សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
WB ៖ កត្ដា ៣ នឹងជំរុញការវិនិយោគនៅកម្ពុជា ខណៈកំណើនGDP ឆ្នាំ២០២២ អាចដល់ ៤,៥%
ច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េ ចិន និងកម្ពុជា និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ នឹងជួយជំរុញការវិនិយោគនៅកម្ពុជាមួយកម្រិតធំ ខណៈកំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ ក៏ត្រូវបានព្យាករណ៍ថាអាចមានដល់ទៅ ៤,៥%។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់ធនាគារពិភពលោក ចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា។ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឬRCEP គឺជាកិច្ចព្រមព្រៀងរវាង១០ប្រទេសនៃអាស៊ាន និងដៃគូពាណិជ្ជកម្ម មានចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងញូវសេឡែន។ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិន បានចូលជាធរមាន រួចហើយ នៅដើមឆ្នាំ២០២២នេះ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា កូរ៉េខាងត្បូង អាចនឹងចូលជាធរមានឆាប់ៗនេះ។ របាយការណ៍របស់ World Bank ក៏បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនចន្លោះពី ៣,៨ ទៅ ៤,៥% ក្នុងឆ្នាំ២០២២ អាស្រ័យលើស្ថានភាពជាក់ស្ដែង។
អានបន្ថែមក្រុមហ៊ុន Prudential វិនិយោគ៥លានដុល្លារ លើសញ្ញាបណ្ណមានការធានារបស់ក្រុមហ៊ុន CAIC
ក្រុមហ៊ុនធានារ៉ាប់រង Prudential (Cambodia) Life Insurance Plc បានវិនិយោគ៥លានដុល្លារ លើសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន Cambodia Airport Investment Co Ltd ដើម្បីប្រមូលទុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ តេជោ នៅខេត្តកណ្តាល។ កិច្ចព្រមព្រៀងវិនិយោគសញ្ញាបណ្ណមានការធានានេះ ត្រូវបានចុះហត្ថលេខាដោយដំណាងក្រុមហ៊ុន Cambodia Airport Investment Co Ltd និងក្រុមហ៊ុនក្រុមហ៊ុនធានារ៉ាប់រង Prudential (Cambodia) Life Insurance Plc។ មានការធានាដោយ ក្រុមហ៊ុន OCIC ការប្រាក់នៃសញ្ញាបណ្ណមានការធានា ៥,៥ភាគរយ ក្នុងមួយឆ្នាំ ដែលមានការកំណត់រយៈពេល៣ឆ្នាំ។ បច្ចុប្បន្ន ការសា្ថបនាអាកាសយានដ្ឋានអន្តរជាតិ តេជោ សម្រេចការសាងសង់បាន ៣១,១ ភាគរយ ដោយក្រុមហ៊ុនបានវិនិយោគ ប្រមាណ ៤៣៤លានដុល្លារ ដោយមិនរាប់បញ្ជូលថ្លៃដី៕
អានបន្ថែមកម្ពុជាជំរុញកូរ៉េវិនិយោគបន្ថែមលើវិស័យ២ ធំៗ ខណៈបច្ចុប្បន្នទុនកូរ៉េមានជាង ៥ ពាន់លានដុល្លារ
គិតត្រឹមខែកុម្ភៈឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់របស់កូរ៉េ សរុប ២១៩គម្រោង ដែលមានទុនវិនិយោគប្រមាណ ៥ប៊ីលានដុល្លារ។ គម្រោងទាំងនេះ មានក្នុងច្រើនវិស័យអាទិភាពដូចជាបច្ចេកវិទ្យា កសិកម្ម និងពិសេសវិស័យសំណង់ និងអចលនទ្រព្យជាដើម។ ជាមួយនឹងទុនវិនិយោគដ៏ច្រើននេះ កម្ពុជាក៏បាន ជំរុញឱ្យកូរ៉េមកវិនិយោគបន្ថែម ពិសេសក្នុងវិស័យឌីជីថល និងវិស័យកែច្នៃចំណីអាហារផង។ តួលេខគម្រោងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងកិច្ចប្រជុំមួយរវាង ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ឃូ យុនឆូល រដ្ឋមន្រ្តីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ កាលពីពីថ្ងៃទី៣០ ខែមីនា។ ក្នុងជំនួបខាងលើនេះ ឯកឧត្តម សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគផ្ទាល់ពីកូរ៉េ នាំមកនូវដើមទុន និងបច្ចេកវិទ្យានៅកម្ពុជា។ ឯកឧត្តម បន្ដថា ច្បាប់វិនិយោគថ្មីរបស់ព្រះរាជាណាចក្រកម្ពុជារំពឹងថាជួយទាក់ទាញការវិនិយោគពីកូរ៉េមកកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងវិស័យឌីជីថល និងវិស័យកែច្នៃចំណីអាហារ។ គួរបញ្ជាក់ថា រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង ទើបបានសន្យាថានឹងផ្តល់កញ្ចប់ឥណទានសម្បទានបន្ថែមទៀតដល់កម្ពុជា តាមរយៈក្របខណ្ឌថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ប៊ីលាន ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦។ (អានបន្ថែម)
អានបន្ថែមកម្ពុជាទទួលជំនួយ ៥០០ លានយ៉េនពីជប៉ុន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ
ជប៉ុន បានសម្រេចផ្ដល់ជំនួយជាទឹកប្រាក់សរុបមានតម្លៃ ៥០០ លានយ៉េន ឬស្មើនឹង ៤,៣ លានដុល្លារ ដល់កម្ពុជា ដើម្បីយកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមទីជនបទ។ ជំនួយនេះ ត្រូវបានចុះហត្ថលេខានាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្ដម KISHIDA Fumio នាយករដ្ឋមន្ត្រីជប៉ុន។ ទឹកប្រាក់ខាងលើនឹងត្រូវប្រើក្នុងគម្រោង ២ គឺ ទី ១ គម្រោងថាមពលកើតឡើងវិញប្រកបដោយបរិយាប័ន្ននៅតំបន់ជនបទ ដែលមានទំហំទឹកប្រាក់២០០លានយ៉េន ឬស្មើនឹងប្រមាណ១,៧លានដុល្លារ។ ដោយឡែក គម្រោងទី ២ គឺគម្រោងពង្រឹងតម្លាភាព និងគណនេយ្យភាពនៅរដ្ឋបាលមូលដ្ឋាន តាមរយៈការចូលរួមពីប្រជាពលរដ្ឋ ដែលមានទំហំទឹកប្រាក់៣០០លានយ៉េន ឬស្មើនឹងប្រមាណ២,៦លានដុល្លារអាម៉េរិក។
អានបន្ថែមរោងចក្រស៊ីម៉ង់ដ៍ក្នុងស្រុក ផលិតស៊ីម៉ង់ដ៍បាន១,៥លានតោន ក្នុងរយៈពេលពីរខែដើមឆ្នាំ
ផលិតកម្មស៊ីម៉ង់ដ៍ក្នុងស្រុក សម្រេចបានប្រមាណ ១,៥លានតោន ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២២នេះ មានកំណើន ២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ យោងតាមរបាយការណ៍ពីសមាគមឧស្សាហកម្មស៊ីម៉ង់ដ៍កម្ពុជា រោងចក្រទាំងប្រាំដែលជាសមាជិករបស់សមាគម ផលិតស៊ីម៉ង់ដ៍ ផលិតស៊ីម៉ង់ដ៍ក្នុងខែ កុម្ភៈ មានបរិមាណ ប្រមាណ ៧៩៩ ២២៦ តោន កើនឡើង ពី៧២៥ ០២២ តោន ក្នុងខែមករា។ កាលពីឆ្នាំមុន បរិមាណ ស៊ីម៉ង់ដ៏ផលិតក្នុងស្រុក មានបរិមាណ ៨,៧លានតោន ប្រហាក់ប្រហែលបរិមាណផលិតក្នុងឆ្នាំ២០២០។ បច្ចុប្បន្ន មានរោងចក្រស៊ីម៉ង់ដ៍ចំនួនប្រាំ កំពុងដំណើរការនៅកម្ពុជា ក្នុងនោះមានរោងចក្រស៊ីម៉ង់ដ៏ កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) រោងចក្រស៊ីម៉ងតិ៍កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) រោងចក្រស៊ីម៉ង់តិ៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee […]
អានបន្ថែមត្រឹមចុងឆ្នាំ ២០២១ កម្ពុជាមានបំណុល ៩,៤៩ ប៊ីលានដុល្លារ ភាគច្រើនប្រើលើហេដ្ឋារចនាសម្ព័ន្ធ
គិតត្រឹមដំណាច់ឆ្នាំ២០២១ កម្ពុជា មានសន្និធិបំណុលសាធារណៈ (កម្ចីដែលនៅជំពាក់គេ) សរុបចំនួន ៩,៤៩ ប៊ីលានដុល្លារ ដោយសុទ្ធតែជាបំណុលសាធារណៈក្រៅប្រទេស ហើយភាគច្រើនគឺប្រើលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាម ព្រឹត្តិបត្របំណុលសាធារណៈកម្ពុជា ចេញផ្សាយចុះថ្ងៃទី ២៥ខែកុម្ភៈ កន្លងទៅ។ ដោយឡែក ក្នុងឆ្នាំ ២០២១ រដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងសុំកម្ចីសម្បទាន ជាមួយដៃគូអភិវឌ្ឍន៍នានាសរុប ៩០៥លានដុល្លារ ស្មើនឹងប្រមាណ៤៣% នៃពិដានអតិបរមាដែលច្បាប់អនុញ្ញាត ១,៥០០ លាន អេស.ដេ.អ៊ែរ។ គោលដៅនៃកម្ចី គឺប្រើដើម្បីអនុវត្តគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យអាទិភាព ទិសដៅដើម្បីកំណើនសេដ្ឋកិច្ចរយៈពេលវែង។ ក្នុងចំណោមកម្ចីសរុប វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាញយក ៧២% ខណៈវិស័យអាទិភាពចំពោះមុខផ្សេងទៀត ប្រមាណ២៨% ។ ក្រសួងបញ្ជាក់ថា ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានដែលមានកម្រិតសម្បទានខ្ពស់ដោយមានធាតុអំណោយជាមធ្យម ៥០%។ (និយាយងាយយល់គឺកម្ចីការប្រាក់ទាបជាងទីផ្សារ) គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៣ រហូតដល់ដំណាច់ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទាន ជាមួយដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ១៥,៥៥ ប៊ីលានដុល្លារ ក្នុងនោះ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់ដណ្តប់ ប្រមាណ ៨៣% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀតប្រមាណ ១៧%។
អានបន្ថែមមកទល់បច្ចុប្បន្ន ភ្នំពេញមានបូរីជាង ៣០០ កន្លែង និងអគារខ្ពស់ជាង ១៦០០ អគារ
គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗចំនួន ១៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ ។ លើសពីនេះ ក្នុងឆ្នាំ ២០២១ កន្លងទៅ ភ្នំពេញទទួលបានគម្រោងសាងសង់ថ្មីៗ ១០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក ។ នេះបើតាមការឱ្យដឹងរបស់អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីថ្ងៃទី ១០ ខែ មីនា កន្លងទៅ ក្នុងពិធីបើកការដ្ឋានបូរីតាមោកស៊ីធីលែនទំហំ ៤៤ហិកតា នៅខណ្ឌព្រែកព្នៅ។ ឯកឧត្តមបន្ដថា វិស័យសំណង់នៅរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២២ នៅតែបន្តរីកចម្រើន ទោះប្រទេសជួបវិបត្តិកូវីដជាង ២ឆ្នាំ មកហើយក្ដី។ ឯកឧត្តមបញ្ជាក់ទៀតថា ជាមួយនឹងនិន្នការវិជ្ជមានទាំងនេះ កំណើនសេដ្ឋកិច្ចកម្ពុជានឹងបន្តងើបឡើងវិញក្នុងពេលឆាប់ៗខាងមុខ ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារពាណិជ្ជកម្ម សណ្ឋាគារ សំណង់បុរី ដីឡូតិ៍ អគារស្នាក់នៅរួម […]
អានបន្ថែមអង់គ្លេសជួយកម្ពុជាក្នុងការបង្កើតផែនទីបង្ហាញផ្លូវសម្រាប់វិស័យយានយន្ត និងអេឡិចត្រូនិក
សេចក្ដីព្រាងផែនទីបង្ហាញផ្លូវសម្រាប់វិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ត្រូវបានរៀបចំរួចរាល់ហើយ កាលពីថ្មីៗនេះ ដោយបច្ចុប្បន្នកំពុងស្ថិតក្រោមការពិភាក្សា វាយតម្លៃ និងប្រមូលធាតុចូលបន្ថែមពីសំណាក់វិនិយោគិន និងដៃគូពាក់ព័ន្ធ។ កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ សេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ ត្រូវបានលើកយកមកពិភាក្សាដោយអ្នកជំនាញមកពីក្រសួង និងស្ថាប័នចំនួន៨ ដោយមានការគាំទ្រពីរដ្ឋាភិបាលចក្រភពអង់គ្លេស និង ក្រុមហ៊ុន Boston Consulting Group (BCG) ដើម្បីស្វែងរកទស្សនៈ និងមតិកែលម្អបន្ថែម។ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឯកឧត្តម សុខ ចិន្តាសោភា ថាបន្ទាប់ពីប្រមូលធាតុចូល និងមតិយោបល់ទាំងអស់ពីវិនិយោគិន និងអ្នកជំនាញក្នុងឧស្សាហកម្មនេះ ផែនទីបង្ហាញផ្លូវនឹងត្រូវដាក់ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុនអនុម័តចុងក្រោយដោយរាជរដ្ឋាភិបាល។ វិស័យយានយន្ត និងអេឡិចត្រូនិច នឹងក្លាយវិស័យអាទិភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជារយៈពេលវែង ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥ ដល់ ២០២៥ និងផែនការស្តារសេដ្ឋកិច្ចឆ្នាំ ២០២១ ដល់ ២០២៣។ បើអនុវត្តជោគជ័យ វិស័យពីរនេះ នឹងអាចបង្កើតផលប្រយោជន៍ជាច្រើន ដោយនឹងបង្កើនតម្លៃនាំចេញដល់ទៅ ២ពាន់លានដុល្លារ និងការបង្កើតការងារថ្មីជាង ២២ ០០០ […]
អានបន្ថែមសំណង់ និងអលចនទ្រព្យស្រូបយក ១៨% នៃឥណទានវិស័យធនាគារសរុប ៣៨ ប៊ីលានដុល្លារ
ការផ្តល់ឥណទានពីធនាគារពាណិជ្ជ និងធនាគារឯកទេស ដល់អតិថិជន មានសរុបដល់ទៅ ៣៨,៦ពាន់លានដុល្លារ គិតត្រឹមចុងឆ្នាំ២០២១ ដែលកើនឡើង ២៤,៤% ធៀបនឹងឆ្នាំចុងឆ្នាំ២០២០។ ឥណទានផ្តល់ដល់សំណង់ និងការជួញដូរអចលនទ្រព្យ រួមចំណែក ប្រមាណ ៦,៩៣ ប៊ីលានដុល្លារ ឬ១៨%។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមចុងឆ្នាំ២០២១ វិស័យសំណង់ ទទួលបានឥណទាន ៩,៣% នៃឥណទានសរុប ឬស្មើនឹង ៣,៥៨ ប៊ីលានដុល្លារ ខណៈការជួយដូរអចលនទ្រព្យ រួមចំណែក ៨,៧% ឬស្មើនឹង ៣,៣៥ប៊ីលានដុល្លារ។ ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ទំហំឥណទាន នៅបន្តកើនឡើងដោយសារកំណើនតម្រូវការវិនិយោគ និង ចំណាយផ្សេងៗតាមវិស័យដែលទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច។ ទោះជាមានវិបត្តិកូវីដក្ដី ឥណទានមិនដំណើរការ (ការខកខានសង) មានត្រឹម ២% នៃឥណទានសរុប សឱ្យឃើញថាកម្ពុជានៅមានស្ថិរភាពក្នុងវិស័យធនាគារ។
អានបន្ថែមរដ្ឋនឹងចេញផែនការថ្មីបន្ដសាងសង់អគារខ្ពស់ៗ ដែលជាប់គាំងនៅខេត្តព្រះសីហនុឡើងវិញ
រដ្ឋាភិបាលត្រៀមដាក់ចេញផែនការថ្មី ដើម្បីអភិវឌ្ឍអគារខ្ពស់ៗនៅក្នុងខេត្តព្រះសីហនុឡើងវិញ តាមរយៈការទាក់ទាញអ្នកវិនិយោគថ្មីៗ ឱ្យបន្ដសាងសង់អគារខ្ពស់ៗដែលមិនទាន់បញ្ចប់ ខណៈដែលអគារខ្ពស់ៗនៅខេត្តព្រះសីហនុជាច្រើនបានផ្អាកការសាងសង់ បន្ទាប់ពីវិបត្តិកូវីដ ១៩ បានផ្ទុះឡើង។ នេះជាការលើកឡើងរបស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងវេទិការសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២២ កាលពីថ្ងៃទី១៨ ខែកុម្ភៈ។ ឯកឧត្តម ថាអគារខ្ពស់ដែលបានផ្អាក ឬទុកចោលដោយគ្មានការអភិវឌ្ឍ យើងនឹងទាក់ទាញអ្នកវិនិយោគមកបន្ត ឬលក់ទៅឱ្យអ្នកផ្សេង ដើម្បីបញ្ចប់ការសាងសង់ និងជំរុញប្រតិបត្តិការឡើងវិញ។ គួរបញ្ជក់ថា រដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីក្រុងហិរញ្ញវត្ថុ។ កន្លងមករដ្ឋាភិបាលក៏បានបង្កើតក្រុមការងារអន្តរក្រសួងរៀបចំគ្រប់គ្រងដីធ្លី និងកំពុងប្រមូលព័ត៌មានដីធ្លីសំដៅប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តស្នាក់នៅ ទេសចរណ៍ វិនិយោគ និងអចលនទ្រព្យដែលសក្តានុពល៕ (អានបន្ថែម និងបន្ថែម)
អានបន្ថែម