កម្ពុជា-ចិន រួមគ្នាជំរុញការនាំចេញស្វាយចន្ទីទៅទីផ្សារចិនឱ្យបាន $៣៥លាន ក្នុង១ឆ្នាំ

ក្រុមហ៊ុនចិន និងក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ដើម្បីជំរុញការនាំចេញស្វាយចន្ទីកម្ពុជា ទៅកាន់ប្រទេសចិន ក្នុងទំហំទឹកប្រាក់ ៣៥លានដុល្លារ ក្នុង១ឆ្នាំ។

MoU នេះ ធ្វើឡើងនៅថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ZOU Zhun ប្រធាននាយកដ្ឋានកសិកម្ម, តំណាងនៃក្រុមហ៊ុន SINOMACH Hainan ដែលមកពីក្រុមហ៊ុនចំនួន៥ នៅខេត្តហាងចូវ និងខេត្តគ័ងស៊ី, សហគ្រាសផលិតគ្រាប់ស្វាយចន្ទីកម្ពុជា ណាត់ អាហ្គ្រោប្រដាក់ ឯ.ក និងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា។

ឯកឧត្តម សំហេង បូរ៉ា បានឱ្យដឹងថា MoU រវាងក្រុមហ៊ុនចិន និងកម្ពុជានាពេលនេះ ត្រូវបានធ្វើឡើងក្នុងគោលដៅនាំចេញស្វាយចន្ទីស្ងួតឱ្យបាន ២០.០០០តោន  និងស្វាយចន្ទីកែច្នៃ ៥.០០០តោន ក្នុងមួយឆ្នាំ ស្មើនឹងទំហំទឹកប្រាក់ ៣៥លានដុល្លារ ទៅកាន់ប្រទេសចិន សម្រាប់រយៈពេល៣ឆ្នាំខាងមុខ។

តាមរយៈ MoU នេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា ក្នុងគោលដៅរក្សាទីផ្សារចាស់ ពង្រីកទីផ្សារថ្មី និងបន្តជំរុញឱ្យមានការវិនិយោគបន្ថែមលើវិស័យស្វាយចន្ទីកម្ពុជា។ ទន្ទឹមគ្នានេះ ក្រសួង ក៏បានស្នើទៅក្រុមហ៊ុន SINOMACH Hainan ពិនិត្យលទ្ធភាពវិនិយោគបន្ថែមដើម្បីពង្រីកការកែច្នៃស្វាយចន្ទីក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃស្វាយចន្ទីកម្ពុជាថែមទៀត។

MoUនេះគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដែលកំពុងកើនឡើងរវាងកម្ពុជា និងចិន ដែលបង្ហាញពីអនាគតដ៏ជោគជ័យសម្រាប់ទីផ្សារគ្រាប់ស្វាយចន្ទីកម្ពុជា ខណៈដែលខ្លួនស្វែងរកការបង្កើតជំហររឹងមាំនៅក្នុងទីផ្សារអ្នកប្រើប្រាស់ដ៏ធំបំផុតមួយរបស់ពិភពលោក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]