កម្ពុជាស្នើវៀតណាម ជួយសម្រួលការតភ្ជាប់ខ្សែបញ្ជូនអគ្គិសនីពីឡាវ ដើម្បីលក់ឱ្យសិង្ហបុរី

សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យជួយសហការក្នុងការតភ្ជាប់ខ្សែបញ្ជូនអគ្គិសនីពីឡាវ ដើម្បីបន្តលក់ទៅឱ្យប្រទេសសិង្ហបុរី។ នេះបើតាមជំនួបទ្វេភាគីក្នុងឱកាសនៃការស្នាក់អាស្រ័យអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី​ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។ ក្នុងជំនួបខាងលើ សម្តេចតេជោ បានបង្ហាញពីគោលបំណងរបស់កម្ពុជាជូនទៅវៀតណាម អំពីការទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជាហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី។ សម្តេចបានបន្ថែមថា ដើម្បីទទួលបានកិច្ចការងារនេះ ជោគជ័យក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រនោះ ក៏ត្រូវការភូមិសាស្ត្រទឹកដីរបស់វៀតណាមខាងត្បូងតំបន់កាម៉ៅ បន្តឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំនាយករដ្ឋមន្ត្រីវៀតណាម ឱ្យជួយសម្របសម្រួលកិច្ចការនេះ ទទួលបានជោគជ័យ ខណៈដែលកម្ពុជាក៏បានរៀបចំឯកសារនានា ពាក់ព័ន្ធទៅកាន់ស្ថាប័នរបស់វៀតណាមរួចរាល់ហើយដែរ។ ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា ឯកឧត្តមបានទទួលនូវព័ត៌មាននេះហើយ ឯកឧត្តមនឹងបញ្ជូនទៅឲ្យក្រុមការងារជំនាញពិនិត្យទៅលើកិច្ចការនេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Royal Group Power Co.,​Ltd របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ និងនាំចេញថាមពលអគ្គិសនីកកើតឡើងវិញ […]

អាន​បន្ថែម

កម្ពុជា-វៀតណាម ឯកភាពសិក្សាភ្ជាប់កោះត្រល់នឹងតំបន់ទេសចរណ៍សំខាន់ៗ២ នៅកម្ពុជា

ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានឯកភាពគ្នាលើការសិក្សាលទ្ធភាព ដើម្បីតភ្ជាប់កោះភូគុក (Phu Quoc) ឬកោះត្រល់ មកតំបន់ទេសចរណ៍សំខាន់ៗចំនួន ០២ នៅកម្ពុជា។ នេះបើតាមកិច្ចចុះអនុស្សរណៈរវាងកម្ពុជា និងវៀត​ណាម ធ្វើឡើងនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។ អនុស្សារណៈនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងឯកឧត្តម ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ដើម្បីជំរុញទេសចរណ៍ឆ្ពោះការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់ឱ្យកាន់តែប្រសើរក្រោយវិបត្តកូវីដ១៩។ មួយវិញទៀត អនុស្សារណៈនេះ ជាការធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេស​ចរណ៍​ ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជា-វៀតណាម កាលពីឆ្នាំ២០១៥កន្លងទៅ។ ស្របតាមស្មារតីនៃអនុស្សារណៈខាងលើ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាសិក្សាពីលទ្ធភាពក្នុងការភ្ជាប់ជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍កម្ពុជា-វៀតណាម ជាពិសេសភូគុក (Phu Quoc) ទៅកាន់ខេត្តសៀមរាបអង្គរ ព្រមទាំងការតភ្ជាប់កំពង់ផែទេសចរណ៍កំពតទៅកំពង់ផែទេសចរណ៍ហ្វូគុកវៀតណាម ក្នុងគោលដៅបង្កើនទេសចរណ៍រវាងប្រទេសទាំងពីរ ដែលកន្លងមកប្រទេសទាំងពីរធ្លាប់លើកយកមកពិភាក្សាផងដែរ។ (អានបន្ថែម) កន្លងមក កម្ពុជា និងវៀតណាម បានអនុម័តផែនការសកម្មភាព ៦ចំនុចរួចមកហើយ ដោយតភ្ជាប់គោលដៅទេសចរណ៍តាមរយៈផ្លូវសមុទ្រ និង​កសាង​កញ្ចប់ទេសចរណ៍នាវារួមគ្នា ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការច្រករបៀងទេ​សចរណ៍​សមុទ្រ​ខាង​ត្បូង ជាពិសេសផ្លូវសមុទ្រថ្មី គឺកំពង់ផែទេសចរណ៍កំពត […]

អាន​បន្ថែម

កម្ពុជា-ជប៉ុន គ្រោងបង្កើតមណ្ឌលពាណិជ្ជកម្មបន្ថែម ខណៈទំហំពាណិជ្ជកម្មមានជាង ២,៤ពាន់លានដុល្លារ

កម្ពុជា និងជប៉ុន បានពិភាក្សា និងជំរុញឱ្យមានការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាបន្ថែមទៀតក្នុងឆ្នាំ២០២៣ ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរសម្រេចបានជាង ២.៤៥៤ លានដុល្លារ ក្នុងឆ្នាំ២០២២។ នេះបើតាមពិធីបើកព្រឹត្តិការណ៍ «ពិព័រណ៍កម្ពុជា២០២៣» ដែលរៀបចំឡើងនៅក្នុងទីក្រុងតូក្យូ កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។ ក្នុងព្រឹត្តិការណ៍ខាងលើនេះ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូចុះទៅពិនិត្យមើលមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា និងជួបពិភាក្សាជាមួយប្រធានគ្រប់គ្រងមជ្ឈមណ្ឌល ដើម្បីជួយសម្រួលឱ្យមជ្ឈមណ្ឌលដំណើរការទៅមុខដោយជោគជ័យ។ (អានបន្ថែម) ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានជួបជាមួយក្រុមហ៊ុនជប៉ុនធំៗមួយចំនួន ដើម្បីពិភាក្សា និងជំរុញឱ្យមានការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាថែមទៀត នៅទីក្រុងតូក្យូ និងទីក្រុងអូសាកា ក្នុងឆ្នាំ២០២៣នេះផងដែរ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន សម្រេចបានជាង ២.៤៥៤ លានដុល្លារ ក្នុងនោះ ជប៉ុននាំចេញទៅកម្ពុជា មានទឹកប្រាក់ប្រមាណ ៥១៥លានដុល្លារ និងនាំចូលពីកម្ពុជាមកវិញ មានទឹកប្រាក់ប្រមាណ ១.៩៣៩ លានដុល្លារ។ នៅក្នុងនោះ ទំនិញអង្ករ ម្រេច និងសូត្រខ្មែរ គឺជាផលិតផលដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ និងការបញ្ជាទិញជាបន្តបន្ទាប់ […]

អាន​បន្ថែម

ត្រឹមខែមេសា អាជីវកម្មសំណង់-អចលនទ្រព្យ បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា កើនដល់ជិត ២ប៊ីលានដុល្លារ

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន អនុម័តពាក្យស្នើសុំអាជីវកម្ម សរុបចំនួន ២៤.៤៦៦ ក្រុមហ៊ុន មានទុនវិនិយោគសរុប ៧,៤២​ពាន់លានដុល្លារ គិតត្រឹមខែមេសា ឆ្នាំនេះ។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទំហំវិនិយោគតាមវិស័យ ការសាងសង់​ រួមចំណែក ១៥ ភាគរយ ឬប្រមាណ​ ១,០៥ ប៊ីលានដុល្លារ នៃទំហំវិនិយោគចុះបញ្ជីសរុប។​ ដោយឡែក ក្រុមហ៊ុនទាក់ទងនឹងសកម្មភាពអចលនទ្រព្យ មានទំហំវិនិយោគសរុប ៨៩៣លានដុល្លារ ឬស្នើនឹង ១២ភាគរយនៃទំហំវិនិយោគចុះបញ្ជីសរុប។​ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាវិធានការកែទម្រង់មុតស្រួចជាកញ្ចប់​ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើស្ទួយភាពប្រកួតប្រជែង និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ រាជរដ្ឋាភិបាល បានដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ នៅថ្ងៃទី១៥ ខែមិថុនា ២០២០ និងដំណាក់កាលទីពីរ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

អាន​បន្ថែម

បច្ចុប្បន្នខេត្តស្វាយរៀងមានច្រកព្រំដែន០៨ ខណៈចំណូលពន្ធគយបាន ៤០០លានដុល្លារ កើន

រហូតដល់បច្ចុប្បន្ន ខេត្តស្វាយរៀងបើកច្រកទ្វារព្រំដែនបានចំនួន ០៨កន្លែង ហើយបានបែងចែកជា ០៣ប៉ូលសេដ្ឋកិច្ច។ នេះបើតាមការលើ​ក​ឡើងរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈ​ពេ​ល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តស្វាយរៀងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ច្រកទ្វារព្រំដែនទាំងនោះរួមមាន ច្រកទ្វារព្រំដែនអន្តរជាតិចំនួន ០២ រួមមានច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍។ បន្ថែមពីនេះ ច្រកទ្វារព្រំដែនទ្វេភាគីមានចំនួន ០២ គឺច្រកទ្វារសំរោង និងច្រកទ្វារបុសមន និងមានច្រកទ្វារតំបន់ចំនួន ០៤ទៀត រួមមានច្រកទ្វារតំបន់ស្រែបារាំង ច្រកទា្វរតាអី ច្រកទ្វារព្រំដែនដូង និងច្រកទ្វារព្រំដែនខ្សែដែក។ ឯកឧត្តមអភិបាល បានឱ្យដឹងទៀតថា ច្រកអន្តរជាតិ២ និងច្រកទ្វេភាគី ១ បានដាក់ទីភ្នាក់ងារគយ ដោយក្នុងឆ្នាំ២០២២ អាចប្រមូលចំណូលពីពន្ធគយបានប្រមាណជា ៤០០លានដុល្លារ ដែលកើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២១។ ក្រៅពីនេះ ខេត្តស្វាយរៀង បានបែងចែកជា ០៣ប៉ូលសេដ្ឋកិច្ចសំខាន់ៗ រួមមាន ១). តំបន់ឧស្សាហកម្ម សេវាកម្ម ដែលស្ថិតក្នុងក្រុងបាវិត ក្រុងស្វាយរៀង និងស្រុកចន្ទ្រា […]

អាន​បន្ថែម

សិង្ហបុរីដំឡើងពន្ធអចលនទ្រព្យទ្វេដងលើជនបរទេស ដើម្បីការពារប្រយោជន៍ពលរដ្ឋក្នុងស្រុក

រដ្ឋាភិបាលសិង្ហបុរីបានដំឡើងពន្ធទ្វេដងសម្រាប់ជនបរទេស ដែលមកទិញអចលនទ្រព្យជាលក្ខណៈឯកជននៅក្នុងប្រទេសសិង្ហបុរី នេះគឺជាការកែប្រែចុងក្រោយបំផុត ដើម្បីការពារតម្លៃ និងសិទ្ធិរបស់ប្រជាជនក្នុងស្រុក ខណៈចរន្តជនបរទេសចូលទៅទិញអចលនទ្រព្យក្នុងប្រទេសមានការកើនឡើងខ្លាំង ដែលនាំឱ្យមានការប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងប្រទេសយ៉ាងខ្លាំង។ បើយោងតាមសេចក្តីថ្លែងការណ៍រួមពីក្រសួងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជាតិ និងធនាគារកណ្តាល បានឲ្យដឹងថា អត្រាពន្ធអចលនទ្រព្យសម្រាប់ជនបរទេសនឹងត្រូវតំឡើងពី៣០ ទៅ៦០ភាគរយ។ ចំណែក ពន្ធប្រថាប់ត្រារបស់អតិថិជនទិញបន្ថែម (ABSD) សម្រាប់ពលរដ្ឋសិង្ហបុរី និងអ្នករស់នៅអចិន្ត្រៃយ៍ក៏នឹងប្រឈមនឹងការកើនឡើងផងដែរ ប៉ុន្តែក្នុងតួរលេខតិចតួចប៉ុណ្ណោះ ហើយទៅលើតែអចលនទ្រព្យទីពីរ និងជាបន្ទាប់បន្សំរបស់ពួកគេប៉ុណ្ណោះ។ ប្រជាជនសិង្ហបុរីដែលទិញអចលនទ្រព្យលំនៅដ្ឋានទីពីរនឹងបង់អត្រា ABSD ២០ភាគរយ ដែលកើនឡើងពី ១៧ ភាគរយខណៈពេលដែលអ្នកដែលទិញអចលនទ្រព្យលំនៅដ្ឋានទីបីនិងបន្ទាប់របស់ពួកគេនឹងត្រូវបង់អត្រារហូតដល់ ៣០ភាគរយ ដែលអត្រានេះបានកើនឡើងពី ២៥ភាគរយ។ គួរបញ្ជាក់ថា តម្លៃអចលនទ្រព្យ និងតម្លៃជួលក្នុងប្រទេសសិង្ហបុរីបានឡើងថ្លៃជាលំដាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានការពន្យារពេលសាងសង់ដែលបណ្តាលមកពីបញ្ហាកូវីដ-១៩៕

អាន​បន្ថែម

សមាគមក្នុងវិស័យឯកជន បង្ហាញឆន្ទះពង្រឹងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា

សមាគមអ្នកសាងសង់កម្ពុជា (CCA) និង សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្ហាញពីឆន្ទះ និងការប្តេជ្ញាចិត្តរួមគ្នាពង្រឹង វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា។ នេះបើយោងតាមជំនួបរវាងសមាគមទាំងពីរកាលពីថ្ងៃទី២៥ មេសា ២០២៣។ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្នុងអាណត្តិទី៨ បានដឹកនាំសមាជិក សមាជិកាថ្មីក្នុងជួរគណៈកម្មការប្រតិបត្តិ មកចូលជួបសម្តែងការគួរសមជាមួយសមាគមអ្នកសាងសង់កម្ពុជា ដែលមានលោកឧកញ៉ា ឆាលស៍ វ៉ាន់ តំណាងឱ្យអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបញ្ជាក់ពីជំហរច្បាស់លាស់ក្នុងកិច្ចសហប្រតិបត្តិរវាងសមាគមទាំងពីរ ក៏ដូចជាសមាគមនានាក្នុងវិស័យឯកជន ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ចក្នុងវិស័យសំណង់ និងអចលនទ្រព្យនេះ។ លោកឧកញ៉ា ឆាលស៍ វ៉ាន់ បានគូសបញ្ជាក់នៅក្នុងជំនួបនេះផងដែរថា សមាគមអ្នកសាងសង់កម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធក្នុងការផ្តល់ធាតុចូលសំខាន់ៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេស ថ្មីៗនេះតាមរយៈវិធានការណ៍ ៨ចំណុច (អានបន្ថែម) ដើម្បីគាំទ្រវិស័យសំណង់ និងបុរី។ ក្នុងនោះសមាគមអ្នកសាងសង់កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការជជែកពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជំរុញការគាំទ្រវិស័យនេះឱ្យមានសិ្ថរភាព ក្រោយវិបត្តិកូវិដ-១៩ និងទប់ទល់សេដ្ឋកិច្ចដែលកំពុងប្រឈមវិបត្តិសង្រ្គាម និងឥទ្ធិពលភូមិសាស្រ្តនយោបាយពិភពលោក។ លោក សន […]

អាន​បន្ថែម

ជប៉ុនសម្រេចបើកកាស៊ីណូលើកដំបូងបង្អស់ក្នុងប្រទេសតម្លៃ  ១៣ពាន់លានដុល្លារ

រដ្ឋាភិបាលជប៉ុនបានអនុម័តឱ្យបើកកាស៊ីណូស្របច្បាប់ជាលើកដំបូងបង្អស់ នៅក្នុងប្រទេស ដោយកន្លងមកប្រទេសមួយនេះនៅមិនទាន់មានកាស៊ីណូស្របច្បាប់នៅឡើយទេ។ គម្រោងកាស៊ីណូដំបូងនេះគ្រោងចំណាយទុនវិនិយោគប្រមាណ ១,៨ពាន់ពាន់លានយ៉េន ឬប្រមាណ ១៣,៣៨ពាន់លានដុល្លារ ហើយគ្រោងបើកដំណើរការជាផ្លូវការ នៅក្នុងឆ្នាំ២០២៩ ខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian បានឱ្យដឹងថា ក្រោយដំណើរការផ្លូវការ គម្រោងកាស៊ីណូនេះរំពឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន២០លាននាក់ ក្នុងមួយឆ្នាំ។ គម្រោងមជ្ឈមណ្ឌលកាស៊ីណូក្នុងទីក្រុង Osaka នេះនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុនគឺ MGM Resort International និង Orix។ ក្រៅពីមជ្ឈមណ្ឌលកាស៊ីណូនេះ ក៏មានការសាងសង់កោះសិប្បនិម្មិត ដោយក្នុងនោះមានរួមបញ្ចូលទាំងសណ្ឋាគារ សាលប្រជុំលំដាប់អន្តរជាតិ មជ្ឈមណ្ឌលតាំងពិព័ណ៍ និងរោងភាពយន្តផងដែរ។ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានឱ្យដឹងថា មជ្ឈមណ្ឌលកាស៊ីណូដំបូងគេនេះនឹងជួយជំរុញការអភិវឌ្ឍតំបន់ Osaka កាន់តែខ្លាំង ដើម្បីឲ្យក្លាយជាតំបន់ទេសចរណ៍ស្នូលមួយនៅក្នុងប្រទេសជប៉ុន ជាពិសេសវានឹងក្លាយជាផ្នែកមួយនៃការផ្សព្វផ្សាយពីភាពទាន់សម័យរបស់ជប៉ុនទៅកាន់ពិភពលោក។ រដ្ឋបាលក្រុង Osaka បានប៉ានប្រមាណថា គម្រោងមជ្ឈមណ្ឌលកាស៊ីណូនេះនឹងជួយដល់សេដ្ឋកិច្ចជប៉ុនគិតជាទឹកប្រាក់ប្រចាំឆ្នាំបានប្រមាណ ១,១៤ពាន់ពាន់លានយ៉េន ឬប្រមាណ៨,៤៧ពាន់លានដុល្លារ ព្រមទាំងបង្កើតការងារចំនួន១៥.០០០កន្លែង។ លើសពីនេះ​ នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ២០លាននាក់ នឹងមកលេងកំសាន្តក្នុងមជ្ឈមណ្ឌលកាស៊ីណូជារៀងរាល់ឆ្នាំ ដែលអាចបង្កើតចំណូលពីការលក់សំបុត្រប្រមាណ៥២០ពាន់លានយ៉េន៕

អាន​បន្ថែម

កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៩០ម៉ឺននាក់ ក្នុងត្រីមាសទី១-២០២៣

រយៈពេល៣ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស ប្រមាណ ៨៧២.០៤៩នាក់ ខណៈចំនួនជើងហោះហើរនៅកម្ពុជាបានកើនឡើងដល់ ៦.៦៩៩ជើង។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ​អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់ឱ្យដឹង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ។ ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៣ កម្ពុជាមានជើងហោះហើរចេញ-ចូលកម្ពុជាចំនួន ២.៤៦៤ជើង ដោយមានអ្នកដំណើរចេញចូលចំនួន ៣១៣.០៦៧នាក់ បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៣ គឺកើនឡើង ១១%។ នេះបើយោងតាមរបាយការណ៍បញ្ជាក់ដោយអ្នកនាំពាក្យរូបនេះ។ នៅក្នុងខែមីនា មានក្រុមហ៊ុនប្រតិបត្តិការចំនួន ២៦ក្រុមហ៊ុន ដែលហោះហើរមកពីប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី សឹង្ហបុរី ឡាវ ចិន កូរ៉េខាងត្បូង តៃវ៉ាន់ និងហុងកុង។ ក្នុងចំណោមនោះ ការធ្វើដំណើរចេញចូលកម្ពុជា-ថៃ មានចំនួនច្រើនជាងគេ គឺរហូតដល់ ៨៩០ជើង មានអ្នកដំណើរសរុបចំនូន ១០៣.៣៧៨នាក់ តាមពីក្រោយដោយប្រទេសចិន ដែលមានជើងហោះហើរចំនួន ៤១០ជើង មានអ្នកដំណើរសរុប ៤១.០៦៤នាក់។ គួរបញ្ជាក់ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ […]

អាន​បន្ថែម

កម្ពុជាស្ថិតនៅលេខរៀងទី១៤ ដែលមានសេដ្ឋកិច្ចលូតលឿនបំផុតក្នុងពិភពលោកក្នុងឆ្នាំ២០២៣

ប្រទេសកម្ពុជាត្រូវបានវាយតម្លៃ ជាប់ចំណាត់ថ្នាក់ទី១៤ ជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុត ក្នុងឆ្នាំ២០២៣នេះ ដោយសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើង ៥,៨%។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ finance.yahoo ចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ គេហទំព័រខាងលើបានឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជា ផលិតផលក្នុងស្រុកសរុប (GDP) មានទំហំ ២៦,៩៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ និងមានកម្លាំងក្នុងការទិញរបស់ប្រជាជនកម្ពុជាបានកើនឡើងដល់ ៧៥ពាន់លានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ២០២២។ ប្រភពដដែលបានបង្ហាញទៀតថា ប្រទេសកម្ពុជាបានបង្ហាញពីសញ្ញាងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយប្រឈមនឹងជំងឺកូវីដ-១៩ ដោយសន្ទុះដ៏គួរឱ្យចាប់អារម្មណ៍នេះនៅតែរុញច្រានដោយកត្តាជំរុញដូចកាលពីមុនវិបត្តិដែរ ស្របពេលការនាំចេញទំនិញផលិតកម្ម និងទំនិញកសិកម្ម បានស្ទុះងើបឡើងវិញពេញលេញ។ យោងតាមការចាត់ចំណាត់ថ្នាក់នេះ ប្រទេសនៅក្នុងតំបន់អាស៊ានចំនួន ២ផ្សេងទៀត ក៏ត្រូវបានវាយតម្លៃថាមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងឆ្នាំនេះផងដែរ រួមមាន ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់ទី១៥ (៥,៨%) និងប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់ទី១២ (៦%)៕

អាន​បន្ថែម