សម្ដេច ហ៊ុន សែន៖ ការបូមប្រេងនៅស្ថានីយអប្សរាបន្តដោយរលូន តែចំណូលនៅមិនទាន់ស្ទួយសេដ្ឋកិច្ចនៅឡើយទេ

ចាប់តាំងពីបញ្ចេញប្រេងដំណក់ដំបូងមកកាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ កន្លងមកនេះ ការបូមប្រេងនៅស្ថានីយអប្សរានៅតែបន្តដោយរលូន ប៉ុន្តែចំណូលដែលរកបាននៅមិនទាន់ច្រើនដល់ថ្នាក់លើកស្ទួយសេដ្ឋកិច្ចបាននៅឡើយទេ។ នេះបើយោងតាម សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសបើកការដ្ឋានសាងសង់រោងចក្រទឹកស្អាតនៅបាក់ខែង កាលពីថ្ងៃទី ១ កុម្ភៈ នេះ។ (អានបន្ថែម)

សម្តេចហ៊ុន សែន បានថ្លែងថា តំណក់ប្រេងដំបូងរបស់កម្ពុជាបូមបានរយៈពេល ៣៣ថ្ងៃ ដោយផលិតបាន ៤០,៧៨៨ បារ៉ែល ហើយ ពោលគឺក្នុងមួយថ្ងៃ បូមបានប្រមាណ ១,២៣៦បារ៉ែល។

សម្តេចបន្តថា តាមការវាយតម្លៃកម្ពុជាអាចចម្រាញ់ប្រេងបានចន្លោះពី ៧,០០០ ទៅ ៧,៥០០បារ៉ែលឯណោះក្នុងមួយថ្ងៃ ដូច្នេះចំនួនដែលបូមបានសព្វថ្ងៃនេះ គឺនៅតិចតួចនៅឡើយ តែជាការបោះជំហ៊ានមួយល្អលើវិស័យប្រេងនៅកម្ពុជា។

«ដូច្នេះប្រេងមិនទាន់អាចជះឥទ្ធិពលដល់សេដ្ឋកិច្ចបានទេ នៅក្នុងដំណាក់កាលទី១នេះ ប៉ុន្តែវាជាការចាប់ផ្តើមមួយដ៏ល្អនៃដំណើរការឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា» សម្ដេច បានបន្ត៕

គួរបញ្ជាក់ផងដែរថា មុននឹងបញ្ចេញដំណក់ដំបូងកាលពីខែធ្នូ គម្រោងនេះ បានយឺតយ៉ាវជាច្រើនសារ។ បើយោងតាមកិច្ចសន្យា ប្រេងតំណក់ដំបូងគួរតែផលិតបានតាំងពីខែមិថុនា ឆ្នាំ២០២០ នេះមកម្ល៉េះ តែដោយសារវិបត្តិកូវីដ រដ្ឋាភិបាលបានពន្យារទៅថ្ងៃទី ៣១ តុលាវិញ។ (អានបន្ថែម)

បន្ទាប់មកទៀត ដោយសារភាពយឺតយ៉ាវនៅតែបន្ត រដ្ឋាភិបាលបានដាក់កំហិតថាបើបូមប្រេងនៅតែមិនបាននៅក្នុងខែធ្នូ ២០២០ នេះទេ រដ្ឋអាចនឹងផ្អាកអាជ្ញាបណ្ណរុករកប្រេងរបស់ក្រុមហ៊ុននេះ ឬផាកជាពិន័យផ្សេងៗថែមទៀតផង។ ហើយក្រោយមកទៀត ក៏សុំពន្យារម្តងទៀតទៅខែមេសា ឆ្នាំ២០២១។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]