រដ្ឋាភិបាលអនុញ្ញាតពិធីមង្គលការ កំណត់ភ្ញៀវចូលរួមមិនឱ្យលើស ២០០នាក់

ប្រមុខរាជរដ្ឋាភិបាលបានសម្រេចឱ្យមានការរៀបចំពិធីមង្គលការឡើងវិញ ក្រោយផ្អាករយៈពេល៨ខែ តែការរៀបចំឡើងវិញនេះ គឺតម្រូវឱ្យមានភ្ញៀវចូលរួមមិនលើសពី ២០០នាក់។ ថ្លែងក្នុងពិធីសម្ពោធ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ម្សិលមិញខ្ញុំបញ្ជាក់ហើយ អនុញ្ញាតឱ្យចូលរួមច្រើនបំផុត ២០០នាក់ តែមិនគិតចំពោះអ្នកបម្រើសេវា ព្រោះបើមិនអញ្ចឹងអនុវត្តមិនបានទេ»។ គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីការរីករាលដាលនៅក្នុងប្រទេសបានធ្លាក់ចុះ ហើយពលរដ្ឋស្ទើរគ្រប់គ្នាទទួលបានវ៉ាក់សាំង។ ជាមួយនឹងការប្រកាសបើកប្រទេសនេះ អាជីវកម្មស្ទើរតែទាំងអស់ត្រូវបានអនុញ្ញាត លើកលែងតែខារ៉ាអូខេ។

អាន​បន្ថែម

PropertyGuru នឹងធ្វើសិក្ខាសិលាអន្តជាតិពិភាក្សាពី«បដិវត្តន៍ទិន្នន័យ» ក្នុងទីផ្សារអចលនទ្រព្យ

ក្រុមអ្នកជំនាញជាន់ខ្ពស់មកពីទូទាំងសកលលោកជាច្រើនរូប នឹងធ្វើបទបង្ហាញអំពីទស្សនៈវិស័យ និន្នាការ របកគំហើញថ្មីៗ និងបដិវត្តភាពនៃបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យ ឬ Data Revolution & PropTech ក្នុងកិច្ចប្រជុំ និងសិក្ខាសិលាអនឡាញលំដាប់អន្តរជាតិមួយនេះ។ កិច្ចប្រជុំកំពូលលើកនេះ គឺលើកទី ៧ ហើយនៃប្រវត្តិសាស្រ្តរបស់ Property Guru ដែលឆ្នាំនេះ នឹងធ្វើឡើងតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ កម្មវិធីឆ្នាំនេះផ្តោតលើរបកគំហើញ និងបច្ចេកវិទ្យាថ្មី ក្នុងវិស័យអចលនទ្រព្យ ក៏ដូចជារបៀបស្តារសេដ្ឋកិច្ច និងទីផ្សារឡើងវិញក្រោយយុគកូវីដ-១៩ មានអ្នកជំនាញជាន់ខ្ពស់មកពីស្ថាប័នធំៗដូចជា ធនាគារពិភពលោក (World Bank) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បណ្តាញក្រុមអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ (The Economist Intelligence Corporate Network) វិទ្យាស្ថាន Milken និងអ្នកនាំពាក្យដំបូងរបស់ Siri (Original Voice of Siri) បទបង្ហាញ និងកម្មវិធីប្រគល់ពានរង្វាន់ ក្រុមហ៊ុនឆ្នើមផ្នែកនវានុវត្តន៍បច្ចេកវិទ្យាក្នុងវិស័យបច្ចេកវិទ្យាអចលនទ្រព្យ និងពានរង្វាន់ស្ត្រីដំបូង […]

អាន​បន្ថែម

សមាគមអ្នកសាងសង់នឹងចែករំលែកចំណេះដឹងពីវិស័យសំណង់ និងច្បាប់ក្នុងសិក្ខាសាលាអន្តរជាតិ

សមាគមអ្នកសាងសង់កម្ពុជា នឹងចែករំលែកចំណេះដឹងទាក់ទិននឹងបច្ចុប្បន្នភាពនៃវិស័យសំណង់នៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរថ្មីៗនៃច្បាប់ និងគោលនយោបាយនានាក្នុងវិស័យនេះ ដល់វិនិយោគិននៅក្នុងសិក្ខាសាលាអន្តរជាតិមួយ។ សិក្ខាសាលានេះ នឹងធ្វើឡើងនៅ ថ្ងៃទី២១ ខែតុលា ដែលរៀបចំឡើងដោយមូលនិធិ Dashun ក្រោមការឧបត្ថម្ភពីនាយកដ្ឋានពាណិជ្ជកម្ម និងឧស្សាហកម្មនៃទីក្រុងហុងកុង។ គម្រោងនេះមានគោលបំណងចង់ផ្តល់ព័ត៌មានថ្មីៗអំពីនិន្នាការនៃការអភិវឌ្ឈនៅប្រទេសកម្ពុជា ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ពិសេសស្តីពីបរិយាកាសអាជីវកម្មក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសំណង់។ សិក្ខាសាលានឹងពិភាក្សាស៊ីជម្រៅលើបទប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធនៅក្នុងតំបន់ ទិសដៅដើម្បីស្វែងរកឱកាសវិនិយោគ សិក្សាហានិភ័យ និងដាក់ចេញនូវយុទ្ធសាស្ត្រអាជីវកម្មដែលមានប្រសិទ្ធភាព។ ការពិភាក្សានេះ នឹងជាកត្តាជំរុញឱ្យវិនិយោគិនហុងកុងជឿទុកចិត្ត និងចង់ចូលមកវិនិយោគនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នៅប្រទេសទាំង ៣ ខាងលើឱ្យបានច្រើនជាងមុន។ ក្នុងនាមជាតំណាងប្រទេសកម្ពុជា លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃលេខាធិការដ្ឋានសមាគម នឹងផ្តោតសំខាន់លើការផ្តល់នូវការចំណេះដឹងទាក់ទិននឹងច្បាប់សំណង់ និងគោលនយោបាយពន្ធ ក្នុងវិស័យសំណង់ ខណៈសិក្ខាសាលានេះនឹងបង្ហាញពីវិធីសាស្រ្តវិនិយោគនៅកម្ពុជាប្រកបដោយប្រសិទ្ធភាពទៀតផង។ លោកបន្តថា៖ «សិក្ខាសាលានេះគឺជាវេទិកាដ៏ល្អមួយសម្រាប់កម្ពុជា ក្នុងការផ្សព្វផ្សាយសក្តានុពលនៃវិស័យសំណង់កម្ពុជាទៅឆាកអន្តរជាតិ។ ព័ត៌មានជាក់លាក់ គ្រប់គ្រាន់ និងច្បាស់លាស់ គឺជាកត្តាសំខាន់ ព្រោះវានឹងជួយឱ្យអ្នកវិនិយោគមានទំនុកចិត្តជាងមុន និងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន»។ ក្រៅពីវិស័យសំណង់ សិក្ខាសាលាក៏ពិភាក្សាស្ដីពីវិស័យអចលនទ្រព្យនៅកម្ពុជាដែលនឹងធ្វើបទបង្ហាញដោយលោក Ross Wheble ប្រធាន Knight Frank Cambodia […]

អាន​បន្ថែម

ស្ថាប័នអន្តរជាតិ២ ធំៗ នឹងផ្ដល់ចំណេះដឹងពីហានិភ័យនៃសម្ភារសំណង់ ដែលប្រើប្រាស់នៅកម្ពុជា

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា EuroCham សហការជាមួយ APHEDA នឹងរៀបចំសន្និសីទអនឡាញមួយ ដើម្បីចែករំលែកចំណេះដឹងដល់សាធារណជនអំពីហានិភ័យ និងផលប៉ះពាល់អវិជ្ជមាននានា ដែលបង្កពីសម្ភារសំណង់ ដែលកម្ពុជាកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។ កម្មវិធីនេះនឹងធ្វើឡើង នៅថ្ងៃទី ២៧ កញ្ញា ដោយនឹងប្រមូលផ្តុំសុទ្ធសឹងតែអ្នកជំនាញ ផ្នែកសំណង់ និងអចលនទ្រព្យ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍លលើប្រធានបទនេះ។ វាគ្មិនទាំងនោះរួមមាន នាយកគ្រប់គ្រងនៃក្រុមហ៊ុន Archetype លោក Michel CASSAGNES, ប្រធានក្រុមផ្នែកអចលនទ្រព្យនៅក្រុមហ៊ុនច្បាប់ល្បី DFDL លោក Charles AMAR, អ្នកគ្រប់គ្រងផ្នែកមួយនៃអង្គការ APHEDA លោក Phillip HAZELTON, អនុប្រធាននៃ CCF លោក CHHAY Phalroth និងអនុប្រធានផ្នែកកិច្ចសន្យានៃ Comin Asia លោក Michael FREEMAN ។ សិក្ខាសាលាអនឡាញនេះ នឹងផ្តោតសំខាន់ទៅលើរបៀបកំណត់ថាតើសម្ភារសំណង់ណាដែលអាចបង្កគ្រោះថ្នាក់ ហានិភ័យនៃសារធាតុអាបស្តូសនៅក្នុងវិស័យសំណង់ និងមូលហេតុដែលសារធាតុអាបស្តូសគួរតែត្រូវបានហាមឃាត់ មិនឱ្យប្រើក្នុងវិស័យសំណង់នៅកម្ពុជា។ លើសពីនេះ សិក្ខាសាលាក៏នឹងណែនាំសារៈសំខាន់ និងតួនាទីរបស់មន្ទីរពិសោធន៍ CCF […]

អាន​បន្ថែម

EuroCham នឹងរៀបចំសិក្ខាសាលាអនឡាញស្តីពីនិន្នាការនៃវិញ្ញាបនប័ត្រអគារបៃតងនៅថ្ងៃពុធនេះ

EuroCham សហការជាមួយគម្រោង Build4People នឹងរៀបចំសិក្ខាសាលាអនឡាញដ៏ធំមួយស្តីពី « អត្ថប្រយោជន៍នៃវិញ្ញាបនប័ត្រអគារបៃតងក្នុងការជំរុញនិរន្តរភាពក្នុងវិស័យអចលនទ្រព្យ» នៅថ្ងៃពុធទី ២២ ខែកញ្ញាចាប់ពីម៉ោង ៣:០០ រសៀលរហូតដល់ម៉ោង ៤:៣០ រសៀល។ សិក្ខាសាលាប្រព័ន្ធអនឡាញនេះ នឹងផ្តោតលើរបៀបលើកកម្ពស់គុណភាពសំណង់តាមរយៈវិញ្ញាបនប័ត្រអគារបៃតង ការធ្វើបច្ចុប្បន្នភាពអំពីគុណសម្បត្តិដើម្បីទទួលបានវិញ្ញាបនប័ត្រអគារបៃតង និងនិន្នការក្នុងតំបន់ ជាមួយនឹងករណីសិក្សាពីប្រទេសវៀតណាម និងប្រទេសចិន។ សិក្ខាសាលានេះ ក៏នឹងធ្វើបទបង្ហាញពីប្រធានបទពាក់ព័ន្ធនានាផ្សេងទៀត ដោយមានការចូលរួមចែករំលែក និងពិភាក្សា ពីវាគ្មិនសំខាន់ៗនៅក្នុងវិស័យនេះ។ វគ្គសិក្ខាសាលាអនឡាញនេះ គឺភាគទី ២ នៃសិក្ខាសាលាអនឡាញ ៣ របស់ EuroCham ទាក់ទិននឹងវិស័យអចលនទ្រព្យក្នុងខែកញ្ញានេះ។ សិក្ខាសាលាទី១ ស្ដីពីសារៈសំខាន់នៃស្ដង់ដារ RICS ត្រូវបានធ្វើរួចរាល់កាលពីថ្ងៃទី ១៦ ខណៈភាគទី២ ស្ដីពីហានិភ័យនៃសម្ភារសំណង់នៅកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី ២៧ កញ្ញា។

អាន​បន្ថែម

ពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជាប្រចាំឆ្នាំ ២០២១ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញនៅខែធ្នូ

សមាគមអ្នកសាងសង់កម្ពុជា ឬ CCA សម្រេចរៀបចំការតាំងពិព័រណ៍សំណង់ដ៏ធំបំផុតនៅកម្ពុជាប្រចាំ ២០២១ តាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។ នេះគឺជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងការបោះជំហានថ្មីមួយរបស់សមាគម ឆ្ពោះទៅរកនិន្នការប្រព័ន្ធឌីជីថល ឆ្លើយតបទៅនឹងវិបត្តិកូវីដ ១៩ ។ យោងតាមលោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម ការតាំងពិព័រណ៌និម្មិត ឬតាមប្រព័ន្ធអនឡាញនេះ គឺជាលើកទីមួយ និងជារបកគំហើញថ្មីនៅក្នុងប្រវត្តិសាស្ត្ររបស់សមាគម ហើយលោកក៏រំពឹងថានឹងទទួលបាននូវលទ្ធផលវិជ្ជមានពីក្រុមហ៊ុនតាំងពិព័រណ៍ និងភ្ញៀវទស្សនាទាំងក្នុងស្រុក និងអន្តរជាតិ។ លោក ស៊ីវផេង បានមានប្រសាសន៍ថា៖ «ដោយសារការរាតត្បាតនៃជំងៃកូវីដ -១៩ យើងមិនបានរៀបចំពិព័រណ៍សំណង់ឆ្នាំ ២០២០ បានទេ។ ការផ្អាកនេះ បានក្លាយជាមេរៀនសំខាន់មួយសម្រាប់សមាគម ហើយយើងក៏មិនចុះចាញ់នោះដែរ។ កន្លងមក យើងបានគិតគូរ សិក្សា និងពិភាក្សាជាមួយអ្នកជំនាញ ដើម្បីធ្វើយ៉ាងណាដើម្បីឱ្យយើងរៀបចំពិព័រណ៍នេះឱ្យបាន រហូតសម្រេចចេញជាផ្លែផ្កានៃកម្មវិធីអនឡាញនេះ»។ «ជាមួយនឹងគេហទំព័រដែលយើងបង្កើតឡើងថ្មី កុ្រមហ៊ុនអ្នកតាំងពិព័រណ៍ទាំងអស់ អាចដាក់តាំងបង្ហាញផលិតផលរាប់ពាន់មុខរបស់ពួកគេយ៉ាងរលូន ស្រដៀងគ្នានឹងស្តង់ពិតៗដូច្នោះដែរ។ ទន្ទឹមនឹងនេះ អ្នកទស្សនាក៏អាចជ្រើសរើស ចុចចូលទៅមើលស្ដង់ណាមួយក៏បាន […]

អាន​បន្ថែម

អ្នកជំនាញ៤រូប ពី EuroCham និង CBRE នឹងមកផ្ដល់ចំណេះដឹងអំពីនិន្ននាស្តង់ដារអចលនទ្រព្យ

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ឬ EuroCham នឹងរៀបចំសន្និសីទអនឡាញមួយ ដើម្បីចែករំលែកចំណេះដឹងដល់សាធារណជនអំពីនិយមន័យ និងសារៈសំខាន់នៃស្ដង់ដារ RICS ដែលគេនិយមប្រើទូទៅនៅក្នុងទីផ្សារសំណង់ និងអចលនទ្រព្យ ទាំងក្នុងស្រុក និងអន្តរជាតិ។ កម្មវិធីនេះនឹងធ្វើឡើង នៅថ្ងៃទី ១៦ កញ្ញា ក្រោមប្រធានបទ៖ « សារៈសំខាន់នៃស្តង់ដារនៅក្នុងឧស្សាហកម្មអចលនទ្រព្យ – ករណីសិក្សា៖ ស្តង់ដារ RICS»។ វគ្គសិក្ខាសាលាអនឡាញនេះ នឹងប្រមូលផ្តុំសុទ្ធសឹងតែអ្នកជំនាញ ផ្នែកសំណង់ និងអចលនទ្រព្យ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍នៅក្នុងវិស័យនេះ។ វាគ្មិនទាំងនោះរួមមាន អនុប្រធានគណៈកម្មាធិការអចលនទ្រព្យ និងសំណង់របស់ EuroCham និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន WB Sport Village លោក Simon VANCLIFF នាយកគ្រប់គ្រង CBRE Cambodia លោក James HODGE នាយករង CBRE Cambodia លោក Lawrence LENNON និងអ្នកនាង CHIN Daluch អ្នកជំនាញជាន់ខ្ពស់ផ្នែក […]

អាន​បន្ថែម

ប៉េង ហួត រើសក្រុមហ៊ុនល្បី Almond Hospitality មកផ្ដល់សេវាម្ហូបអាហារនៅសាលពិព័រណ៍ច្បារអំពៅ

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យលេចធ្លាមួយនៅកម្ពុជា ប៉េង ហួត គ្រុប បានសម្រេចជ្រើសរើសក្រុមហ៊ុនល្បីក្នុងស្រុក Almond Hospitality Group ឱ្យមកផ្ដល់សេវាផ្គង់ផ្គត់ម្ហូបអាហារប្រចាំសាលពិព័រណ៌របស់ខ្លួននៅខណ្ឌច្បារអំពៅ។ លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមហ៊ុន ប៉េង ហួត គ្រុប និងលោក លូ ម៉េង ប្រធានក្រុមហ៊ុន Almond Hospitality Group បានចុះកិច្ចព្រមព្រៀងកាលពីដើមសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Khmer Times ចេញផ្សាយកាលពីថ្ងៃទី៥ ខែសីហា កន្លងទៅ។ កិច្ចព្រមព្រៀងផ្នែកផ្គត់ផ្គង់សេវាម្ហូបអាហារនេះ ធ្វើឡើងនៅគ្រាដែលគម្រោងពិព័រណ៌របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប គ្រោងដាក់ឱ្យដំណើរការ នៅឆ្នាំ២០២២ ខាងមុននេះ។ សាលពិព័រណ៌នេះ ជាផ្នែកមួយនៃគម្រោង Gold Star Platinum របស់ក្រុមហ៊ុនប៉េង ហួត គ្រុប ដែលកំពុងកសាងឡើងលើផ្ទៃដីជាង ៤០០ហិកតា នៅលើផ្លូវជាតិលេខ១ ស្ថិតនៅខណ្ឌច្បារអំពៅ។ ក្រោយបញ្ចប់ការសាងសង់ សាលពិព័រណ៌នឹងអាចទទួលចំនួនមនុស្សរហូតដល់ទៅ ៣០០០ នាក់ សម្រាប់កម្មវិធីមង្គលការ […]

អាន​បន្ថែម

ក្រសួងសាធារណការបើកមណ្ឌលផ្តល់សេវា នៅផ្សារទំនើប Heritage Walk ខេត្តសៀមរាប

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបើកឱ្យដំណើរការជាផ្លូវការហើយ នូវមណ្ឌលផ្តល់សេវាសាធារណៈទី៥ របស់កម្ពុជា ដែលមានទីតាំងស្ថិតនៅផ្សារទំនើប Hertiage Walk ជាន់ទី២ ក្នុងខេត្តសៀមរាប។ មណ្ឌលថ្មីនេះ នឹងផ្ដល់សេវាដូចជា ការចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិយានយន្ត ប្ដូរប័ណ្ណបើកបរ និងដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)។ សេវាកម្មនឹងចាប់ពីថ្ងៃដាក់ដំណើរការនេះតទៅ ដោយបើក ៧ថ្ងៃ ក្នុង ១ សប្ដាហ៍ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៨ យប់។ ថ្លែងក្នុងពិធីសម្ពោធនាព្រឹកថ្ងៃទី ២១ កក្កដា នេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការបើកឱ្យដំណើរការមណ្ឌលនេះ គឺដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋ ឱ្យចំណេញពេល និងកាត់បន្ថយការចំណាយ ពោលគឺមិនចាំបាច់ធ្វើដំណើរទៅទទួលសេវាដល់ភ្នំពេញ។ ឯកឧត្តមបញ្ជាក់ថា រាល់ការទៅទទួលសេវានៅមណ្ឌលនេះ គឺមិនមានការយកកម្រៃក្រៅផ្លូវការណាមួយឡើយ។ គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ ចំនួន ៥ ទីតាំងរួមមាន៖ មណ្ឌលផ្សារទំនើបអ៊ីអន១ […]

អាន​បន្ថែម

ក្រុមហ៊ុនអន្តរជាតិដ៏ល្បីមួយកំពុងរើសបេក្ខភាពប្រកួតក្នុងកម្មវិធីពានរង្វាន់គម្រោងសំណង់ឆ្នើម

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្ម software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថលឈានមុខគេនៅលើពិភពលោក បានប្រកាសបើកកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២១ ហើយ ដោយក្នុងឆ្នាំថ្មីនេះ កម្មវិធីត្រូវបានប្ដូរឈ្មោះទៅជា 2021 Going Digital Awards in Infrastructure program ព្រោះត្រូវធ្វើតាមប្រព័ន្ធអនឡាញ។ កម្មវិធីនេះត្រូវធ្វើឡើងជាច្រើនឆ្នាំជាប់ៗហើយ ក្នុងគោលបំណងផ្ដល់ពានរង្វាន់ដល់គម្រោងសាងសង់ជុំវិញពិភពលោក ដែលបានច្របាច់បញ្ចូលភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាឌីជីថលទៅក្នុងគម្រោងសាងសង់ បានយ៉ាងវៃឆ្លាត និងមានប្រសិទ្ធិភាពបំផុត។ សម្រាប់ឆ្នាំ ២០២១ នេះ កម្មវិធីនឹងធ្វើតាមប្រព័ន្ធអនឡាញ ដោយការទទួលពាក្យនឹងផុតកំណត់នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ ខាងមុននេះ។ ក្រៅពីការផ្ដល់ពានរង្វាន់ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នើម ជារៀងរាល់ឆ្នាំ Bentley ក៏បានរៀបចំវេទិកាចែករំលែកចំណេះដឹង ដែលមានការប្រមូលផ្តុំអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្ម មកពីជុំវិញពិភពលោក ដើម្បីបង្ហើបពីបទពិសោធន៍ការងារផ្ទាល់ និងបង្ហាញពីបច្ចេកវិទ្យាជឿនលឿនចុងក្រោយបំផុតក្នុងវិស័យសំណង់។ សម្រាប់ឆ្នាំនេះ Bentley បានបើកចំហឱ្យម្ចាស់គម្រោងទាំងអស់ ដែលប្រើប្រាស់ software ណាមួយ ក្នុងការគ្រប់គ្រងគម្រោងសំណង់អាចចូលរួមប្រកួតបាន ពិសេសម្ចាស់គម្រោងនៅកម្ពុជា។ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចចូលរួមប្រកួតបាន រួមមានមានដូចជា គម្រោងសាងសង់ស្ពាន […]

អាន​បន្ថែម