ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំ១ នៅក្រុងបាវិត ចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការ

រដ្ឋបានសម្ពោធបើកការដ្ឋានសាងសង់ ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃជិត ៣០លានដុល្លារ នៅក្នុងក្រុងបាវិត​ ខេត្តស្វាយរៀង នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម​ វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​។

​ឯកឧត្ដម​ វង្ស ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងនេះ ធ្វើឡើងលើទឹកដីក្រុងបាវិត​ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB )​ បន្ទាប់ពីបានចុះកិច្ចសន្យាទទួលអនុគម្រោងនេះ​ ហើយក្រុមហ៊ុនចំនួន១ជាអ្នកទទួលការសាងសង់។ ឯកឧត្តមបន្តថា ​នេះជា​សមិទ្ធផលដ៏មានតម្លៃ និងផ្តល់សារៈប្រយោជន៍យ៉ាងសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ និងមូលដ្ឋានទាំងមូលក្នុងក្រុងបាវិត​ ខណៈឯកឧត្តម ក៏បានថ្លែងអំណរគុណ​ចំពោះក្រសួងសាធារណការ និងធនាគារ​ ADB ដែលបានផ្តល់ជូននូវគម្រោងទីក្រុងគួរឱ្យចង់រស់នៅ​នេះឡើង។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា​ គម្រោងនេះ​ គឺពិតជាមានភាពសមស្រប ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ហើយនឹងអាចដោះស្រាយនូវបញ្ហាចំពោះមុខដ៏មានប្រសិទ្ធភាព និងចំទិសដៅ ដែលមូលដ្ឋានកំពុងជួបប្រទះ​។

គួរបញ្ជាក់ថា ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដែលបានប្រកាសបើកការដ្ឋាសាងសង់នាពេលនេះ គឺស្ថិតនៅចំណុចភូមិត្រពាំងផ្លុង​ សង្កាត់បាទី​ ក្រុងបាវិត ខេត្តស្វាយរៀង សាងសង់ក្រោមកម្ចីធនាគារអភិវឌ្ឍន៍អាស៊ី​ ADB​ ក្នុងតម្លៃជិត ៣០លានដុល្លារ (២៩,០៨៦,៧៤៨.១១ដុល្លារ)។ គម្រោងនេះ នឹងប្រើពេលវេលាសាងសង់ ចំនួន ៣៦ខែ ដោយគ្រោងបញ្ចប់នៅ ឆ្នាំ២០២៨ ខាងមុខ។

មកទល់បច្ចុប្បន្ន នៅក្នុងខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២កន្លែង, រោងចក្រ-សហគ្រាសចំនួន ១.០៣៤កន្លែង ជាពិសេសក៏មានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន ៣ផងដែរ។(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្មវិធីសំណង់ឌីជីថលថ្លៃពិតមែន តែជាការវិនិយោគដើម្បីបញ្ចៀសបញ្ហាធំនៅថ្ងៃមុខ

កាលពីពេលថ្មីៗនេះ អ្នកជំនាញបានផ្តល់យោបល់ថា ឧស្សាហកម្មហេដ […]

ឆ្នាំ២០២៥៖ វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ទទួលបានទុនវិនិយោគរហូត ៣,៨ប៊ីលានដុល្លារអាម៉េរិក

នៅឆ្នាំ២០២៥ កម្ពុជាមានទុនវិនិយោគសរុបប្រមាណ ១០ប៊ីលាន ដុល […]

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្តេជ្ញាគាំទ្រ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានប្តេជ្ញាគាំទ្រដល […]

តើឌីជីថលភ្លោះផ្ដល់ដំណោះស្រាយអ្វីខ្លះដល់គម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ?

កម្មវិធីឌីជីថលភ្លោះ ឬ iTwin កំពុងធ្វើបដិវត្តគម្រោងសាង់ស […]

គម្រោងប្រឡាយពង្វាងទឹកជំនន់រាជធានីភ្នំពេញ៖ ប្រឡាយរំដោះទឹករលាំងជ្រៃ-ស្លាគូនឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗ

ប្រឡាយថ្មីប្រវែង ៥៨ គីឡូម៉ែត្រនៅខេត្តកំពង់ស្ពឺ សម្រេចបា […]

ចំណាយក្នុងវិស័យសំណង់ទូទាំងពិភពនៅឆ្នាំ ២០២៥ នឹងមានដល់ទៅ ១០ ទ្រីលានដុល្លារ

ខណៈការប្រើប្រាស់ AI កំពុងរីកលូតលាស់លើគ្រប់វិស័យ ដូចគ្នា […]