បរិមាណប្រេងបូមពីតំបន់អប្សរាទាបជាងក្ដីរំពឹងខ្លាំង ទោះអណ្តូងទាំង ៥ ដំណើរការហើយក្ដី

បរិមាណប្រេងឆៅបូមចេញពីអណ្តូងប្រេងទាំង ៥ នៅតំបន់ Apsara ទាបជាងការរំពឹងទុក និងផ្ដល់ចំណូលទាប ដែលប៉ះពាល់ខ្លាំងដល់ផែនការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវិនិយោគមួយកម្រិតធំ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ៣១ មីនា កន្លងមកនេះ។ បើយោងតាមប្រភពដដែល ក្រុមហ៊ុន KrisEnergy កំពុងសើរើ និងពិនិត្យពីផែនការចង្វាក់ផលិតកម្មឡើងវិញ ដើម្បីធ្វើយ៉ាងណាបង្កើតបរិមាណប្រេងឱ្យបានច្រើនជាងមុន។ ក្រុមហ៊ុនបានចា...

អាន​បន្ថែម

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (១៣ មីនា ២០២១)

<div class="youtube"> https://www.youtube.com/watch?v=SX6CA48j0yE </div> មាតិកាប្រចាំសប្តាហ៍ ២៧ មីនា ២០២១៖ #1 ក្រសួងវប្បធម៌ច្រានចោលគម្រោងរីសតតម្លៃ ៣៥០លានដុល្លាររបស់ Naga នៅសៀមរាប​ [អានបន្ថែម] #2 រដ្ឋស្នើឱ្យម្ចាស់គម្រោង បន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុ ជូនអ្នកទិញផ្ទះឬខុនដូរយៈពេល ១ឆ្នាំ [អានបន្ថែម] #3 ពន្ធដារបើកឱ្យប្រើប្រាស់កម្មវិធីបង់ពន្ធអចលនទ្រព្យ តាមទូរស័ព្ទ ឬ GDT Taxpayer A...

អាន​បន្ថែម

វិភាគ៖ តើកម្ពុជាអាចស្រូបយកវិនិយោគិនបន្ថែមបានទេ ខណៈប្រទេសជិតខាងកំពុងមានបញ្ហានយោបាយ?

កន្លងមកនេះ បន្ថែមពីលើបញ្ហាកូវីដ ឃើញថាប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃកំពុងតែប្រឈមបញ្ហានយោបាយ។ កត្តានេះបានធ្វើឱ្យអ្នកវិភាគទូទៅភាគច្រើន យល់ឃើញថាវាជាឱកាសសម្រាប់ប្រទេសកម្ពុជា ក្នុងការស្រូបយកគម្រោងវិនិយោគធំៗបន្ថែម ពិសេសក្រោយវិបត្តិកូវីដ១៩។ ការយល់ឃើញដូច្នេះគឺ អាចនឹងពិតឬ មិនពិត អាស្រ័យលើកត្តាច្រើនយ៉ាង។ បើយោងតាមការវិភាគរបស់សេដ្ឋកិច្ចវិទូទាំងក្នុង និងក្រៅស្រុក កត្តាទាំងនោះរួមមាន រយៈពេលនៃបញ្ហានយោបាយរបស់ប្រទេ...

អាន​បន្ថែម

ទុនវិនិយោគប្រមាណ ៥៣ ពាន់លានដុល្លារ កំពុងត្រូវការដើម្បីពង្រីកព្រលានយន្តហោះនានា ទូទាំងប្រទេសវៀតណាម

ប្រទេសវៀតណាម កំពុងត្រៀមស្វែងរកថវិកាសរុបប្រមាណ ៥៣ ពាន់លានដុល្លារអាមេរិក ដើម្បីបំពេញ មហិច្ឆតាពង្រីកសមត្ថភាពអាកាសយានដ្ឋាននានាក្នុងប្រទេស ក៏ដូចជាពង្រឹងវិស័យអាកាសចរណ៍របស់ខ្លួន ក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ។ នេះបើយោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) កាលពីថ្មីនេះ។ ប្រភពដដែលបានឱ្យដឹងថា ទឹកប្រាក់ ១៥,៨ ពាន់លានដុល្លារ នឹងត្រូវការជាចាំបាច់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ហើយថវិកាប្រមាណ ៣៧ ពាន់លានដុល្លារបន្ថែម...

អាន​បន្ថែម

អភិបាលខេត្តកំពង់ស្ពឺ ប្ដេជ្ញាជំរុញវិស័យស្នូល ២ ដើម្បីទាក់ទាញវិនិយោគិនឱ្យកាន់តែច្រើន

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង កាលពីថ្មីៗនេះ បានប្ដេជ្ញាថានឹងបន្តលើកកម្ពស់វិស័យធំៗ ២ នៅខេត្តកំពង់ស្ពឺ ពោលគឺវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍ ខណៈវិស័យទាំង ២ នេះ បាន និងកំពុងដើរតួរជាស្នូលដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគជាបន្តបន្ទាប់។ ឯកឧត្តម បានឱ្យដឹងកាលពី ថ្ងៃទី១ ខែមីនា កន្លងមកនេះថា៖ «ខេត្តកំពង់ស្ពឺ គឺនៅជិតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងមានផ្លូវជាតិ ៣ ខ្សែ គឺផ្លូវលេខ៥១ ផ្លូវលេខ៤៤ និងផ...

អាន​បន្ថែម

រោងចក្រអគ្គិសនីដើរដោយខ្យល់បណ្ដែតទឹក តម្លៃជាង ១ ពាន់លានដុល្លារ គ្រោងសាងសង់នៅឆ្នាំនេះ

ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីដ៏ធំរបស់អេស្បាញ Iberdrola គ្រោងវិនិយោគទឹកប្រាក់ ១,២ ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រអគ្គសនីដើរដោយខ្យល់ ដែលអណ្ដែតលើទឹកខ្នាតយក្សមួយ អនុភាព ៣០០ មេហ្គាវ៉ាត់ នៅភាគពាយព្យនៃប្រទេសអេស្បាញ។ នេះបើយោងតាមសារព័ត៌មាន GCR កាលពីសប្ដាហ៍មុន។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុនបច្ចុបន្នកំពុងស្វែងរកទុក ដោយបានដាក់សំណើទៅកម្មវិធី Next Generation របស់សហភាពអឺរ៉ុបរួចហើយ។ បើទទួលបានទុន គម...

អាន​បន្ថែម

២០ឆ្នាំមកនេះ ទុនវិនិយោគក្នុងវិស័យសំណង់កម្ពុជា មានរហូតជាង ៦០ ប៊ីលានដុល្លារអាមេរិក

វិស័យសំណង់បានក្លាយឆ្អឹងខ្នងដ៏សំខាន់មួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ដែលក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ទុនវិនិយោគសរុបក្នុងវិស័យនេះមានដល់ទៅប្រមាណជាង ៦០,៨៧២ ប៊ីលានដុល្លារ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ក្នុងវេទិការដ្ឋ-ឯកជនលើកទី២ ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន កាលពីថ្ងៃទី១៦ ខែកុម្ភៈ នេះ ថា៖ «...

អាន​បន្ថែម

តើកម្ពុជានិងជប៉ុនបានសម្រេចសមិទ្ធិផលធំៗអ្វីខ្លះលើវិស័យដីធ្លីនិងសំណង់?

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហើបឱ្យដឹងថា កន្លងមកប្រទេសជប៉ុន បានជួយជ្រោមជ្រែងលើការងារជាច្រើនទាក់ទិននឹងវិស័យសំណង់ និងដីធ្លីនៅកម្ពុជា។ ក្នុងវេទិការដ្ឋ-ឯកជនលើកទី២ ស្តីពី “ការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជា-ជប៉ុន” កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម បានឱ្យដឹងថាសមិទ្ធិផលធំៗ ទាំងនោះរួមមាន៖ ១) ការងារសំណង់៖ ជប៉ុនបានជួយជ្រោមជ្រែង និងឱ...

អាន​បន្ថែម

សម្ដេច ហ៊ុន សែន៖ ការបូមប្រេងនៅស្ថានីយអប្សរាបន្តដោយរលូន តែចំណូលនៅមិនទាន់ស្ទួយសេដ្ឋកិច្ចនៅឡើយទេ

ចាប់តាំងពីបញ្ចេញប្រេងដំណក់ដំបូងមកកាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ កន្លងមកនេះ ការបូមប្រេងនៅស្ថានីយអប្សរានៅតែបន្តដោយរលូន ប៉ុន្តែចំណូលដែលរកបាននៅមិនទាន់ច្រើនដល់ថ្នាក់លើកស្ទួយសេដ្ឋកិច្ចបាននៅឡើយទេ។ នេះបើយោងតាម សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសបើកការដ្ឋានសាងសង់រោងចក្រទឹកស្អាតនៅបាក់ខែង កាលពីថ្ងៃទី ១ កុម្ភៈ នេះ។ (អានបន្ថែម) សម្តេចហ៊ុន សែន បានថ្លែងថា តំណក់ប្រេងដំបូងរបស់កម្ពុជាបូមបានរយៈពេល ៣៣ថ្ងៃ ដោយផល...

អាន​បន្ថែម

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ទី១២៥ (៣០ មករា ២០២១)

https://www.youtube.com/watch?v=rxxQ_oPvDF0&t=8s   មាតិកាប្រចាំសប្តាហ៍ ៣០ មករា ២០២១៖ #1 ក្រុមហ៊ុនយក្សចិនប្រកាសវិនិយោគលើគម្រោងផ្សារទំនើបដ៏ធំមួយនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី [អានបន្ថែម]  #2 ការដ្ឋានផ្លូវជាតិលេខ ១០ ពីបាត់ដំបង ទៅកោះកុងសម្រេចបាន ៤៣% ហើយ គ្រោងបញ្ចប់ឆ្នាំ ២០២៣ [អានបន្ថែម] #3 ក្រុមហ៊ុនឯកជនស្នើចង់វិនិយោគគម្រោងធំៗ ២ លើដីជិត ៧០០ ហិកតានៅកោះកុង [អានបន្ថែម] #4 ក្រសួងសេដ្ឋ...

អាន​បន្ថែម