ក្រុមហ៊ុនអន្តរជាតិដ៏ល្បីមួយកំពុងរើសបេក្ខភាពប្រកួតក្នុងកម្មវិធីពានរង្វាន់គម្រោងសំណង់ឆ្នើម

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្ម software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថលឈានមុខគេនៅលើពិភពលោក បានប្រកាសបើកកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២១ ហើយ ដោយក្នុងឆ្នាំថ្មីនេះ កម្មវិធីត្រូវបានប្ដូរឈ្មោះទៅជា 2021 Going Digital Awards in Infrastructure program ព្រោះត្រូវធ្វើតាមប្រព័ន្ធអនឡាញ។ កម្មវិធីនេះត្រូវធ្វើឡើងជាច្រើនឆ្នាំជាប់ៗហើយ ក្នុងគោលបំណងផ្ដល់ពានរង្វាន់ដល់គម្រោងសាងសង់ជុំវិញពិភពលោក ដែលបានច្របាច់បញ្ចូលភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាឌីជីថលទៅក្នុងគម្រោងសាងសង់ បានយ៉ាងវៃឆ្លាត និងមានប្រសិទ្ធិភាពបំផុត។ សម្រាប់ឆ្នាំ ២០២១ នេះ កម្មវិធីនឹងធ្វើតាមប្រព័ន្ធអនឡាញ ដោយការទទួលពាក្យនឹងផុតកំណត់នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ ខាងមុននេះ។ ក្រៅពីការផ្ដល់ពានរង្វាន់ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នើម ជារៀងរាល់ឆ្នាំ Bentley ក៏បានរៀបចំវេទិកាចែករំលែកចំណេះដឹង ដែលមានការប្រមូលផ្តុំអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្ម មកពីជុំវិញពិភពលោក ដើម្បីបង្ហើបពីបទពិសោធន៍ការងារផ្ទាល់ និងបង្ហាញពីបច្ចេកវិទ្យាជឿនលឿនចុងក្រោយបំផុតក្នុងវិស័យសំណង់។ សម្រាប់ឆ្នាំនេះ Bentley បានបើកចំហឱ្យម្ចាស់គម្រោងទាំងអស់ ដែលប្រើប្រាស់ software ណាមួយ ក្នុងការគ្រប់គ្រងគម្រោងសំណង់អាចចូលរួមប្រកួតបាន ពិសេសម្ចាស់គម្រោងនៅកម្ពុជា។ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចចូលរួមប្រកួតបាន រួមមានមានដូចជា គម្រោងសាងសង់ស្ពាន […]

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជាបន្តអប់រំសាធារណជនអំពីអនុក្រឹត្យថ្មីនៃច្បាប់សំណង់

សមាគមអ្នកសាងសង់កម្ពុជា កាលពីថ្មីៗនេះ បានរៀបចំកិច្ចប្រជុំអនឡាញមួយ ដើម្បីចែករំលែកចំណេះដឹងស្តីអំពីច្បាប់សំណង់ និងអនុក្រឹត្យស្តីពីវិញ្ញាបនបត្រប្រើប្រាស់សំណង់ សម្រាប់សំណង់ចាស់ និងសំណង់ថ្មី​។ កម្មវីធីប្រជុំនេះ ត្រូវបានចូលរួមពីសំណាក់សមាជិក និងសាធារណជនសរុបជាង ៥០ នាក់ តាមរយៈប្រព័ន្ធអនឡាញ Zoom កាលពីថ្ងៃទី ២៤ ខែមីនា កន្លងមកនេះ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា៖ «ការចែករំលែកចំណេះដឹងដល់សមាជិក និងសាធារណជនឱ្យយល់ពីអនុក្រឹត្យថ្មីនេះ គឺចាំបាច់ណាស់ ពោលគឺក្នុងគោលបំណងធ្វើឱ្យគ្រប់ភាគីពាក់ព័ន្ធគោរព និងអនុវត្ដតាមច្បាប់»។ លោកបានពន្យល់ក្នុងកិច្ចប្រជុំថា៖ «សម្រាប់សំណង់ថ្មីដែលទើបតែបញ្ចប់ការសាងសង់ និងសំណង់់ចាស់ដែលកែប្រែ ឬជួសជុល ត្រូវសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ មុននឹងចូលប្រើប្រាស់ លើកលែងសំណង់ណាដែលមិនតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់»។ ដោយឡែក ការដាក់ពាក្យស្នើសុំវិញ ម្ចាស់សំណង់ត្រូវដាក់ពាក្យតាមយន្តការច្រកចេញចូលតែមួយនៅអាជ្ញាធរមានសមត្ថកិច្ចទៅតាមប្រភេទទំហំនៃសំណង់។ ចំពោះ​បុគ្គល​​ដែល​បានប្រើប្រាស់សំណង់​មិនត្រឹមត្រូវ​ដូចមានកំណត់​ក្នុង​វិញ្ញាបនបត្រ​ប្រើប្រាស់សំណង់ ឬ បទដ្ឋានគតិយុត្តផ្សេងៗ បុគ្គលនោះអាចប្រឈមមុខនឹងការព្យួរ​ ឬដកហូតវិញ្ញាបនបត្រ ឬការព្រមានជាលាយលក្ខណ៍អក្សរ និងមានការពិន័យជាអន្តរការណ៍ផងដែរ។ គួរបញ្ជាក់ផងថា អនុក្រឹត្យលេខ ២២៦ អនក្រ.បក ត្រូវបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ រួមជាមួយនឹងអនុក្រឹត្យសំខាន់ ២ […]

អាន​បន្ថែម

កម្មវិធីប្រកួត PropertyGuru Cambodia Property Awards បកមកអង្រួនវេទិកាកម្ពុជាជាលើកទី ៦ ហើយ

កាលពីថ្ងៃទី ១១ មីនា កន្លងមកនេះ ក្រុមហ៊ុន PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យល្បីល្បាញមួយនៅក្នុងតំបន់អាស៊ី បានធ្វើសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញ ស្ដីពីកាលវិភាគ និងដំណើរការនៃកម្មវិធីប្រកួត PropertyGuru Cambodia Property Awards សម្រាប់ឆ្នាំ ២០២១ ក្រោយទទួលបានការគាំទ្រយ៉ាងមុតមាំ ៥ ឆ្នាំជាប់ៗគ្នា។ កម្មវិធីប្រកួត PropertyGuru Property Awards Cambodia ឆ្នាំ ២០២១ បានចាប់ផ្ដើមបើកទទួលពាក្យតាំងពីថ្ងៃទី ១​ មករា ឆ្នាំ ២០២១ មកម្ល៉េះ ហើយនឹងបិទទទួលពាក្យនៅថ្ងែទី ៩ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។ ដោយឡែកចំពោះលទ្ធផលចុងក្រោយ នឹងត្រូវប្រកាសក្នុងកម្មវិធី Gala Dinner and Awards Ceremony ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២១ នៅឯសណ្ឋាគារ Sofitel Phokeethra ដោយអ្នកអភិវឌ្ឍដែលឈ្នះ នឹងត្រូវជ្រើសរើសទៅប្រកួតបន្តក្នុងកម្មវិធី […]

អាន​បន្ថែម

CBRE Cambodia រៀបចំព្រឹត្តិការណ៍ព្យាករណ៍អចលនទ្រព្យប្រចាំឆ្នាំ ២០២១

ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានធ្វើបទបង្ហាញស្ដីពីការព្យាករណ៍ទីផ្សារអចលទ្រព្យឆ្នាំ ២០២១ នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារ HYATT Regency Hotel ភ្នំពេញ ដែលមានការចូលរួមពីតំណាងក្រុមហ៊ុនពាក់ព័ន្ធប្រមាណ ២០០ នាក់។ នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia លោក James Hodge មានប្រសាសន៍ថា៖ «វិស័យជាច្រើនក្នុងទីផ្សារអចលនទ្រព្យ កំពុងប្រឈមនឹងការផ្គត់ផ្គង់លើសតម្រូវការ ដែលធ្វើឱ្យតម្លៃជួល និងតម្លៃលក់ធ្លាកចុះ។ លើសពីនេះទៀត ការរឹតបន្តឹងការធ្វើដំណើរដោយសារជំងឺរាតត្បាតកូវីដ ១៩ នៅតែបន្តដាក់សម្ពាធលើវិស័យទេសចរណ៍»។ លោកក៏បានព្យាករថា៖ «ទីផ្សារឧស្សាហកម្ម និងបូរីនៅតាមតំបន់ជាយក្រុង ទីផ្សារអគារការិយាល័យកម្រិត B និងផ្សារទំនើបបែបច្នៃប្រឌិតថ្មី អាចនឹងមានសន្ទុះខ្លាំងនៅក្នុងឆ្នាំ ២០២១នេះ»។ វាគ្មិនក្នុងកម្មវិធីនេះ ក៏បានការព្យាករចំណុចសំខាន់ៗ សម្រាប់ឆ្នាំ ២០២១ រួមមាន៖ • កម្រិតនៃការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យនៅកម្ពុជា គឺអាស្រ័យទៅលើស្ថានភាពវិបត្តិកូវីដនៅក្នុងតំបន់ និងពិភពលោក • ការផ្លាស់ប្តូរនិន្នាការតម្រូវការរបស់អ្នកទិញ នឹងជះឥទ្ធិពលលើការរចនា ការផ្គត់ផ្គត់ និងទីផ្សារអចលនទ្រព្យទាំងមូល • […]

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជា នឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ច នៅខែមីនា ខាងមុខនេះ

សមាគមអ្នកសាងសង់កម្ពុជា ឬ CCA នឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ច និងការបោះឆ្នោតគណៈកម្មការប្រតិបត្តិ នៅថ្ងៃទី ៥ មីនា ខាងមុខនេះ ក្រោយពន្យារពេលមួយរយៈ ដោយសារវិបត្តិកូវីដ។ ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឡើងនៅឯ សណ្ឋាគារ Dara Airport ដែលនឹងចូលរួមដោយសមាជិក CCA ក្រុមហ៊ុនសំណង់នានា និងក្រុមហ៊ុនសំខាន់ៗពាក់ព័ន្ធដទៃនៅក្នុងវិស័យនេះ។ អ្នកចូលរួមទាំងអស់ នឹងធ្វើការចែករំលែកគំនិត បញ្ហាប្រឈម និងជាពិសេសដំណោះស្រាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្ដិកូវីដ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ឱ្យអាជីវកម្មអាចភ្ជាប់ទំនាក់ទំនងឡើងវិញ ក្រោយមិនបានជួបគ្នាអស់រយៈពេលមួយរយៈធំ»។ «កម្មវិធីនេះត្រូវបានពន្យារពីខែធ្នូ មកខែ មីនា គឺដោយសារតែការរាតត្បាតនៃជំងឺកូវីដ ១៩។ ប៉ុន្តែបច្ចុប្បន្នស្ថានភាព ចាប់ផ្ដើមធូរស្បើយ ទើបសមាគមសម្រេចចិត្តរៀបចំកម្មវិធីនេះ។ សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល ដែលបានធ្វើការងារយ៉ាងម្មត់ចត់ក្នុងការគ្រប់គ្រងស្ថានការណ៍»។ លោកបន្តថា កម្មវិធីនេះមិនត្រឹមតែជួយសមាជិកទាំងអស់បង្កើនការលក់ និងពង្រីកបណ្តាញអាជីវកម្មរបស់ពួកគេនោះទេ តែក៏នឹងជួយជម្រុញសេដ្ឋកិច្ចផងដែរ ជាពិសេសក្នុងវិស័យសំណង់។ គួរបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជាជាសមាគមសំណង់ដំបូង និងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលមានសមាជិកក្រុមហ៊ុន ដែលទាក់ទងនឹងវិស័យសំណង់ជិត ២០០ ក្រុមហ៊ុន […]

អាន​បន្ថែម

ពិព័រណ៍សំណង់នឹងធ្វើឡើងក្នុងឆ្នាំ២០២១ ខណៈការបោះឆ្នោតក្រុមប្រឹក្សាភិបាល និងកម្មវិធីធុរកិច្ចពន្យារពេល

បន្ទាប់ពីការពន្យាពេលជាច្រើនដងដោយសារតែគោរពតាមការណែនាំរបស់រដ្ឋាភិបាល សមាគមអ្នកសាងសង់កម្ពុជា បានសម្រេចលុបចោលពិព័រណ៍សំណង់សម្រាប់ឆ្នាំ២០២០ ដោយលើកទៅធ្វើនៅចុងឆ្នាំ ២០២១ វិញ។ សមាគមអ្នកសាងសង់កម្ពុជាបានកំណត់យកថ្ងៃទី ២-៤ ខែធ្នូ ឆ្នាំ ២០២១ ជាកាលបរិច្ឆេទសម្រាប់ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាប្រចាំឆ្នាំ ដែលមានការតាំងបង្ហាញផលិតផលពីរាប់រយស្តង់របស់ក្រុមហ៊ុនទាំងក្នុង និងក្រៅស្រុក។ ទន្ទឹមនឹងនេះ សមាគមអ្នកសាងសង់កម្ពុជាក៏ពន្យារពេលការបោះឆ្នោតសមាជិកក្រុមប្រឹក្សាភិបាល និងកម្មវិធីធុរកិច្ចរបស់ខ្លួនផងដែរ ដើម្បីចូលរួមការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម បានឱ្យដឹងថានឹងជូនដំណឹងអំពីកាលបរិច្ឆេទសម្រាប់ការបោះឆ្នោត និងកម្មវិធីធុរកិច្ចជាថ្មីម្តងទៀតនៅពេលក្រោយ។ លោកសង្ឃឹមថា ស្ថានភាពជំងឺកូវីដ១៩ នឹងប្រសើរឡើងឆាប់ៗ ដូច្នេះអាជីវកម្មអាចនឹងវិលមករកសភាពប្រក្រតីវិញ។ ហើយកម្មវិធីធុរកិច្ចនឹងជួយឱ្យអាជីវកម្មអាចភ្ជាប់ទំនាក់ទំនងឡើងវិញ ក្រោយមិនបានជួបគ្នាជិតកន្លះឆ្នាំ។

អាន​បន្ថែម

កម្ពុជាដណ្តើមបានពានរង្វាន់ធំៗ២ ពីកម្មវិធី PropertyGuru Asia Property Awards ឆ្នាំ២០២០

ក្នុងចំណោមជ័យលាភីទាំង ៣៥ ដែលមកពីសឹងគ្រប់ប្រទេសក្នុងទ្វីបអាស៊ី ប្រទេសកម្ពុជាក៏បានទទួលពានរង្វាន់ធំៗ ចំនួន២ ផងដែរ ពីកម្មវិធីអចលនទ្រព្យឆ្នើមប្រចាំតំបន់ ឬ PropertyGuru Asia Property Awards លើកទី ១៥ ប្រចាំឆ្នាំ ២០២០។ ជ័យលាភីទីមួយគឺ គម្រោង Urban Village និងគម្រោង Phnom Penh Factory របស់ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd ដែលទទួលបានពានរង្វាន់ “ការិយាល័យធ្វើការរួមល្អបំផុតនៅអាស៊ី” ឬ Best Co-Working Space (Asia)។ ទន្ទឹមនឹងនេះអ្នកឈ្នះមួយទៀត គឺ ផ្សារទំនើប PH Eco Mall របស់ក្រុមហ៊ុន ប៉េង ហួត គ្រុបដែលទទួលបានពានរង្វាន់ ការរចនាស្ថាបត្យកម្មផ្សារទំនើបល្អបំផុតនៅអាស៊ី ឬ Best Retail Architectural Design (Asia)។ កម្មវិធី […]

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជាពន្យារកម្មវិធីសំណេះសំណាលធុរកិច្ច ដែលនឹងត្រូវធ្វើនៅខែធ្នូខាងមុខនេះ

សមាគមអ្នកសាងសង់កម្ពុជាបានសម្រេចពន្យារកម្មវិធីសំណេះសំណាលធុរកិច្ច ដែលគ្រោងនឹងប្រព្រឹត្តនៅថ្ងៃទី ១៨ ខែធ្នូ ខាងមុខនេះ ដោយសាររដ្ឋាភិបាលហាមប្រាមមិនឱ្យមានការជួបជុំ ក្រោយព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នេះ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគមបានមានប្រសាសន៍ថា៖ « ដោយជម្ងឹឆ្លងរាតត្បាតកូវីដ១៩ បានកើតឡើងក្នុងសហគម អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគម បានណែនាំឲ្យពន្យារពេលនៃការរៀបចំកម្មវិធីធុរកិច្ចសំណង់និងពិធីប្រជុំដែលមានគម្រោងនឹងរៀបចំនៅថ្ងៃ18/12/2020 នេះ។ កម្មវិធីត្រូវបានលើកពេលទៅថ្ងៃក្រោយវិញ គឺរហូតដល់ពេលកូវីដធូរស្បើយ ឬរដ្ឋាភិបាលអនុញ្ញាតឱ្យរៀបចំកម្មវិធីផ្សេងៗឡើងវិញបាន។ ចំណែកឯកាលបរិច្ឆេទថ្មី សមាគមនឹងផ្តល់ដំណឹងតាមក្រោយ។ គួរបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជាជាសមាគមសំណង់ដំបូង និងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានសមាជិកក្រុមហ៊ុនដែលទាក់ទងនឹងវិស័យសំណង់ជិត ២០០ក្រុមហ៊ុន។ ជារៀងរាល់ឆ្នាំ សមាគមក៏បានរៀបចំពិព័រណ៍សំណង់ធំជាងគេនៅកម្ពុជា ដែលដាក់បង្ហាញផលិតផលទាក់ទងនឹងវិស័យនេះរាប់ពាន់ផលិតផល។ ប៉ុន្តែសម្រាប់ឆ្នាំ ២០២០ នេះ ព្រឹត្តិការណ៍នេះគឺត្រូវបានពន្យារពេលទៅឆ្នាំ ២០២១ ដោយសារវិបត្តិកូវីដ។(អានបន្ថែម)

អាន​បន្ថែម

ពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជាប្រចាំឆ្នាំ ២០២០ ត្រូវបានផ្អាក ដោយពន្យារទៅឆ្នាំ២០២១ វិញ

សមាគមអ្នកសាងសង់កម្ពុជា សម្រេចផ្អាករៀបចំពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជាសម្រាប់ឆ្នាំ ២០២០ ដោយកម្មវិធីនេះនឹងលើkទៅធ្វើនៅឆ្នាំ ២០២១ វិញ ក្នុងពេលវេលាសមស្របណាមួយក្រោយកូវីដធូរស្បើយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ សមាគមអ្នកសាងសង់កម្ពុជាកាលពីថ្មីៗនេះ។ លិខិតដដែល មិនទាន់បញ្ជាក់នៅឡើយទេ ពីកាលបរិច្ឆេទច្បាស់លាស់ ដោយត្រូវរងចាំមើលស្ថានភាពជាក់ស្ដែងនៃជំងឺកូវីដ។ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាគឺជាព្រឹត្តិការណ៍ដែលត្រូវបានធ្វើឡើងរវាងខែវិច្ឆិកា ឬខែធ្នូជារៀងរាល់ឆ្នាំ ដែលនឹងបង្ហាញផលិតផលរាប់ពាន់ពីស្តង់រាប់រយរបស់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ។ ធ្វើឡើងរយៈពេលបីថ្ងៃ ការតាំងពិព័រណ៍នេះ ផ្តល់នូវវេទិកាមួយសម្រាប់ពាណិជ្ជករដើម្បីជួបគ្នា និងស្វែងយល់ពីផលិតផលចុងក្រោយបំផុតដែលមាននៅក្នុងទីផ្សារសំណង់។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម បានកោតសរសើរពីវិធានការណ៍របស់រដ្ឋាភិបាលក្នុងការទប់ទល់ស្ថានការណ៍ជំងឺកូវិដ១៩ ហើយលោករំពឹងថា ព្រឹត្តិការណ៍នេះនឹងអាចរៀបចំនៅដើមឆ្នាំ ២០២១ ដោយសារសមាគម ត្រូវធានាថាការតាំងពិព័រណ៍នេះត្រូវបានធ្វើឡើងស្របតាមស្តង់ដារដែលបានកំណត់។ លោកថ្លែងថា៖ «យើងអាចពន្យាពេលកាលបរិច្ឆេទនៃការតាំងពិព័រណ៍ពីមួយខែទៅបីខែពីព្រោះយើងត្រូវការពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំព្រឹត្តិការណ៍នេះ។ យើងត្រូវការពេលវេលាទោះបីជារដ្ឋាភិបាលអនុញ្ញាតឲ្យយើងឆាប់ៗក៏យើងត្រូវការពេលវេលាដើម្បីត្រៀមខ្លួនដែរ ដើម្បីស្របតាមស្តង់ដារដែលបានកំណត់»។ លោកបន្តថា ពិព័រណ៍នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សមាគមអ្នកសាងសង់កម្ពុជាដើម្បីលើកកម្ពស់ឧស្សាហកម្មសំណង់នៅកម្ពុជា ហើយវានឹងក្លាចជាវេទិកាដើម្បីបង្ហាញពីសក្តានុពលនៃឧស្សាហកម្មសំណង់របស់ប្រទេសដូចជា ចំនួនគម្រោងសំណង់ សម្ភារៈ និងឧបករណ៍ដែលត្រូវការដើម្បីគាំទ្រគម្រោងទាំងនោះ។ លោកបានបន្ថែមថា ការតាំងពិព័រណ៍នេះនឹងរួមចំណែកជាមួយការខិតខំរបស់រដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចឡើងវិញនៅពេលដែលជំងឺកូវិដ១៩មានភាពធូរស្រាល ឬពិភពលោកបង្កើតវ៉ាក់សាំងបានសម្រេច។

អាន​បន្ថែម

Bentley ប្រកាសជ័យលាភីទាំង ៥៧ ដើម្បីទៅប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ឆ្នើមឆ្នាំ ២០២០

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗនេះ បានប្រកាសឈ្មោះបេក្ខភាព ៥៧ ដែលនឹងចូលរួមវគ្គប្រកួតផ្ដាច់ព្រ័ត្រក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០២០ ឬ Year in Infrastructure 2020 Awards ។ កម្មវិធី Year in Infrastructure 2020 Awards គឺជាវេទិកាលំដាប់ពិភពលោកដ៏ធំមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដែលប្រើប្រាស់ software គ្រប់គ្រងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបែបឌីជីថលរបស់ Bentley Systems ទូទាំងពិភពលោក ចូលរួមបង្ហាញពីចំណុចពិសេសនៃគម្រោងសាងសង់របស់ខ្លួន។ សម្រាប់ឆ្នាំ ២០២០ នេះ មានគណកម្មការវិនិច្ឆ័យឯករាជ្យចំនួន ១៦ រូប ដែលបានជ្រើសរើសអ្នកចូលរួមវគ្គផ្តាច់ព្រ័ត្រចំនួន ៥៧ នាក់ ចេញពីអ្នកចូលរួមជាង ៤០០ ដែលមកពីជាង ៦០ ប្រទេស។ បេក្ខភាពជ័យលាភីទាំង ៥៧ នេះ នឹងធ្វើបទបង្ហាញពីម្រោងរបស់ពួកគេម្ដងទៀត ដើម្បីរកអ្នកឈ្នះចុងក្រោយ ដែលនឹងប្រារព្ធឡើងចាប់ផ្តើមពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៦ […]

អាន​បន្ថែម