កម្ពុជា-ចិន រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

ក្រសួងពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិនៃគណៈកម្មាធិការខេត្តក្វាងទុង (CCPIT Guangdong)របស់ចិន នឹងរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ។

នេះបើតាមជំនួបពិភាក្សារវាងលោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយឯកឧត្តម CHEN Xiaofeng ប្រធានក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិនៃគណៈកម្មាធិការខេត្តក្វាងទុង (CCPIT Guangdong) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ ធ្វើឡើងក្នុងគោលបំណងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសពិភាក្សាអំពីឱកាសធ្វើអាជីវកម្ម និងសក្តានុពលវិនិយោគនៅកម្ពុជា។

តាមរយៈជំនួបពិភាក្សាខាងលើ ក្រសួងពាណិជ្ជកម្ម ក៏បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឱ្យវិនិយោគិនចិនសិក្សាស្វែងយល់បន្ថែមអំពីផលិតផលសក្តានុពលកសិកម្មកម្ពុជា ការចាប់ដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីសហការជំរុញការបណ្តាក់ទុន វិនិយោគ ពាណិជ្ជកម្មឌីជីថល ពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដើម្បីពិពិធកម្មពាណិជ្ជកម្មសកល ក៏ដូចជានាំចេញ-នាំចូលផលិតផលរវាងប្រទេសទាំងពីរ ក្នុងទិសដៅបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងចិន។

គួររម្លឹកថា ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសសំខាន់ៗនៅលើពិភពលោក បានកើនដល់ប្រមាណជាង ៣៦ពាន់លានដុល្លារ ស្មើនឹង ១៦,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កាលពេលថ្មីៗនេះ។

ប្រភពដដែលបន្តថា ក្នុងនោះទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសសំខាន់ៗរួមមានជាមួយចិន មានទំហំទឹកប្រាក់ប្រមាណជាង ១១ពាន់លានដុល្លារ កើនឡើងជាង ២៦% ខណៈជាមួយអាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ៧ពាន់លានដុល្លារ កើនឡើង ២៥,៨%៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]

ម៉ាឡេស៊ីចាប់អារម្មណ៍ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម និងបច្ចេកវិទ្យាកសិកម្មទំនើបៗនៅកម្ពុជា

បន្ទាប់ពីកិច្ចពិភាក្សាជាយុទ្ធសាស្ត្រជាមួយសភាពាណិជ្ជកម្ម […]