កម្ពុជានឹងមានគោលការណ៍ជំរុញ គ្រប់គ្រង និងទទួលស្គាល់អគារបៃតង ជាលើកដំបូង ឆាប់ៗនេះ
ក្រសួងបរិស្ថានកំពុងរៀបចំព្រាងគោលការណ៍ណែនាំស្ដីពីអគារបៃតងជាលើកដំបូងនៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងសិក្សាយកធាតុចូលពីប្រព័ន្ធអគារបៃតងរបស់អាល្លឺម៉ង់ (DGNB) និងប្រព័ន្ធរបស់កូរ៉េ (G-SEED)។ គោលការណ៍នេះ រៀបចំឡើងដើម្បីជំរុញការប្រើប្រាស់សំណង់អគារឱ្យមានប្រសិទ្ធភាព និងសន្សំសំចៃថាមពល ចាប់ពីដំណាក់ការរចនាប្លង់ សាងសង់ ប្រើប្រាស់ រហូតដល់អគារក្លាយជាសំណល់។ យោងតាមសិក្ខាសាលាប្រមូលធាតុចូលដែលធ្វើឡើងរវាងមន្ត្រីពាក់ព័...
អានបន្ថែមទីលានចាក់សំរាមទំហំជាង១០ហិកតានៅកំពង់ឆ្នាំង គ្រោងបញ្ចប់សាងសង់នាចុងឆ្នាំនេះ
ទីលានចាក់សំរាមទំហំជាង ១០ហិកតា នៅក្រុងកំពង់ឆ្នាំង នៅតែដំណើរការសាងសង់រលូនទៅមុខ ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១នេះ តាមផែនការ។ នេះបើយោងតាមឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង ស៊ុន សុវណ្ណារិទ្ធិ ក្នុងកិច្ចចុះពិនិត្យការដ្ឋានកាលពីថ្ងៃទី ៣ ខែសីហា កន្លងទៅ។ គម្រោងទាំងមូលរួមមាន ការសាងសង់កន្លែងចាក់សំរាម ស្រះសម្អាតទឹកកខ្វក់ ស្រះត្រង់សំរាម អគាររដ្ឋបាល អណ្ដូងត្រួតពិនិត្យគុណភាពទឹក ផ្លូវចូល បន្ទប់ម៉ាស៊ីនភ្លើង ប្រព័...
អានបន្ថែមក្រសួងរ៉ែ កំពុងសួរដេញដោលក្រុមហ៊ុន KrisEnergy លើករណីបាត់ប្រេងឆៅ១ កប៉ាល់
ក្រសួងរ៉ែ និងថាមពល កំពុងជជែកជាមួយក្រុមហ៊ុន KrisEnergy លើករណីបាត់ប្រេងឆៅមួយកប៉ាល់ប្រមាណ ៣០ម៉ឺនបារ៉ែល ក្រោយក្រុមហ៊ុនប្រកាសក្ស័យធន។ ឯកឧត្តម ជៀបសួរ អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃអង្គារ៍នេះថា បច្ចុប្បន្ន ក្រសួងកំពុងបន្តជជែកជាមួយក្រុមហ៊ុន KrisEnergy ចំពោះបញ្ហាដែលកើតឡើង។ ករណីបាត់ប្រេងឆៅមួយកប៉ាល់ដែលបានដឹកចេញពីកម្ពុជាស្ងាត់ៗចូលដែនសមុទ្រប្រទេសថៃនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើ...
អានបន្ថែមរោងចក្រអគ្គិសនីដុតធ្យូងថ្មតម្លៃ១,២ពាន់លានដុល្លារនៅខេត្តព្រះសីហនុសាងសង់បាន ៤០% ហើយ
រោងចក្រថាមពលដុតធ្យូងថ្មអនុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ គិតត្រឹមខែកក្កដា នេះ សាងសង់សម្រេចបាន ៤០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២៣ ខាងមុខនេះ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ ឯកឧត្តម វ៉ិកទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងការព្រឹកថ្ងៃទី ៣ សីហា នេះថា ដំណើរការសាងសង់នៅតែបន្ត បើទោះបីជាមានការរំខានខ្លះពីវិបត្តិកូវីដ-១៩ ក៏ដោយ។ «មកទល់ពេលបច្ចុប្បន្ន ក្រុ...
អានបន្ថែមក្រសួងរ៉ែកំពុងទាក់ទាញក្រុមហ៊ុនរុស្ស៊ីឱ្យមកវិនិយោគរុករកប្រេងនៅកម្ពុជា
កម្ពុជាបាននិងកំពុងទាក់ទាញក្រុមហ៊ុនវិនិយោគរុស្ស៊ី ឱ្យមកវិនិយោគលើវិស័យសក្តានុពលជាច្រើននៅកម្ពុជា ជាពិសេសវិស័យអភិវឌ្ឍប្រេងកាត និងវិស័យថាមពលអគ្គិសនី។ ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានលើកឡើងដូច្នេះនៅក្នុងជំនួបពិភាក្សាធុរកិច្ចលើកទី១ រវាងកម្ពុជា និងក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ី កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅ។ ឯកឧត្តមបានបញ្ជាក់ថា កន្លងមកក្រុមហ៊ុនរុស្ស៉ីធ្លាប់បានសិក្សាស្រាវជ្រាវភូគ...
អានបន្ថែមរដ្ឋសាងសង់ឡដុតសំរាម ៥០ គ្រឿង ក្នុង ៤៩ ស្រុកទូទាំងប្រទេស ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងសំណល់
មកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បានបំពាក់ឡដុតសំរាមចំនួន ៥០គ្រឿងទៅដល់ ២១ រាជធានី-ខេត្ត ឬសរុប ៤៩ ស្រុក រួចទៅហើយ ទិសដៅដើម្បីផ្ដោតពង្រឹងប្រព័ន្ធគ្រប់គ្រងសំណល់ទូទាំងប្រទេសឱ្យមានប្រសិទ្ធភាពជាងមុន។ ក្រសួងបរិស្ថាន ក៏បានប្ដេជ្ញាថានឹងបន្តរឹតបន្ដឹង និងបង្កើនសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យប្រសើរជាងមុន ពោលគឺជំរុញឱ្យមន្រ្តីធ្វើការងារតាមលក្ខណបច្ចេកទេស និងតាមគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមរបស់ក្រសួង។ ...
អានបន្ថែមនាយករដ្ឋមន្រ្តីប្រកាសការដួលរលំឧស្សាហកម្មបូមប្រេងដំបូងបង្អស់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃអាទិត្យនេះ បានប្រកាសដួលរលំ អាជីវកម្មបូមប្រេងឆៅ ដំបូងបង្អស់នៅកម្ពុជា។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទទួលខុសត្រូវ KrisEngery បានប្រកាសរំលាយក្រុមហ៊ុនកាលពីខែមិថុនា កន្លងទៅនេះ ដោយសារវិបត្តិបំណុលវណ្ឌក។ (អានបន្ថែម) ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់មនុស្សវ័យជំទង់អាយុចាប់ពី១២ឆ្នាំ ដល់ ១៧ឆ្នាំ សម្តេចតេជោ មានប្រសាសន៍ថា ៖ «ឥឡ...
អានបន្ថែមកម្ពុជាចម្រាញ់មាសបាន ១៣៧គីឡូ ជាមធ្យម ក្នុងមួយខែ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា មានប្រសាសន៍ថា កម្ពុជាអាចចំរ៉ាញ់មាស ១៣៧គីឡូ ជាមធ្យម ក្នុង១ខែ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន អូស្រ្តាលី បានបើកដំណើរការ អាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្ម នៅខេត្តមណ្ឌលគីរី កាលពីខែមិថុនាកន្លងទៅ។ ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់មនុស្សវ័យជំទង់ អាយុ១២ឆ្នាំដល់១៧ឆ្នាំ សម្តេចតេជោ បញ្ជាក់ថា៖ «មាសដែលកម្ពុជាចម្រាញ់បាន នេះគេហៅថាមាសមិ...
អានបន្ថែមស្ថានីយថាមពលសូឡា អនុភាព៦០មេហ្គាវ៉ាត នៅកំពង់ឆ្នាំង នឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ
ការដ្ឋានសាងសង់ស្ថានីយថាមពលពន្លឺព្រះអាទិត្យ (សូឡា) តម្លៃ ៣៧លានដុល្លារ អនុភាព៦០មេហ្គាវ៉ាត នៅខេត្តកំពង់ឆ្នាំង គ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ។ នេះបើយោងតាមក្រសួងរ៉ែ និងថាមពល។ គម្រោងនេះនឹងសាងសង់ក្រោមកម្ចីហិរញ្ញប្បទានតម្លៃជាង ៣៧លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅក្រោមគម្រោង Cambodia National Solar Park។ នេះជាដំណាក់កាលទី១ នៃគម្រោង Cambodia National Solar Park ដែលគម្រោងដំណាក់កាលទី២ អានុភាព ៤០ម...
អានបន្ថែមគម្រោងថាមពលដើរដោយខ្យល់ដំបូង នៅជាប់គាំង ព្រោះចរចាថ្លៃលក់អគ្គិសនីមិនទាន់ត្រូវ
គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដើរដោយខ្យល់ដំបូងនៅកម្ពុជា នៅឯបូកគោ ខេត្តកំពត កំពុងជាប់គាំងក្នុងដំណាក់កាលចរចាថ្លៃលក់អគ្គិសនីជាមួយអគ្គិសនីកម្ពុជា ដែលបានអូសបន្លាយចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េះ ដោយសាររដ្ឋចង់បានតម្លៃលក់អគ្គិសនីទាប តែក្រុមហ៊ុនថាខ្លួនផ្ដល់តម្លៃទាបបំផុតហើយ។ ឯកឧត្តម វិកទ័រ ហ្សូណា អគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា គម្រោងសិក្សាថាមពលដើរដោយកម្លាំងខ្យល់បានបញ្ចប់រួចហើយ ពេលនេ...
អានបន្ថែម
