ការសិក្សាគម្រោងផ្លូវរថភ្លើងទាំង៣ ប្រភេទនឹងបញ្ចប់នៅខែមីនានេះ ខណៈរដ្ឋកំពុងស្វែងរកទុន

រដ្ឋាភិបាលកំពុងរង់ចាំលទ្ធផលការសិក្សាលទ្ធភាពគម្រោងផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ ដែលនឹងបញ្ចប់នៅខែ មីនា ខាងមុខនេះ ដើម្បីយកទៅប្រៀបធៀបនឹងការសិក្សាដែលបានបញ្ចប់រួចហើយ ២ ទៀត ពោលគឺ រថភ្លើងលើអាកាស AGT និងរថភ្លើង Mono Rail មុននឹងសម្រេចថាសង់ប្រភេទរថភ្លើងមួយណា។

ក្នុងអំឡុងពេលនេះដែរ រដ្ឋាភិបាលក៏កំពុងស្វែងរកប្រភពហរិញ្ញប្បទានដើម្បីយកមកអនុវត្តន៍គម្រោង នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី ១៦ កុម្ភៈ នេះ។

ឯកឧត្តម បានមានប្រសាសន៍ថា៖ «ដំបូងយើងឱ្យខាងជប៉ុនសិក្សារថភ្លើងលើអាកាសដែលបើកបរដោយស្វ័យប្រវត្តិឬ AGT តែអាចនឹងចំណាយថវិកាអស់ដល់ជាង ២ ពាន់លាន ដូច្នេះយើងរកទុនមិនបាន ទើបយើងឱ្យក្រុមហ៊ុនឯកជន [ចិន] ២ ទៀត សិក្សាគម្រោង Monorail និង រថភ្លើងក្រោមដី»។

«ពេលនេះ Monorail បានសិក្សាចប់រួចរាល់ហើយ ដោយនៅខែក្រោយរថភ្លើងក្រោមដីក៏នឹងចប់ហើយដែរ។ បន្ទាប់មក យើងនឹងយកជម្រើសទាំង ៣ នេះទៅរាយការណ៍ជូនសម្ដេចតេជោហ៊ុន សែន ដើម្បីយើងរកថវិកាប្រភពទុនមកកសាង» ឯកឧត្តម បានបន្ត។

ទាក់ទិននឹងប្រភពទុន ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាក្រុមហ៊ុនឯកជននឹងចូលរួមក្នុងការសាងសង់គម្រោងនេះក្នុងលក្ខខណ្ឌ សាងសង់-ប្រតិបត្តិការ-ផ្ទេរ ឬ BOT។ បើក្រុមហ៊ុនឯកជនជួយវិនិយោគពិតមែន គម្រោងនេះអាចនឹងជួយកាត់បន្ថយការស្ទះចរាចរណ៍ និងលើកមុខមាត់ទីក្រុងភ្នំពេញបានមួយកម្រិតធំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គិតត្រឹមត្រីមាសទី១-២០២៤ ខេត្តបាត់ដំបងមានរោចក្រសហគ្រាសជាង ៧០០កន្លែង, បង្កើតការងារបានជិត១៥ម៉ឺននាក់

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ ខេត្តបាត់ដំបង មានរោងចក្រចំនួន១៧ និង សហគ្រាសជាង៧០០កន្លែង ដែលបានផ្តល់ការងារជិត១៥ម៉ឺននាក់, នេះបើយោងតាមទិន្នន័ ចេញផ្សាយដោយ AKP បាត់ដំបង នៅថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០២៤។ បើតាមការបញ្ជាក់របស់លោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្តថា បច្ចុប្បន្នខេត្តមួយនេះមានរោងចក្រធំៗចន្លោះពី១៦-១៧ នៅក្នុងស្រុកចំនួន២ នៃ ខេត្តបាត់ដំបង ក្នុងនោះមាន ស្រុករតនមណ្ឌល និងស្រុកកំរៀង សម្រាប់បម្រើ ការកែច្នៃ ផលិតផលកសិកម្មក្នុងស្រុក ដោយមិនទាន់រាប់បញ្ចូលរោងចក្រ សហគ្រាសផ្សេងៗទៀត ដែលកំពុងដំណើរការតាមមូលដ្ឋានឬសហគមន៍នៅឡើយទេ។ លោកបន្ត បច្ចុប្បន្ន ខេត្តបាត់ដំបងក៏នឹងមានរោងចក្រក្រណាត់មួយកន្លែងទៀត ដែលកំពុងសាងសង់ ក្រៅពីរោងចក្រកែច្នៃដំឡូងមី រោងចក្រស៊ីម៉ង់ត៍ រោងចក្រផលិត ថ្នាំពេទ្យ រោងចក្រកែច្នៃក្រដាស រោងចក្រស្បែកជើង បូករួមទាំងរោងចក្រ ក្រណាត់ដែល កំពុងសាងសង់នោះ គឺមានសរុបចំនួន១៧រោងចក្រ។ រីឯលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ក៏បានលើកឡើងផងដែរថា សេដ្ឋកិច្ចខេត្តបាត់ដំបង មានប្រហែល ២.៣៨៤លានដុល្លារ […]

រដ្ឋគ្រោងសង់កំពង់ផែទេសចរណ៍កម្រិតស្តង់ដារ នៅក្រុងកំពង់ចាម

ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ចាម បានចុះពិនិត្យ សិក្សា និងវាយតម្លៃទីតាំងដងទន្លេ ស្ថិតក្នុងក្រុងកំពង់ចាម សម្រាប់សាងសង់កំពង់ផែទេសចរណ៍ ដើម្បីនាវាទេសចរណ៍ចូលចត។​ ឯកឧត្ដម គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្ត លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានចុះពិនិត្យមើលទីតាំង ក្បែរស្ពានគីស៊ូណា កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ។ ឯកឧត្តម​ ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២៨ ខែមីនានេះថា គម្រោងនេះ នឹងធ្វើឱ្យខេត្តកំពង់ចាម មានកំពង់ផែស្តង់ដារ​សម្រាប់នាវាទេសចរណ៍ចូលសំចត ដើម្បីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអាចកម្សាន្តតាមរមនីយដ្ឋាននានាជុំវិញខេត្ត ។​ ឯកឧត្តម​ ផន រឹម មានប្រសាសន៍ថា៖ “កំពង់ផែដែលនាវាទេសចរណ៍ចូលចតសព្វថ្ងៃពុំទាន់មានភាពល្អប្រសើរនៅឡើយទេ ជាហេតុនាំឱ្យមានតម្រូវការកំពង់ផែទេសចរណ៍ស្តង់ដារមួយដែលមានសុវត្ថិភាព និងសោភ័ណ្ឌភាពសមរម្យសម្រាប់នាវាទេសរចរណ៍អន្តរជាតិចូលមកសំចត”។ បើតាមអ្នកនាំពាក្យ លទ្ធផលនៃការចុះត្រួតពិនិត្យ សិក្សា និងវាយតម្លៃរួចមក បង្ហាញថាស្ថានភាពទីតាំងមានភាពអំណោយផលល្អ ដោយទីតាំងធំងាយស្រួលចាត់ចែងជារចនាសម្ព័ន្ធកំពង់ផែ […]

អារ៉ាប៊ីសាអូឌីតចំណាយដី ៥០០គីឡូម៉ែត្រការ៉េ ដើម្បីសង់សួនកម្សាន្តបែបជីវចលធំបំផុតដំបូងគេលើលោក  

ក្រុមហ៊ុនស្ទូឌីយោជប៉ុន Toei Animation បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីសាងសង់សួនកម្សាន្តបែបគំនូជីវចលធំបំផុតដំបូងគេរបស់ពិភពលោក ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៥០០គីឡូម៉ែត្រការ៉េ ក្រោមសិទ្ធិផ្តាច់មុខនិងស្លាកយីហោ Dragon Ball នេះបើយោងតាម Asia.nikkei ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤។ ក្រោមស្លាកយីហោ “Dragon Ball” ដែលជាប្រែនមួយមានប្រជាប្រិយភាពខ្លាំងបំផុតនៅទូទាំងពិភពលោក ឧទ្យាននេះ នឹងអភិវឌ្ឍឡើងនៅលើទីតាំងស្ថិតនៅក្នុងទីក្រុង Qiddiya ដែលមានចម្ងាយប្រហែល ៤០នាទី ពីរដ្ឋធានី Riyadh ។ ចំនុចកណ្តាលនៃទីកម្សាន្តនេះ គ្រោងនឹងអភិវឌ្ឍជាកន្លែងរទេះហោះ (roller coaster) ដែលមានកំពស់ ៧០ម៉ែត្រ។ បន្ថែមពីលើនេះ ឧទ្យាននេះ នឹងមានបញ្ចូលកន្លែងទាក់ទាញជាង ៣០ទៀត រួមជាមួយនឹងសណ្ឋាគារ និងកន្លែងស្នាក់នៅផ្សេងៗទៀតផងដែរ។ លោក Abdullah bin Nasser Aldawood នាយកគ្រប់គ្រងនៃក្រុមហ៊ុន PIF’s Qiddiya Investment Co. បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូថា “សួនកម្សាន្តប្រភេទ Anime​ (កន្លែងកម្សាន្តដែលមានទស្សនីយភាពបែបគំនូរជីវចល) […]

កម្ពុជា និងUNIDO សហការគ្នាជំរុញការអភិវឌ្ឍសួនឧស្សាហកម្មបៃតង

អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) បានសហការជាមួយក្រសួងឧស្សាហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីចាប់ផ្តើមគម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មបៃតង (Eco-industrial park) នៅកម្ពុជា។ គំនិតផ្តួចផ្តើមថ្មីនេះមានគោលដៅជំរុញការ​អភិវឌ្ឍឧស្សាហកម្មប្រកប​ដោយចីរភាព ដោយគិតគូរដល់ការការពារបរិស្ថាន ប្រសិទ្ធភាពធនធាន និងវិបុលភាពសេដ្ឋកិច្ច។ កិច្ចសហប្រតិបត្តិការនេះត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៦ ខែមីនា រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​គណៈប្រតិ​ភូ​ ដឹកនាំដោយលោក សុខ ណារិន តំណាងប្រចាំប្រទេសរបស់អង្គការ UNIDO។ UNIDO បានទទួលការអនុម័តពីទីភ្នាក់ងារស្វីស​សម្រាប់​ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ដើម្បីចាប់ផ្តើមបេសកកម្មសិក្សាស្វែងយល់ (scoping mission) សម្រាប់ការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅកម្ពុជា។ បេសកកម្ម ដែលកំពុងអនុវត្ត និងដឹកនាំដោយប្រធានទីប្រឹក្សាបច្ចេកទេសរបស់ UNIDO ដែលមាន​មូល​ដ្ឋាន​នៅប្រទេស​ឥណ្ឌូនេស៊ី នឹងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ​ ដើម្បីវាយតម្លៃតំបន់​សេដ្ឋកិច្ច​ពិសេស​ដែលមានសក្តានុពលសម្រាប់អនុវត្តគម្រោង។ ទីប្រឹក្សានឹងសិក្សាតំបន់​សេដ្ឋកិច្ច​ពិសេសពី៦ ទៅ ១០ទីតាំង ដោយផ្អែកលើស្តង់ដារទាំង៦៤ចំណុចរបស់ UNIDO ដើម្បីជ្រើសរើសតំបន់​សេដ្ឋកិច្ច​ពិសេសមួយ សម្រាប់អនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនេះ។ គម្រោងសាកល្បង ដែលនឹងមានរយៈ​ពេល​មួយ​ឆ្នាំនេះ មានសក្តានុពលជាគំរូសម្រាប់ការជំរុញការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅតំបន់ផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា។ លោកសុខ ណារិនបានបញ្ជាក់ថា សួនឧស្សាហកម្មបៃតងផ្តោតលើការអនុវត្តគោលការណ៍សេដ្ឋកិច្ចវិលជុំ និង​ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់​ធនធាន ហើយ UNIDO នឹងផ្អែកលើជំនាញរបស់ខ្លួន ដែលបានមកពីការអនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនៅក្នុងប្រទេសចំនួន៧ រួមទាំងប្រទេសវៀតណាម និង​ឥណ្ឌូនេ​​ស៊ី។ ឯកឧត្តមរដ្ឋមន្ត្រីបាន​ស្វាគមន៍ចំពោះវិនិយោគិន […]

កម្ពុជា-ឡាវ កំពុងពិភាក្សាពីលទ្ធភាពសង់ស្ពានភ្ជាប់ខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋប្រទេសឡាវ បានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគី លើលទ្ធភាពក្នុងការសាងសង់ស្ពានឆ្លងកាត់ព្រំដែន។ គម្រោងកសាងស្ពានឆ្លងកាត់ព្រំដែននេះ ត្រូវបានលើកឡើង ក្នុងកិច្ចពិភាក្សារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥ ខែមីនា នាទីក្រុងវៀងចន្ទន៍។​ សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា ការសាងសង់ស្ពានឆ្លងកាត់ព្រំដែននេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ បើតាមសេចក្តីប្រកាសដដែល គម្រោងសាងសង់ស្ពានឆ្លងព្រំដែននេះ គឺឆ្លងកាត់ទន្លេរពៅ ស្ថិតក្នុងខេត្តព្រះវិហារ និង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។​ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាគ្នា លើការតភ្ជាប់ ការដឹកជញ្ជូន ការសាងសង់ផ្លូវល្បឿនលឿនពីវៀងចន្ទន៍ទៅព្រំដែនកម្ពុជា ផងដែរ។​ - Video Advertisement -

ក្រុមហ៊ុនកូរ៉េចំនួន១៣ កំពុងស្វែងរកឱកាសវិនិយោគបន្ថែមនៅកម្ពុជា

លោក Hacheong Yun អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េប្រចាំកម្ពុជា (KOTRA Phnom Penh) បានដឹកក្រុមហ៊ុនឯកជនចំនួន១៣ មកពីសាធារណរដ្ឋកូរ៉េ ចូលជួបឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីស្វែងរកឱកាសវិនិយោគក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈក្នុងចំណោមក្រុមហ៊ុនទាំង១៣នេះ មានក្រុមហ៊ុនខ្លះកំពុងមានសកម្មភាពស្រាប់នៅកម្ពុជារួចទៅហើយ។ នាឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីសក្ដានុពលនានាដែលជំរុញឱ្យក្រុមហ៊ុន គួរតែសម្រេចចិត្តជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់វិនិយោគ ក្នុងនោះរួមមាន៖ ស្ថេរភាពនយោបាយ សុខសន្តិភាព កំណើនសេដ្ឋកិច្ច ស្ថេរភាពអត្រាប្ដូរប្រាក់ ផលិតភាពធនធានមនុស្ស ការយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ភាពបើកចំហរនៃច្បាប់វិនិយោគដែលនឹងផ្ដល់ជូនការលើកទឹកចិត្តជាច្រើនដល់វិនិយោគិន ការយកចិត្តទុកដាក់រៀបចំវេទិការដ្ឋាភិបាលនិងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាដែលវិនិយោគិនជួបប្រទះក្នុងការវិនិយោគ ពិសេសគឺស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម។ លើសពីនេះទៅទៀតនោះគឺរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់ការលើកទឹកចិត្តចំពោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មធុនធ្ងន់ ដូចជា ការដំឡើងគ្រឿងបង្គុំ Electronic, ការដំឡើងយានយន្ត Automobile, និងគម្រោងបច្ចេកវិទ្យាផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុនទាំង១៣នោះរួមមាន៖ ក្រុមហ៊ុន Samsung Electronics, ក្រុមហ៊ុន Hyundai Motor, ក្រុមហ៊ុន LG Electronics, ក្រុមហ៊ុន CJ […]