រដ្ឋសភា៖ អនុម័តសេចក្តីព្រាងច្បាប់ចំនួន ៣ លើការអនុញ្ញាតសាងសង់រោងច្រកអគ្គិសនីធ្យូងថ្ម

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ លើការធានាទូទាត់របស់រដ្ឋឱ្យក្រុមហ៊ុនចំនួនពីរ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប សម្រាប់គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម ដែលមានអានុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង និងក្រុមហ៊ុន ហាន សេង ខូល ម៉ាញ លើគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥ មេហ្កាវ៉ាត់ នៅខេត្តឧត្តរមានជ័យ និងគម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០ គីឡូវ៉ុល ពីខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត។ ការអនុម័តលើសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋសភាជាតិ ក្រោមសំឡេងគាំទ្រ ១០៩ សំឡេង។ ដោយឡែក យោងតាមការប្រកាសរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បន្ថែមលើការសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល ដែលមានអានុភាព ៧០០ មេហ្គាវ៉ាត់នេះ សម្បទានអនុវត្តគម្រោងនេះ មានភ្ជាប់នឹងលក្ខខណ្ឌសំខាន់ៗបន្ថែមមួយចំនួន។ លក្ខខណ្ឌបន្ថែមទាំងនោះ មានដូចជា៖ សាងសង់ប្រព័ន្ធតភ្ជាប់អគ្គិសនី តង់ស្យុង ២៣០ គីឡូវ៉ុល ប្រវែង៥០គីឡូម៉ែត្រ ដោយតភ្ជាប់ពីរោងចក្រអនុស្ថានីយបុទុមសាគររបស់អគ្គិសនីកម្ពុជា សាងសង់ស្ពានដឹកជញ្ជូនធ្យូងថ្ម មាន ២ កំណាត់ ប្រវែងសរុប៦គីឡូម៉ែត្រ និងកន្លែងស្តុកធ្យូងថ្ម សាងសង់ផ្លូវចូលទីតាំងគម្រោង […]

អាន​បន្ថែម

កម្ពុជានាំចូលអគ្គិសនី១៣០មេហ្គាវ៉ាត ពីវារីអគ្គិសនីដូនសាហុង

ទំនប់វារីអគ្គិសនីដូនសាហុង នៅក្នុងទឹកដីឡាវ ជាប់ព្រំដែនកម្ពុជា ចាប់ផ្តើមបញ្ជូនថាមពលអគ្គិសនី មកកម្ពុជា តាមការគ្រោងទុក ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ថាមពលកើនឡើង នៅកម្ពុជា ជាពិសេសនៅក្នុងរដូវប្រាំងឆ្នាំនេះ។ “ក្នុងជំហានដំបូង កម្ពុជានាំចូលថាមពល ១៣០ មេហ្គាវ៉ាត ប៉ុណ្ណោះ ដែលជាតម្រូវការជាក់ស្តែង” នេះបើតាមការបញ្ជាក់ របស់ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។ លោក វ៉ិចទ័រ ហ្សូណា បានឲ្យដឹងថា ឡាវបានបញ្ជូនថាមពលតាមខ្សែបញ្ជូនមកព្រំដែនកម្ពុជា នៅត្រង់ខេត្តស្ទឹងត្រែង រួចបន្តបញ្ជូនមករាជធានីភ្នំពេញ។ លោក វ៉ិចទ័រ ហ្សូណា ថ្លែងថា៖ “វាអាស្រ័យទៅនឹងតម្រូវការ បើតម្រូវការយើងទាប យើងមិនអាចយកខ្ពស់បានដែរ ព្រោះវាសល់ភ្លើង។ ព្រោះយើងមិនទិញតែពីឡាវតែមួយឯណា យើងមានផលិតកម្មអគ្គិសនីដែលយើងផលិតក្នុងស្រុកផង និងយើងនាំចូលពីក្រៅប្រទេសផង”។ ការនាំចូលថាមពលនេះ ធ្វើឡើងនៅក្រោមកិច្ចព្រមព្រៀងទិញ-លក់ រវាងក្រុមហ៊ុនវិនិយោគវារីអគ្គិសនី ដូនសាហុង (Don Sahong Dam) និងអគ្គិសនីកម្ពុជា (EDC)។ បើតាមលោក វ៉ិចទ័រ ហ្សូណា តម្លៃថាមពលទិញពីវារីអគ្គិសនីដូនសាហុង មានតម្លៃ […]

អាន​បន្ថែម

ក្រសួងរ៉ែ បើកការស្នើសុំអាជ្ញាបណ្ណស្វែងរករ៉ែលើទីតាំងចំនួន៤តំបន់

ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកទទួលពាក្យដេញថ្លៃទទួលបានអាជ្ញាបណ្ណស្វែងរុករក លើផ្ទៃដីតំបន់ដែលបើកអោយស្វែងរុករ៉ែ ចំនួន ៤តំបន់។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី២៣ ខែមីនា តំបន់អនុញ្ញាតស្វែងរុករករ៉ែទាំង ០៤ នេះ មានផ្ទៃដីស្វែងរុករករ៉ែ សរុបចំនួន ៧៩៤ គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងខេត្តធំៗបីគឺ ព្រះវិហារ(មួយតំបន់) ឧត្តរមានជ័យ(មួយតំបន់)  និង មណ្ឌលគិរី(ពីរតំបន់) ។ ក្រសួងបញ្ជាក់ថា បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ ចាប់ពីពេលជូនដំណឹង រហូតដល់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ហើយលទ្ធផលនៃក្រុមហ៊ុនដែលនឹង ទទួលបានអាជ្ញាបណ្ណ នឹងត្រូវប្រកាសជាសាធារណៈ បន្ទាប់ពីបានអនុវត្តតាមនីតិវិធីចប់សព្វគ្រប់។ លោក យស មុនីរ៉ាត់ អគ្គនាយកធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា តំបន់ចំនួនពីរនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ គឺសម្រាប់ស្វែងរករ៉ែទង់ដែង និងចំនួនពីរតំបន់នៅខេត្ត មណ្តលគិរី គឺសម្រាប់ស្វែងរករ៉ែ មាស។ លោក យស មុន្នីរ៉ាត់ ថ្លែងថា៖ “ការបើកតំបន់ថ្មីនេះ គឺដើម្បីឲ្យក្រុមហ៊ុនថ្មី […]

អាន​បន្ថែម

ចាប់ពីឆ្នាំ២០២០ កម្ពុជានឹងផ្អាកផែនការទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គក្នុងរយៈពេល ១០ ឆ្នាំ

ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០ កម្ពុជាមិនមានផែនការការអភិវឌ្ឍទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គទៀតទេ ដោយសារកម្ពុជានឹងងាកទៅស្វែងរកប្រភពថាមពលពីធ្យូងថ្ម ឧស្ម័នធម្មជាតិ និងថាមពលពន្លឺព្រះអាទិត្យជំនួសវិញ។ ការសម្រេចដូច្នេះ ត្រូវបានធ្វើឡើងដោយក្រសួងរ៉ែ និងថាមពលក្នុងពេលកន្លងទៅថ្មីៗនេះ ដោយមានការអបអរសាទរយ៉ាងខ្លាំងពីសង្គមស៊ីវិលជាពិសេសក្រុមសកម្មជនបរិស្ថាន និងប្រជាជនដែលរងផលប៉ះពាល់ពីគម្រោងនេះ។ ក្រោយការសម្រេចនេះ អង្គការ WWF បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ក្នុងចេតនាបង្ហាញការគាំទ្រដល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់រដ្ឋាភិបាល នេះ។ “ការថែរក្សារបបទឹកទន្លេមេគង្គនៅកម្ពុជាឱ្យហូរតាមធម្មជាតិ គឺជាការសម្រេចចិត្តដ៏ប្រសើរបំផុតសម្រាប់ទាំងមនុស្ស និងសម្រាប់ធម្មជាតិ។” ប្រសាសន៍របស់លោក ទៀសេង នាយកប្រចាំប្រទេសរបស់អង្គការ WWF ។ ការព្យួរគម្រោងទំនប់អគ្គិសនីនេះ ក៏ធ្វើឡើងក្រោយពេលដែលប្រទេសឡាវបានបើកទំនប់ថ្មីចំនួន ២ បន្ថែមទៀត នៅលើដងទន្លេមេគង្គក្នុងរយៈពេល ៦ ខែចុងក្រោយនេះ។ ឡាវមានផែន យកគម្រោងសាងសង់វារីអគ្គិសនីនៅអាងទន្លេមេគង្គក្រោម ទ្រទ្រង់ការផ្គត់ផ្គង់ថាមពលសម្រាប់ប្រជាជនប្រមាណ ៦០ លាននាក់។ សូមបញ្ជាក់ថា ការសាងសង់ទំនប់វារីអគ្គសនីលើដងទន្លេមង្គនេះ ធ្លាប់ត្រូវបានក្រុមអ្នកបរិស្ថានបានព្រមានថា នឹងបង្កអន្តរាយដល់ជលផល និងការធ្វើកសិកម្មតាមបណ្តោយទន្លេមេគង្គក្រោម ប្រមាណ២, ៣៩០ គីឡូម៉ែត្រ។ ឯកឧត្តម វិចទ័រ ហ្សូនា អគ្គនាយកដ្ឋានថាមពលបានប្រាប់សារព័ត៌មាន Reuters ថា ៖ «រដ្ឋាភិបាលកំពុងតាមដានការសិក្សាមួយដែលធ្វើឡើងដោយទីប្រឹក្សាជប៉ុន […]

អាន​បន្ថែម

ការសាងសង់រោងចក្រថាមពលអគ្គិសនីដុតប្រេងខ្មៅ នៅស្រុកល្វាឯម ប្រឈមការពន្យាពេលដោយសារកូរ៉ូណា

ការសាងសង់រោងចក្រថាមពលអគ្គិសនី ដុតប្រេងខ្មៅ ចំនួនពីរ ដែលមានអានុភាពសរុប ៤០០ មេហ្គាវ៉ាត នឹងត្រូវពន្យារពេលដំណើរការការតភ្ជាប់បណ្តាញជាតិ ឱ្យបានទាន់តាមការគ្រោងទុក ដោយសារការក្រុមហ៊ុនសាងសង់ មកពីប្រទេសចិន រងផលប៉ះពាល់ដោយសារការរីករាលដាលនៃវីរុស កូវីដ ១៩។ បើយោងតាមគម្រោង ក្រោយពីបានចាប់ផ្តើមសាងសង់នៅខែតុលា ឆ្នាំ២០១៩ រួចមក រោងចក្រថាមពលអគ្គិសនីទាំងពីរនេះ នឹងត្រូវដាក់ឲ្យដំណើរការ និងភ្ជាប់ចូលបណ្តាញជាតិ នៅខែឧសភា ឬមិថុនា ឆ្នាំ២០២០ នេះតែម្តង។ ប៉ុន្តែដោយសារក្រុមហ៊ុនម៉ៅការសាងសង់ជាក្រុមហ៊ុនមកពីប្រទេសចិន ពិបាកនឹងធ្វើដំណើរ ដោយត្រូវប្រឈមនឹងការដាក់ក្នុងចត្តាឡីស័ក (Quarantine) ដើម្បីបង្ការការរីករាដាលជំងឺកូវីដ ១៩ ធ្វើឲ្យដំណើរការសាងសង់ ត្រូវពន្យារពេល។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា “ការពន្យារពេលដាក់ឱ្យដំណើរការផលិតថាមពល អាចមានរហូតដល់ ៦ខែ បើសិនស្ថានភាពកូវីដ១៩ ប្រសើរឡើងវិញ។” ដោយសារការគំរាមកំហែងនៃការរីករាលដាលមេរោគនេះ ទៅលើអភិវឌ្ឍន៍សេដ្ឋកិច្ច មានការលើកឡើងពីការព្រួយបារម្ភមួយចំនួន អំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិ ជាពិសេសនៅក្នុងវិស័យថាមពល ព្រោះវាអាចមានការដកការវិនិយោគថាមពល និងការពន្យារពេលក្នុងការអនុវត្តគម្រោងថាមពលនានា។ ទោះជាយ៉ាងណា ឆ្លើយតបចំពោះបញ្ហានេះ លោក វ៉ិចទ័រ […]

អាន​បន្ថែម

ស្ថានីយឧតុនិយមតម្លៃ ៧លានដុល្លារ គ្រោងសាងសង់នៅខេត្តកំពង់ធំ នៅឆ្នាំក្រោយ

ស្ថានីយឧតុនិយមទីពីរ គ្រោងសាង់សង់នៅឆ្នាំ ២០២១ នៅខេត្តកំពង់ធំ ដើម្បីបង្កើនបច្ចេកវិទ្យា និងសមត្ថភាពបំពេញការងារព្យាករការប្រែប្រួលអាកាសធាតុ និងកម្រិតទឹកភ្លៀង ក្នុងប្រទេសកម្ពុជា នេះបើយោងតាមការប្រកាសថ្មីៗនេះ របស់ក្រសួងធនធានទឹក និងឧតុនិយម។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ថ្លែងនៅក្នុងសន្និសីទព័ត៌មាន នៅអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃច័ន្ទនេះថា ស្ថានីយឧតុនិយម ឬហៅថាស្ថានីយរាដា នឹងត្រូវសាងសង ក្រោមកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលមានតម្លៃប្រមាណ ៧លានដុល្លារ។ លោក ចាន់ យុត្ថា មិនបានបញ្ជាក់ ពីទីតាំង នៃការសាងសង់ស្ថានីយឧតុនិយម ក្នុងខេត្តកំពង់ធំនៅឡើយទេ។ ទោះយ៉ាងណាក្តី លោកបានបង្ហើបឱ្យដឹងថា គម្រោងសាងសង់ស្ថានីយឧតុនិយមទីពីរនេះ នឹងត្រូវចាប់ផ្តើមនៅឆ្នាំក្រោយ ដែលក្នុងគម្រោងនេះ រួមបញ្ជូលទាំងការបណ្តុះបណ្តាលមន្រ្តីជំនាញផ្នែកឧតុនិយម ជាមួយនឹងការបំពាក់ឧបករណ៍ទំនើបៗថែមទៀតផង។ បច្ចុប្បន្ន កម្ពុជា មានស្ថានីយឧតុនិយម ទីមួយ ឈ្មោះ ស្ថានីយឧតុនិយម “តេជោសែន” មានទីតាំងនៅជិតច្រមុះជ្រូកក្បាលថ្នល់ ក្នុងបរិវេណក្រសួងធនធានទឹក និងឧតុនិយម។ ស្ថានីយឧត្តុនិយមនេះ មានកំពស់ ៦០ម៉ែត្រ […]

អាន​បន្ថែម

ក្រសួងថាមពលកំពុងសិក្សាគម្រោងបំប្លែងសំណល់រឹងទៅជាថាមពលអគ្គិសនី

ក្រសួងរ៉ែ និងថាមពល កំពុងរៀបចំការអភិវឌ្ឍគម្រោងបំប្លែងសំណល់រឹងទីប្រជុំជន ទៅជាថាមពលអគ្គិសនី នៅទីលានចាក់សំរាមរបស់រាជធានីភ្នំពេញ។ គម្រោងអភិវឌ្ឍន៍បំប្លែងសំណល់រឹងទៅជាថាមពលអគ្គិសនី ត្រូវបានយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំមួយ កាលពីសប្តាហ៍មុន ដឹកនាំដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដោយមានតំណាងមកពីធនាគារអភិវឌ្ឍន៍អាស៊ី។ តាមរយៈកិច្ចប្រជុំខាងលើនេះ ក្រសួងអនុញ្ញាតឱ្យមានការសិក្សាបឋម ដើម្បីជ្រើសរើសយកជម្រើសណាមួយសមស្រប និងការកំណត់សមាសភាពសំរាមនៅទីលានចាក់សំរាម ដោយយកខណ្ឌដង្កោជាទីតាំងគោល។ គម្រោងអភិវឌ្ឍន៍បំប្លែងសំណល់រឹងទៅជាថាមពលអគ្គិសនីនេះ ធ្វើឡើងដោយមានការផ្តល់ប្រឹក្សាបច្ចេកទេស ពីធនាគារអេឌីប៊ី ( ADB ) និងក្រុមហ៊ុនអាយអេអែស ( Infrastructure of Asia Singapore)។ គម្រោងបំប្លែងសំណល់រឹងទៅជាថាមពលធ្វើឡើង ស្របពេលដែលរដ្ឋាភិបាល បានកំពុងរៀបចំគោលនយោបាយជាតិស្តីពីការគ្រប់គ្រង និងកែច្នៃកាក់សំណល់ ខណៈពេលដែលកំណើនកាក់សំណល់កំពុងកើនឡើងជាបន្តបន្ទាប់។ យោងតាមរបាយការណ៍ពីក្រសួងបរិស្ថាន រាជធានីភ្នំពេញ មានកាកសំណល់ប្រមាណ ២.៨០០ តោន ក្នុងមួយថ្ងៃ។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គម្រោងបំប្លែងសំរាមទៅជាថាមពល ផ្តល់ផលប្រយោជន៍ច្រើនណាស់ដោយសារវាជួយដោះស្រាយបញ្ហាគ្រប់គ្រងសំរាមផង និងជួយបង្កើតប្រភពថាមពលអគ្គិសនីថែមទៀតផង។ លោកបញ្ជាក់ថា […]

អាន​បន្ថែម

ស្ថានីយចម្រោះទឹកកខ្វក់ក្នុងខេត្តព្រះសីហនុនឹងមានសមត្ថភាព ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ

រដ្ឋាភិបាលគ្រោងពង្រីកសមត្ថភាពស្ថានីយ៍ចម្រោះទឹកកខ្វក់ក្នុង ខេត្តព្រះសីហនុបន្ថែមរហូតដល់ទៅបីដង។ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសតាមទំព័រហ៊្វេសប៊ុករបស់ខ្លួនថាស្ថានីយ៍ចម្រោះទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ«គ្រោងពង្រីកសមត្ថភាពបន្ថែមដល់ទៅ៣ដងដើម្បីសម្រួលដល់ការសំអាតបរិស្ថាននិងការរស់នៅកាន់តែប្រសើរសម្រាប់ទីក្រុងទេសចរណ៍មួយនេះ»។

អាន​បន្ថែម