ក្រុមហ៊ុនឯកជនគ្រោងសាងសង់រោងចក្រផលិតទឹកស្អាតលើដីទំហំជាង ៣០០ ហិកតា នៅកោះកុង

ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ គ្រោងវិនិយោគសាងសង់រោងចក្រផ្គត់ផ្គង់ទឹកស្អាតលើផ្ទៃដីសរុបទំជាង ៣៣០ ហិកតា ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងគោលបំណងដើម្បីចែកចាយទឹកស្អាតដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលកំពុងតែមានកំណើនជាលំដាប់។ បើយោងតាមទំព័រវេបសាយផ្លូវការរបស់រដ្ឋបាលខេត្តកោះកុង បច្ចុប្បន្នគម្រោងនេះកំពុងស្ថិតនៅដំណាក់កាលត្រួតពិនិត្យ ដោយរដ្ឋបាលបាលខេត្តកោះកុង និងក្រសួងក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ខែមករា កន្លងទៅនេះ បានចុះទៅពិនិត្យផ្ទៀងផ្ទាត់ទីតាំងវិនិយោគរួចហើយ។ ក្រោយត្រួតពិនិត្យ រដ្ឋបាលខេត្តកោះកុង បានគាំទ្រយ៉ាងពេញទំហឹងលើគម្រោងនេះ តែបានស្នើឱ្យក្រុមហ៊ុនផ្តល់សំណងសមរម្យដល់ប្រជាពលរដ្ឋដែលប៉ះពាល់ សិក្សានិងសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានម៉ត់ហ្មត់ ក៏ដូចជារក្សាលំនឹងស្ថានប្រព័ន្ធ និងច្រករបៀងសត្វព្រៃ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនមិនទាន់បានបញ្ជាក់លម្អិតពីទឹកប្រាក់វិនិយោគ ឬកាលបរិច្ឆេទនៃការសាងសង់នៃគម្រោងនេះទេ។

អាន​បន្ថែម

ជីប ម៉ុង លែន នឹងប្តូរមុខមាត់ដី ១២០ ហិកតា ក្នុងតំបន់ជ្រោយចង្វា ទៅជាគម្រោងដ៏សម្បើមមួយ

ជីប ម៉ុង លែន បានប្រកាសបើកលក់គម្រោង ផាក លែន ៦A ដ៏ធំរបស់ខ្លួននៅតំបន់ជ្រោយចង្វាជាផ្លូវការ ចាប់ពីថ្ងៃទី២២នេះ ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១ ជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យជូនអតិថិជន រហូតដល់ ៨% មិនចាំបាច់មានប្រាក់កក់ និងមិនគិតការប្រាក់រហូតដល់ ១៨ ខែ។ ផាក លែន ៦A គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ប្រណិត ដែលលាតសន្ធឹងលើផ្ទៃដីរហូតដល់ ១២០ ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A និងអមដោយទន្លេធំៗចំនួនពីរ គឺទន្លេសាប និងទន្លេមេគង្គ ដែលធ្វើអោយទីនេះត្រជាក់ស្រស់ស្រាយគ្រប់រដូវកាល។ លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា គម្រោងផាក លែន ៦A ត្រូវបានអភិវឌ្ឍប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រច្បាស់លាស់ ដោយមានគោលដៅមួយរួមចំណែកក្នុងការអភិវឌ្ឍតំបន់ជ្រោយចង្វានេះ ឲ្យក្លាយជាតំបន់រស់នៅប្រកបដោយភាពស៊ីវិល័យ ថ្លៃថ្នូរ ផាសុកភាព និងមានអ្វីៗគ្រប់បែបយ៉ាង។ លោកឧកញ៉ា លាង ហួង […]

អាន​បន្ថែម

អ្នកវិនិយោគិន មិនគួររំលងនិន្នាការវិជ្ជមាននៃទីផ្សារអចលនទ្រព្យនៅសហរដ្ឋអាមេរិកទេ

អត្ថបទផ្សព្វផ្សាយ៖ យោងតាមតួលេខចុងក្រោយ ទោះបីមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ នៅទូទាំងពិភពលោកក៏ដោយ ក៏តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅសហរដ្ឋអាមេរិកបន្តកើនឡើងជានិច្ច ដែលនេះបានធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាទិសដៅឈានមុខគេ សម្រាប់អ្នកចង់វិនិយោគលើអចលនទ្រព្យនៅក្រៅប្រទេស។ ជាការពិត តម្លៃអចលនទ្រព្យ ពិសេសលំនៅដ្ឋាននៅសហរដ្ឋអាមេរិក បានកើនឡើងជាលំដាប់ចាប់តាំងពីដើមទសវត្សឆ្នាំ ១៩៨០ ពោលគឺមានកំណើនជាង ៣០០% ក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ។ លោក Mark Jorgensen នាយកប្រតិបត្តិនៃក្រុមហ៊ុន Golden Gate Global មានប្រសាសន៍ថា៖ «ទីផ្សារលំនៅដ្ឋានសហរដ្ឋអាមេរិក គឺជាទីផ្សារដែលមានភាពនឹងនរមួយបំផុតនៅលើពិភពលោក។ ស្ថេរភាពរយៈពេលវែងនេះ ជាកត្តាទាក់ទាញវិនិយោគិនបរទេសជាច្រើន ហើយប៉ុន្មានឆ្នាំចុងក្រោយៗនេះ ឃើញថាក៏មានវិនិយោគិនជាច្រើនមកពីទ្វីបអាស៊ីផងដែរ»។ លោក បន្ថែមថា «ដូច្នេះ នេះគឺជាពេលវេលាដ៏ល្អ ក្នុងការវិនិយោគលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក ដោយសារតែតម្រូវការគឺកើនឡើងជាបន្តបន្ទាប់ ដែលនឹងធ្វើឱ្យតម្លៃកើនឡើងផងដែរ ជាពិសេសក្នុងរយៈពេលវែង»។ សម្រាប់វិនិយោគិនកម្ពុជាដែលចាប់អារម្មណ៍ទិញអចលនទ្រព្យនៅអាមេរិក អាចធ្វើបានតាមរយៈក្រុមហ៊ុន Golden Gate Global និង ក្រុមហ៊ុន Isaford Co Ltd។ ក្រុមហ៊ុនទាំងពីរនេះ ដើរតួរជាអ្នកសម្របសម្រួល និងជួយជ្រើសរើសគេហដ្ឋានឱ្យស័ក្ដសមនឹងតម្រូវការរបស់អ្នក។

អាន​បន្ថែម

ក្រុមហ៊ុនឯកជនមួយគ្រោងនឹងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពង់ស្ពឺ

ក្រុមហ៊ុន Khmer Holding Group គ្រោងនឹងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្មមួយ នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីបម្រើឱ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។ នេះបើតាមកិច្ចប្រជុំថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកឧកញ៉ា ឆាវ អ៊ីនទ័រ អ្នកតំណាងក្រុមហ៊ុនបានឱ្យដឹងថា ក្រៅពីគម្រោងដ៏ធំនេះ ក្រុមហ៊ុនក៏កំពុងរៀបចំគម្រោងវិនិយោគ ២ ទៀត គឺការវិនិយោគដាំដុះរុក្ខជាតិឱសថ និងការបង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ ដំណាំកសិកម្ម និងផលិតជីសរីរាង្គ។ លោកឧកញ៉ា បន្តថា ក្រុមហ៊ុន កន្លងមកបានចុះសិក្សាខេត្តគោលដៅ ដូចជាខេត្តមណ្ឌលគីរី ឧត្តរមានជ័យ ស្ទឹងត្រែង និងខេត្តកោះកុង ដើម្បីជ្រើសយកជាកន្លែងបង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ និងរោងចក្រចំរាញ់ កែច្នៃ វេចខ្ចប់ សម្រាប់នាំចេញ។ យ៉ាងណាមិញ ក្រុមហ៊ុន មិនទាន់បានបញ្ជាក់ពីទឹកប្រាក់វិនិយោគ និងព័ត៌មានលម្អិតនៃគម្រោងឡើយ ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំឯកសារដាក់ជូនទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពិនិត្យសម្រេច។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម នៅក្នុងខេត្តកំពង់ស្ពឺ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី […]

អាន​បន្ថែម

បូរីខុនដូរីកដូចផ្សិត តែហេតុអ្វីប្រជាជនភាគច្រើនគ្មានផ្ទះនៅ?គួរដោះស្រាយបញ្ហានេះដូចម្ដេច?

បើយោងតាមទិន្នន័យរបស់ CBRE Cambodia គិតចុងត្រឹមឆ្នាំ ២០២០ ខុនដូជាង ២៥ ០០០ យូនីត ត្រូវបានផ្គត់ផ្គង់នៅក្នុងទីផ្សារ ហើយរំពឹងថានឹងកើនឡើងដល់ ៣៨ ០០០ យូនីតក្នុងឆ្នាំ ២០២១។ លើសពីនេះ ទិន្នន័យរបស់ Knight Frank Cambodia បានឱ្យដឹងថាត្រឹមចុងឆ្នាំ ២០១៩ ផ្ទះក្នុងបូរីសរុបជាង ៥៥ ០០០ ខ្នងត្រូវបានដាក់លក់ក្នុងទីផ្សារ ហើយ ២២ ០០០ ខ្នងទៀត រំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២២។ ប៉ុន្តែបើក្រឡេកមើលទៅស្ថានភាពប្រជាជនវិញ បើយោងតាមទិន្នន័យរបស់ The Borgen Project ប្រជាជនកម្ពុជាយ៉ាងហោច ១០ លាននាក់មិនមានផ្ទះសម្បែងសមរម្យស្នាក់នៅ។ លើសពីនេះ ១ ភាគ ៥ នៃប្រជាជនក្នុងក្រុងភ្នំពេញ កំពុងរស់នៅក្នុងសំណង់អនាធិបតេយ្យ នេះបើយោងតាមទិន្នន័យរបស់អង្គការ Habitat for Humanity។ សំខាន់ជាងនេះទៅទៀត ប្រជាជនក្នុងទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន មានដល់ជិត ២ លាននាក់ […]

អាន​បន្ថែម

អាមេរិកសម្រេចជួយកម្ពុជាជួសជុល និងកែលម្អ ប្រាសាទព្រះវិហារ និងប្រាសាទបាក់ខែង

សហរដ្ឋអាមេរិក កាលពីថ្មីនេះ សម្រេចផ្ដល់ជំនួយជិតកន្លះលានដុល្លារដើម្បីជួសជុលប្រាសាទបុរាណពីរនៅកម្ពុជា គឺប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង។ នេះបើយោងតាម ការឱ្យដឹងពីស្ថានទូតអាមេរិកនៅកម្ពុជា កាលពីថ្ងៃទី ១៧ មករាកន្លងទៅ។ កិច្ចព្រមព្រៀងជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងមូលនិធិវិមានពិភពលោក (WMF) របស់សហរដ្ឋអាមេរិក។ បើយោងតាមកិច្ចព្រមព្រៀង ថវិកាប្រមាណ ១២ ម៉ឺនដុល្លារអាមេរិក នឹងត្រូវប្រើប្រាស់សម្រាប់ជួសជុលជណ្តើរខាងជើងនៃប្រាសាទព្រះវិហារ និងដើម្បីស្តារប្រព័ន្ធលូបុរាណនៅតាមជណ្តើរទាំងសងខាង។ ចំណែកឯ ថវិកាចំនួន ៣០ ម៉ឺនដុល្លារទៀត នឹងផ្ដល់ទៅឱ្យមូលនិធិវិមានពិភពលោក WMF សម្រាប់បន្តការងារអភិរក្សគម្រោងនៅភ្នំបាខែង ដំណាក់កាលទី ៥ រហូតដល់ឆ្នាំ ២០២២ ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះ ស្ថិតក្នុងគម្រោងមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ដែលត្រូវបានបង្កើតឡើង ក្នុងបំណងជួយអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌សំខាន់ៗនៅជុំវិញពិភពលោក។

អាន​បន្ថែម

រោងចក្រផលិតទឹកស្អាត តម្លៃជាង១៩០លានដុល្លារ នៅជាយក្រុងភ្នំពេញ នឹងបើកការដ្ឋាននៅចុងខែមករានេះ

គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅបាក់ខែង គ្រោងនឹងចាប់ផ្ដើមបើកការដ្ឋាននៅចុងខែមករា នេះ ដោយនឹងមានសមត្ថភាពផលិតទឹកស្អាតបានដល់ទៅ ១៩៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតនៅបាក់ខែងនេះ នឹងប្រព្រឹត្តិទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការសាងសង់គម្រោងនេះ នឹងត្រូវថវិកាប្រមាណ ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង French Development Agency ធនាគារ European Investment Bank និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ហើយនឹងត្រូវអនុវត្តដោយក្រុមហ៊ុន Vinci Construction Grands Projects។ សម្រាប់ដំណាក់កាលទី១ រួមមានការសាងសង់រោងចក្រ និងការតបណ្តាញបំពង់មេ ដោយនឹងចំណាយថវិកាប្រមាណ ១៥៥លានដុល្លារ។ ដោយឡែក ដំណាក់កាលទី ២ គឺនឹងចំណាយ ៤៥លានដុល្លារទៀត ដើម្បីបង្កើនសមត្ថភាពផលិតទឹកស្អាតឱ្យបានដល់ទៅ ៣៩០ ០០០ ម៉ែត្រគូប/ថ្ងៃ។ គួរបញ្ជាក់ផងដែរថា ដំណាក់កាលទី១ ត្រូវបានចុះហត្ថលេខាព្រមព្រៀងតាំងពីខែវិច្ឆិកា ឆ្នាំ ២០១៩ មកម្លេះ ហើយដំណាក់កាលទី ២ ក៏ត្រូវបានប្រកាសតាំងពីដើមឆ្នាំ ២០២០។ ប៉ុន្តែមកទល់បច្ចុប្បន្ន […]

អាន​បន្ថែម

ក្នុងឆ្នាំ ២០២០ CDC អនុម័តគម្រោងវិនិយោគសរុបចំនួន ២៣៨គម្រោង តម្លៃជាង ៨ពាន់លានដុល្លារ

ក្នុងឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣៨ គម្រោង ឬស្មើនឹងទុនវិនិយោគសរុបប្រមាណជាង ៨ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការលើកឡើងឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តខេត្តត្បូងឃុំ កាលពីព្រឹកថ្ងៃទី១៩ មករា ឯកឧត្តមមានប្រសាន៍ថា៖ « ក្នុង ២៣៨ គម្រោង មាន ១៩៥ ជាគម្រោងថ្មី និង ៤៣ ទៀតជាគម្រោងពង្រីកផលិតកម្ម ដែលគម្រោងទាំងអស់នេះអាចជួយបង្កើតការងារបាន ១៥១ ពាន់ កន្លែង»។ ជាមួយគ្នានេះដែរ ក្នុងអំឡុង ១០ខែ នៃឆ្នាំ២០២០ រដ្ឋាភិបាលអនុម័តសំណើសុំការសាងសង់សរុបជាង ៤ ពាន់គម្រោង ឬស្មើនឹងមានទំហំវិនិយោគប្រមាណជាង ៦ ៤០០ លានដុល្លារអាមេរិក។ (អានបន្ថែម) លើសពីនេះ ក្នុង ២០២០ ដែលជាឆ្នាំរងសម្ពាធខ្លាំងពីវិបត្តិកូវីដ សង្កេតឃើញថាកម្ពុជាមានរោងចក្រធុនធំបង្កើតថ្មីសរុបចំនួន ២២១ រោងចក្រ ចំណែករោងចក្របិតទ្វារមានត្រឹមប្រមាណ ១០០ រោងចក្រ ប៉ុណ្ណោះ។ ចំនួនរោងចក្របើកថ្មី […]

អាន​បន្ថែម

គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន ៧ គម្រោង តម្លៃជិត ៦ ពាន់លានដុល្លារ នឹងត្រូវអនុវត្តនៅឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០២១

រដ្ឋាភិបាលឥណ្ឌូនេស៊ី ប្រកាសចាប់ផ្តើមគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធឯកជន-រដ្ឋ (public-private project) ធំៗ ចំនួន ៧ ដែលមានតម្លៃ ៥,៤ ពាន់លានដុល្លារ ដើម្បីទាក់ទាញវិនិយោគិនឯកជនថ្មីៗ បន្ថែមទៀតនៅដើមឆ្នាំ ២០២១ ។ លោក Eko“ Heri” Djoeli Heripoerwanto អគ្គនាយកហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធនៃក្រសួងសាធារណការឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «នៅឆ្នាំ ២០២១ យើងនឹងចាប់ផ្តើមដំណើរការលទ្ធកម្មសម្រាប់ផ្លូវចំនួន ៦ ដែលមានប្រវែងប្រមាណ ២០៨.៧ គីឡូម៉ែត្រ និងគម្រោងប្រព័ន្ធទឹកស្អាតផងដែរ។ ប្រសិនបើ គម្រោងដំណើរការទៅរលូន យើងអាចអនុវត្តដំណើរការសម្រាប់គម្រោង ផ្សេងៗទៀត ដែលបានដាក់ចូលក្នុងផែនការយើងទាំងអស់ដែរ»។ ក្រសួងសាធារណការ និងលំនៅឋានឥណ្ឌូនេស៊ី បានព្យាករណ៍ថា ថវិការដ្ឋនឹងរ៉ាប់រងលើគម្រោងនេះស្ទើរតែ ៣០% នៃថវិកាអភិវឌ្ឍន៍រហូតដល់ឆ្នាំ ២០២៤។ ហើយគម្រោងទាំងនេះ គឺជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ១៥៨ ដែលកំពុងដំណើរការ។ ទោះបីជាសេដ្ឋកិច្ចឥណ្ឌូនេស៊ីមានការធ្លាក់ចុះដោយសារជំងឺកូវីដ ១៩ ក្ដី ក៏គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ឥណ្ឌូនេស៊ី នៅតែទាក់ទាញវិនិយោគិនឯកជន និងនៅតែរក្សាសុទិដ្ឋិនិយមរបស់ខ្លួនជានិច្ច។

អាន​បន្ថែម

គម្រោងអភិវឌ្ឍន៍ធំៗជាង ២០០ គម្រោងត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ខេត្តកែប

គម្រោងអភិវឌ្ឍន៍ជាង ២០០ និងប៉ូលទេសចរណ៍ធំៗចំនួន ៤ ត្រូវបានដាក់បញ្ចូលក្នុងសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប។ នេះបើយោងតាមក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១៤ មករា កន្លងទៅ។ ប្រភពដដែលបានឱ្យដឹងថា គោលបំណងនៃការរៀបចំផែនការមេនេះ គឺដើម្បីអភិវឌ្ឍឱ្យខេត្តកែបក្លាយជា គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់ និងជួយលើកស្ទួយវិស័យទេសចរណ៍ខេត្តកែប ក្រោយវិបត្តិកូវីដ។ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួង បានឱ្យដឹងថា៖ «មានយុទ្ធសាស្ត្រគោលចំនួន ៩ ត្រូវបានចងក្រងឡើង ដោយរួមមានយុទ្ធសាស្ត្រលម្អិតចំនួន ៤៩ យុទ្ធសាស្ត្រ បែងចែកជា ៩៨ សកម្មភាព ឬស្មើនឹង ២៥១ គម្រោង។ លើសពីនេះ គណៈកម្មការក៏បានកំណត់យកប៉ូលទេសចរណ៍ធំៗចំនួន ៤ រួមមាន ទីក្រុងកែបបច្ចុប្បន្ន តំបន់អង្កោល តំបន់ភ្នំវល្លិ និងតំបន់ប្រជុំកោះ ដើម្បីអភិវឌ្ឍគម្រោងទាំងអស់នេះ។ បើយោងតាមផែនការដំណាក់កាលដំបូង គម្រោងទាំងនោះ មានដូចជា ការបម្លែងតំបន់ស្រែអំបិលទៅជាសារៈមន្ទីរស្រែអំបិល គម្រោងកែលម្អបន្ថែមនៅតាមបណ្ដោយឆ្នេរកែប និងឆ្នេរអង្កោល ការបង្កើតឆ្នេរថ្មីមួយទៀត (លាតសន្ធឹងចាប់ពីខាងកើតផ្សារក្ដាម ទៅដល់តំបន់ព្រៃកោងកាងអូរក្រសា) និងគម្រោងអភិវឌ្ឍន៍ដទៃជាច្រើនទៀត។ បន្ថែមពីនេះ អន្តរក្រសួងក៏បានឯកភាពគ្នាត្រួតពិនិត្យលើសេចក្ដីព្រាងផែនការមេនេះម្ដងទៀត […]

អាន​បន្ថែម