សេដ្ឋកិច្ចវិទូជប៉ុនព្រមាន៖ ២០២៧ វិបត្តិអចលនទ្រព្យចិនអាចនឹងបន្ត ហើយប្រទេស១៧ទៀតនឹងរងគ្រោះជាមួយ

ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (JCER) ទើបនឹងបានចេញរបាយការណ៍ព្រមានថ្មី មួយថា ការផ្ទុះឡើងនៃពពុះតម្លៃអចលនទ្រព្យ (property bubble )  អាចរារាំងយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ផលពិបាកដែលកើតចេញពីការឆ្លើយតបរបស់ទីក្រុងប៉េកាំងចំពោះវិបត្តិបំណុលអចលនទ្រព្យ នឹងជះឥទ្ធិពលខ្លាំង រហូតដល់ថាអាចនឹងប៉ះពាល់ដល់គោលដៅបង្កើន GDP ទ្វេដងរបស់ប្រទេសចិន នៅឆ្នាំ ២០៣៥ ថែមទៀតផង នេះបើយោងតាម Nikkei Asia ចុះថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០២៣។ នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន JCER ក៏បានគូសបញ្ជាក់អំពីសេណារីយ៉ូផ្សេងៗ ជាមួយនឹងទស្សនវិស័យដ៏អាក្រក់ នៅក្នុងព្រឹត្តិការណ៍នៃពពុះអចលនទ្រព្យ (សំដៅលើពេលវេលាដែលតម្លៃអចលនទ្រព្យហក់ឡើងភ្លាមៗខុសប្រក្រតី) នៅឆ្នាំ ២០២៧ ស្របពេលជាមួយនឹងការបញ្ចប់អាណត្តិទី៣ របស់ប្រធានាធិបតី Xi Jinping ។ របាយការណ៍ដដែលណែនាំថា ការគ្រប់គ្រងមិនត្រឹមត្រូវនៃវិបត្តិសេដ្ឋកិច្ច អាចនាំឱ្យមាន៖ (១) ការយឺតយ៉ាវក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគផ្សេងទៀត (២) ប្រាក់យន់ធ្លាក់ចុះ (៣) លំហូរចេញមូលធនកើនឡើង និងលទ្ធភាពនៃអត្រាកំណើនពិតប្រាកដរបស់ប្រទេសចិនអាចនឹងធ្លាក់ចុះដល់កម្រិតសូន្យនៅឆ្នាំ ២០២៧។ នេះគឺផ្ទុយស្រឡះពីសេណារីយ៉ូមូលដ្ឋាន ដែលបានព្យាករកន្លងមក ថានឹងមានអត្រាកំណើន ៣,២% […]

អាន​បន្ថែម

ការពង្រីកជាសាកលរបស់ Neta បង្កើនល្បឿនជាមួយនឹងការសម្ពោធរោងចក្រនៅក្រៅប្រទេសដំបូងគេក្នុងប្រទេសថៃ

ក្រុមហ៊ុន Hozon Auto បានចាប់ផ្តើមដំណើរការផលិតកម្មហើយ នៅក្នុងរោងចក្រដំបូងរបស់ខ្លួនក្នុងប្រទេសថៃកាលពីថ្ងៃទី ៣0 ខែវិច្ឆិកា ក្រោមស្លាកយីហោរថយន្តអគ្គិសនី (EV) Neta ។ រោងចក្រផលិតរថយន្តអគ្គិសនីថៃនេះ មានសមត្ថភាពផលិតប្រចាំឆ្នាំចំនួន ២0.000 គ្រឿង គ្រោងនឹងផ្គត់ផ្គង់ក្នុងការដោះស្រាយការកើនឡើងនៃតម្រូវការរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ និងនៅក្នុងទូទាំងតំបន់អាស៊ានទាំងមូល នេះបើយោងតាម សារៈព័ត៌មាន Car News China កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ។ ម៉ូដែល Neta V-II ថ្មីរបស់ Hozon Auto នេះ ទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សាររថយន្តអគ្គិសនី EV របស់ប្រទេសថៃ ដោយទទួលបានតំណែងជាម៉ូដែល EV ដែលលក់ដាច់បំផុតទី០២ នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២៣ ដោយបានលក់អស់ ៩២៩៤ គ្រឿង ខណៈរថយន្តម៉ូដែល BYD Atto ៣ ឈរលេខរៀងលំដាប់ទី០១។ ថ្មីៗនេះ ប្រទេសថៃបានក្លាយជាគោលដៅដ៏ទាក់ទាញបំផុតសម្រាប់ទីផ្សាររថយន្តអគ្គិសនីចិន […]

អាន​បន្ថែម

រថយន្តប្រភេទអនាគតនិយម Cybertruck របស់មហាសេដ្ឋីអាមេរិកចាប់ផ្តើមដាក់លក់ក្នុងទីផ្សារហើយ

ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីអេឡុន ម៉ាស់ ម៉ាកសាយបើត្រាក់ (Cybertruck) ដែលជាប្រភេទរថយន្តមានរចនាបថថ្មីបែបអនាគតនិយម (Futuristic) បានចាប់ផ្តើមចែកចាយចូលទៅក្នុងទីផ្សាររថយន្តភីកអាប់លើកដំបូងរបស់ខ្លួន ជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែវិច្ឆិកានេះ នៅទីក្រុង Austin នៅរដ្ឋតិចសាស់ នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មាន The Guardian កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៣។ ក្នុងតម្លៃលក់ចន្លោះពី ៦០.៩៩០  ដុល្លារ ទៅ ៩៩.៩៩០ ដុល្លារ សម្រាប់រថយន្តម៉ាក Cybertruck  នេះ ដែលមានបីប្រភេទផ្សេងៗគ្នា លោកមហាសេដ្ឋី អេឡុន ម៉ាស់ នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានអះអាងដោយទំនុកចិត្តថា Cybertruck ផ្តល់នូវ “ផលប្រយោជន៍ក្នុងការប្រើប្រាស់បានច្រើនជាងឡានដឹកទំនិញ” និងមានល្បឿន “លឿនជាងរថយន្តស្ព័រ”ទៅទៀត។ ចំពេលមានការអបអរសាទរពីហ្វូងមនុស្សសាទរនៅក្នុងព្រឹត្តិការណ៍ចែកចាយរថយន្តនេះ លោក អេឡុន ម៉ាស់ បានបើកឡាន Cybertruck ផ្ទាល់ទៅលើឆាក ហើយក្រោយមកបានប្រគល់រថយន្តដល់អតិថិជនដែលមានចំនួនរាប់សិបនាក់។ លើកឡើងពីការរចនាបែបអនាគតនិយមដ៏ប្លែកក្នុងឱកាសនោះ លោក អេឡុន […]

អាន​បន្ថែម

ក្រុមហ៊ុនក្ស័យធន«Evergrande» ប្រកាសលក់ភាគហ៊ុន៣០% ទៅឱ្យក្រុមហ៊ុនរដ្ឋដើម្បីដោះបំណុល

ដើម្បីឆ្លើយតបទៅនឹងបញ្ហាក្ស័យធនដ៏ស្មុគស្មាញ និងការជាប់គាំងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ក្រុមហ៊ុន Evergrande ដែលបានប្រកាសក្ស័យធនកាលពីខែសីហាកន្លងទៅ បានសម្រេចលក់ភាគហ៊ុន ៣0% របស់ខ្លួននៅក្នុងគម្រោង Shanghai North Bund ទៅឱ្យក្រុមហ៊ុនរដ្ឋ China Everbright Group។ ការប្រកាសលក់នេះ ត្រូវបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ទីផ្សារមូលបត្រ Hong Kong Exchange ថា មានតម្លៃ ៦៦៣,១៥ លានយ័ន (៩៣,៥ លានដុល្លារ) ដែលបង្ហាញពីស្ថានភាពទាល់ខ្លាំង របស់ Evergrande ក្នុងការដោះស្រាយបញ្ហាបង្វិលសាច់ប្រាក់ និងព្យាយាមស្វែងរកច្រកចេញពីភាពមិនច្បាស់លាស់នៃទីផ្សារសេដ្ឋកិច្ចបច្ចុប្បន្ន នេះបើយោងតាមសារៈព័ត៌មាន Asia Financial កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣។ ការសម្រេចចិត្តដោះភាគហ៊ុនចេញនេះ បើទោះបីជាមានការខាតបង់ប្រមាណ ៥៥លានយ័នក៏ដោយ ត្រូវបានគេមើលឃើញថាជាវិធានការប្រុងប្រយ័ត្នមួយដើម្បីជៀសវាងសកម្មភាពដាក់ទណ្ឌកម្មទាក់ទងនឹងគម្រោងអភិវឌ្ឍអចលនទ្រព្យមិនដំណើរការ និងដើម្បីបញ្ចូលសាច់ប្រាក់ ដែលត្រូវការសម្រាប់ការចែកចាយលើសកម្មភាពអចលនទ្រព្យផ្សេងទៀតឱ្យបានទាន់ពេលវេលា នេះបើតាមការបញ្ជាក់ដោយប្រធាន Evergrande លោក ស៊ីវ ស៊ាន។ និន្នាការទីផ្សារឆ្លុះបញ្ចាំងពីបញ្ហាប្រឈមក្នុងវិស័យឧស្សាហកម្ម ចំពេលអារម្មណ៍ទីផ្សារនៅមានភាពអវិជ្ជមានក្នុងចំណោមអ្នកទិញផ្ទះ និងបញ្ហាប្រឈមនានាដែលប្រឈមមុខដោយអ្នកអភិវឌ្ឍន៍ដែលជំពាក់បំណុលច្រើន វិស័យអចលនទ្រព្យរបស់ប្រទេសចិន នៅមិនទាន់ងើបឡើងវិញស្រួលបួលនៅឡើយ […]

អាន​បន្ថែម

១១ខែ ឆ្នាំ២០២៣ កម្ពុជានាំទំនិញចេញបានចំនួនជាង ២ម៉ឺនលានដុល្លារ កើនឡើង ១,២%

ត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ប្រមាណ ២០.​៤៩​៤​លានដុល្លារអាមេរិក កើនឡើង ១,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ក្នុងនោះ ចាប់ពី ខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយចិន សម្រេចបានទឹកប្រាក់ ១.៣១៤ លានដុល្លារ កើនឡើង ១៨,៥ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ ៩,៧៦៣លានដុល្លារ កើនឡើង ៤៤,៤ ភាគរយ។ បន្ថែមពីនេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានតម្លៃជាង ៨ពាន់លានដុល្លារ ថយចុះ ០.៩ភាគរយ, វៀតណាម មានតម្លៃជាង ២ពាន់លានដុល្លារ កើនឡើង ៣៧.៨ភាគរយ, ជប៉ុនមានតម្លៃជាង ១ពាន់លានដុល្លារ ថយចុះ ០.៣ភាគរយ រួមនឹងទីផ្សារផ្សេងទៀត។ គួរបញ្ជាក់ថា សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ​ម៉ាស៊ីន និងឧបករណ៍អគ្គិសនី​,​ សម្លៀក បំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។ ជាមួយគ្នានេះដែរ […]

អាន​បន្ថែម

០៩ខែនេះ កម្ពុជាចុះកិច្ចព្រមព្រៀងកម្ចីជាមួយដៃគូអភិវឌ្ឍបាន $១ពាន់លាន ថយចុះ១៧%

រយៈពេល ០៩ខែ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា​ បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១ពាន់លានដុល្លារ ស្មើនឹង ៤៥% នៃពិតានដែលច្បាប់អនុញ្ញាត។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីនេះ រួមមានក្របខ័ណ្ឌទ្វេភាគីចំនួន ៤៥% និងក្របខណ្ឌពហុភាគីមានប្រមាណ ៥៥%។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីសរុបចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២៣ នេះ មានការថយចុះប្រមាណ១៧%។ ដោយឡែក នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះដែរ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ២២៨,០៧លានដុល្លារ។ ក្រៅពីនេះ ទាក់ទងនឹងការបោះផ្សាយមូលបត្ររដ្ឋវិញ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋ សរុបចំនួន ៦៤ប៊ីលានរៀល ត្រូវនឹងប្រមាណ ១.៥៥៣ លានដុល្លារ។ ជារួម សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាស ទី៣ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានបោះផ្សាយលក់ មូលបត្ររដ្ឋសរុបចំនួន ១៨៤ ប៊ីលានរៀល ស្មើនឹងប្រមាណ ៤៤,៦៤ លានដុល្លារ ត្រូវនឹងប្រមាណ ២៣% […]

អាន​បន្ថែម

រយៈពេល៩ខែ ឆ្នំា២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណេញបានជាង ២៨លានដុល្លារ កើន២០%

រយៈពេល៩ខែ ឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុប្រមូលប្រាក់ចំណេញសុទ្ធបានចំនួន ១១៧.៩៣៣.២៧០.០០០រៀល ស្មើនឹងជាង ២៨លានដុល្លារ កើនឡើង ២០,១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ដោយឡែក បើក្រឡេកទៅមើលការប្រមូលចំណូលសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុវិញ មានចំនួន ២៦៤.៥៦៧.៩៩១.០០០រៀល ស្មើនឹងជាង ៦៤,២៧លានដុល្លារ ថយចុះ ០,៨១ភាគរយ នេះបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់ផ្សារមូលបត្រកម្ពុជា។ អ្វីដែលជាការកត់សម្គាល់នោះគឺ ក្នុងត្រីមាសទី៣ ឆ្នំា២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបរហូតដល់ ៩៤.៨៧៧.​៤១៤.​០០០​រៀល កើនឡើងច្រើនជាងត្រីមាសទី៣ ឆ្នំា២០២២ ចំនួន ៩.៧៦០.០៥០.០០០រៀល ស្មើនឹង១១,៤៧% និងចំណេញ​សុទ្ធក្នុងការិយបរិច្ឆេទចំនួន ២១.៩៩៧.៩៥២.០០០រៀល កើនឡើងចំនួន១.៧៦២.៥៦៥.០០០រៀល ស្មើ​នឹ​ង ៨,៧១%។    

អាន​បន្ថែម

ប៉ូលីសចិនកំពុងស៊ើប​អង្កេត​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ដ៏​ធំ​១ដែលក្ស័យធន ដោយឱបបំណុលទៅជាមួយរហូត $៦០ពាន់លាន

ប៉ូលីសក្រុងប៉េកាំងបានចាប់ផ្តើមបើកការស៊ើបអង្កេតជាផ្លូវការកាលពីថ្ងៃសៅរ៍​ទី ២៥​វិច្ឆិកានេះ ទៅលើក្រុមហ៊ុន Zhongzhi ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំសម្បើមមួយ បន្ទាប់ពីការធ្លាក់ចុះនៃបំណុលនាពេលថ្មីៗនេះ និងការក្ស័យធនជាបន្តបន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មានហុងកុង The Standard ចេញផ្សាយថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ទោះបីជាមានសាវតារមិនសូវមានគេស្គាល់ច្រើនក៏ដោយ ប៉ុន្តែក្រុមហ៊ុន Zhongzhi បានដើរតួយ៉ាងសំខាន់នៅក្នុងទិដ្ឋភាពហិរញ្ញវត្ថុពិភពលោក ដោយទាក់ទាញការវិនិយោគយ៉ាងច្រើនពីសាជីវកម្មធំៗ និងបុគ្គលដែលមានទ្រព្យសម្បត្តិល្បីៗ។ ធនាគារ Nomura Commercial Bank ប៉ាន់ប្រមាណថា ការកាន់កាប់សាជីវកម្មរបស់ក្រុមហ៊ុន មានចំនួនលើសពី ១៤១ពាន់លានដុល្លារ ដែលធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុជិតដួលរលំមួយនេះ ក្លាយជាតួអង្គសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងផ្សេងៗសម្រាប់អចលនទ្រព្យ សំណង់ និងសហគ្រាសធំៗលើលោក។ វិបត្តិហិរញ្ញវត្ថុដែលបង្កឡើងដោយការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ និងការធ្លាក់ចុះសេដ្ឋកិច្ចបានធ្វើឱ្យ Zhongzhi មិនអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន។ ក្រុមហ៊ុន ទើបតែបានប្រកាសក្ស័យធនជាផ្លូវការនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយបង្ហាញពីទំហំបំណុលដ៏គួរឱ្យភ្ញាក់ផ្អើលប្រមាណ $៦០ពាន់លានដុល្លារ។ ជាការឆ្លើយតបទៅនឹងវិបត្តិហិរញ្ញវត្ថុនេះ អាជ្ញាធរក្រុងប៉េកាំងបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយចាប់ផ្តើមការស៊ើបអង្កេតឧក្រិដ្ឋកម្មទៅលើសកម្មភាពរបស់ Zhongzhi ។ ខណៈពេលដែលព័ត៌មានលម្អិតអំពីលក្ខណៈនៃឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់នៅតែមិនបង្ហាញនោះ អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យជាច្រើននាក់រួចមកហើយ ពាក់ព័ន្ធនឹងករណីនេះ។ Zhongzhi ឈរជាក្រុមហ៊ុនហិរញ្ញវត្ថុឯកជនដ៏ធំបំផុតមួយរបស់ពិភពលោក […]

អាន​បន្ថែម

ខណៈប្រទេសជិតខាងអាស៊ានផលិតយានយន្តអគ្គិសនី EV តើកម្ពុជាអាចធ្វើអ្វីខ្លះបានក្រៅពីតួនាទីជាអ្នកប្រើប្រាស់?

ខណៈពេលដែលប្រទេសជិតខាងដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី និងវៀតណាមកំពុងបោះជំហានយ៉ាងសំខាន់ក្នុងតួនាទីជាអ្នកផលិតក្នុងឧស្សាហកម្មរថយន្តអគ្គិសនី (EV) ការចូលរួមរបស់កម្ពុជានៅក្នុងទីផ្សារដែលកំពុងរីកចម្រើននេះ ត្រូវបានគេមើលឃើញថាហាក់ដើរយឺតជាងគេខ្លាំងបន្តិច។ សកម្មភាពមានកម្រិតរបស់ព្រះរាជាណាចក្រនេះ នៅក្នុងច្រវាក់ផលិតកម្ម EV អាចត្រូវបានកំណត់ដោយឧបសគ្គជាច្រើនដែលរារាំងដល់ការអភិវឌ្ឍទីផ្សារ EV ក្នុងស្រុក។ ការស្វែងយល់ពីបញ្ហាប្រឈមទាំងនេះ និងកំណត់ដំណោះស្រាយសក្តានុពល គឺជាកត្តាសំខាន់ក្នុងការដោះស្រាយសក្តានុពលរបស់ប្រទេសកម្ពុជាក្នុងវិស័យ EV ។ ឥឡូវនេះ សូមក្រឡេកមើលបច្ចុប្បន្នភាពថ្មីៗអំពីទីផ្សារយានយន្តអគ្គិសនី EV នៅក្នុងប្រទេសជិតខាងអាស៊ានមួយចំនួន ដូចខាងក្រោម៖ ប្រទេសថៃបន្តប្រឹងប្រែងដើម្បីបានផលិត រថយន្ត EV ក្នុងស្រុក៖ នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ប្រទេសថៃ បានពន្លឿនមហិច្ឆតារបស់ខ្លួនដោយមានការយល់ព្រមលើគម្រោងឧបត្ថម្ភធន “EV3.5” ក្នុងគោលបំណងជំរុញការផលិតរថយន្ត EV ក្នុងស្រុក។ គម្រោងនេះផ្តល់នូវការឧបត្ថម្ភធនដ៏ទាក់ទាញរហូតដល់តម្លៃ ១សែន បាត (២.៧៦០ ដុល្លារអាមេរិក) ក្នុងមួយឡាន ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧។ គំនិតផ្តួចផ្តើមនេះចាត់ទុកប្រទេសថៃជាតួអង្គសំខាន់ក្នុងការជំរុញក្នុងតំបន់ឆ្ពោះទៅរកការសម្រេចបានក្តីស្រមៃបង្កើតប្រព័ន្ធដឹកជញ្ជូនប្រកបដោយនិរន្តរភាព នេះបើយោងតាមការសង្ខេបរបស់ Asean Briefing នៅថ្ងៃទី ១០ វិច្ឆកា ២០២៣។ […]

អាន​បន្ថែម

លទ្ធផលកិច្ចប្រជុំកំពូលប្រធានាធិបតីចូបៃដិននិងស៊ីជីងពីង សន្យាសុខដុមនីយកម្មសេដ្ឋកិច្ចសកលឡើងវិញ

នៅក្នុងជំនួបទល់មុខគ្នាជាប្រវត្តិសាស្ត្រ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping បានជួបប្រជុំគ្នានៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅខាងក្រៅសន្និសីទកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅជិតទីក្រុង San Francisco ។ កិច្ចប្រជុំដ៏សំខាន់នេះ គឺជាការជួបគ្នាលើកដំបូងរបស់មេដឹកនាំកំពូលទាំងពីរក្នុងរយៈពេលមួយឆ្នាំ ដែលលទ្ធផលនៃជំនួបនេះអាចនឹងនាំមកនូវផលប៉ះពាល់យ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក ដែលកំពុងតឹងតែងដោយវិបត្តិធំៗជាពិសេសសង្គ្រាមពាណិជ្ជកម្មនិងនយោបាយ។ លោក បៃដិន បាននិយាយនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូលថា “យើងត្រូវតែធានាថាការប្រកួតប្រជែងគ្នា នឹងមិនក្លាយជាជម្លោះ។ បញ្ហាប្រឈមសកលដ៏សំខាន់ដែលយើងប្រឈមមុខ ចាប់ពីការប្រែប្រួលអាកាសធាតុ រហូតដល់ការប្រឆាំងគ្រឿងញៀន និងបញ្ញាសិប្បនិមិត្ត ទាមទារកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង”។ លោក ស៊ី បានឆ្លើយតបថា “សម្រាប់ប្រទេសធំៗទាំងពីរដូចជាចិន និងសហរដ្ឋអាមេរិកនេះ ការបែរខ្នងដាក់គ្នាទៅវិញទៅមកមិនមែនជាជម្រើសទេ។ ផែនដីនេះ មានទំហំធំល្មមសម្រាប់ប្រទេសទាំងពីរសម្រេចជោគជ័យជាមួយគ្នា។” ជាលទ្ធផល កិច្ចប្រជុំកំពូលនេះ បានដោះស្រាយបញ្ហាសំខាន់ៗដូចជាការទប់ស្កាត់ការចរាចរសារធាតុ fentanyl ការធានានូវការប្រើប្រាស់ប្រកបដោយសុវត្ថិភាពនៃបញ្ញាសិប្បនិម្មិត និងការដោះស្រាយការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការចូលប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់របស់ចិនជាដើម។ ចំពោះបញ្ហាសេដ្ឋកិច្ចវិញ លទ្ធផលនៃកិច្ចប្រជុំនេះ បង្ហាញសញ្ញាណវិជ្ជមានសម្រាប់សេដ្ឋកិច្ចពិភពលោក ដូចដែលបានគូសបញ្ជាក់ដោយកិច្ចព្រមព្រៀង និងសមិទ្ធផលសំខាន់ៗមួយចំនួនខាងក្រោម៖ ១. ការកែលម្អទំនាក់ទំនងចិន-អាមេរិក៖ កាលពីសប្តាហ៍មុននេះ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានចាប់ផ្តើមចាត់វិធានការដោះស្រាយបញ្ហានៃការប្រព្រឹត្តិមិនស្មើភាពគ្នាចំពោះធុរកិច្ចបរទេស […]

អាន​បន្ថែម