ជប៉ុនជាប់ជាប្រទេសមានទីផ្សារអចលនទ្រព្យដែលមានតម្លាភាពបំផុតនៅអាស៊ី
ជប៉ុនជាប់ចំណាត់ថ្នាក់ទី១១ ក្នុងនាមជាប្រទេសមានទីផ្សារអចលនទ្រព្យដែលមាននិរន្តរភាព និងតម្លាភាពល្អបំផុតនៅអាស៊ី នេះបើយោងតាមការវាយតម្លៃរបស់ក្រុមហ៊ុនអចលនទ្រព្យ Jones Lang LaSalle បានចេញផ្សាយលើគេហទំព័រ nikkei នៅថ្ងៃទី៦ កញ្ញា ២០២៤។ ការវាយតម្លៃនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើកត្តាសំខាន់ៗដូចជា៖ ភាពងាយស្រួលក្នុងការរុករកទិន្នន័យនៅលើមូលដ្ឋានទីផ្សារអចលនទ្រព្យ ដូចជាការជួល និងអត្រាទំនេរ តម្លាភាពនៃប្រតិបត្តិការ ពិសេ...
អានបន្ថែមក្រោយបើកដំណើរការបានជិត១ឆ្នាំ ព្រលានថ្មីនៅសៀមរាប ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដែលជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឱ្យដឹងថា គិតចាប់តាំងពីបើកដំណើរការមក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់។ ទិន្នន័យនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងតំណាងក្រុមហ៊ុនវិនិយោគ ជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធ...
អានបន្ថែមរយៈពេល៨ខែ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូកបានជាង $៣១លាន
រយៈពេល៨ខែ គិតចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៣១.០៤៩.១៤០ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៨ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៦៥១.៨៥៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួន...
អានបន្ថែមបច្ចុប្បន្ន ខេត្តបន្ទាយមានជ័យមានរោងចក្រ សហគ្រាសជាង ២ពាន់កន្លែង បង្កើតការងារជិត ៣ម៉ឺននាក់
ខេត្តបន្ទាយមានជ័យ មានតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងសិប្បកម្ម សរុបជាង ២០០០កន្លែង ដែលបានបង្កើតការងារជូនប្រជាពលរដ្ឋបានជិត ៣ម៉ឺននាក់។ នេះបើតាមការលើករបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។ ឯកឧត្តមបានឱ្យដឹងថា គិតមកទល់បច្ចុប្បន្នខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ប៉ុន្តែកំពុងដំណើរការមានចំនួន៣ និងសួនឧស្សាហកម្ម...
អានបន្ថែមរយៈពេល៧ខែ ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញមានកុងតឺនឺ ឆ្លងកាត់រហូតជាង២៥ម៉ឺន TEUs កើនជិត ១៥%
បើគិតត្រឹមខែកក្កដា ពោលចាប់ពីខែមករា-កក្កដា ឆ្នាំ២០២៤ មានបរិមាណកុងតឺន័រ បានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានរហូតជាង ២៥ម៉ឺន កើនឡើងជិត១៥ % បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ របាយការណ៍ដដែល បានបញ្ជាក់ទៀតថា បើគិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២៤ សន្ទុះកុងតឺនឺរឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានសរុប ២៥៩.៨៧៩TEUs កើនឡើង១៤,៩៤% បើធៀបនឹងរយៈពេលដូ...
អានបន្ថែមរយៈពេល ៧ខែ-ឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរចិនជាង ៤៦ម៉ឺននាក់ កើន៤៥%
ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ (គិតចាប់ពីខែមករា ដល់ខែកក្កដា) កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន ៤៦៣.៩៨០នាក់ កើន ៤៥,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Xinhua កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ តាមប្រភពដដែលបានបង្ហាញថា ការមកដល់របស់ភ្ញៀវទេសចរចិនមានចំនួន ១២,៤ ភាគរយ នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប ៣,៧៤ លាននាក់ ដែលមកកម្ពុជា។ ក្នុងនោះឃើញថា ទេសចរចិនគឺជាប្រភពនៃភ្ញៀវ...
អានបន្ថែមកូរ៉េ និងជប៉ុនចេញមុខដឹកនាំប្រទេសនៅឥណ្ឌូប៉ាស៊ីហ្វិក ឆ្លើយតបនឹងវិបត្តិខ្សែច្រវាក់ផ្គត់ផ្គង់សេដ្ឋកិច្ចនៅឥណ្ឌូប៉ាស៊ីហ្វិក
ក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរយុទ្ធសាស្ត្រតំបន់ដ៏សំខាន់មួយ ដើម្បីការពារខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសេដ្ឋកិច្ចក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប្រទេសកូរ៉េខាងត្បូង និងជប៉ុនបានចេញមុខដឹកនាំ បង្កើតអន្តរបណ្តាញថ្មីមួយដើម្បីឆ្លើយតបនឹងវិបត្តិសាកល ក្រោមក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) នេះបើយោងតាម Asia.nikkei ចេញផ្សាយថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤។ ក្នុងសេចក្តីប្រកាសដែលធ្វើឡើងដោយរដ្ឋាភិបាលកូរ៉េខាងត្បូងក...
អានបន្ថែមឡាវបង្កើតធនាគារតម្កល់ទុកមាស ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងលុយគីបឡាវ
រដ្ឋាភិបាលឡាវ ប្រកាសបង្កើតធនាគារមាស ដើម្បីបង្កើតទុនបម្រុងមាស និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ពិសេសពង្រឹងប្រាក់គីបឡាវ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានឡាវ The Laotian Times កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែសីហា ក្រសួងហិរញ្ញវត្ថុឡាវ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន PTL Holding Co., Ltd. ដើម្បីបង្កើតធនាគារមាសមួយនេះឡើង ដោយបានដាក់ឈ្មោះថា Lao Bullio...
អានបន្ថែម៧ខែ ដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម កើនដល់ ៤,៦ពាន់លានដុល្លារ
ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាមបានឈានដល់ ៤,៦ពាន់លានដុល្លារ កើនឡើង ២៣.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញទៅវៀតណាម សម្រេចបានទឹកប្រាក់ ២,២ពាន់លានដុល្លារ កើនឡើង ៣៧.៧ភាគរយ ដែលរួមមានម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, សម្លៀកប...
អានបន្ថែម៧ខែដើមឆ្នាំ២០២៤ កម្ពុជាទំហំពាណិជ្ជកម្មអន្តរជាតិជាង ៣១ពាន់លានដុល្លារ កើន ១៥%
រយៈពេល ៧ខែដើម ឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបរទេសមានប្រមាណជាង ៣១ពាន់លានដុល្លារ កើនឡើង ១៥ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣។ នេះបើតាមស្ថិតិទំនិញពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ តាមរបាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកជាង ១៤ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៤ភាគរយ បើធៀបរយៈពេលដូច...
អានបន្ថែម
