UNDP ថារដ្ឋាភិបាលគួរលក់មូលប័ត្របំណុល ដើម្បីពង្រីកប្រភពហិរញ្ញវត្ថុ និងពង្រឹងសេដ្ឋកិច្ច

UNDP បានណែនាំថា កម្ពុជាគួរពិចារណាបោះពុម្ពមូលបត្របំណុលរដ្ឋជាប្រាក់រៀល ដើម្បីពង្រីកប្រភពហិរញ្ញវត្ថុ និងប្រមូលយកថវិកាពីវិនិយោគិនក្នុងស្រុក មកអភិវឌ្ឍគម្រោងធំៗនានា ពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំអភិវឌ្ឍទីក្រុង។ នេះបើយោងតាមរបាយការណ៍របស់អង្គការ UNDP ចេញផ្សាយកាលពីពេលថ្មីៗនេះ។ ការលក់មូលប័ត្របំណុលរបស់រដ្ឋាភិបាល បើពន្យល់និយាយឱ្យងាយយល់ គឺស្រដៀងគ្នានឹងរដ្ឋខ្ចីលុយគេដូច្នោះដែរ តែធ្វើឡើងក្នុងទ្រង់ទ្រាយជាការវិនិយោគ។ ពោលគឺ រដ្ឋខ្ចីលុយពីអ្នកវិនិយោគ ហើយសន្យាថានឹងសងក្នុងអត្រាការប្រាក់ណាមួយ។ អ្នកវិនិយោគភាគច្រើនចូលចិត្តទិញមូលប័ត្រ ដោយសារតែហានិភ័យទាបជាងទិញភាគហ៊ុន ហើយការប្រាក់ខ្ពស់ជាងដាក់លុយនៅធនាគារ។ ជាក់ស្ដែង ការលក់មូលប័ត្របំណុលរបស់រដ្ឋាភិបាល គឺវិធីសាស្រ្តពេញនិយមមួយ ដែលប្រទេសផ្សេងៗ ប្រើប្រាស់ដើម្បីរកថវិកាមកអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែកម្ពុជានៅមិនទាន់ធ្វើនៅឡើយ។ ទាក់ទិននឹងប្រធានបទនេះ UNDP បាននិយាយថា ប្រទេសកម្ពុជា រំពឹងថានឹងងើបចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ ២០២៧ ឬ ២០២៨ ។ ហេតុនេះ វាដល់ពេលហើយ ដែលកម្ពុជាត្រូវរៀបចំប្រភពហិរញ្ញប្បទានថ្មីៗ ដែលគួរតែធ្វើឡើងពីប្រភពក្នុងស្រុក។ ដូច្នេះ ការបោះផ្សាយប័ណ្ណបំណុលរដ្ឋជាប្រាក់រៀល គឺជាជម្រើសមួយដែលត្រូវបានពិចារណា។ UNDP បានលើកឡើងទៀតថា ប័ណ្ណបំណុលរដ្ឋមិនត្រឹមតែជួយរកប្រភពថវិកាចូលរដ្ឋទេ តែនឹងជួយជំរុញការរីកច្រើននៃរំហូរសាច់ប្រាក់ និងសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យឯកជនទៀតផង។

អាន​បន្ថែម

UNDP៖ វិបត្តិកូវីដធ្វើឱ្យកម្ពុជាខាតបង់រំហូរហិរញ្ញប្បទានជាង ៣,៦ ពាន់លានដុល្លារ

វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជាខាតបង់រំហូរហិរញ្ញប្បទានប្រមាណ ៣,៦ ពាន់លានដុល្លារ ឬស្មើនឹង ១៩,៨% នៃរំហូរហិរញ្ញវត្ថុសរុបសម្រាប់ឆ្នាំ២០២០។ ដូចគ្នានេះ ទំហំរំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងវិស័យសំណង់ និងអចលនទ្រព្យក៏ថមថយប្រមាណជាង ១០% ផងដែរ។ សេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ចេញផ្សាយកាលពីសប្តាហ៍កន្លងទៅ បញ្ជាក់ថា ប្រភពហិរញ្ញប្បទានដែលកម្ពុជាខាតបង់ខ្លាំងជាងគេ មានចំណូលនៅក្នុងស្រុក ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) និងការវិនិយោគក្នុងស្រុកពីប្រភពឯកជន។ របាយការណ៍នេះបានធ្វើការវិភាគលើសមាសភាគ និងនិន្នាការនៃរំហូរចូលធនធានហិរញ្ញវត្ថុទាំងអស់របស់កម្ពុជា ដែលមានប្រភពពីវិស័យសាធារណៈ វិស័យឯកជន អន្តរជាតិ និងជាតិ សម្រាប់គាំទ្រដល់ការវិនិយោគលើការងារអភិវឌ្ឍន៍នៅក្នុងប្រទេសនេះ។ ជាក់ស្ដែង បើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា រំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងឆ្នាំ ២០២០ គឺធ្លាក់ចុះប្រមាណ ១%។ ក្នុងនោះ រំហូរ FDI ក្នុងវិស័យសំណង់ និងអចលនទ្រព្យដែលមានចំណែក ១៧% នៃFDI សរុប គឺថយចុះ ១០,៦%។ របាយការណ៍ដដែលបានបន្ថែមទៀតថា មុនព្រឹត្តិការណ៍សហគមន៍ខែកុម្ភៈ វិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានរំពឹងថានឹងងើបឡើងវិញជាបណ្តើរៗ ទន្ទឹមនឹង FDI […]

អាន​បន្ថែម

ឆមាសទី១ ចំណូលគយសរុបមានជាង ១,១ពាន់លានដុល្លារ សម្ភារៈសំណង់រួមចំណែក ៧០លាន

ក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ រដ្ឋាភិបាលបានចំណូលគយ និងរដ្ឋាករសរុបទឹកប្រាក់ ១ ១៥៩ លានដុល្លារ ដោយក្នុងនោះចំណូលគយដែលបានមកពីការនាំចូលសម្ភារៈសំណង់រួមចំណែក ៦,២% ឬស្មើនឹង ៧១,៧ លានដុល្លារ។ បើយោងតាមរបាយការណ៍នៃអគ្គនាយដ្ឋានគយនិងរដ្ឋាករ ចំណូលគយនិងរដ្ឋាករសរុប ក្នុងឆមាសទី ១ នេះ គឺឆ្លាក់ចុះ ៩% ធៀបនឹងឆមាសទី១ ឆ្នាំ២០២០។ យ៉ាងណាក្ដី លទ្ធផលនេះ ចាត់ទុកថាគឺសម្រេចបាន ៤៩% នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរ បើយោងតាមទិន្នន័យចាស់ ការនាំចូលសម្ភារៈសំណង់ក្នុងឆ្នាំ ២០២០ មានសរុប ១ ០០៨ លានដុល្លារ ដែលថយចុះ ៧,៣% បើធៀបនឹងឆ្នាំ ២០១៩។

អាន​បន្ថែម

ក្រសួងឧស្សាហកម្ម៖ ឆមាសទី១-២០២១ មានរោងចក្រចុះបញ្ជីថ្មី ៧៩ ខណៈបិទទ្វារមានដល់ ១៣៥

នៅក្នុងឆមាសទី១ នៃឆ្នាំ២០២១ នេះ ចំនួនគម្រោងវិនិយោគរោងចក្រឧស្សហកម្មដែលចុះបញ្ជីថ្មីមានប្រមាណ ៧៩រោងចក្រ ខណៈចំនួនរោងចក្របិទទ្វារមានដល់ទៅ ១៣៥ រោងចក្រ។ នេះបើយោងតាមរបាយការណ៍បឋមរបស់ក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បានឱ្យដឹងកាលពីថ្ងៃទី ៨ កក្កដា នេះថា រោងចក្រចុះបញ្ជីថ្មី ភាគច្រើនជាប្រភេទរោងចក្រផ្តោតលើការផលិតសម្ភារៈវិជ្ជសាស្ត្រ រួមមានរោងចក្រផលិតម៉ាស់ អាល់កុល ខោអាវពេទ្យ និងរោងចក្រកែច្នៃម្ហូបអាហារជាដើម។ ឯកឧត្តមបន្តថា រោងចក្រថ្មីៗទាំងនេះ មានទុនវិនិយោគសរុប ប្រមាណ ៨០០លានដុល្លារ។ យ៉ាងណាមិញ បើយោងតាមឯកឧត្តមរដ្ឋលេខាធិការ ចំពោះរោងចក្រដែលបានបិទទ្វារវិញ គឺមានចំនួនប្រមាណ ១៣៥ ក្រុមហ៊ុន ដែលប្រកាសបិទដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។

អាន​បន្ថែម

សមាគមធនាគារ៖ គ្មានការរឹបអូសទ្រព្យបញ្ចាំរបស់អតិថិជនឡើយ ក្នុងអំឡុងវិបត្តិកូវីដនេះ

សមាគមធនាគារនៃកម្ពុជា បានឱ្យដឹងកាលពីថ្មីៗនេះ ក្នុងអំឡុងវិបត្តិកូវីដនេះ មិនទាន់ការរឹបអូសទ្រព្យបញ្ចាំរបស់អតិថិជនណាមួយឡើយ ទោះមានការយឺតយ៉ាវក្នុងការសងបំណុលក្ដី ប៉ុន្តែផ្ទុយទៅវិញគ្រប់ធនាគារបាន និងកំពុងជួយសម្រាលការលំបាករបស់អតិថិជនយ៉ាងសកម្ម ដើម្បីឆ្លងផុតវិបត្តិនេះបានទាំងអស់នេះ។ លោក ហេង កូយ ប្រធានចាត់ការទូទៅ នៃសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ៧ កក្កដា នេះថា ៖ «យើងមិនមានរបាយការណ៍ណាមួយលើការរឹបអូសវត្ថុបញ្ចាំឡើយ ហើយបើមានការកើតឡើង យើងនឹងធ្វើយ៉ាងណា សម្រួលស្ថានការណ៍កុំឱ្យបង្កើនបន្ទុកដល់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋមានបន្ទុកកូវីដ-១៩ រួចហើយ»។ លើសពីនេះ លោកបន្តថា ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលដល់អតិថិជនក្នុងគ្រាដ៏លំបាកនៃជំងឺកូវីដ១៩នេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញនូវគោលការណ៍ដូចជា លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញផងដែរ។ គួរបញ្ជាក់ថា ចំនួនកូនបំណុលដែលប៉ះពាល់ដោយវិបត្តិកូវីដ ហើយស្នើរៀបចំកម្ចីឡើងវិញ នៅឆ្នាំ ២០២០ (សុំសងតែការប្រាក់ មិនសងប្រាក់ដើមមួយរយៈ) មានជាង ២៤០,០០០ គណនី ដែលក្នុងនោះកូនបំណុលក្នុងវិស័យសំណង់ស្ថិតលំដាប់ទី ៣ ដែលមានគណនីសរុបចំនួន ២០ ៦០៩ គណនី។ នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ ដែលចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។ របាយការណ៍ដដែលបានបន្ថែមថា […]

អាន​បន្ថែម

ឆមាសទី១ CDC អនុម័តការវិនិយោគសរុប ៨៧គម្រោង តម្លៃជិត ៣ពាន់លានដុល្លារ កើនជាង១០%

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងឆមាសទី១ ឆ្នាំ២០២១ បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% ឬ ៣១៥លានដុល្លារអាមេរិក។ បើយោងតាមចុះផ្សាយរបស់ Fresh News កាលពីថ្ងៃទី៦ ខែកក្កដា បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ជាក់ស្ដែង ចំនួនគម្រោងមានការថយចុះ ៦៣គម្រោង ឬស្មើនឹង ៧២% តែទុនវិនិយោគគឺមានការកើនឡើងរហូត ៣១៥ លានដុល្លារអាមេរិក ឬស្មើនឹង១០% ។ ការកើនឡើងនេះ ដោយសារវត្តមាននៃគម្រោងវិនិយោគធំៗមួយចំនួន ដូចជាគម្រោងរោងចក្រអគ្គិសនី ធ្យូងថ្មអានុភាព ៧០០មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd តម្លៃ ១,៣ ពាន់លានដុល្លារអាមេរិក រោងចក្រផលិតក្រដាសរបស់ក្រុមហ៊ុន Shunying Pulp and Paper Company Limited តម្លៃ ៥០៤លានដុល្លារអាមេរិក និងរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន […]

អាន​បន្ថែម

CBRE៖ ទីផ្សារអចលនទ្រព្យបន្តមានហានិភ័យ និងស្រពិចស្រពិល ទោះការចាក់វ៉ាក់សាំងកើនឡើងក្ដី

ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តរងសម្ពាធ និងមានភាពមិនប្រាកដប្រជាខ្ពស់ បើទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកើនឡើងជាបន្តបន្ទាប់ក្ដី។ កត្តានេះធ្វើឱ្យអ្នកជំនាញ បារម្ភថាទីផ្សារនឹងមិនទាន់អាចងើបឡើងក្នុងពេលឆាប់ៗនេះទេ។ យោងតាមសន្និសីទនៃបទបង្ហាញទិន្នន័យទីផ្សាររបស់ភ្នាក់ងារអចលនទ្រព្យ CBRE កាលពីម្សិលមិញ គិតត្រឹមឆមាសទី ១ វិស័យធំៗទាំង៤ នៃទីផ្សារអចលនទ្រព្យ នៅតែមាននិន្នាការធ្លាក់ចុះ។ សម្រាប់ទីផ្សារខុនដូ មានតែ ៥ ក្នុងចំណោម ១៧ គម្រោងប៉ុណ្ណោះ ដែលបានការបញ្ចប់ការដ្ឋានតាមផែនការសម្រាប់ឆ្នាំ ២០២១។ លើសពីនេះ ចំនួនខុនដូដែលគម្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ ត្រូវបានព្យាករថានឹងធ្លាក់ចុះពី ១០.៨២៥ យូនីត មកនៅត្រឹមតែ ៧.៩០៩ យូនីត ប៉ុណ្ណោះ ដោយសារគម្រោងមួយចំនួនផ្អាកការសាងសង់។ ឆមាសទី ១ នេះ តម្លៃលក់ខុនដូកម្រិតខ្ពស់ និងកម្រិតមធ្យមធ្លាក់ចុះ ៦,២% និង ៧,១%។ ដូចគ្នានេះ តម្លៃជួលក៏ធ្លាក់ចុះ ២,៧% និង ០,៧% បើធៀបនឹងឆមាសទី២ នៃឆ្នាំ២០២០។ សម្រាប់ទីផ្សារអាផាតមិនជួលវិញ ក៏ធ្លាក់ចុះគួរឱ្យកត់សម្គាល់ដែរ ដោយអត្រាជួលធ្លាក់ចុះ ៥,២% និង ៦,៧% សម្រាប់អាផាតមិន […]

អាន​បន្ថែម

៥ ខែដំបូង រដ្ឋអនុម័តគម្រោងសំណង់ជាង ១៨០០ គម្រោង តម្លៃសរុបជាង ២,៣ ពាន់លានដុល្លារ

ក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នាំ ២០២១ នេះ គម្រោងដែលទទួលបានការអនុញ្ញាតសាងសង់ មានសរុប ១ ៨២៩ គម្រោង ដែលធ្លាក់ចុះ ២៧៨គម្រោង បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ គម្រោងទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ២ ៣៤៩ លានដុល្លារ ដែលក៏ធ្លាក់ចុះ ៣២% ផងដែរ។ នេះបើយោងរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្មីៗនេះ។ ប្រភពដដែលបានឱ្យដឹងថា ប្រភេទសំណង់លំនៅឋានមាន ១ ៦០៧ គម្រោង ឬស្មើនឹង ៨៨%នៃចំនួនគម្រោងដែលអនុម័តទាំងអស់ ក៏ធ្លាក់ចុះ ១៣៩ គម្រោងផងដែរ។ ក្រៅពីតួលេខសំណង់ របាយការណ៍ដដែលក៏បានបង្ហាញថា គម្រោងវិនិយោគឯកជនសរុបក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានសរុប ៤៥គម្រោង ដែលបានធ្លាក់ចុះ ៤៧គម្រោង។ គម្រោងទាំងនេះមានទុនវិនិយោគសរុបចំនួន ៨២៥លានដុល្លារ ហើយធ្លាក់ចុះ ៥៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គម្រោងវិនិយោគថ្មីៗទាំងនេះ អាចមានលទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីប្រមាណជា ៣ម៉ឺននាក់ ដែលក៏ធ្លាក់ចុះ ៥៦% ផងដែរ។

អាន​បន្ថែម

ចិនស្នើសុំភ្ជាប់មេត្រីភាពរវាងខេត្តប៉ូលសេដ្ឋកិច្ច Hubei របស់ខ្លួន ជាមួយខេត្តសំខាន់ ៣ នៅកម្ពុជា

ប្រទេសចិន បានស្នើចងមេត្រីភាពរវាងខេត្តហ៊ូប៉េដែលជាខេត្តប៉ូលសេដ្ឋកិច្ចរបស់ខ្លួន ទៅនឹងខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហនុ ឱ្យក្លាយជាខេត្តបងប្អូន ឬ Sister City ក្នុងគោលបំណងដើម្បីសជំរុញឱកាសពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១។ ខេត្តហ៊ូប៉េ ជាខេត្តស្ថិតក្នុងផែនការអភិវឌ្ឍន៍ខ្សែក្រវាត់ និងផ្លូវរបស់ចិន ហើយក៏ជាមជ្ឈមណ្ឌលភូមិសាស្ត្រសេដ្ឋកិច្ច និងដឹកជញ្ជូនផងដែរ។ ដូច្នេះ ការផ្សារភ្ជាប់ខេត្តទាំង ៤ ជាខេត្តបងប្អូន ក៏នឹងជួយជំរុញការអភិវឌ្ឍន៍ឱ្យមានសន្ទុះ ពិសេសសម្រាប់ខេត្តទាំង ៣ នៅកម្ពុជា។ គួរបញ្ជាក់ថា ទោះមិនទាន់មានកិច្ចព្រមព្រៀងទីក្រុងបងប្អូនក្ដី កន្លងមកមានក្រុមហ៊ុនធំៗជាច្រើនមកពីខេត្ត Hubei បាននឹងកំពុងចូលមកវិនិយោគនៅកម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងធនធានថាមពល។ យ៉ាងណាមិញ ប្រភពដដែលមិនទាន់បញ្ជាក់នៅឡើយទេថា គម្រោងទីក្រុងបងប្អូននេះនឹងចាប់ផ្ដើមពេលណា ហើយនឹងមានការអភិវឌ្ឍអ្វីខ្លះ។

អាន​បន្ថែម

GDP វៀតណាមកើន ៥,៦% នៅឆមាសទី ១ ឆ្នាំនេះ ខណៈវិស័យឧស្សាហកម្ម និងសំណង់ជាកត្តាជំរុញចំបង

កំណើនសេដ្ឋកិច្ចវៀតណាមសម្រាប់ឆមាសទី១ នៃឆ្នាំ២០២១ កើនឡើងដល់ទៅ ៥,៦៤% ដែលជាការស្ទុះឡើងជាង ៣ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងនោះកំណើនវិស័យឧស្សាហកម្ម និងសំណង់ គឺកត្តាជំរុញដ៏ចម្បង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua។ យោងតាមការិយាល័យស្ថិតិទូទៅវៀតណាម កាលពី ២៩ ខែមិថុនា កំណើននេះត្រូវបានជំរុញដោយវិស័យមួយចំនួនដូចជា វិស័យឧស្សាហកម្ម និងវិស័យសំណង់ដែលបានកើនឡើង ៨,៣៦% វិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានស្ទុះដល់ ៣,៨២% និងវិស័យសេវាកម្មដែលមានកំណើន ៣,៩៦% ។ វិស័យទាំងបីនេះ ក៏បានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជារួម ដល់ទៅ ៥៩,០៥% ៨,១៧% និង ៣២,៧៨% រៀងៗគ្នា។ ការិយាល័យនេះបានបន្តទៀតថា កំណើននេះគឺដោយសារតែរដ្ឋាភិបាល អ្នកវិនិយោគ ម្ចាស់អាជីវកម្ម និងប្រជាជនទូទៅ បានជួយគ្នាគ្រប់គ្រងវិបត្តិកូវីដ-១៩ ដើរតាមគោលដៅរបស់ខ្លួន និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច។ គួរបញ្ជាក់ផងដែរថា GDP វៀតណាម កាលពីឆ្នាំ ២០២០ កើនឡើងត្រឹមតែ ២,៩១% ប៉ុណ្ណោះ ដោយសារវិបត្តិកូវីដ ដែលជាកំណើនទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ទោះយ៉ាងណា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF […]

អាន​បន្ថែម