដឹងថា ចំពោះវិស័យទេសចរណ៍ ខេត្តក្រចេះ មានទាំងតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត-វប្បធម៌ធម្មជាតិ-សហគមន៍អេកូទេសចរណ៍ និងកែច្នៃ សរុបចំ...

អាន​បន្ថែម

សហគ្រាសទេសចរណ៍ចិនចំនួន១០ ចង់មកវិនិយោគលើវិស័យមួយនេះនៅកម្ពុជា

សហគ្រាសទេសចរណ៍ធំៗរបស់ចិន ចំនួន១០ បានមកស្វែងយល់ពីសក្តានុពល និងរកឱកាសវិយោគលើវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជំរុញការរៀបចំកញ្ចប់ទស្សនកិច្ច និងភ្ជាប់ជើងហោះហើរត្រង់ឱ្យកាន់តែច្រើនមកកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រធានសហគ្រាសទេសចរណ៍ធំៗរបស់ចិន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ ក្រសួងទេសចរណ៍ បានឱ្យដឹងថា មានសហគ្រាសទេសចរណ៍ធំៗ មកពីរដ្ឋធានីប៉េកាំង និងក្រុងធានជីង...

អាន​បន្ថែម

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម, ពិសេសជំរុញការនាំចេញដំឡូងមីកម្ពុជាទៅទីផ្សារវៀតណាម

ក្រសួងពាណិជ្ជកម្មកម្ពុជា និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានប្តេជ្ញារួមគ្នាភ្ជាប់ទំនាក់ទំនងធុរកិច្ច និងជំរុញការនាំចេញដំឡូងមីកម្ពុជាទៅកាន់ទីផ្សារប្រទេសវៀតណាមបន្ថែមទៀត។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចដឹកនាំដោយឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីសហព័ន្ធដំឡូងមីកម្ពុជា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ តាមរយៈដំណើរបេសកកម្មនេះ...

អាន​បន្ថែម

ក្នុងរយៈពេល៧ខែ ​​​​ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិ កើនដល់ជាង $៣៦ពាន់លាន

ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសសំខាន់ៗនៅលើពិភពលោក បានកើនដល់ប្រមាណជាង ៣៦ពាន់លានដុល្លារ ស្មើនឹង ១៦,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កាលពេលថ្មីៗនេះ។ ប្រភពដដែលនេះ បានឱ្យដឹងថា ទំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសំខាន់ៗ មានទំហំទឹកប្រាក់ប្រមា​ណជាង ១៧ពាន់លានដុល្លារ កើនឡើង ១៦,២% ខណៈការនាំចូលមានទំហំប្រមាណ...

អាន​បន្ថែម