កម្ពុជាជំរុញអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យទឹកស្អាត តម្លៃជាង ៩៥លានដុល្លារ ដើម្បីលើកកម្ពស់អនាម័យជនបទ
រាជរដ្ឋាភិបាល បាននឹងកំពុងអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងនូវវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ដែលមានទំហំទឹកប្រាក់សរុបចំនួន ៩៥,១៤លានដុល្លារ។ នេះបើតាមលោក ទិត្យ សុផា អគ្គាធិការរង និងជានាយកកម្មវិធី បានឱ្យដឹងនៅក្នុងពិធីបើកការដ្ឋានសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ លោកបានបន្តថា ...
អានបន្ថែមគម្រោងពង្រីកប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងខេត្តស្វាយរៀង សម្រេចបាន ៩៥%
គម្រោងពង្រីកសមត្ថភាពប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងខេត្តស្វាយរៀង សម្រេចបានប្រមាណ ៩៥% ហើយ។ នេះបើតាមការចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងរបស់ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្មីៗនេះ។ វឌ្ឍនភាពការងាររបស់គម្រោងរួមមាន៖ ទី១)ស្តារព្រែកធម្មជាតិអូរដំរីឆ្លងប្រវែង ៨,២៨៧គីឡូម៉ែត្រ ទី២)ស្តារព្រែកធម្មជាតិព្រែកថ្មីប្រវែង ១២.៦០០គីឡូម៉ែត្រ ទី៣)ស្តារប្រឡាយមេប្រ...
អានបន្ថែមគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ខេត្តកំពង់ធំ សង់បាន ៧៥% ហើយ
គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ សម្រេចបានប្រមាណ ៧៥% ហើយ។ នេះបើតាមចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារដឹកនាំដោយ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ មានទីតាំងស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមអនុវត្តការងារសាងសង់តាំ...
អានបន្ថែមគម្រោងស្តារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកនៅភាគនិរតីភ្នំពេញ សម្រេចបាន ៥៥ %
គិតមកដល់ពេលនេះ គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកនៅភាគនិរតីនៃរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន សម្រេចបានប្រមាណ ៥៥% ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដឹកនាំដោយឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោង រួមជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋ...
អានបន្ថែមប្រព័ន្ធបង្វែរទឹកភ្លៀងចេញពីរាជធានីភ្នំពេញ នៅតំបន់ព្រែកពាមសត្ថា សម្រេចបានជាង ៧៧% ហើយ
គិតមកទល់ពេលនេះ គម្រោងសង់ប្រព័ន្ធរំដោះទឹក និងពង្វាងទឹកភ្លៀងចេញពីរាជធានីភ្នំពេញ នៅតំបន់ព្រែកពាមសត្ថា ស្រុកពញាឭ ខេត្តកណ្តាល សម្រេចបានប្រមាណ ៧៧,៨% ហើយ។ នេះបើតាមដំណើរចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារអនុគម្រោងដឹកនាំដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។ គម្រោងព្រែកពាមសត្ថា ជាអនុគម្រោ...
អានបន្ថែមហេដ្ឋារចនាសម្ព័ន្ធគឺសំដៅលើមនុស្ស មិនមែនបេតុង៖ នេះជារបៀបដែលមេដឹកនាំកំពុងគិតឡើងវិញនូវរបៀប ទីកន្លែង និងអ្វីដែលគេចំណាយដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ
ដោយលោក Tomas Kellner គ្មានអ្វីច្បាស់លាស់ឋិតឋេរទេ ក្រៅពីសេចក្តីស្លាប់ និងពន្ធ - ជាសុភាសិត៏ពេលនិយមរបស់លោកខាងលិច ប៉ុន្តែពេលនេះសូម្បីតែការកំណត់ពន្ធក៏មិនអាចគិតឃើញដែរ ដូចជាតម្លៃនៃហេដ្ឋារចនាសម្ព័ន្ធដែលបំបែកជាផ្នែកៗ។ លោក Tom Smith នាយកប្រតិបត្តិនៃសមាគមវិស្វករសំណង់ស៊ីវិលអាមេរិក (ASCE) បានលើកឡើងថា "នៅពេលដែលយើងបរាជ័យក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ នោះវាគឺជាបន្ទុកពន្ធដែលបង្កប់សម្រាប់អ្នកគ្រប...
អានបន្ថែមកម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាបន្តប្រតិបិត្តការ និងគ្រប់គ្រងហានិភ័យទឹកជំនន់នៅទំនប់អាងស្ទឹងសង្កែ
នៅក្នុងវិធានការដ៏សំខាន់មួយដើម្បីបង្កើនប្រសិទ្ធិភាពលើការគ្រប់គ្រងហានិភ័យទឹកជំនន់ កម្ពុជា និងជប៉ុនបានសន្យាថានឹងធ្វើការរួមគ្នាលើប្រតិបត្តិការ និងការគ្រប់គ្រងទំនប់ទឹក និងសំណង់ស្ទាក់ទឹកនៅតាមដងស្ទឹងសង្កែ។ ការប្តេជ្ញាចិត្តនេះធ្វើឡើងបន្ទាប់ពីការពិភាក្សាប្រកបដោយផលិតភាពដែលបានធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ រវាងឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹករបស់កម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ...
អានបន្ថែមគម្រោងកែលម្អ និងស្តារប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រេចបាន ៥០%
គិតមកដល់ពេលនេះវឌ្ឍនភាពការងារអនុគម្រោងកណ្តាលស្ទឹង-បាទី នៃគម្រោងកែលម្អនិងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រេចបាន ៥០% ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដឹកនាំដោយឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញ ប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ ...
អានបន្ថែមប្រទេសអារ៉ាប់ បង្ហាញចេតនាចង់សហការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកំពង់ផែនៅកម្ពុជា
គណៈប្រតិភូមកពីកំពង់ផែ Abu Dhabi តំណាងឱ្យប្រទេសអារ៉ាប់រួមអេមីរេត បានជួបជាមួយមន្ត្រីជាន់ខ្ពស់មកពីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជានៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីឱកាសវិនិយោគដ៏មានសក្ដានុពលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ជាពិសេសក្នុងការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹក រួមទាំងការអភិវឌ្ឍន៍កំពង់ផែផងដែរ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួង ...
អានបន្ថែមរដ្ឋបើកការដ្ឋានសង់ផ្លូវនៅតំបន់ភ្នំខ្នងផ្សារ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍បៃតង
ក្រសួងបរិស្ថាន បានសម្ពោធបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័នសំខាន់ៗមួយចំនួន ដែលជាគោលលម្ហែបៃតងចូលទៅកាន់តំបន់ភ្នំខ្នងផ្សារ មានទីតាំងស្ថិននៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ ហេដ្ឋរចនាសម្ព័ន្ធទាំងនោះរួមមាន៖ ទី១) ផ្លូវចូលទៅកាន់គោលដៅលម្ហែបៃតងតំបន់ភ្នំ...
អានបន្ថែម