ក្រសួងនឹងប្រើអគ្គិសនីលើប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅភ្នំពេញដើម្បីបន្ថយការបំពុលបរិស្ថាន

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រើអគ្គិសនីដើម្បីដំណើរការលើបណ្តាញដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ ដែលនេះជាផ្នែកមួយនៃការចូលរួមកាត់បន្ថយនៃការបញ្ចេញឧស្ម័នពុលពីវិស័យដឹកជញ្ជូន។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងដូច្នេះនៅក្នុងកិច្ចពិភាក្សា (Panel Discussion) លើប្រធានបទ «អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» នៅថ្ងៃទី៤ ខែវិច្ឆិកានេះ។

ឯកឧត្តម មានប្រសាសន៍ថា ក្រសួងផ្តោតលើការសិក្សាប្រព័ន្ធដឹកជញ្ជូននៅរាជធានីភ្នំពេញ ចំនួន៣ គឺរថភ្លើង AGT រថភ្លើង Monorail និងរថភ្លើងក្រោមដី (Subway)។

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ក្នុងដំណើរការបញ្ចប់ការដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ ទាក់ទងថាតើយើងប្រើ រថភ្លើងAGT ឬរថភ្លើង Monorail ឬរថភ្លើង Subwayក៏ដោយ… ច្បាស់ណាស់យើង នឹងប្រើអគ្គិសនីលើការដឹកជញ្ជូនសាធារណៈនេះ»។

គម្រោងចំនួន២ គឺរថភ្លើង AGT និងគម្រោងរថភ្លើង Monorail បានបញ្ចប់ការសិក្សារួចហើយ ដែលក្រសួងនៅរង់ចាំការសិក្សាគម្រោងរថភ្លើងក្រោមដី (Subway) បញ្ចប់ ដើម្បីពិចារណាជ្រើសរើសគម្រោងណាដែលសមស្រប និងមានតម្លៃវិនិយោគទាប។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនផ្លូវល្បឿនលឿន​បន្តបញ្ចុះតម្លៃ ២០% រយៈពេល៦ខែ សម្រាប់តែអ្នកប្រើគន្លង២នេះប៉ុណ្ណោះ!

ក្រុមហ៊ុនផ្លូវល្បឿនលឿន​សម្រេចបន្តបញ្ចុះតម្លៃ ២០ភាគរយ រយៈពេល៦ខែទៀត សម្រាប់អ្នកប្រើប្រាស់គន្លង ETC និង ANPR ដោយឡែកសម្រាប់អ្នកប្រើប្រាស់ផ្លូវដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងត្រឡប់មកគិតតម្លៃដើមវិញ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤តទៅ។ នេះបើតាម​សេចក្តីជូនដំណឹង​​របស់ក្រុមហ៊ុនស្តីពីការវិលត្រឡប់មកតម្លៃដើមវិញជាដំណាក់កាលនៃថ្លៃធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ សេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា ការ​បន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ ២០%) ក្នុងរយៈពេលពេញ ៦ខែនេះ ចំពោះអ្នកប្រើប្រាស់គន្លង ETC និង ANPR គឺ​គិតពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២៤​។ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្លៃសេវាធ្វើដំណើរនឹងត្រឡប់មកតម្លៃដើមវិញ។ ដោយឡែក​ចំពោះអ្នកប្រើប្រាស់ផ្លូវ ដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងត្រឡប់មកតម្លៃដើមវិញ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤តទៅ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនផ្លូវល្បឿនលឿនបានបញ្ជាក់ទៀតថា ចាប់តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤មក សាធារណជនគ្រប់រូបនឹងអាចបំពាក់ឧបករណ៍ ETC ដោយឥតគិតថ្លៃ នៅតាមអគាររដ្ឋបាលនៅគ្រប់ច្រកចូលផ្លូវល្បឿនលឿន និងមជ្ឈមណ្ឌលផ្តល់សេវាកម្ម ETC ដែលមានទីតាំងនៅខាងស្តាំដៃបញ្ជរបង់ប្រាក់ភ្នំពេញ […]

កម្ពុជាជំរុញបណ្តុះកូនឈើឱ្យបាន ១លានដើមក្នុង១ឆ្នាំ និងបន្តឹងច្បាប់លើបទល្មើសព្រៃឈើឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីពង្រីក…

ក្រសួងបរិស្ថានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការកាប់ទន្ទ្រានព្រៃឈើ ខណៈកម្ពុជាកំពុងជំរុញការបណ្តុះកូនឈើឱ្យបានយ៉ាងតិច ១លានដើមក្នុង១ឆ្នាំ ដើម្បីពង្រីកគម្របព្រៃឈើឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការវិនិយោគលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការស្ដារតំបន់ទេសភាពកសិអេកូឡូស៊ី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងបរិស្ថាន បានដាក់យុទ្ធនាការបណ្ដុះកូនឈើ១លានដើមយ៉ាងតិចក្នុង១ឆ្នាំ សម្រាប់ចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ នៅទូទាំង២៥រាជធានី/ខេត្ត កាលពី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ក៏មានការរៀបចំថ្នាលបណ្ដុះកូនឈើជាលក្ខណៈតំបន់នៅចំនួន៥ទីតាំង ដែលរួមមាន ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និងខេត្តមណ្ឌលគិរីផងដែរ។ នាឱកាសនោះដែរ ឯកឧត្តមក៏បានលើកឡើងពីការលួចទន្រ្ទានដីរដ្ឋ ដែលនេះជាទង្វើរមិនអាចលាក់បាំងបានទេ ត្រូវបញ្ឈប់​ជាបន្ទាន់នូវរាល់សកម្មភាពកាប់រានទន្រ្ទានព្រៃឈើ និងដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ខណៈរដ្ឋនឹងចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងបំផុតសម្រាប់អ្នកប្រព្រឹត្តិបទល្មើសធនធានធម្មជាតិទាំងនោះ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគី សហការគ្នាយ៉ាងសកម្មក្នុងការធ្វើឱ្យសម្រេចបាននូវបេសកកម្មដ៏ចម្បងក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិនៅទូទាំងប្រទេស ដើម្បីពង្រីកគម្របព្រៃឈើឱ្យបានជាង ៦០% នៅឆ្នាំ២០៥០ ខណៈកន្លងមកក្រសួងក៏ធ្លាប់បង្ហាញពីផែនការបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិនៅតាមបណ្តាលខេត្តចំនួន៤ទៀតផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ថា ក្រសួង នឹងបើកយុទ្ធនាការពិព័រណ៍កូនឈើ និងផ្តល់ជូនកូនឈើគ្រប់ប្រភេទ ដោយឥតគិតថ្លៃជូនពលរដ្ឋ នៅមុខទីស្តីការក្រសួងបរិស្ថាន […]

កម្ពុជាពន្លឿនចរចាកិច្ចព្រមព្រៀង(DTA) ជាមួយប្រទេស៧ ដើម្បីទាក់ទាញវិនិយោគពីបរទេស

ប្រទេសកម្ពុជា​ កំពុងចរចាកិច្ចព្រមព្រៀងស្ដីពីការបញ្ចៀសការយកពន្ធត្រួតគ្នា (DTA) ជាមួយប្រទេសចំនួន ៧ទៀត ខណៈបានចុះកិច្ចព្រមព្រៀងរួចរាល់ជាមួយ ១១ប្រទេស រួចមកហើយ ដើម្បីជំរុញការវិនិយោគផ្ទាល់ពីបរទេស។ នេះបើតាមបើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ បើតាមប្រភពដដែលនេះ បានឱ្យដឹងថា ប្រទេសទាំង ០៧នោះរួមមាន៖ ​ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា អេមីរ៉ាត់អារ៉ាប់រួម ជប៉ុន ម៉ារ៉ុក និងបារាំង។ កិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) បានបង្កើតឡើង ដើម្បីចៀសវាងការយកពន្ធត្រួតគ្នា និងថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងបង្កើនភាពប្រកួតប្រជែងជាអន្តរជាតិទៀតផង។ ជាមួយគ្នានេះដែរ DTA បានផ្តល់ទំនុកចិត្ត និងភាពប្រាកដប្រជាដល់វិនិយោគិនបរទេស តាមរយៈអត្ថប្រយោជន៍ជាច្រើន ដែលរួមមានជាអាទិ៍៖ ការផ្តល់វិធានការច្បាស់លាស់ក្នុងការកំណត់សិទ្ធិយកពន្ធរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង ការបន្ធូរបន្ថយលើការអនុវត្តចំពោះប្រភេទពន្ធមួយចំនួន ការទប់ស្កាត់ឬលុបបំបាត់ការរើសអើងពន្ធ រវាងក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនបរទេស ការផ្តល់យន្តការដោះស្រាយវិវាទសារពើពន្ធ និងយន្តការផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀងដើម្បីដោះស្រាយបញ្ហាការគេចវេះពន្ធជាដើម។ គួរបញ្ជាក់ថា គិតមកទល់ពេលនេះ កម្ពុជា បានសម្រេចកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយប្រទេសចំនួន ១១រួចមកហើយ ដែលរួមមាន សិង្ហបុរី ចិន ថៃ ព្រុយណេ វៀតណាម […]

រដ្ឋាភិបាលថ្មី ជំរុញការរៀបចំគម្រោង«បុរីជនបទ» ដើម្បីលើកម្ពស់ជីវភាពពលរដ្ឋតាមបណ្តាខេត្ត

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីគម្រោងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការ​កសាង «បុរីជនបទ» ដើម្បីលើកកម្ពស់ជីវភាព និងការរស់នៅសមរម្យ របស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត។​ សម្តេចធិបតីបានលើកឡើងពីគម្រោងនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «បុរីជនបទ សំដៅលើការរៀបចំភូមិដ្ឋានឱ្យសមរម្យសម្រាប់ប្រជាពលរដ្ឋទូទៅ ………រួមជាមួយការកសាងផ្លូវ ប្រព័ន្ធទឹកស្អាត សាលារៀន មន្ទីរពេទ្យ។ នេះគឺជាគោលការណ៍ដែលយើងត្រូវបន្តធ្វើ ហើយទាំងអស់នេះគឺជារឿងថ្មីជូនប្រជាពលរដ្ឋតែម្ដង»។ សម្ដេចធិបតីក៏បានជំរុញឱ្យក្រសួងរៀបចំដែនដី ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាគិតគូរពីផែនការរៀបចំបុរីជនបទនេះឱ្យបានគ្រប់ជ្រុងជ្រោយផងដែរ។ សម្ដេចនាយករដ្ឋមន្ដ្រីបានបន្តទៀតថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក៏បានដាក់ចេញគោលនយោបាយជាច្រើន ក្នុងនោះកំពុងកាត់បន្ថយបញ្ហាគម្លាតរវាងទីក្រុងនិងជនបទ ដើម្បីកុំឲ្យថ្ងៃអនាគតមានភាពខុសគ្នាឆ្ងាយរវាងតំបន់ទាំងពីរនេះ៕ - Video Advertisement -

អូស្ត្រាលីបន្ថែមថវិកា $២៦២លាន ជំរុញសហប្រតិបត្តិការលើការអភិវឌ្ឍនិងសន្តិសុខដែនសមុទ្រអាស៊ាន

នៅក្នុងចេតនាដ៏សំខាន់មួយដើម្បីពង្រឹងការអភិវឌ្ឍន៍ និងសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសអូស្ត្រាលីបានប្រកាសបញ្ចូលទឹកប្រាក់វិនិយោគបន្ថែមចំនួន ២៦២,៥ លានដុល្លារទៅក្នុងកម្មវិធីនយោបាយការបរទេសរបស់ខ្លួនសម្រាប់តំបន់ភាគខាងត្បូងឆៀងខាងកើតអាស៊ីដែលភាគច្រើនជាប្រទេសតូចៗប៉ុន្តែសម្បូរមនុស្សកុះករមួយនេះ។ ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុជាថ្មីនេះ ត្រូវបានបង្ហាញឡើងដោយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong នៅគ្រាដំបូងនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន+អូស្ត្រាលី ដែលធ្វើឡើងនៅទីក្រុងមែលប៊ន កាលពីថ្ងៃចន្ទ ទី ០៤ ខែមីនា ឆ្នាំ ២០២៤ និងធ្វើបច្ចុប្បន្នភាពដោយ mandurahmail ក្នុងកាលបរិច្ឆេទដដែល។ កម្មវិធីហិរញ្ញវត្ថុសម្រាប់តំបន់នេះ រួមមានទឹកប្រាក់ចំនួន ២២២,៥លានដុល្លារអាមេរិក បម្រុងទុកសម្រាប់គម្រោងភាពជាដៃគូប្រទេសអនុតំបន់មេគង្គ-អូស្ត្រាលី ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ការវិនិយោគនេះ មានគោលបំណងពង្រឹងសន្តិសុខទឹក ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងជំរុញការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ចំណែកឯ ទឹកប្រាក់បន្ថែមចំនួន ៤០ លានដុល្លារទៀត ត្រូវបានបម្រុងទុកសម្រាប់ការពង្រីកភាពជាដៃគូដែនសមុទ្ររបស់អូស្ត្រាលីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តោតលើការអភិវឌ្ឍជំនាញ ការបណ្តុះបណ្តាល និងការចែករំលែកបច្ចេកវិទ្យាក្នុងរយៈពេល ០៤ ឆ្នាំ។ ដោយលើកឡើងពីសារៈសំខាន់ដ៏សំខាន់នៃការរក្សាសន្តិភាពក្នុងតំបន់ លោកស្រី Wong បានសម្តែងការព្រួយបារម្ភអំពីសក្តានុពលនៃជម្លោះនៅក្នុងតំបន់ ដែលកើតឡើងពីអ្វីដែលលោកស្រីហៅថាជាការព្យាករណ៍ខុស។ លោកស្រីបានសង្កត់ធ្ងន់លើទំនួលខុសត្រូវរួមរបស់ប្រទេសអាស៊ានក្នុងការរក្សាស្ថិរភាព ជាពិសេសក្នុងវិស័យយុទ្ធសាស្ត្រដូចជាសមុទ្រចិនខាងត្បូង ច្រកសមុទ្រតៃវ៉ាន់ និងអនុតំបន់មេគង្គ។ លោកស្រី Wong បាននិយាយទៅកាន់គណៈប្រតិភូ ដោយគូសបញ្ជាក់ពីទំនាក់ទំនងគ្នាទៅវិញទៅមកនៃសន្តិសុខ និងវិបុលភាពក្នុងតំបន់ថា “រឿងអ្វីក៏ដោយ ដែលកើតឡើងនៅក្នុងតំបន់ទាំងនេះគឺសុទ្ធតែប៉ះពាល់ដល់យើងទាំងអស់គ្នា […]

ភ្នំពេញនឹងក្លាយជារាជធានីដ៏ទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគ និងទេសចរ ព្រោះរដ្ឋាភិបាលនឹង…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត កំពុងរៀបចំគម្រោងពិសេសមួយ ដោយផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកែប្រែមុខមាត់ក្រុងភ្នំពេញឱ្យក្លាយជារាជធានីដែលមានភាពទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគ និងភ្ញៀវទេសចរ ។ ក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានី នឹងធ្វើឱ្យអ្នកភ្នំពេញ មានមោទកភាពក្នុងការបង្ហាញប្រាប់ទៅកាន់ពិភពលោកថា “យើងខ្ញុំជាអ្នករស់នៅទីក្រុងភ្នំពេញ ដែលជារាជធានីដ៏ស្រស់បំព្រងនៃព្រះរាជាណាចក្រកម្ពុជា”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីកែប្រែមុខមាត់រាជធានីរបស់យើងឱ្យកាន់តែមានភាពស្រស់បំព្រង លើកកម្ពស់ផាសុកភាពក្នុងការរស់នៅ បង្កភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត និងទាក់ទាញការវិនិយោគ ដែលគឺធ្វើឱ្យគុណភាពជីវិត និងបែបបទនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានី កាន់តែមានភាពប្រសើរឡើង ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានប្តេជ្ញាចូលរួមសហការជាមួយក្រសួងរៀបចំដែនដី ដើម្បីជំរុញឱ្យគម្រោងនេះលេចជារូបរាងឡើង សំដៅធ្វើឱ្យភ្នំពេញក្លាយជារាជធានីដែលមានភាពទាក់ទាញប្រកបដោយមោទនភាព។ - Video Advertisement -