ថាមពល និងបរិស្ថាន
កម្ពុជានឹងបង្កើនថាមពលចម្រុះឱ្យបាន ៣៥% ក្នុងឆ្នាំ២០៥០
កម្ពុជា បានអនុម័តយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតភាពកាបូន ដែលមានគោលការណ៍អនុវត្តថាមពលស្អាត និងថាមពលកកើតឡើងវិញ ក្នុងការបង្កើនថាមពលចម្រុះឱ្យបាន ២៥% នៅឆ្នាំ២០៣០ និង៣៥% នៅឆ្នាំ២០៥០។ នេះបើតាម ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន ក្នុងកិច្ចពិភាក្សាតុមូលលើប្រធានបទស្តីពី “Pathway for Sustainable Energy Transition in Asia and Pacific” កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅក្រុងម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី។ ថាមពលចម្រុះ សំដៅលើថាមពលបានមកពីថាមពលកកើតឡើងវិញ និងថាមពលមិនកកើតឡើងវិញ ដែលជាថាមពលបានមកពីពន្លឺព្រះអាទិត្យ ធ្យូងថ្ម ខ្យល់ វារីអគ្គសនីជាដើម។ ក្នុងវេទិការនេះ ឯកឧត្តមបានបន្ថែមថា ការកើនឡើងនៃនគរូបនីយកម្ម និងសំណង់ ការវិនិយោគពីបរទេស និងវិស័យទេសចរណ៍ បានធ្វើឱ្យកម្ពុជាមានតម្រូវការថាមពលខ្ពស់ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ ឯកឧត្តមអគ្គនាយក បានបន្ថែមថា ដូចនេះ កម្ពុជាបាន និងកំពុងចូលរួមអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គោលដៅទី៧) ដោយទី(១)ធានាឱ្យបានជាសកលនូវសេវាកម្មថាមពលទំនើប […]
អានបន្ថែមរដ្ឋមន្ត្រីបរិស្ថាន៖ ប្រជាជនកម្ពុជាទាំងអស់ គឺជារបងការពារ និងអភិរក្សតំបន់ការពារធម្មជាតិរបស់យើង
ប្រជាជនកម្ពុជាទាំងអស់ គឺជារបងការពារ និងអភិរក្សតំបន់ការពារធម្មជាតិរបស់យើង ហើយរបងនោះ កាន់តែរឹងមាំ ដោយសារតែកត្តាការយល់ដឹងពីបរិស្ថានកាន់តែទំលំទូលាយជាងមុន បានផ្លាស់ប្តូរទំលាប់ងាកចេញពីការប្រើប្រាស់ធនធានដែលដាក់សំពាធលើបរិស្ថាន»។ នេះជាការលើកឡើង របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តមបានបន្តថា ធនធានធម្មជាតិជាសម្បត្តិជាមូលដ្ឋានសម្រាប់ទ្រទ្រង់សង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនកម្ពុជា ជាក់ស្តែងដូចជា ទឹក និងត្រី នៅបឹងទន្លេសាប ប្រភពទឹកក្បាលឆាយ និងវាលស្មៅ សមុទ្រនៅខេត្តកែបដែលជាប្រភពក្តាមសេះ។ ចំណែកឯ ការរក្សាព្រៃឈើឱ្យនៅឈរ បានផ្តល់ចំណូលចូលសេដ្ឋកិច្ចតាមរយៈការលក់ឥណទានកាបូនក្នុងទីផ្សារស្មគ្រ័ចិត្តអន្តរជាតិជាដើម។ ឯកឧត្តមបានបន្ថែមថា សម្បត្តិធនធានធម្មជាតិដ៏មហាសាលដែលបុព្វបុរសយើងបានបន្សល់ទុកមក យើងត្រូវការពារ និងបន្តបង្កើតនូវសមិទ្ធផលវិស័យបរិស្ថានថ្មីផ្សេងៗទៀត ដើម្បីធានាការពារ និងអភិរក្សធនធានធានធម្មជាតិ ទុកបន្តជាឧត្តមប្រយោជន៍ជូនប្រជាជនកម្ពុជាគ្រប់ជំនាន់។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមបញ្ជាក់ទៀតថា ប្រជាជនយើង គួរគិតគូរបន្ថែមលើការដាំដំណាំរួមផ្សំនៅតាមផ្ទះ និងសហគមន៍ ដើម្បីធានាសន្តិសុខស្បៀង ភាពសម្បូណ៌បែបនៃម្ហូបអាហារ និងសុវត្ថិភាព និងការនាំចេញនៅនឹងកន្លែងក្នុងតំបន់ការពារធម្មជាតិ។
អានបន្ថែមក្រសួង៖ អណ្ដូងប្រេង និងឧបករណ៍ដែលKrisEnergy បោះបង់ អាចបូមប្រេងបាន ១០ម៉ឺនបាវែលទៀត
ប្រេងឆៅជាង ២៨ ម៉ឺនបារែល ដែលជាដំណក់ប្រេងដំបូងជាប្រវត្តិសាស្រ្តរបស់កម្ពូជា បានវិលត្រឡប់មកស្រុកវិញហើយ ក្រោយត្រូវបានកប៉ាល់លួចដឹកចេញពីប្រទេសដោយគ្មានការដឹងលឺពីរដ្ឋាភិបាលកាលពីឆ្នាំមុន។ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ម៉េង ស័ក្តធារ៉ា បានឱ្យដឹងកាលពីថ្ងៃទី ១២ តុលា ថា ប្រេងនេះ ត្រូវបានលក់ចេញក្នុងតម្លៃជាង ២៥ លានដុល្លារ កាលពីខែកញ្ញា កន្លងទៅ ដែលចាត់ទុកថាជាចំណូលប្រវត្តសាស្ត្រមួយរបស់កម្ពុជា។ «បន្ទាប់ពីការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy និងការចាកចេញរបស់កប៉ាល់ផ្ទុកប្រេងពីកម្ពុជា កាលពីឆ្នាំមុននេះ ដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានមតិភាគច្រើនចាត់ទុកថា ជាបរាជ័យរបស់កម្ពុជា នៅក្នុងដំណើរការផលិតកម្មប្រេងរបស់ខ្លួន ហើយបានបាត់បង់ធនធានទាំងនេះទាំងស្រុង។ ប៉ុន្តែមិនដូច្នោះទេ កម្ពុជាទទួលបានធនធានមកវិញហើយ» លោក ម៉េង ស័ក្តធារ៉ា បានឱ្យដឹងយ៉ាងដូច្នេះ។ «ដំណើរផលិតកម្មប្រេងរបស់កម្ពុជា មិនបញ្ចប់ដោយការក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy ទេ។ ជាមួយប្រព័ន្ធស្ថាបនភ័ណ្ឌ ដែលមានរួចហើយ និងទុនដំបូងដែលបានពីការលក់ប្រេង រដ្ឋអាចបន្តដំណើរការផលិតប្រេង ដែលនៅសល់តាមអណ្តូងប្រេងទាំង៥ ប្រមាណ ជាង ១០ម៉ឺនបារែលបន្តទៀត និងអាចខួងអណ្តូងប្រេងកាតបន្ថែម ដើម្បីផលិតប្រេងនៅតាមតំបន់មួយចំនួនទៀត ក្រៅពីតំបន់ផ្លាតហ្វម A នេះបន្តទៀត» លោកបន្ដ។ […]
អានបន្ថែមក្រុមហ៊ុនចិននៅក្រចេះ ស្លរ៉ែមាសជាលើកដំបូង គ្រោងផលិតឱ្យ៦០ គីឡូ ក្នុង៣ ខែដំបូង
ក្រុមហ៊ុនចិន Xing Yuan Kanng Yeak Co., Ltd នៅខេត្តក្រចេះ កាលពីថ្ងៃទី ១០ ខែតុលា នេះ បានស្លរ៉ែមាសជាលើកទី១ បានចំនួន ០៧ដុំ ឬទម្ងន់សរុប ៨ ២១២,២៧ ក្រាម ដែលជាមានអត្រាភាពសុទ្ធ ៩៩.៩% ។ រការកត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ នេះ ត្រូវបានចូលរួមដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។ ជាលើកដំបូងនេះ ក្រុមហ៊ុនបានកត់ត្រាថ្លឹងកំហាប់រ៉ែមាស (Gold Concentrates) មានទម្ងន់ ៧ ៨៤៩ ក្រាម និងបានយកកំហាប់រ៉ែមាសនោះទៅស្ល និងចាក់ចេញជាដុំមាស (Gold Doré) បានចំនួន ០៧ដុំ មានទម្ងន់សរុប ៨ ២១២,២៧ ក្រាម […]
អានបន្ថែមកម្ពុជា វៀតណាម ថៃ ឡាវ ព្រមព្រៀងគ្នាលើឯកសារសំខាន់២ ទាក់ទិននឹងសំណង់វារីអគ្គីសនី
គណៈកម្មការទន្លេមេគង្គ (MRC) កាលពីថ្ងៃទិ ៤ តុលា កន្លងមកនេះ បានអនុម័តលើឯកសារសំខាន់២ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ដ្រ ទាក់ទិននឹងការគ្រប់គ្រងផលប៉ះពាល់ពីសំណង់ទំនប់វារីអគ្គីសនីក្នុងតំបន់។ ឯកសារទី ១ គឺ គោលការណ៍ណែនាំសម្រាប់ការរចនាគម្រោងវារីអគ្គិសនី ឬ Preliminary Design Guidance (PDG) ដែលត្រូវបានកែសម្រួលឡើងវិញ ដើម្បីកាត់បន្ថយផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី និងសហគមន៍នៅតាមទន្លេមេគង្គ។ ដោយឡែក ឯកសារទី 2 គឺការយល់ព្រមលើគោលការណ៍ណែនាំស្តីពីការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន Guideline on Transboundary Environmental Impact Assessment (TbEIA) ផងដែរ។ កិច្ចព្រមព្រៀង TbEIA នឹងត្រូវបានសាកល្បង និងអនុវត្តដោយប្រទេស និងអ្នកអភិវឌ្ឍន៍ ដោយមានការគាំទ្រផ្នែកបច្ចេកទេសរបស់ MRC ។ TbEIA វាស់វែង ពីផលប៉ះពាល់នៃទំនប់វារីអគ្គិសនីនិងគម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកធំៗផ្សេងទៀត ដូចជាការបង្វែរប្រព័ន្ធធារាសាស្ត្រ ការធ្វើនាវាចរលំហូរទឹក ការដឹកជញ្ជូនដីល្បាប់ និងគម្រោងជលផល ដែលសុទ្ធចឹងតែអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីទន្លេ និងសហគមន៍។ ប្រធាន MRC បណ្ឌិត Anoulak Kittikhoun […]
អានបន្ថែមDemark គ្រោងសង់កោះសិប្បនិមិត្តផលិតថាមពលខ្យល់ដំបូងលើលោកតម្លៃ ៣៤ ប៊ីលានដុល្លារ
ប្រទេសដាណឺម៉ាក កំពុងរៀបចំផែនការសង់កោះសិប្បនិមិត្តផ្ទុកដោយរោងចក្រថាមពលដដើរដោយខ្យល់ ធំជាង និងដំបូងគេលើពិភពលោកដំបូងមួយ នៅសមុទ្រខាងជើង ដែលអាចផ្គត់ផ្គង់ថាមពលដល់ផ្ទះចំនួន ១០ លានខ្នង។ យោងតាមWorld Economic Forum គម្រោងដ៏ធំសម្បើមនេះនឹងបង្កើតការប្រើប្រាស់ថាមពលស្អាត ពិសេសថាមពលដើរដោយខ្យល់ជុំវិញពិភពលោក។ គម្រោងនេះនឹងរួមមានកសាងកោះមួយចម្ងាយ ៨០ គីឡូម៉ែត្រពីឆ្នេរសមុទ្រប្រទេសដាណឺម៉ាក ដើម្បីធ្វើជាមជ្ឈមណ្ឌលបញ្ជូនសម្រាប់កង្ហាទួរប៊ីនខ្យល់យក្សចំនួន ៦០០ ដើម។ ចំណាយសម្រាប់គម្រោងនេះព្យាករថានឹងអស់ប្រមាណ ៣៤ ពាន់លានដុល្លារ ដែលជាគម្រោងសំណង់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រដាណឺម៉ាក។ ទុកវិនិយោគភាគច្រើនគឺមកពីរដ្ឋាភិបាលដាណឺម៉ាក ហើយក៏នឹងកិច្ចសហប្រតិបត្តិការពីឯកជនខ្លះដែរ។ ដំណាក់កាលដំបូង កោះនេះនឹងអាចផលិតថាមពលអគ្គិសនីបាន ៣ ជីហ្គាវ៉ាត់ ប៉ុន្តែនឹងពង្រីករហូតដល់ ១០ ជីហ្គាវ៉ាត់ ដែលលើតម្រូវនៅDemark ជិត២ ដង។ ដូច្នេះ នៅលើកោះនឹងមានអាគុយខ្នាតធំសម្រាប់រក្សាទុកថាមពលលើស សម្រាប់ប្រើប្រាស់នៅពេលដែលតម្រូវការខ្ពស់។ លើសពីនេះ ទៅអនាគត Demark ក៏គ្រោងនឹងប្រើកោះដើម្បីផលិតថាមពលអ៊ីដ្រូសែនបៃតងពីទឹកសមុទ្រផងដែរ។
អានបន្ថែមក្រុមហ៊ុន EnerCam ទទួលបានអាជ្ញាបណ្ណររុករកប្រេង និងឧស្ម័ននៅភាគនិរតីនៃកម្ពុជា
ក្រុមហ៊ុន EnerCam ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Angkor Resources Corp បានទទួលអាជ្ញាប័ណ្ណជាផ្លូវការពីរដ្ឋបាភិបាលកម្ពុជា ដើម្បីរុករក អភិវឌ្ឍន៍ និងផលិតប្រេង ក្នុងប្លុក VIII នៅឯដីគោគភាគនិរតីនៃប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ កន្លងមក។ ប្រធានក្រុមហ៊ុន EnerCam លោក Mike Weeks បាននិយាយថា នេះគឺជាបោះជំហានដ៏អស្ចារ្យមួយសម្រាប់ប្រទេសកម្ពុជា។ ការមានប្រភពថាមពលរយៈពេលវែងដោយខ្លួនឯង នឹងជំរុញឱ្យមានកម្ពុជាមានអំណាចសេដ្ឋកិច្ចមួយកម្រិតថែមទៀត។ «ក្រោយការសិក្សា អ្នកភូគព្ភវិទូលើដីបានរកឃើញការជ្រាបប្រេង និងឧស្ម័នជាច្រើននៅស្រទាប់ក្រោមដី ក្នុងទិសដៅដែលយើងទទួលបានអាជ្ញាបណ្ឌ »។ តំបន់ដែលក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ អាជ្ញាប័ណ្ណអនុញ្ញាតឱ្យក្រុមហ៊ុនរុករក ៣ ឆ្នាំ ហើយបន្ដបាន២ ដងទៀត ក្នុង១ ដង បាន២ ឆ្នាំ។ ដោយឡែក សម្រាប់ការអភិវឌ្ឍន៍ និងផលិតកម្ម អាជ្ញាប័ណ្ណឱ្យសិទ្ធិ ២៥ ឆ្នាំ និងអាចសុំបន្ដបាន។ ក្រោមអាជ្ញាបណ្ណនេះ ការរុករកនឹងធ្វើឡើងនៅខាងក្រៅតំបន់ការពារឧទ្យានជាតិភ្នំក្រវាញ និងឧទ្យានជាតិព្រះមុនីវង្ស និងគិរីរម្យ។ នាយកប្រតិបត្តិក្រុមហ៊ុន […]
អានបន្ថែមដៃគូឧស្សាហកម្មជាច្រើនកំពុងចាប់អារម្មណ៍ប្រើប្រាស់កម្មវិធី AutoBEM ដើម្បីកាត់បន្ថយការបំភាយឧស្ស័នកាបូនិច
ពីរឆ្នាំបន្ទាប់ពីមន្ទីរពិសោធន៍ជាតិ Oak Ridge របស់ក្រសួងថាមពលសហរដ្ឋអាមេរិក បានផ្តល់គំរូអគារទាំងអស់នៅអាមេរិក ពេលនេះដៃគូពាណិជ្ជកម្មកំពុងប្រើប្រាស់ឧបករណ៍សម្រាប់កិច្ចការនានាចាប់ពីការរចនាអគារ និងទីក្រុងដែលផ្តោតសំខាន់ការសន្សំសំចៃថាមពល រហូតដល់ការភ្ជាប់ប្រសិទ្ធភាពថាមពលទៅនឹងតម្លៃអចលនទ្រព្យ និងហានិភ័យនៅពេលអនាគត។ ក្រុមហ៊ុនអន្តរជាតិដូចជា Google និង SmithGroup កំពុងចែករំលែកអត្ថប្រយោជន៍ និងរៀបចំទិន្នន័យ ដើម្បីសាធារណជនអាចទាញយកមកប្រើប្រាស់បាន។ ដោយសារវិស័យសំណង់បានប្រើប្រាស់ថាមពលស្មើ 40% នៃថាមពលនៅក្នុងសហរដ្ឋអាមេរិក ដូចនេះការបង្កើនប្រសិទ្ធភាពរបស់វាគឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះគោលដៅកាត់បន្ថយឧស្ម័នកាបូនសាយភាយ (Decarbonization) ថ្នាក់ជាតិ។ អ្នកដឹកនាំគម្រោង Joshua New បាននិយាយថា ក្រុមហ៊ុនជាច្រើនបានស្នើសុំទិន្នន័យពីកម្មវិធី Automatic Building Energy Modeling software របស់ ORNL ឬ AutoBEM។ គាត់ និងក្រុមរបស់គាត់បានបង្កើត AutoBEM ដោយប្រើកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ដើម្បីរចនាស្រទាប់ទិន្នន័យជារូបភាពជាមួយនឹងព័ត៌មានអំពីអគារនីមួយៗ ដូចជាទំហំ ការប្រើប្រាស់ សម្ភារៈសំណង់ និងបច្ចេកវិទ្យាកម្តៅ និងត្រជាក់។ លោក Joshua New បាននិយាយថា “ប្រធានបទរួម គឺដើម្បីបង្កើតឌីជីថលភ្លោះ (Digital Twin) នៃអគារទំាងឡាយដែលបានសាងសង់ក្នុងសហរដ្ឋអាមេរិក”។ […]
អានបន្ថែមចិនបើកការដ្ឋានបំពង់បង្ហូរប្រេងប្រវែង ៣៣០០ គម ភ្ជាប់ភាគខាងកើតនិងខាងលិចនៃប្រទស
រដ្ឋាភិបាលចិន និងក្រុមហ៊ុនឯកជន កាលពីថ្ងៃទី ២៨ កញ្ញា កន្លងមកនេះ បានបើកការដ្ឋានសាងសង់គម្រោងបំពង់បង្ហូរប្រេង និងឧស្ម័នខ្នាតយក្សទី ៤ នៅក្នុងប្រទេស ជាផ្លូវការហើយ។ យោងតាមសារព័ត៌មាន China Daily បំពង់នេះមានប្រវែង ៣៣៤០ គីឡូម៉ែត្រ ដែលតភ្ជាប់ពីតំបន់ Wuqia ក្នុងភាគខាងលិញនៅប្រទេស ទៅទីក្រុង Zhongwei នៅភាគកើត។ នៅពេលបញ្ចប់ការសាងសង់ បំពង់បង្ហូរប្រេងនេះនឹងជួយបង្កើនសមត្ថភាពបញ្ជូនថាមពលប្រចាំឆ្នាំរបស់ចិនដល់ទៅ ១០០ ប៊ីលានម៉ែត្រគូប។ លើសពីនេះ កំពង់បញ្ជូនថាមពលខ្នាតយក្សនេះ នឹងជួយឱ្យការដឹកបញ្ជូនប្រេងលឿន និងមានប្រសិទ្ធភាពជាងមុន ខណៈតម្លៃក៏នឹងទាបជាងមុនផងដែរ។ អ្នកវិភាគថា េហដ្ឋារចនាសម្ព័ន្ធនេះ នឹងធ្វើឱ្យចិនមានស្ថេរភាពថាមពលជាងមុន ហើយក៏ចូលរួមកាត់បន្ថយឧស្ម័នកាបូនផងដែរ។
អានបន្ថែមឡាវគ្រោងសង់រោងចក្រថាមពលដើរដោយខ្យល់តម្លៃ ២ពាន់លានដុល្លារ សម្រាប់នាំចេញ
រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនថាមពលពាក់ព័ន្ធគ្រោងចំណាយប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតគម្រោងថាមពលខ្យល់នៅស្រុកសេផុន នៃខេត្តសាវណ្ណខេត សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅប្រទេសវៀតណាម។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនឯកជនចំនួន២ គឺក្រុមហ៊ុន Savan Vayu Renewable Company និងក្រុមហ៊ុន LTM Lao បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រួចរាល់ហើយ កាលពីថ្មីៗនេះ ដើម្បីពិនិត្យមើលលទ្ធភាពនៃគម្រោង។ រោងចក្រថាមពលដើរដោយខ្យល់នេះ នឹងមានសមត្ថភាពផលិតថាមពល ១២០០ មេហ្គាវ៉ាត់ ខណៈការសាងសង់គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៥។ គម្រោងនេះ គឺជាផ្នែកមួយនៃផែនការសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យថាមពល ដែលត្រូវបានចាប់ផ្ដើមតាំងពីឆ្នាំ ២០១៦ មកម្លេះ។
អានបន្ថែម