ជប៉ុនជាប់ជាប្រទេសមានទីផ្សារអចលនទ្រព្យដែលមានតម្លាភាពបំផុតនៅអាស៊ី

ជប៉ុនជាប់ចំណាត់ថ្នាក់ទី១១ ក្នុងនាមជាប្រទេសមានទីផ្សារអចលនទ្រព្យដែលមាននិរន្តរភាព និងតម្លាភាពល្អបំផុតនៅអាស៊ី នេះបើយោងតាមការវាយតម្លៃរបស់ក្រុមហ៊ុនអចលនទ្រព្យ Jones Lang LaSalle បានចេញផ្សាយលើគេហទំព័រ nikkei នៅថ្ងៃទី៦ កញ្ញា ២០២៤។

ការវាយតម្លៃនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើកត្តាសំខាន់ៗដូចជា៖ ភាពងាយស្រួលក្នុងការរុករកទិន្នន័យនៅលើមូលដ្ឋានទីផ្សារអចលនទ្រព្យ ដូចជាការជួល និងអត្រាទំនេរ តម្លាភាពនៃប្រតិបត្តិការ ពិសេសគឺការលើកកម្ពស់ការសាងសង់ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ក្រៅពីប្រទេសជប៉ុន ឃើញថាប្រទេសសិង្ហបុរីក៏ជាប់ជាប្រទេសមាន  “តម្លាភាពខ្ពស់ ទី១៣”  ក្នុងទីផ្សារអចលនទ្រព្យនៅអាស៊ី ជាលើកដំបូងផងដែរ។

លទ្ធផលខាងលើនេះ បានជំរុញឱ្យប្រទេសជប៉ុនពង្រឹងបទប្បញ្ញត្តិបរិស្ថានកាន់តែមានភាពតឹងតែង រួមទាំងតម្រូវការអ៊ីសូឡង់សម្រាប់ផ្ទះដែលទើបសាងសង់ថ្មី និងការប្រឈមនឹងហានិភ័យពីបម្រែបម្រួលអាកាសធាតុ

យ៉ាងណាមិញ ប្រទេសមួយនេះ ក៏ធ្លាប់ធ្លាក់ចុះនូវចំណាត់ថ្នាក់នៃ ដំណើរការប្រតិបត្តិការលើកិច្ចសន្យាជួល និងថ្លៃសេវាកម្ម ដោយសារការចូលប្រើប្រាស់ទិន្នន័យទីផ្សារលម្អិត មានភាពទន់ខ្សោយ និងយឺតយ៉ាវ។

ឆ្លើយតបនឹងបញ្ហាខាងលើ លោក Yuto Ohigashi នាយកជាន់ខ្ពស់នៃក្រុមហ៊ុន JLL បានលើកឡើងថា “វាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវតម្លាភាពដោយប្រើបច្ចេកវិទ្យា ដើម្បីអាចមើលឃើញពេលវេលាជាក់ស្តែងនៃការប្រើប្រាស់ការិយាល័យ និងអត្រាការងារនៅក្នុងការិយាល័យ” ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]