ថាមពល និងបរិស្ថាន
ខ្សែបញ្ចូនថាមពល ២៣០kw ភ្ជាប់ពីរោងចក្រដុតធ្យូងថ្មឧត្តមានជ័យមកសៀមរាប នឹងដាក់ដំណើរការឆាប់ៗ
ខ្សែបញ្ចូនថាមពលអានុភាព ២៣០ គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គីសនីធ្យូងថ្មនៅខេត្តឧត្តរមានជ័យ មកកាន់សៀមរាបគ្រោងនឹងដាក់ដំណើរការឆាប់ៗនេះ។ យោងតាមរដ្ឋបាលខេត្តសៀមរាប កាលពីថ្មីៗនេះ ក្រុមហ៊ុន Pestech (Cambodia) PLC, កំពុងដំណើរការសាងសង់គ្រឹះបង្គោលនៃខ្សែបញ្ជូនអគ្គិសនីនេះ ក៏ដូចជាកាប់សម្អាតដើមឈើតាមបណ្តោយគន្លងខ្សែបញ្ជូនផងដែរ។ អគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល នេះ មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ និងទទឹង៣០ ម៉ែត្រ ដែលតភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្មនៅខេត្តឧត្តរមានជ័យ មកអនុស្ថានីយអគ្គីសនីសៀមរាបឆ្លងកាត់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព។ គួរបញ្ជាក់ផងដែរថា គិតត្រឹមខែវិច្ឆិកា រោងចក្រផលិតថាមពលអគ្គិសនីដើរដោយចំហេះធ្យូងថ្ម នៅខេត្តឧត្តរមានជ័យសាងសង់សម្រេចបានជាង ៦០% ហើយ ដោយគ្រោងបញ្ចប់ការសាងសង់រួចរាល់នៅឆ្នាំ ២០២១ ខាងមុខ។ (អានបន្ថែម)
អានបន្ថែមក្រសួងរ៉ែ៖ ការបូមប្រេងតំណក់ដំបូងនៅកម្ពុជាដោយក្រុមហ៊ុន KrisEnergy ពន្យារទៅខែមេសា ឆ្នាំក្រោយ
ក្រសួងរ៉ែ និងថាមពល កាលពីថ្មីៗនេះ សម្រេចយល់ព្រមម្ដងទៀតលើសំណើរបស់ក្រុមហ៊ុន KrisEnergy ដែលសុំពន្យារពេលសម្រេចការបូមប្រេងតំណក់ដំបូងនៃអណ្ដូងអប្សរា ទៅខែមេសា ឆ្នាំ ២០២១ ទោះបីក្រុមហ៊ុននេះខកខានការសម្រេចការងារម្ដងហើយតាំងពីពាក់កណ្តាលឆ្នាំ ២០២០ នេះ។ ឯកឧត្តម ជៀប សួរ អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា វិធានការចំពោះការខកខានបូមប្រេងឆៅ គឺផ្អែកតាមកិច្ចសន្យា ។ ឯកឧត្តមថ្លែងថា៖ «ក្រសួងបានអនុញ្ញាតហើយ តែដោយសារកូវីដធ្វើឱ្យមានការរាំងស្ទះការងារគាត់ខ្លះ… ហើយប្រសិនជារហូតដល់ថ្ងៃ៣០ខែបួន (មេសា) ឆ្នាំ២០២១ គាត់មិនអាចផលិតបានទៀត អាចនឹងមានវិធានការដកអាជ្ញាបណ្ណ»។ កាលពីថ្ងៃទី ១១ វិច្ឆិកា ក្រុមហ៊ុន KrisEnergy បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាដើម្បីពន្យារកាលបរិច្ឆេទផលិតប្រេងនៅប្លុក អេ នៃអណ្ដូងអប្សរា ក្រោយក្រុមហ៊ុនបានយឺតយ៉ាវម្ដងហើយម្ដងទៀតក្នុងការសម្រេចការងារ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ (អានបន្ថែម) បើយោងតាមកិច្ចសន្យា ប្រេងតំណក់ដំបូងគួរតែផលិតបានតាំងពីខែមិថុនា ឆ្នាំ២០២០ នេះមកម្ល៉េះ តែដោយសារវិបត្តិកូវីដ រដ្ឋាភិបាលបានពន្យារទៅថ្ងៃទី ៣១ តុលាវិញ។ បន្ទាប់មកទៀត ដោយសារភាពយឺតយ៉ាវនៅតែបន្ត រដ្ឋាភិបាលបានដាក់កំហិតថាបើបូមប្រេងនៅតែមិនបាននៅក្នុងខែធ្នូ ២០២០ នេះទេ រដ្ឋអាចនឹងផ្អាកអាជ្ញាបណ្ណរុករកប្រេងរបស់ក្រុមហ៊ុននេះ […]
អានបន្ថែមអ្នកជំនាញ៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នឹងងាកទៅរកការអភិវឌ្ឍបៃតងនៅឆ្នាំក្រោយ
ក្រុមហ៊ុនអភិវឌ្ឍយក្សរួមមាន ក្រុមហ៊ុនបារាំង Vinci ក្រុមហ៊ុនអេស្ប៉ាញ Ferrovial និងក្រុមហ៊ុន ACS នឹងងាកទៅរកការអភិវឌ្ឍចីរភាព ដោយអភិវឌ្ឍន៍លើគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង និងថាមពលប្រើប្រាស់ឡើងវិញ ខណៈរដ្ឋាភិបាលប្រទេសទាំងនេះកំពុងព្យាយាមកាត់បន្ថយឧស្ម័នពុល និងរក្សាកំណើនសេដ្ឋកិច្ចប្រទេសរៀងៗខ្លួន។ នេះបើយោងទៅតាម ការវិភាគរបស់ក្រុមហ៊ុន Fitch Solutions ចេញផ្សាយលើគេហទំព័រ Global Construction Review កាលពីថ្ងៃទី ១៤ ធ្នូ កន្លងទៅ។ ក្នុងពេលពិភពលោកកំពុងជួបនឹងវិបត្តិកូវីដ ១៩ គម្រោងព្រលានយន្តហោះតម្លៃរាប់ពាន់លានដុល្លានៅលើពិភពលោកត្រូវបានផ្អាកការសាងសង់មួយរយៈ គួបផ្សំជាមួយនឹងចំនួនអ្នកហោះហើរធ្លាក់ចុះប្រមាណ ៦០% ទៅ ៧០% ក្នុងឆ្នាំនេះ ក្រុមហ៊ុនអភិវឌ្ឍព្រលានយន្តហោះ Vinci និង Ferrovial សម្រេចឈប់វិនិយោគលើគម្រោងទាំងនេះវិញ។ យ៉ាងណាមិញ ក្រុមហ៊ុន Fitch ក៏បានវិភាគថា ការវិនិយោគលើវិស័យប្រើប្រាស់ឡើងវិញ មិនត្រឹមតែជាវិធិសាស្ត្រល្អបំផុតក្នុងការជួយស្រោចស្រង់សេដ្ឋកិច្ចប្រទេសឡើងវិញប៉ុណ្ណោះទេ ថែមទាំងជាការអភិវឌ្ឍស្របតាមគោលការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយឧស្ម័នពុលថែមទៀតផង។ ថាមពលប្រើប្រាស់ឡើងវិញរួមមាន ថាមពលពន្លឺព្រះអាទិត្យ ខ្យល់ អ៊ីដ្រូសែន និងថាមពលដទៃទៀតជាដើម។ បច្ចុប្បន្ន បារាំង យកតំបន់ឯនាយឆ្នេរ Normandy ធ្វើជាកសិដ្ឋានសម្រាប់ផលិតថាមពលអគ្គីសនីដើរដោយខ្យល់អានុភាព 1GW […]
អានបន្ថែមសមិទ្ធផលរ៉ែមាសចេញពីស្រុកអណ្តូងមាស ខេត្តរតនគិរីជិតក្លាយជាការពិតហើយ ក្រោយលទ្ធផលតេស្តវិជ្ជមាន
ក្រុមហ៊ុនរុករ៉ែមាស Angkor Resources Corp (ANK) កាលពីថ្មីៗនេះ បានបង្ហាញថាការធ្វើតេស្ដដីក្នុងដែនអាជ្ញាបណ្ណតំបន់អណ្តូងមាស នៃខេត្តរតនគិរី មានលទ្ធផលវិជ្ជមាន ដែលនេះជាការបោះជំហានថ្មីមួយទៀត បង្ហាញថាទីតាំងនេះអាចនឹងផ្ដល់រ៉ែមាសជាច្រើន។ Angkor Resources Corp (ANK) ក៏បញ្ជាក់ទៀតថា ខ្លួនក៏បានចាប់ផ្តើមកំណត់ទីតាំងហើយដែរ សម្រាប់ការអនុវត្តការងាររុករកមាសនៅឆ្នាំ២០២១ ខាងមុខនេះ។ លោក Dennis Ouellette អនុប្រធានផ្នែករុករក បានថ្លែងថា៖ «ដោយផ្អែកលើលទ្ធផលនៃផ្ទៃលើ Wild Boar ដែលបានប្រកាសនាពេលថ្មីៗនេះ បង្ហាញពីចំនួនដ៏គួរអោយចាប់អារម្មណ៍ ពោលគឺមានសរសៃរ៉ែមាសច្រើនណាស់»។ គួរបញ្ជាក់ផងដែរថា តំបន់អាជ្ញាបណ្ណអណ្តូងមាស ដែលត្រូវបានទិញដោយ Angkor Resources Corp ក្នុងឆ្នាំ ២០១២ នេះ មានយ៉ាងហោយចំនួន៨ កន្លែង ដែលមានសក្តានុពលរ៉ែមាស នៅលើផ្ទៃដីជាង ១៨៨ គីឡូម៉ែត្រការ៉េ។ កាលពីខែ សីហា កន្លងមកនេះ ក្រុមហ៊ុនធ្លាប់រកឃើញថា តំបន់អណ្តូងមាសអាចមានរ៉ែមាសក្នុងបរិមាណ ៧០,៧ក្រាម នៅក្នុងដីទំហំ១តោន។
អានបន្ថែមរដ្ឋាភិបាលសម្រេចផ្លូវការឱ្យឯកជនវិនិយោគជាង ៨០០ លានដុល្លារ សង់វារីអគ្គិសនី និងខ្សែបញ្ជូនតង់ស្យុងខ្ពស់
ក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន ២ វិនិយោគទឹកប្រាក់ជាង ៨៣០ លានដុល្លារអាមេរិក ដើម្បីសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើនៅខេត្តកោះកុង និងនិងបណ្តាញបញ្ជូនតង់ស្យុងខ្ពស់២ខ្សែទៅព្រំដែនឡាវ និងថៃ។ កិច្ចព្រមព្រៀងវិនិយោគថាមពលទាំងពីរនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល និងតំណាងក្រុមហ៊ុនវិនិយោគថាមពលទាំងពីរ កាលពីថ្ងៃទី៨ ខែធ្នូកន្លងទៅនេះ។ គម្រោងវារីអគ្គិសនីអនុភាព ១៥០មេហ្គាវ៉ាត មានឈ្មោះថា “វារីអគ្គិសនីស្ទឹងតាតៃលើ” គឺជាការវិនិយោគដោយក្រុមហ៊ុនចិន China National Heavy Machinery Corporation។ គម្រោងនេះ ស្ថិតនៅផ្នែកខាងលើនៃស្ទឹងតាតៃ នៃស្រុកថ្មបាំង ខេត្តកោះកុង។ គម្រោងនេះនឹងប្រើថវិកាវិនិយោគ សរុប ៣៩០ លានដុល្លារ ដោយមានកិច្ចសន្យាសម្បទានវិនិយោគរយៈពេល ៣៥ឆ្នាំ។ ក្រោយដាក់ដំណើរការ វារីអគ្គិសនីស្ទឹងតាតៃលើ អាចផ្គត់ផ្គង់ថាមពលដល់ទៅ ៥២៧គីឡូវ៉ាតម៉ោង ក្នុងមួយឆ្នាំ។ ចំណែកគម្រោងកសាងខ្សែបញ្ជូន ៥០០គីឡូវ៉ុលវិញ គឺវិនិយោគដោយ ក្រុមហ៊ុន Schenitec Co Ltd ដោយនឹងសាងសង់ចំនួនពីរខ្សែ។ […]
អានបន្ថែមដំណើរការសាងសង់រោងចក្រចម្រាញ់ប្រេងដំបូងបង្អស់នៅកម្ពុជា ផ្អាកជាបណ្តោះអាសន្ន
ការសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងនៅប្រទេសកម្ពុជានៅខេត្តព្រះសីហនុ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២២ បានផ្អាកជាបណ្តោះអាសន្នទៀតហើយ ដោយសារដៃគូជួបបញ្ហាហិរញ្ញវត្ថុ។ តាមផែនការដំបូង គម្រោងនេះរំពឹងថានឹងដំណើរការនៅតាំងពីចុងឆ្នាំ ២០១៨ ឬដើមឆ្នាំ ២០១៩ មកម៉្លេះ តែត្រូវបានពន្យារទៅឆ្នាំ ២០២២ ហើយពេលនេះការសាងសង់គឺត្រូវផ្អាកតែម្ដង។ ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានឱ្យនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២០ នេះថា ក្រុមហ៊ុនកំពុងស្វែងរកដៃគូ ដើម្បីកិច្ចសហការលើការបន្តគម្រោងរោងចក្រចំរាញ់ប្រេងនេះបន្តទៀត។ ឯកឧត្តម ជៀប សួរ ថ្លែងថា៖ «រោងចក្រហ្នឹងដៃគូគាត់មានបញ្ហាថវិកា ឥឡូវហ្នឹង គឺគាំងហើយ អត់មានដំណើរការទៅមុខទេ អត់មានដំណើរការសាងសង់អីទេ…គាត់កំពុងមើលដៃគូទៀត តែមិនទាន់មានការរាយការមកខាងក្រសួងវិញទេ»។ រោងចក្រចម្រាញ់ប្រេងកាតនេះ ស្ថិតនៅខេត្តព្រះសីហនុ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ កន្លងមកនេះ ដោយដំណាក់កាលទី១ ប្រើទុនវិនិយោគក្នុងរង្វង់ ៦២០ លានដុល្លារ។ (អានបន្ថែម) រោងចក្រនេះគឺជាការវិនិយោគ រវាងក្រុមហ៊ុនវិនិយោគក្នុងស្រុកCambodian Petrochemical Co., Ltd ជាមួយនឹងក្រុមហ៊ុនចិន CNPC Northeast […]
អានបន្ថែមរដ្ឋអនុម័តជាផ្លូវការលើរោងចក្រអគ្គិសនីដុតធ្យូងថ្ម៧០០មេហ្គាវ៉ាត់ តម្លៃ១ពាន់លានដុល្លារ នៅកោះកុង
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីព្រឹកថ្ងៃទី ៨ ខែធ្នូនេះ បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប Botum Sakor Energy Co., Ltd ដំណើរការវិនិយោគលើរោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០មេហ្គាវ៉ាត់ តម្លៃជាង១ពាន់លានដុល្លារ នៅកោះកុងខេត្តកោះកុង។ មានទីតាំងស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ រោងចក្រអគ្គិសនីដ៏ធំនេះនឹងអាចជួយបង្កើតការងារបានយ៉ាងតិច ៣៦០ កន្លែងសម្រាប់ប្រជាជនក្នុងស្រុក ហើយជាពិសេសនឹងចូលរួមចំណែកយ៉ាងខ្លាំងដល់វិស័យថាមពលនៃប្រទេសកម្ពុជា។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Botum Sakor Energy Co., Ltd កាលពីខែវិច្ឆិកា កន្លងមកនេះ បានចុះហត្ថលេខាជាមួយក្រុមហ៊ុនចិន Sinosteel Engineering & Technology រួចរាល់ ដោយក្រុមហ៊ុនចិននេះ នឹងទទួលធ្វើការរចនាប្លង់ ផ្គត់ផ្គង់ឧបករណ៍ និងសាងសង់។ (អានបន្ថែម) ការងារសាងសង់ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ខែ បន្ទាប់ពីការបើកការដ្ឋាន ហើយដំណាក់កាលទី២ នឹងបញ្ចប់ក្នុងរយៈពេល ៤៨ ខែ។
អានបន្ថែមស្ថានីយថាមពលសូឡា ៣គម្រោងទៀត សរុប ១១០មេហ្គាវ៉ាត គ្រោងដាក់ដំណើរការនៅដើមឆ្នាំក្រោយ
ស្ថានីយថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ឬហៅថាថាមពលសូឡា ចំនួន ៣គម្រោង គ្រោងដាក់ដំណើការនៅដើមឆ្នាំក្រោយខណៈបច្ចុប្បន្ន ការសាងសង់គម្រោងទាំងបីនេះ ជារួមបានសម្រេចប្រមាណ៩០% ហើយ។ បើយោងតាម ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល គម្រោងទាំង ៣ នេះ ស្ថិតក្នុងចំណោមគម្រោងថាមពលចំនួន៤ ដែលរដ្ឋាភិបាលបានអនុម័តកាលពីឆ្នាំ២០១៩។ ឯកឧត្តមថ្លែងថា៖ «គម្រោងទាំងអស់ហ្នឹង អនុវត្តន៍សម្រេចបានលើស ៩០% ទាំងអស់ហើយ ហើយតាមគោលដៅ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ គម្រោងទាំងអស់នឹងដាក់ឱ្យដំណើរការ គម្រោងទាំង ៣ នេះ រួមមាន៖ ១) គម្រោងសូឡាអនុភាព២០មេហ្គាវ៉ាត វិនិយោគដោយក្រុមហ៊ុន Green Sustainable Ventures Co Ltd ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ២) គម្រោងសូឡា អនុភាព៣០មេហ្គាវ៉ាត វិនិយោគដោយក្រុមហ៊ុន Ray Power Supply Co Ltd ស្ថិតនៅស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៣) […]
អានបន្ថែមវិស្វករបារាំងបង្លាញប្លង់អគារខ្ពស់បំផុតលើលោកដែលអាចស្រូបឧស្ម័នពុលពីក្នុងខ្យល់បាន
ក្រុមហ៊ុនស្ថាបត្យកម្មបារាំង Rescubika កាលពីថ្មីៗនេះ បានគូរប្លង់ និងស្នើសាងសង់ឱ្យអគារកម្ពស់ ៧៣០ ម៉ែត្រ ដែលអាចស្រូបឧស្ម័នពុលកាបូនិចពីក្នុងខ្យល់បាន នៅឯទីក្រុងញូវយ៉ក។ ប្រសិនបើគម្រោងនេះត្រូវបានសាងសង់ពិតមែន អគារនេះនឹងក្លាយជាអាគារខ្ពស់បំផុតលើលោក ដែលជួយការពារបរិស្ថាន ពោលគឺអាចស្រូបយកឧស្ម័នពុលកាបូនិកច្រើនជាងការបញ្ចេញ។ អគារនេះមានឈ្មោះថា Mandragora ដែលឌីស៉ាញជារូបរាងដើមឈើដែលមានឬសដូចមុខមនុស្ស។ អគារនេះជាអគារបៃតង ដោយសារតែថាមពលដែលប្រើប្រាស់ក្នុងអគារគឺបានមកពីថាមពលស្អាតរួមមាន ទួរប៊ីនខ្យល់ចំនួន ៣៦ និងបន្ទះសូឡាជិតជាង ២០០០ ម៉ែត្រការ៉េ។ លើសពីនេះ អគារកម្ពស់ ១៦០ ជាន់នេះ នឹងសាងសង់ដោយប្រើវត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន ហើយពិសេសជាងនេះ គឺនឹងគ្របដណ្ដប់ដោយរុក្ខជាតិសរុបជាង ១០,០០០ ដើម នៅតាមជាន់នីមួយៗ។ អគារនេះនឹងប្រើប្រាស់ជាលំនៅឋាន និងអគារពាណិជ្ជកម្ម ដោយយូនីតនីមួយៗក៏នឹងរួមបញ្ចូលការិយាល័យដែលជាការលើកទឹកចិត្តឱ្យអ្នកស្នាក់នៅធ្វើការពីផ្ទះ ជាជាងធ្វើដំណើរទៅទៅធ្វើការ ហើយប្រើប្រាស់រថយន្តបំពុលបរិស្ថាន។ គួរបញ្ជាក់ផងដែរថា ស្ថាបត្យកររូបនេះ ចង់ឱ្យអគាររនេះក្លាយជាការតភ្ជាប់រវាងមនុស្សនិងធម្មជាតិ ជាពិសេសនៅក្នុងទីក្រុងធំៗ ដូចជាញូវយ៉ក ពោលគឺដើម្បីឆ្លើយតបទៅនឹងគំនិតនៃ “ទីក្រុងអនាគត” ឬ ទីក្រុងគ្មានកាបូននៅឆ្នាំ ២០៥០ ។ រូបភាព៖ Rescubika
អានបន្ថែមស្ថានីយសូឡាតម្លៃជិត៣០លានដុល្លារនៅខេត្តពោធិ៍សាត់ នឹងបញ្ចេញថាមពលពេញ ៩០MW ដើមឆ្នាំក្រោយ
ស្ថានីយថាមពលសូឡា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ តម្លៃប្រមាណ ២៨លានដុល្លារអាមេរិក គ្រោងនឹងបញ្ចេញថាមពលពេញលេញដល់ទៅ ៩០មេហ្គាវ៉ាត នៅដើមឆ្នាំក្រោយ ខណៈបច្ចុប្បន្នស្ថានីយសូឡានេះកំពុងបញ្ចេញថាមពលចូលបណ្តាញជាតិ ៣០មេហ្គាវ៉ាតរួចហើយ។ ក្រុមហ៊ុនបានឱ្យដឹងដូច្នេះនៅក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ០១ ខែធ្នូ កន្លងមកនេះ។ វិនិយោគដោយក្រុមហ៊ុន SCHNEITEC CO., Ltd គម្រោងស្ថានីយសូឡានេះត្រូវបានសាងសង់ឡើងលើផ្ទៃដីសរុប ១៣៥ហិកតា ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ។ កាលពីខែកញ្ញា កន្លងមកនេះរោងចក្រនេះបានបញ្ចេញថាមពលចូលបណ្ដាញជាតិ ៣០មេហ្គាវ៉ាត់ រួចមកហើយ ដោយដើមឆ្នាំក្រោយអំឡុងខែ មករា ឬកុម្ភៈ នឹងបញ្ចេញបន្ថែម ៦០មេហ្គាវ៉ាត់ ទៀត ពោលគឺសរុបបានដល់ទៅ ៩០មេហ្គាវ៉ាត់។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានអនុម័តឱ្យសាងសង់រោងចក្រថាមពលថ្មីចំនួន២ នៅក្នុងខេត្តពោធិ៍សាត់ រួមមាន រោងចក្រសូឡានៅស្រុកក្រគរមួយនេះ និងគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង។ ក្រៅពីស្ថានីយសូឡានៅខេត្តពោធិ៍សាត់ ថាមពលស្អាតដទៃទៀតនៅកម្ពុជា រួមមាន ស្ថានីយសូឡានៅបាវិត […]
អានបន្ថែម