ថាមពល និងបរិស្ថាន
ក្រសួងគាំទ្រការបញ្ចូលតម្លៃសេវាប្រើប្រាក់ប្រព័ន្ធលូទៅក្នុងវិក្កយបត្រទឹកស្អាត
ក្រសួងសាធារណការ និងដឹកជញ្ជូន ថាការដាក់បញ្ចូលតម្លៃសេវាប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ទៅក្នុងវិក្កយបត្រទឹកស្អាត គឺជាយន្តការមួយដើម្បីជួយឱ្យក្រុមហ៊ុនមានទុនគ្រប់គ្រាន់ដើម្បីលើកកម្ពស់ និងរៀបចំប្រព័ន្ធលូឱ្យមានប្រសិទ្ធភាព និងសោភ័ណភាពជាងមុន។ នេះបើតាមការកិច្ចប្រជុំបូកសរុបលទ្ធផលលើកទី៤ នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីពាក់ព័ន្ធ កាលថ្ងៃទី២៦ ខែឧសភា។ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថាកិច្ចប្រជុំ បានពិភាក្សាគ្នាយ៉ាងលម្អិត អំពីយុទ្ធសាស្ត្រ និងយន្តការក្នុងការស្រង់ថ្លៃដើម ការកំណត់ និងការប្រមូលថ្លៃសេវាប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងគោលបំណងដើម្បីធានាទ្រទ្រង់លើការវិនិយោគក្នុងវិស័យនេះ។ មិនតែប៉ុណ្ណោះ ការដាក់បញ្ចូលតម្លៃសេវាទឹកកខ្វក់ទៅក្នុងវិក្កយបត្រទឹកស្អាតនេះ ក៏ជំរុញឱ្យក្រុមហ៊ុនដែលទទួលខុសត្រូវមានទុនគ្រប់គ្រាន់ ដើម្បីយកលើកកម្ពស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ឱ្យមានរបៀបរៀបរយ និងមានសោភ័ណភាពជាងមុន។ កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានជំរុញឱ្យក្រុមការងារបច្ចេកទេសជប៉ុន ឱជួយកម្ពុជារៀបចំផែនការមេគ្រប់គ្រងទឹកកខ្វក់នៅរាជធានីភ្នំពេញផងដែរ។ (អានបន្ថែម) លើសពីនេះ ក្រសួងក៏កំពុងពន្លឿនសេចក្ដីសម្រេចលើច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដើម្បីឈានទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានលឿនបំផុត ក្នុងគោលចំណង ដោះស្រាយបញ្ហាប្រព័ន្ធលូគ្មានសណ្ដាប់ធ្នាប់ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យមានប្រសិទ្ធភាពជាងមុន៕ (អានបន្ថែម)
អានបន្ថែមផលិតកម្មអណ្តូងរ៉ែមាសគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០២១ នេះ
ក្រុមហ៊ុន Renaissance Minerals (Cambodia) គ្រោងនឹងចាប់ផ្តើមជីករ៉ែមាសក្នុងតំបន់អាជ្ញាបណ្ណរបស់ខ្លួន នៅខេត្តមណ្ឌលគីរី ចុងឆ្នាំ២០២១ នេះ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនកំពុងពន្លឿនរៀបចំការងារត្រៀមជីក។ ឯកឧត្តម យស់ មុន្នីរ៉ាត់ អគ្គនាយករ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការជីករ៉ែមាសនេះ នឹងធ្វើឡើងនៅលើអណ្តូងចំនួនមួយ ដែលមានជម្រៅ ប្រមាណ ១០០ម៉ែត្រ។ ក្រោយជីកបានហើយ ក្រុមហ៊ុននឹងនាំចេញទៅកែច្នៃនៅក្រៅប្រទេស ដោយសារតែកម្ពុជាមិនមានសេវាកម្មធ្វើបន្សុទ្ធមាស នោះទេ។ ឯកឧត្តម យស់ មុន្នីរ៉ាត់ ថ្លែងថា៖ «តាមផែនការ ទន្និផលមាសដែលជីក រំពឹងថានឹងមានបរិមាណ ១០ម៉ឺនសអោន ក្នុងមួយឆ្នាំ ហើយរ៉ែមាសនឹងត្រូវនាំចេញទៅកាន់ប្រទេសទទួលស្គាល់គុណភាពរ៉ែមាស ដូចជាប្រទេសសឹង្ហបុរី និងអូស្រ្តាលី ដើម្បីបន្សុទ្ធមាសទឹក៩៩,៩%»។ បើតាមឯកឧត្តម យស់ មុន្នីរ៉ាត់ ក្នុងមួយតោនដីក្នុងអណ្តូងរ៉ែមាសរបស់ក្រុមហ៊ុន មានបរិមាណរ៉ែមាសជាមធ្យម ២,២ក្រាម។
អានបន្ថែមក្រសួងជំរុញរៀបចំនិងគ្រប់គ្រងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទឹកក្រោមដីមានសណ្ដាប់ធ្នាប់ជាងមុន
ក្រសួងបរិស្ថាន បានប្ដេជ្ញាថានឹងបន្តលើកកម្ពស់ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទឹកក្រោមដីឆ្លងដែន ពិសេសទឹកក្រោមដីឆ្លងដែននៅដែនដីសណ្តរនៃទន្លេមេគង្គរវាងវៀតណាម និងកម្ពុជា។ នេះបើតាមកិច្ចប្រជុំប្រព័ន្ធអនឡាញរបស់មន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី ២៥ ខែឧសភា។ ការប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលធាតុចូល ដើម្បីធ្វើឱ្យការអនុវត្តមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយ។ ឯកឧត្តម ជួប ប៉ារីស៍ ដែលជាប្រធានគម្រោង បានឱ្យដឹងថាគម្រោងលើកកម្ពស់ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទឹកក្រោមដីនេះ បង្កើតឡើងដើម្បីពង្រឹងនិរន្តរភាពបរិស្ថាន និងសន្តិសុខទឹកក្នុងអាងទន្លេមេគង្គក្រោម។ គម្រោងនឹងរួមបញ្ចូលនូវសមាសធាតុសំខាន់ៗចំនួន ៥ រួមមាន៖ _ ការវិភាគនិងវាយតម្លៃដោយផ្អែកលើវិទ្យាសាស្ត្រ នៃការហូរចូល និងទាញយកមកប្រើប្រាស់ទឹកក្រោមដី ក៏ដូចជាផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី និងជីវភាពរបស់ប្រជាជន _ ស្វែងរកដំណោះស្រាយតាមរយៈការអនុវត្តគម្រោងសាកល្បង _ រៀបចំយន្តការសហប្រតិបត្តិការគ្រប់គ្រងនិងសហប្រតិបត្តិការឆ្លងដែន _ រៀបចំផែនការយុទ្ធសាស្ត្ររួមរវាងកម្ពុជា-វៀតណាម _ ការពង្រឹងសមត្ថភាពស្ថាប័ន និងការងារសម្របសម្រួលនានា។
អានបន្ថែមអាមេរិកចង់បង្ហោះបន្ទះសូឡាចូលក្នុងអវកាស ប្រមូលថាមពលគ្មានដែនកំណត់ពីព្រះអាទិត្យ មកប្រើក្នុងលោក
មន្ទីរពិសោធន៍ស្រាវជ្រាវកងទ័ពអាកាសអាមេរិក ឬ Air Force Research Laboratory (AFRL) កំពុងសិក្សាផែនការបង្ហោះបន្ទះសូឡាចូលក្នុងអវកាស ដើម្បីស្រូបយកថាមពលគ្មានដែនកំណត់ពីព្រះអាទិត្យ ហើយបំឡែងជាកាំរស្មី បាញ់ចូលមកភពផែនដីប្រើប្រាស់ជាថាមពលអគ្គិសនី។ យោងតាមវីដេអូដែលបានចេញផ្សាយដោយ AFRL កាលពីខែមុន ថាមពលអគ្គិសនីសូឡា កំពុងតែមានការពេញនិយម ព្រោះជាថាមពលបៃតង និងមិនប៉ះពាល់ដល់បរិស្ថាន។ ប៉ុន្តែ ការដាក់បន្ទះសូឡា ភាគច្រើនគឺត្រូវការទីធ្លាធំ ហើយត្រូវការទីតាំងណាដែលមានកំដៅថ្ងៃច្រើន។ ដោយឃើញពីផលលំបាកនេះ កងទ័ពអាកាសអាមេរិកកំពុងសិក្សាថា ការបង្ហោះបន្ទះសូឡាចូលទៅក្នុងអវកាស គឺជាដំណោះស្រាយថ្មី ព្រោះអវកាសមានទីធ្លាធំធេងណាស់ ហើយបន្ទះសូឡាអាចស្រូបយកកម្តៅ និងពន្លឺទីព្រះអាទិត្យទាំងយប់ទាំងថ្ងៃគ្មានដែនកំណត់ទៀតផង។ ការសិក្សាបង្ហាញថា បន្ទះសូឡានឹងត្រូវបាញ់ឡើងទៅក្នុងអវកាស ហើយភ្ជាប់នឹងផ្កាយរណប។ ក្រោយស្រូបយកពន្លឺពីព្រះអាទិត្យហើយ បច្ចេកវិទ្យានឹងបំឡែងថាមពលជាកាំរស្មី រួចបាញ់ចូលមកអង់តែនដែលដំឡើងនៅលើផែនដី មុននឹងបំឡែងម្ដងទៀតទៅជាថាមពលអគ្គិសនី។ យ៉ាងណាមិញ គម្រោងនេះគឺស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ ហើយការសាកល្បងលើកទី ១ អាចនឹងធ្វើឡើងនៅឆ្នាំ ២០២៤។ ប៉ុន្តែបើបច្ចេកវិទ្យានេះសម្រេចពិតមែន វានឹងក្លាយជារបបគំហើញមួយដ៏ធំមួយសម្រាប់ពិភពលោក ក្នុងការរកប្រភពថាមពលបៃតង ដែលគ្មានដែនកំណត់។ (វីដេអូ) គួរបញ្ជាក់ផងដែរថា ផែនការចង់ប្រមូលថាមពលសូឡាពីអវកាសនេះ ក៏ធ្លាប់សិក្សាដោយប្រទេសចិនផងដែរ ប៉ុន្តែក៏នៅមានឧបសគ្គមួយចំនួន។ ទាក់ទិននឹងបន្ទះសូឡា ប្រទេសមួយចំនួនក៏កំពុងសិក្សា និងដំណើរការបង្កើតរោងចក្រសូឡានៅសមុទ្រខ្សាច់សាហារ៉ាដែរ។ អ្នកស្រាវជ្រាវ […]
អានបន្ថែមក្រុមហ៊ុនយក្សមួយគ្រោងដាំឈើ ១០លានដើម លើដីជិត១ម៉ឺនហិកតានៅកម្ពុជាក្នុងឆ្នាំនេះ
ក្រុមហ៊ុន Think Biotech ដែលជាក្រុមហ៊ុនរកស៊ីឈើធំជាងគេនៅកម្ពុជា គ្រោងនឹងដាំប្រភេទឈើអាជីវកម្ម ១០លានដើម បន្ថែមទៀត លើផ្ទៃដីសរុបជិត ១ម៉ឺនហិកតា នៅក្នុងឆ្នាំ២០២១ នេះ។ នេះតាមក្រសួងបរិស្ថាន កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ លោក លី ឈូឆាង នាយកប្រតិបត្តិក្រុមហ៊ុន Think Biotech (Cambodia) បានឱ្យដឹងថា ក្នុងរយៈពេល ពីរខែ គឺខែឧសភា ដល់ខែសីហា នៃឆ្នាំ នៅឆ្នាំ២០២១ នេះ ក្រុមហ៊ុនគ្រោងនឹងដាំកូនដើមប្រេងខ្យល់ នៅលើផ្ទៃដីទំហំ ៨៥០០ ហិកតា ឬស្មើនឹងកូនឈើប្រមាណ ១០លានដើម។ ទន្ទឹមគ្នានេះ បើតាមផែនការជំហានទី១ ក្រុមហ៊ុននឹងដាំកូនឈើឱ្យបានប្រមាណ ១០០លានដើម ទៅ ១២០លានដើម លើផ្ទៃដីប្រមាណ ១០០ពាន់ហិកតា ត្រឹមឆ្នាំ ២០២៥។ លោក លី ឈូឆាង បញ្ជាក់ទៀតថា ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ក្រុមហ៊ុនបានដាំកូនឈើប្រភេទប្រេងខ្យល់បានប្រមាណ ៣.៦លានដើមរួចហើយ លើផ្ទៃដីសរុបទំហំ […]
អានបន្ថែមព្រលានយន្តហោះភ្នំពេញបំពាក់បរិក្ខារបច្ចេកទំនើបថ្មី ដែលជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុល
ជាមួយនឹងគោលដៅក្លាយជាអាកាសយានដ្ឋានបៃតង ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្មីៗនេះ បានដំឡើងគ្រឿងបរិក្ខារបច្ចេកវិទ្យាទំនើបថ្មី ២ ប្រព័ន្ធ គឺ ប្រព័ន្ធ Fixed Electrical Ground Power (FEGP) units និង ប្រព័ន្ធ Pre-Conditioned Air (PCA) units។ ជារួម ប្រព័ន្ធទាំង ២ នេះនឹងដើរតួរជាបណ្ដាញផ្គត់ផ្គង់អគ្គិសនីពីព្រលានទៅដល់យន្តហោះពេលកំពុងចតនៅច្រកទ្វារ។ ការធ្វើបែបនេះ គឺជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុលបានមួយកម្រិតធំ ព្រោះយន្តហោះមិនចាំបាច់បញ្ឆេះម៉ាស៊ីនទេ ពេលកំពុងចត។ ក្រៅពីការជួយកាត់បន្ថយផ្សែងពុល យន្តហោះមិនចាំបាច់បញ្ឆេះម៉ាស៊ីនពេលកំពុងចត ក៏នឹងជួយកាត់បន្ថយសម្លេងរំខានផងដែរ ទាំងសម្រាប់អ្នកដំណើរ និងបុគ្គលិកធ្វើការដឹកជញ្ជូនសម្ភារៈឡើងលើយន្តហោះ។ ប្រព័ន្ធថ្មីនឹងត្រូវបង្កប់នៅក្រោមស្ពាន ដែលតភ្ជាប់ពីច្រកទា្វ (Gate) ទៅយន្តហោះ ដោយការប្រើអគ្គិសនី និងម៉ាស៊ីនត្រជាក់ គ្រប់យ៉ាង គឺចេញពីព្រលានផ្ទាល់តែម្ដង។ ការបំពាក់បច្ចេកវិទ្យាថ្មីនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន Vinci ក្នុងការពារបរិស្ថាន ដែលតែងតែជាគោលដៅចម្បងរបស់ក្រុមហ៊ុន។ ជាក់ស្ដែង អាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅប្រទេសកម្ពុជា ពីខែតុលាឆ្នាំមុន បានរំកិលខ្លួនទៅជាព្រលានយន្តហោះបៃតងកម្រិតទី ២ ក្នុងកម្មវិធីចាត់លំដាប់ការកាត់បន្ថយការបំភាយផ្សែងកាបូននៅព្រលានយន្តហោះជុំវិញពិភពលោក ឬ Airport […]
អានបន្ថែមចំណូលសួយសារអាករពីវិស័យរ៉ែ មានជាង ២១លានដុល្លារ ឆ្នាំ២០២០
ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថាចំណូលសួយសារអាករ ឬចំណូលមិនមែនពន្ធ ពីវិស័យរ៉ែ មានសរុបជាង ២១លានដុល្លារ ក្នុងឆ្នាំ២០២០ កើនឡើងប្រមាណ៥% បើធៀបនឹងឆ្នាំ ២០១៩។ ឯកឧត្តម យស់ មុន្នីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល មានប្រសាសន៍នៅថ្ងៃទី ២៤ ឧសភា នេះថា ចំណូលនេះបានមកពីអាជ្ញាបណ្ណរ៉ែ ថ្ម ខ្សាច់ គ្រួស និងការជីកដី។ ឯកឧត្តមបន្តថា ទោះបីចំណូលសួយសារអាករពីវិស័យរ៉ែ កើនតិចតួច ប៉ុន្តែកំណើននេះឆ្លុះបញ្ជាំងពីការងារ និងសកម្មភាពអាជីវកម្មរបស់អាជ្ញាបណ្ណប្រភេទរ៉ែនីមួយៗ។ បច្ចុប្បន្ន ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មខ្សាច់គ្រប់ប្រភេទសរុបជាង ១០០អាជ្ញាប័ណ្ណនៅទូទាំងប្រទេស ខណៈក្រសួងក៏បានផ្តល់អាជ្ញាប័ណ្ណសិក្សាស្វែងរករ៉ែលោហៈចំនួន ៤០ នៅទូទាំងប្រទេសផងដែរ៕
អានបន្ថែមកម្ពុជាបើកដំណើរការអនុស្ថានីយអគ្គិសនី ២កន្លែង និងខ្សែបញ្ជូនតង់ស្យុងខ្ពស់មួយខ្សែភ្ជាប់មណ្ឌលគិរី-ក្រចេះ
ខ្សែបញ្ជូនតង់ស្យុងខ្ពស់មួយខ្សែតភ្ជាប់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ព្រមទាំងអនុស្ថានីយអគ្គិសនី ២ កន្លែងទៀត នៅខេត្តមណ្ឌលគិរី ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើយោងតាម ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា កាលពីថ្មីៗនេះ។ ឯកឧត្តម កែវ រតនៈ បានថ្លែងប្រាប់សារព័ត៌មាន Fresh News ថា ខ្សែបញ្ជូននេះ គឺខ្សែ ២៣០គីឡូវ៉ុល មានប្រវែង ១៣៣គីឡូម៉ែត្រ។ ដោយឡែក អនុស្ថានីយទាំង ២ កន្លែង ក៏មានតង់ស្យុង ២៣០គីឡូវ៉ុល ផងដែរ ដោយក្នុងនោះ មួយកន្លែង គឺអនុស្ថានីយអូរខ្វាវ កម្លាំង 33MVA ដែលមានទីតាំងនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ដែលជាតំបន់អាជីវកម្មរ៉ែមាស និងមួយកន្លែងទៀត គឺអនុស្ថានីយមណ្ឌលគិរី កម្លាំង 50MVA ដែលស្ថិតនៅក្រុងសែនមនោរម្យ។ ឯកឧត្តមបន្តថា សមិទ្ធផលដ៏ថ្មីនេះ នឹងជួយផ្គត់ផ្គង់អគ្គសនីដល់ខេត្តមណ្ឌលគិរីទាំងមូល ខណៈកន្លងមកខេត្តនេះពឹងផ្អែកស្ទើរទាំងស្រុងលើការនាំចូលអគ្គិសនីពីវៀតណាម និងពីខេត្តរតនគិរី។ គួរបញ្ជាក់ថា គម្រោងធំៗទាំង ៣ ខាងលើនេះ ត្រូវបានសាងសងឡើងក្រោមកម្ចីឥណទានសម្បទានពីប្រទេសចិន។ […]
អានបន្ថែមកម្ពុជានឹងនាំចេញប្រេងឆៅជាលើកដំបូងទៅទីផ្សារអន្តរជាតិ ៣០ម៉ឺនបារែល នៅខែឧសភានេះ
ក្រុមហ៊ុន KrisEnergy គ្រោងនឹងនាំចេញប្រេងឆៅដែលផលិតចេញពីអណ្ដូងអប្សារាទឹកដីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិជាលើកដំបូងប្រមាណ ៣០ម៉ឺនបារែល នៅក្នុងខែឧសភា នេះហើយ។ នេះបើយោងតាម ឯកឧត្តម ជៀប សួរ អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល កាលពីថ្មីៗនេះ។ ឯកឧត្តម ថ្លែងថា ការនាំចេញលើកដំបូងនេះ គឺក្រុមហ៊ុន KrisEnergy គ្រោងនាំចេញបរិមាណ ចន្លោះពី ២៧៥ ០០០ ប៉ារ៉ែល ទៅ ៣០០ ០០០ ប៉ារ៉ែល អាស្រ័យលើស្ថានភាពជាក់ស្ដែង។ «ដោយឡែក បច្ចុប្បន្នក្រសួងកំពុងពិនិត្យជាមួយក្រុមហ៊ុន KrisEnergy អំពីការស្នើសុំទិញប្រេងលើកទី១ ពីកម្ពុជា» ឯកឧត្តមបានបន្ត។ បច្ចុប្បន្ន អណ្តូងប្រេងចំនួន៥ ក្នុងប្លុក A នៃតំបន់អប្សរា ត្រូវបានដំណើរការបូមប្រេងចេញជាបន្តបន្ទាប់ ដោយទទួលបានប្រមាណ ២០០០ បារ៉ែលប៉ុណ្ណោះក្នុង១ថ្ងៃ ដែលទាបជាងការរំពឹងទុក ប្រមាណ ៧ ៥០០បារ៉ែល ក្នុងមួយថ្ងៃ។ ទាក់ទិននឹងបញ្ហានេះ ក្រសួងក៏បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំថា ហេតុអ្វីតិចខ្លាំង ព្រោះក្រុមហ៊ុនក៏ដូចជារដ្ឋាភិបាលធ្លាប់បានបញ្ជាក់ច្បាស់ហើយថា ប្រេងដំណាក់កាលដំបូង […]
អានបន្ថែមក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុន KrisEnergy កំពុងរួមគ្នារកទីផ្សារលក់ប្រេងដែលផលិតបាន
ក្រសួងរ៉ែ និងថាមពល និងក្រុមបច្ចេកទេសរបស់ក្រុមហ៊ុន KrisEnergy កំពុងធ្វើការបន្តជាមួយគ្នាយ៉ាងសកម្មដើម្បីរកទីផ្សារលក់ប្រេងដែលផលិតបានពីអណ្ដូងអប្សរា។ នេះជាការលើកឡើងរបស់ឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល ឆ្លើយតបទៅនឹងការរិះគន់ជុំវិញផលិតកម្មប្រេងទាបជាងការរំពឹងទុក។ ឯកឧត្តម មានប្រសាសន៍ថា រដ្ឋាភិបាល និងក្រសួងជំនាញបានដឹងច្បាស់ណាស់ពីបញ្ហានេះ ដូច្នេះហើយ ទើបកន្លងមក គ្រប់សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងជំនាញ បានបញ្ជាក់ច្បាស់ថា ដំណក់ប្រេងដំបូង គឺមិនមានច្រើនទេ ហើយក៏មិនរំពឹងថានឹងផ្តល់ចំណូលថវិកាជាតិធំធេងដែលអាចនឹងកែប្រែទំហំសេដ្ឋកិច្ចកម្ពុជានៅពេលបច្ចុប្បន្ន ក៏ដូចជាអនាគតក្នុងរយៈពេលខ្លីបានដែរ។ «ផ្អែកលើមូលដ្ឋាននៃផលិតភាពអណ្តូងប្រេងទាំង ៥ នៅពេលនេះ សមត្ថភាពផលិតកម្មនៃអណ្តូងនីមួយៗ មិនខុសគ្នាខ្លាំងពីអ្វីដែលក្រុមហ៊ុន Chevron ដែលបានចំណាយពេល១០ឆ្នាំ ដើម្បីរុករកប្រេងនៅកម្ពុជា បានវាយតម្លៃកន្លងមកនោះទេ»។ សូមបញ្ជាក់ថា នៅមុនពេលចាកចេញ ក្រុមហ៊ុន Chevron បានរៀបផែនការផលិតកម្មដំណក់ប្រេងដំបូងក្នុងកម្រិតប្រមាណ ៧ ៥០០ បារែល ក្នុងមួយថ្ងៃ ដោយប្រើអណ្តូងប្រេងចំនួន ២២អណ្តូង។ ក្រោយពេល Chevron ចាកចេញ ក្រុមហ៊ុនសឹង្ហបុរី KrisEnergy ដែលទទួលបន្ត បានរៀបចំផែនការផលិតកម្មរបស់ខ្លួនពីដំបូង ដោយប្រើអណ្តូងប្រេងចំនួន ២០ (តិចជាង Chevron […]
អានបន្ថែម