ច្បាប់ការធានាទូទាត់លើរោងចក្រអគ្គិសនី និងខ្សែបញ្ជូនធំៗ ៤កន្លែង ប្រកាសឱ្យប្រើជាផ្លូវការហើយ

ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅ បានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើច្បាប់ថ្មី ៤ ដើម្បីធានាថា រដ្ឋាភិបាលនឹងទូទាត់ថ្លៃអគ្គិសនីឱ្យទៅក្រុមហ៊ុនឯកជន៣ ដែលមកវិនិយោគបង្កើតគម្រោងរោងចក្រអគ្គិសនីចំនួន ៤កន្លែង នៅកម្ពុជា។ ច្បាប់ទី១ និងទី២ គឺសម្រាប់ក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី ដែលវិនិយោគលើគម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនតង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ និងគម្រោងខ្សែបណ្ត...

អាន​បន្ថែម

ការសាងសង់រោងចក្រថាមពលធ្យូងថ្មអនុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុងសម្រេចបាន ១០%

មកទល់បច្ចុប្បន្ន គម្រោងសាងសង់រោងចក្រថាមពលដើរដោយដុតធ្យូងថ្ម តម្លៃជាង ១ពាន់លានដុល្លារ អានុភាព ៧០០មេហ្គាវ៉ាត់ នៅកោះកុង សម្រេចបានក្នុងរង្វង់ ១០% ហើយ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ ឯកឧត្តម វិកទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃពុធនេះថា គម្រោងសាងសង់ហាក់មានភាពយឺតយ៉ាវបន្តិច ប៉ុន្តែក្រុមហ៊ុននៅមានរយៈពេលយូរទៀតសម្រាប់អភិវឌ្ឍន៍គម្រោង។ ឯកឧត្តម ថ្លែងថា៖ «បច្ច...

អាន​បន្ថែម

ចិននឹងសង់រោងចក្រនុយក្លេអ៊ែរ មិនប្រើទឹក ក្នុងពេលឆាប់ៗនេះ

ក្រុមអ្នកស្រាវជ្រាវនៅប្រទេសចិន បានបង្ហាញពីគម្រោងបង្កើតរ៉េអាក់ទ័ររោងចក្រថាមពលនុយក្លេអ៊ែរ ដោយមិនចាំបាច់ប្រើទឹកសម្រាប់ស្អំបញ្ចុះកំដៅ ដំបូងបង្អស់លើពិភពលោក។ នេះចាត់ទុកថា ជាការបោះជំហានថ្មីមួយទៀត នៃវិស័យថាមពលចិន ដែលបច្ចុប្បន្នពឹងផ្អែកខ្លាំងលើការដុតធ្យូងថ្ម។ បើយោងតាមកាសែត South China Morning Post គម្រោងនេះមានឈ្មោះថា Thorium Molten Salt Reactor ដែលបានចាប់ផ្តួចផ្តើមតាំងពីឆ្នាំ២០១១ មកម្ល៉េះ។ បច្ចុប្បន្...

អាន​បន្ថែម

ប្រព័ន្ធលូ និងទីលានកប់សម្រាមតម្លៃជិត ១៣លានដុល្លារ នៅពោធិ៍សាត់សម្រេចជាង ៦៤%ហើយ

គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទីលានកប់សំណល់រឹង នៅខេត្តពោធិ៍សាត់ ដែលកំពុងសាងសង់ក្រោមកម្ចីហិរញ្ញប្បទានរបស់ ADB ជាង ១២,៩លានដុល្លារ មកទល់បច្ចុប្បន្ន សម្រេចបានជាង ៦៤% ហើយ ។ នេះបើតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី ១៦ ខែកក្កដា កន្លងទៅនេះ។ ជាក់ស្ដែង សម្រាប់គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកដែលកំពុងអនុវត្តដោយក្រុមហ៊ុន គីរីដងរ៉ែក សម្រេចបាន ៦២% ហើយ។ មកទល់ពេលនេះ ក្រុមហ៊ុន បានសាងសង់លូថ្មីរួចរា...

អាន​បន្ថែម

ក្រសួងជ្រើសរើសរោងចក្រ ៥០ កន្លែងដើម្បីអនុវត្តបច្ចេកវិទ្យាថ្មីកាត់បន្ថយការបញ្ចេញឧស្ម័នពុល

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រេចជ្រើសរើស រោងចក្រ ៥០ កន្លែង នៅ ភ្នំពេញ ខេត្តព្រះសីហនុ និងបាត់ដំបង ដើម្បីធ្វើជាគំរូអនុវត្តបច្ចេកវិទ្យាថ្មីកាត់បន្ថយការបញ្ចេញឧស្ម័នពុល ឬហៅកាត់ថា TEST។ កម្មវិធីនេះ ជាក់ស្ដែង ចាប់ផ្ដើមតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ដោយនឹងបញ្ចប់ការអនុវត្តនៅឆ្នាំ ២០២១ នេះ ប៉ុន្តែដោយសារតែវិបត្តិកូវីដ កម្មវិធីនឹងត្រូវបន្តអនុវត្តដល់ឆ្នាំ ២០២២។ គម្រោងនេះ មានឈ្...

អាន​បន្ថែម

កម្ពុជានឹងរៀបចំកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតង ដើម្បីជំរុញឱ្យរោងចក្រគិតគូរពីបរិស្ថានជាងមុន

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបង្កើត «កម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា» ក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុន រោងចក្រ និងសហគ្រាសទាំងអស់នៅកម្ពុជា ជួយគ្នាការពារបរិស្ថាន។ សេចក្តីជូនដំណឹងរបស់ក្រសួងកាលពីថ្ងៃទី៥ កក្កដា បានឱ្យដឹងថា កម្មវិធីនេះ មានគោលបំណងទទួលស្គាល់ និងផ្តល់រង្វាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រោងចក្រនានា លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុង...

អាន​បន្ថែម

ក្រុមហ៊ុន CNGC គ្រោងបង្កើតស្ថានីយស្តុកឧស្ម័ន LNG និងបណ្ដាញបញ្ជូនទ្រង់ទ្រាយធំនៅកម្ពុជា

ក្រុមហ៊ុន Cambodia Natural Gas Corporation (CNGC) គ្រោងវិនិយោគបង្កើតឃ្លាំងស្តុកឧស្ម័នធម្មជាតិ LNG និងបណ្ដាញបញ្ជូនគ្រប់ជ្រុងជ្រោយបែបទ្រង់ទ្រាយធំ នៅកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន Upstream Online កាលពីថ្មីៗនេះ។ យោងតាមផែនការ ឧស្ម័នធម្មជាតិ LNG នឹងត្រូវនាំចូលពីក្រៅប្រទេស ហើយគម្រោងទាំងមូលនឹងរួមមាន ការសាងសង់ស្ថានីយពហុមុខងារសម្រាប់ស្ដុកឧស្ម័នចំនួន ២៧កន្លែង រថយន្ដដឹកឧស្ម័នធុនធំជាច្រើនគ្រឿង បំពង់បង្ហូរសម...

អាន​បន្ថែម

រដ្ឋបញ្ជាឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍ ៥ ប្រភេទធំៗ ត្រូវអនុវត្តតាមប្រកាសណែនាំថ្មីរបស់ក្រសួងបរិស្ថាន

ក្រសួងបរិស្ថាន កាលពីថ្មីៗនេះ បានចេញប្រកាសថ្មីតម្រូវឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍ ៥ ប្រភេទធំៗ ត្រូវអនុវត្តតាមការណែនាំស្ដីពីរបៀបវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។ បើយោងតាមប្រកាសចំនួន ០៥ ផ្សេងៗគ្នា ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ វិស័យទាំង ៥ នោះ រួមមាន៖ ១) គម្រោងសំណង់អគារគ្រប់ប្រភេទ ដែលមានផ្ទៃក្រឡាចាប់ពី ១៥.០០០ ម៉ែត្រការ៉េ ដល់ ៤៥.០០០ ម៉ែត្រការ៉េ លើកលែងតែសំណង់អគ...

អាន​បន្ថែម

រដ្ឋមន្រ្តីក្រសួងរ៉ែប្តេជ្ញាប្រើបច្ចេកវិទ្យាដើម្បីធ្វើឱ្យល្បាយប្រភពថាមពល ប៉ះពាល់បរិស្ថានទាបជាងមុន

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ទៅអនាគត កម្ពុជានៅតែបន្តពឹងផ្អែកលើឥន្ទនៈហ្វូស៊ីល (Fossil Fuel) ដើម្បីផលិតថាមពល ក្នុងគោលបំណងដើម្បីធានាសន្តិសុខថាមពល និងកំណើនសេដ្ឋកិច្ច ប៉ុន្តែនឹងទាញប្រយោជន៍ពីបច្ចេកវិទ្យាមកធ្វើឱ្យការផលិតថាមពលស្អាត និងប៉ះពាល់បរិស្ថានទាបជាងមុន។ លើសពីនេះ ក្រសួងក៏នឹងបន្តជំរុញឱ្យមានការប្រើប្រាស់ថាមពលកកើតឡើងវិញ រួមមានវារីអគ្គិសនី សូឡា និងជីវម៉ាស ឱ្យច្រើនជាមុនផងដែរ។ ថ្លែងនៅក្...

អាន​បន្ថែម

ចិនបើកដំណើរការទំនប់វារីអគ្គីសនីធំជាងគេលំដាប់ទី ២ នៅលើពិភពលោក

ប្រទេសចិន កាលពីថ្ងៃចន្ទកន្លងមកនេះ នេះបានចាប់ផ្តើមដំណើរការស្ថានីយវារីអគ្គិសនី Baihetan ដែលធំជាងគេលំដាប់ទី ២ លើពិភពលោក នៅតាមបណ្តោយដងទន្លេយ៉ង់ស្សេរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ទំនប់វារីអគ្គិសនី Baihetan មានកំពស់ប្រមាណ ២៩០ ម៉ែត្រ និងមានទីតាំងស្ថិតនៅលើដងទន្លេវែងជាងគេបំផុតរបស់ប្រទេសចិន នៅតាមព្រំដែនរវាងខេត្តយូណាន និងខេត្តស៊ីឈួន។ នៅដំណាក់កាលទី១ ទួរប៊ីនអនុភាព ១GW ចំនួន ២ នឹងចាប់ផ្តើមដំណើ...

អាន​បន្ថែម