ថាមពល និងបរិស្ថាន
ក្រុមហ៊ុនចិន ចាប់អារម្មណ៍បង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា
ក្រុមហ៊ុន Hainan Starlight Chemical Co., Ltd បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅប្រទេសកម្ពុជា។ នេះបើតាមការឱ្យដឹងពីក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររវាង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជាមួយតំណាងក្រុមហ៊ុន Hainan Starlight Chemical Co.,Ltd កាលពីថ្ងៃទី ២១ តុលានេះ។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីសក្តានុពលនៃគម្រោងវិនិយោគលើវិស័យប្រេងនិងឧស្ម័នកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុនវិនិយោគចិននេះ ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅប្រទេសកម្ពុជានៅពេលខាងមុខផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ស៊ុយ សែម បានសូមស្វាគមន៍លើការវិនិយោគ និងការអភិវឌ្ឍក្នុងវិស័យប្រេងកាតនេះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តែក្រុមហ៊ុនត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិនានា។
អានបន្ថែមអូស្រ្តាលីផ្តល់កម្មវិធីគ្រប់គ្រងទឹកបែបទំនើបដល់កម្ពុជាដើម្បីពង្រឹងប្រព័ន្ធធារាសាស្ត្រ
រដ្ឋាភិបាលអូស្រ្តាលី កាលពីថ្មីៗនេះ បានផ្ដល់ជំនួយជាកម្មវិធីគ្រប់គ្រងទឹកបែបបច្ចេកវិទ្យាបែបទំនើប ឬហៅថា eWater Source ជូនដល់កម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ។ ការប្រគល់ជូនធ្វើឡើងរវាង ឯកអគ្គរាជទូតអូស្រ្តាលីឯកឧត្តម Pablo Kang និង ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម។ eWater Source ជាគំរូមួយ ដែលនឹងជួយឱ្យកម្ពុជាអាចសិក្សា និងវិភាគលទ្ធភាពនៃធនធានទឹកបានល្អជាងមុន។ កម្មវិធីនេះនឹងជួយផ្ដល់ជាមូលដ្ឋាន និងព័ត៌មានទឹកជាក់ស្ដែង ដើម្បីជួយឱ្យមន្ត្រីពាក់ព័ន្ធសម្រេចឱ្យបានចិត្តត្រឹមត្រូវ មុននឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹក ក៏ដូចជាការចែកចាយទឹកឱ្យមានប្រសិទ្ធភាពជាមុន។ កម្មវិធីនេះ ក៏មានរួមបញ្ចូលនូវទិន្នន័យការវិភាគប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាថ្មី ក្នុងការដោះស្រាយបញ្ហានេះផងដែរ។ ឯកអគ្គរាជទូតអូស្រ្តាលី ឯកឧត្តម Pablo Kang បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីរីករាយណាស់ក្នុងការចែករំលែកនូវការច្នៃប្រឌិតថ្មីដ៏សំខាន់របស់អូស្រ្តាលីនេះ។ សង្ឈឹមថាកម្មវិធីនេះ អាចចូលរួមចំណែកលើកកំពស់ប្រព័ន្ធធារាសាស្ត្រឱ្យកាន់តែប្រសើរឡើង»។
អានបន្ថែមរោងចក្រសូឡាតម្លៃ២៩លានដុល្លារនៅខេត្តពោធិ៍សាត់ចាប់ផ្តើមបញ្ចេញថាមពេលចូលបណ្តាញជាតិ
ស្ថានីយថាមពល អនុភាព៣០មេហ្គាវ៉ាត នៅខេត្តពោធិ៍សាត់ បានចាប់ផ្តើមបញ្ចេញថាមពលចូលបណ្តាញជាតិហើយ ខណៈគម្រោងថាមពលសូឡាដែលទទួលបានការអនុម័តដទៃទៀត គ្រោងនឹងបញ្ចេញថាមពលចាប់ពីចុងឆ្នាំនេះ ដល់មុនដាច់ឆ្នាំ២០២២។ ស្ថិតនៅស្រុកគ្រករ ខេត្តពោធិ៍សាត់ រោងចក្រសូឡានេះអនុម័តដោយរដ្ឋាភិបាលកាលពីខែមេសាឆ្នាំ២០១៩ កន្លងទៅនេះ ដែលវិនិយោគដោយក្រុមហ៊ុន Schneitec Infinite Co Ltd ក្នុងទឹកប្រាក់ប្រមាណ ២៩លានដុល្លារ។ ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ ៣០ មេហ្កាវ៉ាត់ថ្មី នេះត្រូវភ្ជាប់ជាមួយបណ្តាញជាតិ ពីឃុំស្នាអន្សា ទៅឃុំស្វាយស ដែលជាទីតាំងអនុស្ថានីយតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលថ្មី។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា៖ «ស្ថានីយថាមពលសូឡានេះ បញ្ចេញថាមពលមុនគេ ក្នុងចំណោមថាមពលសូឡាទាំង៤ សរុបអនុភាព១៤០មេហ្គាវ៉ាត ដែលរដ្ឋាភិបាលអនុម័តកាលពីឆ្នាំមុន២០១៩។ ចំណែកគម្រោងសូឡា ៣ ទៀត គ្រោងបញ្ចេញថាមពលនៅចុងឆ្នាំ២០២០នេះ»។ (អានបន្ថែម) ឯកឧត្តមបន្តថា៖ «ថាមពលស្អាតជាបន្តបន្ទាប់បានភ្ជាប់ចូលបណ្តាញជាតិហើយ ដើម្បីបំពេញបន្ថែមតាមតម្រូវការ ហើយតាមផែនការ ថាមពលស្អាតនឹងមានសរុប ៤៥០មេហ្គាវ៉ាត គិតត្រឹមឆ្នាំ២០២២»។ គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ថាមពលស្អាតនៅកម្ពុជារួមមាន ស្ថានីយសូឡានៅបាវិត ដែលបញ្ចេញថាមពល ១០មេហ្គាវ៉ាត […]
អានបន្ថែមក្រុមហ៊ុនហ្វាំងឡង់ធានាផលិតថាមពលពន្លឺព្រះអាទិត្យ ២០០ មេហ្កាវ៉ាត់នៅកម្ពុជារយៈពេល ៥ ឆ្នាំ
ក្រុមហ៊ុនបច្ចេកវិទ្យាប្រទេសហ្វាំងឡង់ Wärtsilä បានចុះហត្ថលេខាជាមួយនឹងអគ្គីសនីកម្ពុជា (EDC) លើគម្រោងរោងចក្រថាមពល C7 ស្ថិតនៅទីក្រុងភ្នំពេញ ដោយធានាផ្គត់ផ្គង់ថាមពលអគ្គីសនីនៅកម្ពុជាសម្រាប់រយៈពេល ៥ ឆ្នាំ។ នេះបើយោងតាមគេហទំព័រ Power Engineering កាលពីថ្ងៃទី ១៧ កញ្ញានេះ។ ចំពោះកិច្ចព្រមព្រៀងនេះទៀតសោត ក្រុមហ៊ុន SchneiTec ដែលជាក្រុមហ៊ុនផ្គត់ផ្គង់វិស្វកម្មថាមពលអគ្គីសនី នឹងទទួលគ្រប់គ្រងអនុវត្តលើគម្រោងនេះ។ កិច្ចព្រមព្រៀងនេះនឹង ដាក់ឱ្យដំណើរការនូវម៉ាស៊ីន Wärtsilä 50DF ចំនួន ១២ គ្រឿង ដែលបង្កើតថាមពលសរុបដល់ទៅ ២០០ មេហ្កាវ៉ាត់ចូលក្នុងបណ្តាញអគ្គិសនីកម្ពុជា។ លោក Tann Tourthang អគ្គនាយកក្រុមហ៊ុន HFO / LNG និងក្រុមហ៊ុន SchneiTec Co.Ltd បានមានប្រសាសន៍ថា៖ « យើងគាំទ្រក្រុមហ៊ុន Wärtsilä ក្នុងការអនុវត្តគម្រោងនេះ។ ក្នុងនាមជាអ្នកផ្គត់ផ្គង់ម៉ាស៊ីនឧបករណ៍គ្រឿងបន្លាស់ យើងនឹងធ្វើការងារនេះ ឱ្យអស់ពីសមត្ថភាព»។
អានបន្ថែមទីលានចាក់សំរាមលើទំហំដី ១៧ហិកតានៅខេត្តព្រះសីហនុសម្រេចការងារបឋមរួចទាំងស្រុងហើយ
ក្រុមការងារបានសម្រេចការងារបឋម ដូចជា ការដោះមីន ឆ្កាព្រៃ និងសំអាតដី បាន ១០០%ហើយ សម្រាប់គម្រោងសាងសង់ទីលានចាក់សំរាមថ្មីលើផ្ទៃដីប្រមាណ ១៧ហិកតា ក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សារវាងក្រសួងសាធារណការ និងដឹកជញ្ចូន និងតំណាងក្រុមហ៊ុនសាងសង់ កាលពីថ្ងៃទី ២៦ សីហានេះ។ ទីលានចាក់សំរាមនេះ នឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៥លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដែលចាប់ផ្ដើមកាលពីថ្ងៃទី ០១ ខែកក្កដា កន្លងមកនេះ ហើយគ្រោងនឹងបញ្ចប់ការក្នុងរយៈពេល ១៧ខែ ខាងមុខ។ សម្រាប់រយៈពេល៥ ឆ្នាំដំបូង ទីលានចាក់សំរាមថ្មីនេះនឹងមានសមត្ថភាពអាចផ្ទុកសំរាមបានជាង ៨៨ម៉ឺនម៉ែត្រគីប ដោយមានរណ្ដៅចំនួន ៤ (ទទឹងគិតជាមធ្យម ១៣០ម៉ែត្រ បណ្ដោយ ១៥០ម៉ែត្រ និង ជម្រៅចាប់ពី២-៤ម៉ែត្រ) មានប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម និងបំពង់បញ្ចេញឧស្ម័នពុលផងដែរ។ (អានបន្ថែម)
អានបន្ថែមស្ថានីយប្រេងអប្សរាបញ្ចប់ការសាងសង់ដំណាក់កាលដំបូង គ្រោងនឹងផលិតដំណក់ប្រេងក្នុងឆ្នាំនេះ
ស្ថានីយបូមប្រេងដំបូងនៃកម្ពុជា នៅបាសាំងអប្សរា បានបញ្ចប់ការសាងសង់ដំណាក់កាលដំបូងហើយ ដោយគ្រោងនឹងសម្រេចគោលដៅផលិតដំណក់ប្រេងជាលើកដំបូងនៅក្នុងកំឡុងឆ្នាំនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ២៦ សីហានេះ ក្រុមហ៊ុនទើបតែបញ្ចប់ការសាងសង់ស្ថានីយ៍អណ្ដូងទី ១ នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២៥ សីហានេះ ហើយក៏កំពុងតែ ដឹកជញ្ចូនទៅកាន់ស្ថានីយបូមប្រេងប្លុក A ដែលស្ថិតក្នុងឈូងសមុទ្រថៃ ភាគនិរតីនៃខេត្តព្រះសីហនុ។ លោក Kelvin Tang នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន KrisEnergy បានឱ្យដឹងថា ៖ «ចាប់ពីពេលដែលយើងកាត់ដែកដំបូង រហូតដល់ការដឹកចេញនៃអណ្ដូងនេះ គឺត្រូវចំណាយពេល ៩ ខែ។ ហើយបើទោះបីជាមានការរាតត្បាតពីវីរ៉ុសកូវីដ ១៩ ក៏ដោយ ក៏ក្រុមការងារ និងសហការីនៅឯ NOV Profab នៅតែខិតខំពុះពារឧបសគ្គរហូតបានសម្រេចនូវសមិទ្ធិផលដ៏វិសេសវិសាលនេះ»។ លោកក៏បានប្ដេជ្ញាចិត្តថានឹងសម្រេចគោលដៅក្នុងការផលិតដំណក់ប្រេងដំបូងបង្អស់ឱ្យបានមុនបំណាច់ឆ្នាំ២០២០នេះ ដោយរំពឹងថានឹងអាចបូមប្រេងបានរហូតដល់ ៧ ៥០០ បារ៉ែលក្នុងមួយថ្ងៃ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន KrisEnergy ដំណាក់កាលទី ១ នៃគម្រោងនេះ រួមមានការសាងសង់ ស្ថានីយបូមខ្នាតតូចចំនួន១កន្លែង និងអណ្ដូងចំនួន ៥ […]
អានបន្ថែមCDC អនុម័តឱ្យឯកជនបោះទុនជិត ៤០លានដុល្លារ សាងសង់រោងចក្រសូឡាធំមួយនៅបន្ទាយមានជ័យ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៥ សីហានេះ បានអនុម័តឱ្យក្រុមហ៊ុន RAY POWER SUPPLY CO., LTD បោះទុនប្រមាណជិត ៤០លានដុល្លារ សាងសង់ស្ថានីយថាមពលពន្លឺសូឡាអានុភាព ៣០មេហ្គាវ៉ាត់មួយកន្លែងនៅខេត្តបន្ទាយមានជ័យ។ គម្រោងនេះមានទីតាំងស្ថិតនៅភូមិឫស្សីខាង និងភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយនឹងអាចបង្កើតការងារបានរាប់រយកន្លែងដល់ប្រជាជនក្នុងតំបន់។ នៅថ្ងៃជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តឱ្យក្រុមហ៊ុន K&K PIPE (CAMBODIA) CO., LTD បោះទុនប្រមាណ ៦លានដុល្លារ សាងសង់រោងចក្រផលិតទុយោទឹកថ្មីមួយ នៅខណ្ឌព្រែកព្នៅ ផងដែរ។ គម្រោងនេះនឹងជួយអាចបង្កើតការងារបានចំនួន ១៣១កន្លែង ដល់ប្រជាជនក្នុងតំបន់៕ ទាក់ទិននឹងការវិនិយោគលើថាមពលសូឡា កាលពីចុងឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជាក៏បានអនុម័តគម្រោងរោងចក្រសូឡាចំនួន ៤ កន្លែង ដែលមានសមត្ថភាពផលិតថាមពលសរុបរហូតដល់ ១៤០ មេហ្គាវ៉ាត់។ ហើយបើទោះបីជាមានការរីករាលដាលជំងឺកូវីដ ១៩ ក្ដី គម្រោងទាំង ៤ នឹងដំណើរការតាមការគ្រោងទុក។ (អានបន្ថែម)
អានបន្ថែមរដ្ឋាភិបាលនឹងស្តារស្ទឹងព្រែកត្នោតនៅឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្រសួងបានចរចាជាមួយក្រុមហ៊ុនចិន ដើម្បីត្រៀមស្ដារស្ទឹងព្រែកត្នោតឡើងវិញទាំងស្រុងនៅឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ។ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានថ្លែងក្នុងសន្និសីទ កាលពីថ្ងៃទី១០ ខែសីហា ថា ទឹកជន់លិចរាជធានីភ្នំពេញ គឺដោយសារ ជំនន់ទឹកភ្លៀង ជំនន់ទន្លេមេគង្គ និងជំនន់ស្ទឹងព្រែកត្នោត។ ឯកឧត្តមបានបន្តទៀតថា៖ «ក្រសួងធនធានទឹកកំពុងចរចាថ្លៃ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនមកពីប្រទេសចិន និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ។ យើងចរចាថ្លៃដើម្បីរៀបចំស្តារបើកស្ទឹងព្រែកត្នោតឡើងវិញទាំងស្រុងចាប់ពីឆ្នាំក្រោយទៅ»។ គួរបញ្ជាក់ផងដែរថា ការងារស្ដារស្ទឹងនេះនឹងប្រើរយៈពេលក្នុងរង្វង់ប្រមាណ ៣០ខែ ។ បន្ទាប់ពីស្តាររួច ស្ទឹងនេះនឹងជួយទប់ទល់គ្រោះទឹកជំនន់ផង និងអាចស្ទុកទឹកយកទៅស្រោចស្រពដំណាំបានលើផ្ទៃដីជាង ១ម៉ឺនហិកតា ផងដែរ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោតនេះ គឺរួមតូច ធ្វើឱ្យពិបាករំដោះទឹកចេញ ដែលបង្កឱ្យមានទឹកជំនន់ក្នុងទីក្រុងភ្នំពេញ ក្នុងបរិមាណប្រហែល ១២០០ ម៉ែត្រគីបក្នុងមួយវិនាទី។
អានបន្ថែមគណៈកម្មការទន្លេមេគង្គ៖ វារីអគ្គីសនីមិនមែនជាកត្តាចម្បងធ្វើឱ្យកម្រិតទឹកទន្លេមេគង្គស្រកទាបទេ
គណៈកម្មការទន្លេមេគង្គបានឱ្យដឹងថា ការសាងសង់វារីអគ្គីសនីលើដងទន្លេមេគង្គ មិនមែនជាកត្តាចម្បងដែលធ្វើឱ្យកម្រិតទឹកទន្លេមេគង្គស្រកចុះជាងមុនឡើយ ប៉ុន្តែកត្តារាំងស្ងួត បម្រែបម្រួលអាកាសធាតុ និងកត្តាអ៊ែលលីណូទេ ទើបជាកត្តាចំបង ដែលផ្ទុយស្រឡះពីការលើកឡើងរបស់អ្នកជំនាញផ្នែកបរិស្ថានអាមេរិក។ លោក តែ ណាវុធ អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិទន្លេមេគង្គថ្លែងក្នុងសន្និសីទកាលពីថ្ងៃទី ១១ សីហា ថា វារីអគ្គីសនីជាកត្តារួមចំណែកស្ទាក់ទឹកដងទន្លេមេគង្គ ដែលធ្វើឱ្យមានបម្រែបម្រួលរបបទឹកនៅរដូវវស្សា និងរដូវប្រាំង ប៉ុន្តែមិនបានធ្វើឱ្យទឹកទន្លេមេគង្គស្រកឡើយ។ លោកបានឱ្យដឹងទៀតថា៖ «ទំនប់វារីអគ្គីសនីមិនបានប្រើប្រាស់ទឹកទេ គ្រាន់តែធ្វើការស្ទាក់ទុក និងបញ្ចេញទឹក ដើម្បីផលិតថាមពល ប៉ុន្តែមិនស៊ីទឹកទេ។ អ៊ីចឹងវាធ្វើឱ្យរបបទឹកមានការប្រែប្រួល ខែវស្សាវាកាត់បន្ថយបន្តិច ខែប្រាំងបន្ថែមទឹក ពោលគឺបន្ថែមលើរបបទឹកធម្មជាតិ។ ប៉ុន្តែកត្តារាំងស្ងួត កត្តាបម្រែបម្រួលអាកាសធាតុ និងកត្តាអេលីណូទេ ទើបជាកត្តាចម្បង»។ ការលើកឡើងនេះ គឺផ្ទុយពីអ្នកជំនាញផ្នែកបរិស្ថានអាមេរិក លោក Brian Eyler ដែលធ្លាប់ឱ្យដឹងថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីធំៗលើដងទន្លេមេគង្គច្រើន ជាពិសេសនៅចិន និងឡាវ ក៏ជាកត្តាសំខាន់មួយដែលបណ្ដាលឱ្យកម្រិតទឹកក្នុងបឹងទន្លេសាបស្រកចុះយ៉ាងខ្លាំងក្នុងឆ្នាំនេះ។ (អានបន្ថែម)
អានបន្ថែមសម្ដេច ហ៊ុន សែន សម្រេចជួលដីជាង១៦៨ហិកតា នៅឧទ្យានជាតិបុទុមសាគរឱ្យក្រុមហ៊ុនរ៉ូយាល់គ្រុប
រដ្ឋាភិបាលកាលពីថ្ងៃទី ៦ សីហា នេះ បានចេញអនុក្រឹត្យធ្វើអនុបយោគផ្ទៃដីទំហំ ១៦៨,៨ ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ឱ្យទៅក្រុមហ៊ុន រ៉ូយាល់គ្រុប ដើម្បីអភិវឌ្ឍន៍គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ។ ផ្ទៃដីទំហំជាង១៦៨ហិកតានេះ ស្ថិតនៅភូមិថ្មសនិងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលរដ្ឋាភិបាលជួយឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រើប្រាស់ដោយចីរភាព។ លក្ខខណ្ឌជួលអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ គឺត្រូវស្ថិតក្រោមការចាត់ចែង ដោយក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នក្រោមជាពាក់ព័ន្ធផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទទួលបានសម្បទានអនុវត្តគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីនេះ រួចមកហើយតាំងពីខែមីនា មកម្លេះ តែអនុក្រឹត្យថ្មីនេះ ចាត់ទុកថាជាការបំពេញបន្ថែមសិទ្ធិជាផ្លូវការក្នុងការប្រើប្រាស់ដី។ លើសពីនេះ ក្រុមហ៊ុនកាលពីថ្មីៗនេះ ក៏ទើបតែបានបញ្ចប់ការដោះស្រាយផលប៉ះពាល់ដល់ប្រជាជនប្រមាណ៥៨ គ្រួសារក្នុងតំបន់អភិវឌ្ឍន៍រួចហើយដែរ។ (អានបន្ថែម) បើយោងតាមក្រុមហ៊ុន គម្រោងរោងចក្រអគ្គិសនីនេះ នឹងប្រើទុនវិនិយោគសរុប ១, ៣ ពាន់លានដុល្លារអាមេរិក។ ក្រោយពេលដាក់ដំណើរការ អគ្គិសនីកម្ពុជាធានានឹងទិញថាមពលពី គម្រោងនេះ ក្នុងបរិមាណថាមពល ៨០% ក្នុង១ឆ្នាំផងដែរ។
អានបន្ថែម