ថាមពល និងបរិស្ថាន
ក្រសួងរ៉ែ កំពុងសួរដេញដោលក្រុមហ៊ុន KrisEnergy លើករណីបាត់ប្រេងឆៅ១ កប៉ាល់
ក្រសួងរ៉ែ និងថាមពល កំពុងជជែកជាមួយក្រុមហ៊ុន KrisEnergy លើករណីបាត់ប្រេងឆៅមួយកប៉ាល់ប្រមាណ ៣០ម៉ឺនបារ៉ែល ក្រោយក្រុមហ៊ុនប្រកាសក្ស័យធន។ ឯកឧត្តម ជៀបសួរ អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃអង្គារ៍នេះថា បច្ចុប្បន្ន ក្រសួងកំពុងបន្តជជែកជាមួយក្រុមហ៊ុន KrisEnergy ចំពោះបញ្ហាដែលកើតឡើង។ ករណីបាត់ប្រេងឆៅមួយកប៉ាល់ដែលបានដឹកចេញពីកម្ពុជាស្ងាត់ៗចូលដែនសមុទ្រប្រទេសថៃនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងកាលពីថ្ងៃទី ១ ខែសីហា កន្លងទៅ ដោយបញ្ជាក់ជាផ្លូវការថា អាជីវកម្មបូមប្រេងដំបូងនៅប្រទេសកម្ពុជាបរាជ័យហើយ។ (អានបន្ថែម) ជុំរិញរឿងនេះ ឯកឧត្តម ជៀបសួរ បានបញ្ជាក់ថា៖ «បន្ទាប់ពីក្រុមហ៊ុនមេនៅប្រទេសសិង្ហបុរី ប្រកាសក្ស័យធន ការអភិវឌ្ឍន៍តំបន់ប្លុក A មកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយចុះសិក្សាស្រាវជ្រាវ ឬស្នើសុំវិនិយោគបន្តនៅឡើយ»។ កម្ពុជាប្រកាសបូមប្រេងជាលើកដំបូង នៅក្នុងប្លុក A កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០។ តាមផែនការ ផលិតកម្មបូមប្រេងឆៅគឺក្នុងរង្វង់ ៧ ៥០០បារ៉ែល ក្នុងមួយថ្ងៃ ប៉ុន្តែផលិតកម្មបូមប្រេង ធ្លាក់ចុះខុសពីការរំពឹងទុក មកត្រឹមតែជា ១០០០ […]
អានបន្ថែមរោងចក្រអគ្គិសនីដុតធ្យូងថ្មតម្លៃ១,២ពាន់លានដុល្លារនៅខេត្តព្រះសីហនុសាងសង់បាន ៤០% ហើយ
រោងចក្រថាមពលដុតធ្យូងថ្មអនុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ គិតត្រឹមខែកក្កដា នេះ សាងសង់សម្រេចបាន ៤០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២៣ ខាងមុខនេះ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ ឯកឧត្តម វ៉ិកទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងការព្រឹកថ្ងៃទី ៣ សីហា នេះថា ដំណើរការសាងសង់នៅតែបន្ត បើទោះបីជាមានការរំខានខ្លះពីវិបត្តិកូវីដ-១៩ ក៏ដោយ។ «មកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនកំពុងឈូសឆាយដី ដំឡើងគ្រឹះរោងចក្រ។ ការសាងសង់សម្រេចបានពីប្រមាណ ៤០%ហើយ» ឯកឧត្តមបានបន្ត។ គួរបញ្ជាក់ថា គម្រោងនេះកំពុងសាងសង់នៅលើផ្ទៃដីប្រមាណ ៥៥ហិកតា ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគប្រមាណ១,២ពាន់លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Cambodia International Investment and Development Group (CIIDG) និងក្រុមហ៊ុន China Huadian Hong Kong Co Ltd (CHDHK)។ គម្រោងនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) […]
អានបន្ថែមក្រសួងរ៉ែកំពុងទាក់ទាញក្រុមហ៊ុនរុស្ស៊ីឱ្យមកវិនិយោគរុករកប្រេងនៅកម្ពុជា
កម្ពុជាបាននិងកំពុងទាក់ទាញក្រុមហ៊ុនវិនិយោគរុស្ស៊ី ឱ្យមកវិនិយោគលើវិស័យសក្តានុពលជាច្រើននៅកម្ពុជា ជាពិសេសវិស័យអភិវឌ្ឍប្រេងកាត និងវិស័យថាមពលអគ្គិសនី។ ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានលើកឡើងដូច្នេះនៅក្នុងជំនួបពិភាក្សាធុរកិច្ចលើកទី១ រវាងកម្ពុជា និងក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ី កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅ។ ឯកឧត្តមបានបញ្ជាក់ថា កន្លងមកក្រុមហ៊ុនរុស្ស៉ីធ្លាប់បានសិក្សាស្រាវជ្រាវភូគព្ភសាស្ត្រ និងគូសផែនទីប្រេងកាតទាំងដែនគោក និងដែនសមុទ្រ នៅកម្ពុជា។ ដូច្នេះ ក្នុងកិច្ចប្រជុំ ឯកឧត្តម សុខ ខាវ៉ាន់ បានស្នើថា ក្រុមហ៊ុនរុស្ស៉ីគួរតែបន្តការងារនេះ ហើយងាកមកបន្តវិនិយោគបន្ថែមលើគម្រោងថាមពលអគ្គិសនី និងគម្រោងអភិវឌ្ឍន៍ប្រេងកាតនៅកម្ពុជា ឱ្យបានច្រើនជាងមុន។ ក្រៅពីវិស័យថាមពល និងប្រេង ជំនួបពិភាក្សានេះ ក៏ត្រូវបានផ្តោតលើប្រធានបទសំខាន់លើការស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យព័ត៌មានវិទ្យា និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត និងវិស័យឧស្សាហកម្មផងដែរ។
អានបន្ថែមរដ្ឋសាងសង់ឡដុតសំរាម ៥០ គ្រឿង ក្នុង ៤៩ ស្រុកទូទាំងប្រទេស ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងសំណល់
មកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បានបំពាក់ឡដុតសំរាមចំនួន ៥០គ្រឿងទៅដល់ ២១ រាជធានី-ខេត្ត ឬសរុប ៤៩ ស្រុក រួចទៅហើយ ទិសដៅដើម្បីផ្ដោតពង្រឹងប្រព័ន្ធគ្រប់គ្រងសំណល់ទូទាំងប្រទេសឱ្យមានប្រសិទ្ធភាពជាងមុន។ ក្រសួងបរិស្ថាន ក៏បានប្ដេជ្ញាថានឹងបន្តរឹតបន្ដឹង និងបង្កើនសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យប្រសើរជាងមុន ពោលគឺជំរុញឱ្យមន្រ្តីធ្វើការងារតាមលក្ខណបច្ចេកទេស និងតាមគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមរបស់ក្រសួង។ គួរបញ្ជាក់ដែរថា កន្លងមក ឃើញថាមានរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន៤ ដែលបាននិងកំពុងអនុវត្តការងារនេះ បានល្អប្រសើរ រួមមាន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រុងព្រៃវែង និង ស្រុកស្វាយអន្ទរនៃខេត្តព្រៃវែង និងស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ។ ទន្ទឹមនឹងនេះ ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ស្រុកអន្លង់វែង ស្រុកស្នួល និងស្រុកពេជ្រាដា ក៏កំពុងឆ្ពោះទៅរកការ គ្រប់គ្រងសំរាមសំណល់រឹង ប្រកបដោយប្រសិទ្ធភាពផងដែរ៕
អានបន្ថែមនាយករដ្ឋមន្រ្តីប្រកាសការដួលរលំឧស្សាហកម្មបូមប្រេងដំបូងបង្អស់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃអាទិត្យនេះ បានប្រកាសដួលរលំ អាជីវកម្មបូមប្រេងឆៅ ដំបូងបង្អស់នៅកម្ពុជា។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទទួលខុសត្រូវ KrisEngery បានប្រកាសរំលាយក្រុមហ៊ុនកាលពីខែមិថុនា កន្លងទៅនេះ ដោយសារវិបត្តិបំណុលវណ្ឌក។ (អានបន្ថែម) ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់មនុស្សវ័យជំទង់អាយុចាប់ពី១២ឆ្នាំ ដល់ ១៧ឆ្នាំ សម្តេចតេជោ មានប្រសាសន៍ថា ៖ «ឥឡូវនឹងក្រុមហ៊ុនក្ស័យធន វាបូកថែមទាំងទៅដោយកប៉ាល់ដែលយើងបូមដាក់ វារត់ចេញទៅបាត់ទៅ»។ «យើងទប់វាមិនទាន់ ចូលដល់ដីថៃ រួចហើយ គេមានមេធាវីរបស់គេ គេជួលកប៉ាល់មកទុក។ ឥឡូវវាយកទៅទាំងអាប្រេងទៅបាត់អស់រលីង» សម្ដេចបានបន្តដែលមានសក្ដានុពល។ ទោះយ៉ាងណា ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តជំរុញការរុករ និងធ្វើអាជីវកម្មប្រេងកាត ដោយសារកម្ពុជា មានប្លុកប្រេងនៅច្រើន។ កម្ពុជា ប្រកាសដំណក់ប្រេងលើកដំបូង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ តាមផែនការ ក្រុមហ៊ុន គ្រោងក្នុងមួយថ្ងៃបាន ៧ ៥០០បារ៉ែល ប៉ុន្តែជាក់ស្ដែង បរិមាណនៃការបូមប្រេង មួយថ្ងៃបានតែប្រមាណ ១ ពាន់បារ៉ែលប៉ុណ្ណោះ។ […]
អានបន្ថែមកម្ពុជាចម្រាញ់មាសបាន ១៣៧គីឡូ ជាមធ្យម ក្នុងមួយខែ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា មានប្រសាសន៍ថា កម្ពុជាអាចចំរ៉ាញ់មាស ១៣៧គីឡូ ជាមធ្យម ក្នុង១ខែ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន អូស្រ្តាលី បានបើកដំណើរការ អាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្ម នៅខេត្តមណ្ឌលគីរី កាលពីខែមិថុនាកន្លងទៅ។ ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់មនុស្សវ័យជំទង់ អាយុ១២ឆ្នាំដល់១៧ឆ្នាំ សម្តេចតេជោ បញ្ជាក់ថា៖ «មាសដែលកម្ពុជាចម្រាញ់បាន នេះគេហៅថាមាសមិនទាន់បានបន្សុទ្ធ ១០០% ទេ»។ យោងតាម ឯកឧត្តម យស់ មុន្នីរ៉ាត់ អគ្គនាយកផ្នែករ៉ែ នៃក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុនខាងលើនេះ នឹងនាំចេញមាសទៅបន្សុទ្ធនៅប្រទេសអូស្រ្តាលី ខណៈបច្ចុប្បន្ន ក្រុមហ៊ុនកំពុងត្រៀមឯកសារពាក់ព័ន្ធសម្រាប់នាំចេញ។ សូមជម្រាបថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី ទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល កំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ (អានបន្ថែម) តាមផែនការ អាជីវកម្មរ៉ែមាសនេះ នឹងអាចចម្រាញ់មាសបានប្រមាណ ៣តោន […]
អានបន្ថែមស្ថានីយថាមពលសូឡា អនុភាព៦០មេហ្គាវ៉ាត នៅកំពង់ឆ្នាំង នឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ
ការដ្ឋានសាងសង់ស្ថានីយថាមពលពន្លឺព្រះអាទិត្យ (សូឡា) តម្លៃ ៣៧លានដុល្លារ អនុភាព៦០មេហ្គាវ៉ាត នៅខេត្តកំពង់ឆ្នាំង គ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ។ នេះបើយោងតាមក្រសួងរ៉ែ និងថាមពល។ គម្រោងនេះនឹងសាងសង់ក្រោមកម្ចីហិរញ្ញប្បទានតម្លៃជាង ៣៧លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅក្រោមគម្រោង Cambodia National Solar Park។ នេះជាដំណាក់កាលទី១ នៃគម្រោង Cambodia National Solar Park ដែលគម្រោងដំណាក់កាលទី២ អានុភាព ៤០មេហ្គាវ៉ាត កំពុងស្ថិតក្នុងការដេញថ្លៃរកក្រុមហ៊ុនវិនិយោគនៅឡើយ។ ប៉ុន្តែ គម្រោងទាំង២ នេះស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដូចគ្នា។ (អានបន្ថែម) ឯកឧត្តម វិកទ័រ ហ្សូណា បានឱ្យដឹងថា ការដ្ឋានគម្រោងរោងចក្រទី ២ នេះ អាចនឹងចាប់ផ្ដើម នៅដើមឆ្នាំក្រោយ ព្រោះADB នៅមាននីតិវិធីវែងឆ្ងាយ។ «ជាទូទៅ បើនីតិវិធីរបស់យើង ឧទាហរណ៍ថា ពេលយើងចរចាថ្លៃគ្នាត្រូវហើយ គឺគេចាប់ផ្តើមសាងសង់ភ្លាម។ ប៉ុន្តែADB ត្រូវធ្វើតាមនីតិវិធីរបស់គេ» ឯកឧត្តមបានបន្ត។ គម្រោងដំណាក់កាលទី១ ដែលមានអនុភាព៦០មេហ្គាវ៉ាត […]
អានបន្ថែមគម្រោងថាមពលដើរដោយខ្យល់ដំបូង នៅជាប់គាំង ព្រោះចរចាថ្លៃលក់អគ្គិសនីមិនទាន់ត្រូវ
គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដើរដោយខ្យល់ដំបូងនៅកម្ពុជា នៅឯបូកគោ ខេត្តកំពត កំពុងជាប់គាំងក្នុងដំណាក់កាលចរចាថ្លៃលក់អគ្គិសនីជាមួយអគ្គិសនីកម្ពុជា ដែលបានអូសបន្លាយចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េះ ដោយសាររដ្ឋចង់បានតម្លៃលក់អគ្គិសនីទាប តែក្រុមហ៊ុនថាខ្លួនផ្ដល់តម្លៃទាបបំផុតហើយ។ ឯកឧត្តម វិកទ័រ ហ្សូណា អគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា គម្រោងសិក្សាថាមពលដើរដោយកម្លាំងខ្យល់បានបញ្ចប់រួចហើយ ពេលនេះក្រុមហ៊ុន និងអគ្គិសនីកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលការចរចានៅឡើយលើថ្លៃលក់អគ្គិសនី។ ឯកឧត្តម បន្តថា៖ «ការចរចាថ្លៃអគ្គិសនី គិតមកដល់ពេលនេះ គឺមិនទាន់ត្រូវគ្នាទេ ដោយសារគោលនយោបាយរដ្ឋាភិបាល ធ្វើយ៉ាងណា បញ្ចុះថ្លៃអគ្គិសនីឱ្យបានទាបទៅគ្រប់ប្រភេទអ្នកប្រើប្រាស់។ ដូច្នេះ EDC ត្រូវរកប្រភពថាមពលដែលមានថ្លៃទាប»។ ឯកឧត្តម វិកទ័រ ហ្សូណា បញ្ជាក់ថា តម្រូវការថាមពលធ្លាក់ចុះ ក្នុងអំឡុងពេលកូវីដ ក៏ជាមូលហេតុធ្វើឱ្យ EDC មិនទាន់ចង់ពន្លឿនការចរចាជាមួយគម្រោងអ្នកផលិតនៅឡើយទេ។ ក្រុមហ៊ុន The Blue Circle ធ្លាប់បានឱ្យដឹងថាខ្លួនបានផ្តល់ថ្លៃអគ្គិសនីទាបបំផុតហើយ ពោលគឺ ៦,៨៨ សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង ទៅដល់អគ្គិសនីកម្ពុជា។ (អានបន្ថែម) សូមបញ្ជាក់ថា គម្រោងនេះមានទីតាំងភ្នំបូកគោ ហើយរោងចក្រនឹងមានអនុភាព ៨០មេហ្គាវ៉ាត។
អានបន្ថែមច្បាប់ការធានាទូទាត់លើរោងចក្រអគ្គិសនី និងខ្សែបញ្ជូនធំៗ ៤កន្លែង ប្រកាសឱ្យប្រើជាផ្លូវការហើយ
ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅ បានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើច្បាប់ថ្មី ៤ ដើម្បីធានាថា រដ្ឋាភិបាលនឹងទូទាត់ថ្លៃអគ្គិសនីឱ្យទៅក្រុមហ៊ុនឯកជន៣ ដែលមកវិនិយោគបង្កើតគម្រោងរោងចក្រអគ្គិសនីចំនួន ៤កន្លែង នៅកម្ពុជា។ ច្បាប់ទី១ និងទី២ គឺសម្រាប់ក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី ដែលវិនិយោគលើគម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនតង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ និងគម្រោងខ្សែបណ្តាញបញ្ជូនតង់ស្យុង ៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ។ ដោយឡែក ច្បាប់ទី៣ គឺសម្រាប់ក្រុមហ៊ុនអគ្គិសនីវៀតណាម ដែលជាការធានាទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។ ចំណែកឯច្បាប់ចុងក្រោយ គឺជាការធានាទូទាត់ទិញអគ្គិសនីពីក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន ចេញពីគម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃ អានុភាព ១៥០មេហ្កាវ៉ាត់ ក្នុងខេត្តកោះកុង។ គួរបញ្ជាក់ថា ច្បាប់ស្តីពីការធានាការទូទាត់នេះ បើនិយាយឱ្យងាយយល់ គឺស្រដៀងគ្នានឹងកិច្ចសន្យាធានាទិញរវាងរដ្ឋ និងឯកជនលើគម្រោងវិនិយោគទឹកប្រាក់ធំៗ។ មូលហេតុសំខាន់ដែលត្រូវតែបង្កើតច្បាប់នេះ គឺដើម្បីធានាថាគម្រោងមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ហើយក៏ដើម្បីធានាថារដ្ឋនឹងបង់ថ្លៃសេវា ឬទូទាត់ចំណាយផ្សេងៗដែលបានព្រមព្រៀងគ្នាឱ្យទៅឯកជន ទោះទៅអនាគតមានបញ្ហាដោយមិនបានព្រៀងទុកក្ដី។ ឧទាហរណ៍ តាមរយៈច្បាប់នេះ បើប្រទេសបញ្ហានយោបាយប្ដូរអ្នកដឹកនាំ រដ្ឋាភិបាលថ្មីក៏ត្រូវមានកាតព្វកិច្ចបង់ថ្លៃសេវា ឬទូទាត់ឱ្យក្រុមហ៊ុនដែរ មិនអាចទុកជាមោឃៈបានទេ ដែលខុសពីកិច្ចសន្យាទូទៅ។ […]
អានបន្ថែមការសាងសង់រោងចក្រថាមពលធ្យូងថ្មអនុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុងសម្រេចបាន ១០%
មកទល់បច្ចុប្បន្ន គម្រោងសាងសង់រោងចក្រថាមពលដើរដោយដុតធ្យូងថ្ម តម្លៃជាង ១ពាន់លានដុល្លារ អានុភាព ៧០០មេហ្គាវ៉ាត់ នៅកោះកុង សម្រេចបានក្នុងរង្វង់ ១០% ហើយ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ ឯកឧត្តម វិកទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃពុធនេះថា គម្រោងសាងសង់ហាក់មានភាពយឺតយ៉ាវបន្តិច ប៉ុន្តែក្រុមហ៊ុននៅមានរយៈពេលយូរទៀតសម្រាប់អភិវឌ្ឍន៍គម្រោង។ ឯកឧត្តម ថ្លែងថា៖ «បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការឈូសឆាយ នៅឡើយ។ ក្រុមហ៊ុនមានពេលយូរទៀត លើការងារនេះ»។ តាមផែនការ គម្រោងថាមពលនេះ គ្រោងនឹងដាក់ដំណើរការនៅឆ្នាំ២០២៥ ។ គួរបញ្ជាក់ថា គម្រោងតម្លៃ ១,១ពាន់លានដុល្លារ ត្រូវបានក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍកម្ពុជាអនុម័តជាផ្លូវការកាលពីចុងឆ្នាំមុន។ លាតសន្ទឹងនៅលើផ្ទៃដី១៦៨ ហិកតា ក្នុងភូមិថ្មស និងភូមិចម្លងគោ ស្រុកបុទុមសាគរ គម្រោងយក្សមួយនេះ ត្រូវបានវិនិយោគ និងកំពុងអនុវត្តដោយក្រុមហ៊ុន Botum Sakor Energy Co Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន Royal Group។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Botum Sakor […]
អានបន្ថែម