ការវិនិយោគ និងមូលធន
ជប៉ុនជួយធ្វើទំនើបកម្មប្រព័ន្ធលូ និងទឹកកខ្វក់ នៅកម្ពុជា ដោយប្រើបច្ចេកវិទ្យាថ្មី២
ជប៉ុនកំពុងជួយធ្វើទំនើបកម្ម និងពង្រឹងប្រសិទ្ធភាពប្រព័ន្ធលូ និងទឹកកខ្វក់ នៅកម្ពុជា តាមរយៈបច្ចេកវិទ្យាថ្មី ២ គឺវិធីសាស្ត្រខួងបែប Pipe Jacking Method និង ប្រព័ន្ធ WOW to Japan Projects។ ភាគីជប៉ុនបានចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាទាំង ២ ក្នុង សិក្ខាសាលាបច្ចេកទេសរួមគ្នារវាងកម្ពុជា ជប៉ុនកាលពីថ្ងៃទី ២៥ តុលា កន្លងទៅ ដែលដឹកនាំដោយឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ។ សិក្ខាសាលានេះ ក៏មានការចូលរួមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) ទីភ្នាក់ងារ JICA Cambodia ក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ ស្ថានទូតជប៉ុន ភ្នាក់ងារការងារទឹកកខ្វក់ជប៉ុន (JS) ក្រុងគីតាឃ្សឹស្សឹ (City of Kitakyushu) ក្រុមហ៊ុនឯកជនជប៉ុន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំធ្វើឡើងក្នុងទិសដៅ ពង្រឹង និងពង្រីកការអភិវឌ្ឍ និងគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា […]
អានបន្ថែមធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ហិរញ្ញប្បទានជាង ៣២លានដុល្លារ លើកកម្ពស់សុខុមាលភាពតាមព្រំដែន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានចំនួន ៣២,៥លានដុល្លារអាមេរិក ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាពនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែននៅភាគពាយព្យនៃប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសពត៌មានកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី។ តំបន់ព្រំដែននេះ ជាតំបន់ដែលមានពលរដ្ឋចំណាកស្រុកចាកចេញ និងត្រឡប់មកវិញ ព្រមទាំងជាទីតាំងសម្រាប់អ្នកដែលស្វែងរកការងារធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសរបស់ខេត្ត។ តាមរយៈគម្រោងសុខភាពតំបន់ព្រំដែនមហាអនុតំបន់ទន្លេមេគង្គ(GMS)កម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងបង្កើនកម្ចីសម្បទានចំនួន ២៧ លានដុល្លារអាមេរិក និងជំនួយរហូតដល់ ៥,៥លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ និងបំពាក់បរិក្ខារសុខាភិបាលនៅតាមតំបន់ព្រំដែន។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ នឹងពង្រីកកិច្ចគាំពារហិរញ្ញវត្ថុទាក់ទងនឹងការថែទាំសុខភាពដល់ជនចំណាកស្រុក និងពង្រឹងប្រព័ន្ធសុខាភិបាលសម្រាប់សមាហរណកម្មនៃការផ្តល់សេវាសុខាភិបាលឆ្លងកាត់ព្រំដែន រួមទាំងការបង្កើតឱ្យមានកំណត់ត្រាសុខភាពអេឡិចត្រូនិចចល័តសម្រាប់ជនចំណាកស្រុកផងដែរ។
អានបន្ថែមរដ្ឋទើបអនុម័តគម្រោងថ្មី៥ តម្លៃជាង២៩លានដុល្លារ នៅខេត្តស្វាយរៀង តាកែវ និងភ្នំពេញ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ២៩.២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៥កន្លែង នៅខេត្តស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-“GORGEOUS LIGHTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំរបស់អំពូលលម្អ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៨,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៣៣កន្លែង។ ២-“JT ELECTRONICS CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ អំពូលភ្លើង និងគ្រឿងបង្គុំអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៨៣កន្លែង។ ៣-“LINGBENYANG OPTOELECTRONICS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៣៣កន្លែង។ […]
អានបន្ថែមគួរទិញខុនដូពេលតម្លៃធ្លាក់ដូច្នេះឬទេ? អ្នកជំនាញថា គួរទិញយូនីតធំៗ ទើបចំណេញ។ ហេតុអ្វី?
ដោយសារតម្លៃខុនដូនៅកម្ពុជាបន្តធ្លាក់ចុះ អ្នកវិនិយោគមួយចំនួនកំពុងសម្លឹងចង់បោះទុនរបស់ពួកគេនៅក្នុងវិស័យនេះ ដើម្បីចំណេញទៅអនាគត ពិសេសយូនីតខុនដូធំៗ។ យោងតាមរបាយការណ៍របស់ CBRE ថ្មីៗនេះ យូនីតខុនដូធំៗ កំពុងសិ្ថិតក្នុងការពិចារណារបស់អ្នកវិនិយោគ ជាងបន្ទប់ស្ទូឌីយោ និងបន្ទប់one-bedroom។ មូលហេតុគឺដោយសារតែតម្លៃរបស់ខុនដូខ្នាតធំ ក៏បានធ្លាក់ទាប ស្ទើតែស្មើនឹងយូនីតតូចៗទៅហើយ ខណៈខុនដូធំៗប្រភេទនេះ ក៏នឹងអាចច្នៃទៅជាការិយាល័យ ឬមុខងារផ្សេង លើសពីការស្នាក់អាស្រ័យថែមទៀត ដែលជាកត្តាល្អទាំងសម្រាប់ទាំងការជួលបន្ដ ឬរស់នៅផ្ទាល់។ ទោះជាយ៉ាងណាក្ដី អ្នកវិនិយោគភាគច្រើន នឹងមិនទាន់សម្រេចចិត្ត ដោយសួរខ្លួនឯងថា គួរវិនិយោគពេលនេះ ឬចាំឱ្យតម្លៃនឹងធ្លាក់ចុះបន្ថែមសិន? នៅក្នុងត្រីមាសទី ៣ តម្លៃលក់នៃខុនដូ ថយចុះ 1.2%, 0.8% និង 1.2% រៀងៗគ្នា សម្រាប់ប្រភេទខ្ពស់ មធ្យម និងតម្លៃសមរម្យ។ ទន្ទឹមនឹងនេះ តម្លៃជួលក៏បានធ្លាក់ចុះ 0.3%, 0.9% និង 2.3% រៀងៗគ្នាផងដែរ ។ ក្នុងត្រីមាសទី ៣ មិនមានការបើកលក់គម្រោងថ្មី ឬបញ្ចប់ការដ្ឋានគម្រោងខុនដូមានស្រាប់ណាមួយឡើយ។ របាយការណ៍ដដែឡបន្ដថា គម្រោងដែលជាប់គាំង មាន900 យូនីត បានបន្ដការដ្ឋានវិញ […]
អានបន្ថែមសេដ្ឋវិទូ៖ វិនិយោគិនជាច្រើនសម្លឹងចង់បោះទុននៅអាស៊ាន កម្ពុជានឹងទទួលប្រយោជន៍អ្វី?
កាវិនិយោគផ្ទាល់ពីបរទេសមកកាន់តំបាន់អាស៊ីអាគ្នេយ៍បានកើនឡើង ៤២% ក្នុងឆ្នាំ ២០២១ ហើយនិន្នាការវិជ្ជមាននឹងបន្តនៅឆ្នាំ ២០២២ នេះ ដោយប្រទេសមួយចំនួនបានឃើញកម្រិត FDI កើនខ្ពស់បំផុត។ នេះបើយោងតាមរបាយការណ៍វិនិយោគអាស៊ានឆ្នាំ 2022។ មូលហេតុមួយគឺមកពីការកើនឡើង FDI គឺថា វិនិយោគិនភាគច្រើនកំពុងសម្លឹរកឱកាសវិនិយោគក្នុងតំបន់នេះ ទិសដៅដើម្បីការកាត់បន្ថយហានិភ័យ ដោយការពង្រាយទីតាំងមូលដ្ឋានអាជីវកម្មឱ្យនៅច្រើនកន្លែង មិនប្រមូលផ្ដុំនៅប្រទេសតែមួយដូចមុនវិបត្តិកូវីដ។ អាស៊ីអាគ្នេយ៍ គឺជាទិសដៅធំបំផុតទី២ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍បន្ទាប់ពីប្រទេសចិន។ លោក Aaditya Mattoo សេដ្ឋវិទូនៃធនាគារពិភពលោកបាននិយាយថា អ្នកទទួលផលនៃការពង្រាយទីតាំងមូលដ្ឋានអាជីវកម្មរបស់វិនិយោគិនធំៗ នេះ គឺប្រទេសវៀតណាម ខណៈប្រទេសបន្ទាប់ គឺម៉ាឡេស៊ី និងកម្ពុជា។ ការវិនិយោគផ្ទាល់ពីបរទេសបានបន្តហូរចូល បើទោះបីជាមានវិបត្តិកូវឌ និងបញ្ហាសកលលោកផ្សេងទៀតក៏ដោយ។ FDI ភាគច្រើន ដែលបាននិងកំពុងហូរចូលទៅក្នុងតំបន់នេះ គឺការផលិត ជាពិសេសគ្រឿងអេឡិចត្រូនិក ហិរញ្ញវត្ថុ និងថាមពល ប៉ុន្តែវិស័យIT ក៏មានកាន់តែច្រើនផងដែរ។ សហរដ្ឋអាមេរិកគឺជាអ្នកវិនិយោគធំជាងគេក្នុងតំបន់ បន្ទាប់មកគឺប្រទេសចិន។ ប៉ុន្តែ អ្នកសេដ្ឋកិច្ចនិយាយថា តំបន់នេះនៅតែត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មបៃតង ឬប្រកបដោយនិរន្តរភាព ការលើកកំពស់ជំនាញនៃកម្លាំងពលកម្ម និងការពង្រឹងច្បាប់សេរីភាវូបនីយកម្មលើការវិនិយោគលើសេវាកម្ម។ គួរបញ្ជាក់ថា យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) […]
អានបន្ថែមរដ្ឋចិនស្នើឲ្យធនាគារធំៗ ៦ ចាក់លុយ ៨៤ ពាន់លានដុល្លារដើម្បីស្ដារវិស័យអចលនទ្រព្យ
និយតករហិរញ្ញវត្ថុនៃប្រទេសចិនបានស្នើសុំឱ្យធនាគារធំ ៗ ក្នុងស្រុកចំនួន ៦ ផ្តល់ជំនួយហិរញ្ញវត្ថុសរុប ៦០០ ពាន់លានយន់ (ឬស្មើនឹងជាង ៨៤ ពាន់លានដុល្លារ) ដើម្បីជួយស្ដារវិស័យអចលនទ្រព្យ។ ហិរញ្ញវត្ថុនេះ អាចជាការបញ្ចាំ ការផ្ដល់ប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍ និងការទិញមូលបត្របំណុលរបស់អ្នកអភិវឌ្ឍជាដើម។ នេះបើយោងតាម សារព័ត៌មាន Bloomberg កាលពីថ្មីៗនេះ។ សំណើរនេះគឺជាផែនការថ្មីបំផុតរបស់រដ្ឋាភិបាលចិន បន្ទាប់ពីចេញផែនការជាបន្តបន្ទាប់ ដើម្បីជួយសង្គ្រោះវិស័យអចលនទ្រព្យពីវិបត្តិបំណុលវណ្ណករបស់អ្នកអភិវឌ្ឍ។ យោងតាមរបាយការណ៍ ធនាគារទាំងនោះរួមមាន ធនាគារ Industrial & Commercial Bank of China Ltd., ធនាគារ China Construction Bank Corp, ធនាគារ PBOC, ធនាគារ CBIRC, ធនាគារ ICBC និង ធនាគារ China Construction Bank។ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២២ ទំហំការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ ៧,៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន […]
អានបន្ថែម៨ខែ ដំបូងនៃឆ្នាំ ២០២២ ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យចិនធ្លាក់ ៧,៤%
ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២២ ទំហំការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ ៧,៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ដែលជាការថយចុះបន្ថែមទៀតពីឆមាសទី១។ នេះបើតាមការរាយការណ៍របស់Xinhau។ យោងតាមរបាយការណ៍របស់ការិយាល័យស្ថិតិជាតិ (NBS) ការវិនិយោគអចលនទ្រព្យសរុបនៅក្នុងរយៈពេល ៨ ខែនេះគឺ មានប្រមាណ ៩ទ្រីលានយន់ (ឬស្មើនឹង១,៣ ទ្រីលានដុល្លារ។ ក្នុងនោះទុនវិនិយោគលើអគារលំនៅដ្ឋានមាន ៦,៨ ទ្រីលានយន់ ដែលធ្លាក់ចុះ ៦,៩%។ ដោយឡែក ការលក់លំនៅឋានពាណិជ្ជកម្ម ក៏ធ្លាក់ចុះ ២៣% បើគិតជាផ្ទៃក្រឡា និងធ្លាក់ ២៧,៩% បើគិតជាតម្លៃ។ របាយការណ៍បានបន្ថែមថា តម្លៃផ្ទះផ្ទះក្នុងទីក្រុងជាច្រើនកំពុងបន្ដធ្លាក់ចុះ។ នៅក្នុងខែសីហា ទីក្រុងចំនួន ៥០ ក្នុងចំណោមទីក្រុងចំនួន ៧០ មានការការធ្លាក់ចុះតម្លៃផ្ទះយ៉ាងគំហុក។ គួរបញ្ជក់ថា វិស័យអចលនទ្រព្យចិនធ្លាក់ចុះ ដោយសារតែកត្តាជាច្រើន ប៉ុន្តែមូលហេតុចំបងមួយគឺវិបត្តិបំណុលរបស់អ្នកអភិវឌ្្ឍធំៗ ជាច្រើនដូចជាEvergrande ជាដើម។ កាលពីថ្មីៗនេះ ក្រុមហ៊ុន China Evergrande បានប្តេជ្ញាថានឹងចាប់ផ្តើមការសាងសង់គម្រោងអចលនទ្រព្យដែលជាប់គាំងទាំងអស់ឡើងវិញ នៅចុងខែកញ្ញា ដែលជាការឆ្លើយតបទៅនឹងការដែលអ្នកទិញរាប់ម៉ឺននាក់ធ្វើពហិការមិនព្រមបង់ប្រាក់ដល់ធានាគារ។ (អានបន្ថែម) រដ្ឋាភិបាលចិនក៏គ្រោងនឹងផ្តល់ប្រាក់កម្ចីពិសេសចំនួនប្រមាណ ២៩ […]
អានបន្ថែមជប៉ុន ស្នើឱ្យកម្ពុជាបន្តគាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា
នាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វូមីអូ បានស្នើកម្ពុជា ក្នុងការគាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា។ ការស្នើគាំទ្រនេះ បន្ទាប់ពីមានក្រុមហ៊ុនវិនិយោគជាច្រើនរបស់ជប៉ុនវិនិយោគនៅកម្ពុជា មានទុនវិនិយោគសរុប ជិត ៣០០០លានដុល្លារ។ ឯកឧត្តម គីស៊ីដា ហ្វូមីអូ លើកឡើងបែបនេះ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះបើយោងតាម ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បញ្ជាក់ក្រោយជំនួបពិភាក្សាការងារ។ នាយករដ្ឋមន្រ្តីជប៉ុន មានប្រសាសន៍ថា ជប៉ុននឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota នៅប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ សូមជម្រាបថា ក្រុមហ៊ុន Toyota បានសម្រេចចិត្តវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា ក្នុងទុនវិនិយោគចំនួនជាង ៣៦លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការរថយន្តនៅកម្ពុជា។ (អានបន្ថែម) គម្រោងវិនិយោគនេះ ដែលមានឈ្មោះថា Toyota Tsusho Manufacturing (Cambodia) Co Ltd ត្រូវបានប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ សូមជម្រាបថា […]
អានបន្ថែមព្រលានយន្តហោះធំបង្អស់នៅវៀតណាមតម្លៃ ៤ ពាន់លានដុល្លារ គ្រោងបញ្ចប់ឆ្នាំ២០២៥
ការងារសាងសង់ផ្លូវរត់សម្រាប់អាកាសយានដ្ឋាន Long Thanh ដែលជាអាកាសយានដ្ឋានខ្នាតយក្សរបស់វៀតណាមតម្លៃជាង ៤ ពាន់លានដុល្លារ នឹងចាប់ផ្តើមនៅខែធ្នូខាងមុខនេះ ក្រោយបើកការដ្ឋានជាផ្លូវការជាផ្លូវការជិត ២ ឆ្នាំ កន្លងមកនេះ។ បើយោងតាមរបាយការណ៍របស់ GCR ។ លោក Nguyen Van Hung មន្ត្រីនៅសាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) បានឱ្យដឹងថា ការដេញថ្លៃត្រូវបានចាប់ផ្តើមហើយ ដើម្បីស្វែងរកអ្នកម៉ៅការមកសាងសង់ផ្លូវរត់ ផ្លូវតភ្ជាប់យន្តហោះមកក្នុងអគារអ្នកដំណើរ និងចំណតយន្តហោះ។ លោកបានបន្ថែមថា ការដេញថ្លៃត្រូវបានរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល២ ខែ ដូច្នេះការសាងសង់នឹងចាប់ផ្តើមនៅខែធ្នូ។ គួរបញ្ជាក់ថា មកទល់ពេលនេះ ក្រសួងដឹកជញ្ជូនវៀតណាម បានបញ្ចប់ការវាយតម្លៃលើឯកសារបច្ចេកទេសសាងសង់អាកាសយានដ្ឋានបាន៩០%ហើយ។ អាកាសយានដ្ឋាន Long Thanh មានទីតាំងនៅក្នុងខេត្ត Dong Nai ចម្ងាយប្រហែល ៤០ គម ខាងកើតទីក្រុងហូជីមិញ។ ការសាងសង់ដំណាក់កាលទី១ ពឹងថានឹងចំណាយថវិកា ៤,១ ពាន់លានដុល្លារអាមេរិក។ ដំណាក់កាលទី ១ រួមមានផ្លូវរត់ប្រវែង ៤ គីឡូម៉ែត្រ និងស្ថានីយអ្នកដំណើារទំហំ ៣៧៣ ០០០ […]
អានបន្ថែមរដ្ឋគ្រោងចំណាយជាង ២៤០លានដុល្លារ សាងសង់អាកាសយានដ្ឋានថ្មីចំនួន៣
រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាជាង ២៤០លានដុល្លារ សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានថ្មីចំនួន៣ ដែលជាអាកាសយានដ្ឋានបម្រើការហោះហើរក្នុងស្រុក។ យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល គម្រោងកសាងអាកាសយានដ្ឋានថ្មីចំនួន ៣ នេះ ស្ថិតក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ឆ្នាំ២០១៩-២០២៤។ របាយការណ៍ដដែលបង្ហាញថា រដ្ឋគ្រោងចំណាយថវិកាប៉ាន់ស្មាន ចំនួន ៨០លានដុល្លារ លើការសាងសង់អាកាសយានដ្ឋានកោះកុង (ថ្មី) និង ៦៥លានដុល្លារ សម្រាប់កសាងអាកាសយានដ្ឋានប៉ោយប៉ែត (ថ្មី)។ សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានមណ្ឌលគីរី រដ្ឋគ្រោងចំណាយថវិកាប្រមាណ ១០០ លានដុល្លារ។ គួរបញ្ជាក់ថា ក្រុមហ៊ុនចិនដែលធ្លាប់ចង់វិនិយោគលើអាកាសយានដ្ឋានមណ្ឌលគីរី បានដកខ្លួនចេញពីការវិនិយោគហើយ ព្រោះបញ្ហាថវិកាដែលបង្កពីវិបត្តិកូវីដ ដែលទាមទារឱ្យរដ្ឋត្រូវស្វែងរកវិនិយោគិនថ្មី។ នេះបើតាមសារព័ត៌មានក្នុងស្រុកចេញផ្សាយកាលពីថ្មីៗនេះ។ បច្ចុប្បន្ន កម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិ ចំនួន៣ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុដែលស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន Cambodia Airports។ អាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន ៣ ទៀត ស្ថិតនៅខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តកោះកុង កំពុងស្ថិតក្រោមការសាងសង់។
អានបន្ថែម