ការវិនិយោគ និងមូលធន
ល្វាឯមជាតំបន់ទាបងាយជនលិចក៏ពិតមែនតែមានសក្ដានុពលខ្ពស់ ដោយសារអ្វី?
ទោះបីល្វាឯមជាតំបន់ដែលជាទាបងាយជនលិចក៏ពិតមែន ប៉ុន្តែកត្តាតម្លៃ ភូមិសាស្ត្រ និងអាកាសធាតុ បានធ្វើឱ្យតំបន់នេះក្លាយជាតំបន់ ដែលមានសក្ដានុពលខ្ពស់សម្រាប់ទិញយកផលចំណេញនៅថ្ងៃអនាគត ក៏ដូចជាសាកសមនឹងគម្រោងអភិវឌ្ឍន៍អគារលំនៅដ្ឋានផងដែរ។ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញអចលនទ្រព្យ។ លោក សន សៀប នាយកប្រតិបត្តិនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជាបានឱ្យដឹងកាលពីពេលថ្មីៗនេះថា៖ «ល្វាឯម ជាតំបន់មួយ ដែលស្ថិតនៅចន្លោះក្រវាត់ក្រុងទី ២ និង ទី៣ អញ្ចឹងវាភ្ជាប់ម្ខាងម្នាក់ ដែលជាកត្តាធ្វើឱ្យដីនៅតំបន់ហ្នឹង វាងើបឡើងដែរ។» លោកបន្តថា៖ «ថ្វីបើតំបន់នេះត្រូវឆ្លងទឹកក៏ពិតមែន ប៉ុន្តែមានការទាក់ទាញអ្នកវិនិយោគច្រើន ព្រោះវានៅកៀកគ្នា ប្រសិនបើមានការសង់ស្ពានហើយ វាអាចតភ្ជាប់តំបន់ទាំងពីរឱ្យកាន់តែជិតគ្នា ហើយតម្លៃសមរម្យទៀតផង។ លោកក៏បានបន្ថែមទៀតថា តំបន់នេះគឺជាតំបន់ ដែលទាក់ទាញអ្នកទិញដីទុក រងចាំពេលណាឡើងថ្លៃ គេអាចលក់យកចំណេញ ឬអភិវឌ្ឍន៍បានតែម្តង។ បើយោងតាមអ្នកជំនាញខ្លះ ដីតំបន់នេះ គឺសាកសមជាងគេបំផុតសម្រាប់ អភិវឌ្ឍន៍ជាអគារលំនៅដ្ឋាន (Low rise building) ទាបៗ ព្រោះតំបន់នេះជាតំបន់ទំនាបទាប។ តែបើប្រសិនបើត្រូវសាងសង់ជាកម្ពស់ខ្ពស់ៗ ត្រូវបុកគ្រឹះឱ្យរឹងមាំ។ យ៉ាងណាមិញ ដោយសារអកាសធាតុនៅតំបន់នេះ ត្រជាក់ ដែលបង្កភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាជននៅតំបន់នេះផងដែរ។ អ្នកជំនាញបានបន្ថែមថា ក្រៅពីល្វាឯម […]
អានបន្ថែមអ្នកជំនាញ៖ ផ្លូវជាតិលេខ ៤១ ៤៤ និង ៥១ ជាសសៃឈាមសេដ្ឋកិច្ចសំខាន់នៅខេត្តកំពង់ស្ពឺ
ក្រៅពីផ្លូវជាតិលេខ ៤ ផ្លូវថ្មីសំខាន់ៗ ៣ ខ្សែទៀត រួមមាន ផ្លូវជាតិលេខ ៤១ លេខ ៤៤ និង លេខ ៥១ កំពុងតែទាក់ទាញគម្រោងវិនិយោគឧស្សាហកម្មរោងចក្រ នឹងក្លាយជាសសៃឈាមសេដ្ឋកិច្ចសំខាន់ក្នុងការបង្កើនសក្ដានុពលវិស័យអចលនទ្រព្យក្នុងខេត្តកំពង់ស្ពឺ។ លោក សន សៀប នាយកប្រតិបត្តិនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជាបាន ប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា៖ «សម្រាប់ផ្លូវ ៥១ យើងឃើញមានគម្រោង ៥០០ ហិកតា របស់ក្រុមហ៊ុន OCIC ទាក់ទាញច្រើនណាស់ ហ្នឹងបើយើងរាប់តែផ្លូវ ៥១ សម្រាប់គម្រោងថ្មី បើគម្រោងចាស់ៗវិញមានច្រើនណាស់លើផ្លូវ ៥១ ហ្នឹង តាំងពីថ្នល់ទទឹងរហូតដល់ឧត្តុង។» លោកបានបន្តថា៖ «ផ្លូវ ៤១ ក៏កំពុងតែងើបដែរ តពីថ្នល់ទទឹងទៅខាងកំពត។ មួយទៀតពីផ្លូវ ៤៤ ចាប់ពីទីរួមខេត្ត កំពង់ស្ពឺទៅកាន់ភ្នំឪរ៉ាល់។ នៅលើផ្លូវ ៤៤ ហ្នឹងមានគម្រោងអភិវឌ្ឍឧស្សាហកម្ម ដូចជាតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុនវិនិយោគចិនប្រមាណ ៦៦ […]
អានបន្ថែមCDC អនុម័តគម្រោងវិនិយោគ ១១៣គម្រោង ទុនវិនិយោគសរុប ២.៣ ពាន់លានដុល្លារ ត្រឹមខែ៨ដើមឆ្នាំ២០២០
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តលើគម្រោងវិនិយោគឯកជនក្រៅតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១១៣គម្រោង នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២០ ធ្លាក់ចុះ២២គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ យោងតាមរបាយការណ៍ស្តីពីនិន្នាការសេដ្ឋកិច្ចកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា គម្រោងវិនិយោគដែលបានទទួលការអនុម័ត មានទុនវិនិយោគ ប្រមាណ ២ ៣២៩លានដុល្លារ បានធ្លាក់ចុះ ៥៧,១ភាគរយ និងបង្កើតកម្លាំងពលកម្មថ្មីបានចំនួន ៨៤ ៣៤២ នាក់ បានធ្លាក់ចុះ ៥១,៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ទោះបីជា គម្រោងវិនិយោគជារួមមានការធ្លាក់ចុះយ៉ាងណាក្តី គម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម បានកើនឡើង ៨គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
អានបន្ថែមក្រសួងសេដ្ឋកិច្ច៖ ទុនវិនិយោគសំណង់ ៨ខែ ដំបូងឆ្នាំនៃ ២០២០ ធ្លាក់ចុះ ១៥ ភាគរយ
ទុនវិនិយោគសរុបរបស់គម្រោងសំណង់ដែលរដ្ឋាភិបាលអនុម័ត ក្នុងរយៈពេល ៨ខែ ដំបូងនៃឆ្នាំ ២០២០ មានប្រមាណជាង ៥ពាន់លានដុល្លារ ដែលធ្លាក់ចុះ ១៥,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ របាយការណ៍ដដែលបានឱ្យដឹងថា គម្រោងដែលត្រូវបានអនុញ្ញាតឱ្យសាងសង់ទាំងនេះ មានចំនួនសរុប ៣ ៣៥០ គម្រោង ដែលកើនឡើង ៤៥៥ គម្រោង តែបើគិតជាផ្ទៃក្រឡាវិញមានសរុប ១១,៤ លានម៉ែត្រការ៉េ ដែលធ្លាក់ចុះ ៤,៨ ភាគរយ។ ក្នុងចំណោមគម្រោងទាំងអស់ ភាគច្រើនជាសំណង់ប្រភេទលំនៅដ្ឋាន ដែលមានចំនួនសរុប ២ ៨១៩ គម្រោង (ផ្ទៃក្រឡា ៦៤៤ពាន់ម៉ែត្រការ៉េ) ដែលស្មើនឹង ៨៤ភាគរយ នៃចំនួនគម្រោងសរុប។ តួលេខនេះកើនឡើង ៣៧៥គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ គួរបញ្ជាក់ផងដែរថា ផ្អែកតាមរបាយការណ៍ខាងលើ តម្រូវការលំនៅដ្ឋាននៅកម្ពុជា នៅតែបន្តកើនឡើង បើទោះបីការរីករាលដាលជំងឺកូវីដ១៩ ដែលបានធ្វើឱ្យមូលដ្ឋានសេដ្ឋកិច្ចផ្សេងទៀតថយចុះក៏ដោយ។
អានបន្ថែមរដ្ឋបន្តពិភាក្សាលើគម្រោងបង្កើតទីក្រុងសៀមរាបថ្មីនៅស្រុកសូត្រនិគម
ក្រសួងទេសចរណ៍បានបង្ហាញគម្រោង បង្កើតទីក្រុងសៀមរាបថ្មី មានទីតាំងនៅជិត អាកាសយានដ្ឋានសៀមរាបថ្មី ដែលកំពុងស្ថិតនៅក្រោមការសាងសង់ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គម្រោងទីក្រុងថ្មីនេះ ស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប។ នេះបើតាមឲ្យដឹងពី ឯកឧត្តម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍រយៈពេល៩ខែដើមឆ្នាំ២០២០ កាលពីរសៀលថ្ងៃទី២៦ ខែតុលា នេះ។ ឯកឧត្តម ថ្លែងថា៖ «ការបង្កើតទីក្រុងសៀមរាបថ្មី គឺដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបចាស់ នាពេលបច្ចុប្បន្ន ព្រោះទីក្រុងសៀមរាបចាស់ មិនអាចផ្ទុកបានទេនូវចំនួនភ្ញៀវទេសចរដ៏ធំមួយនេះ។» ទោះយ៉ាងណា ឯកឧត្តមរដ្ឋមន្រ្តី មិនបានបញ្ជាក់ ពីការបរិច្ឆេទនៃការអភិវឌ្ឍទីក្រុងសៀមរាបថ្មីនេះនៅឡើយទេ ដោយបញ្ជាក់ថា ក្រុមការងារកំពុងសិក្សាលម្អិតលើគម្រោងនេះ។ សូមបញ្ជាក់ថា គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានស្នើក្នុង ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបឆ្នាំ ២០២០-២០៣៥។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ខេត្តសៀមរាប នឹងត្រូវបានអភិវឌ្ឍន៍ទៅជាទីក្រុងឆ្លាតវៃ ជាមួយនឹងគម្រោង ហេដ្ឋារចនាសម្ព័ន្ធ កសាងផ្លូវចំនួន ៣៨ខ្សែនេះ សរុបថវិកាវិនិយោគ ១៥០ លាន ព្រមទាំងគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ។ (អានបន្ថែម)
អានបន្ថែមដី ២៧ ហិកតានៅស្រុកទឹកឈូនឹងប្តូរមុខមាត់ទៅជាខុនដូ និងទីលានវាយកូនហ្គោលដំបូងបង្អស់នៅកំពត
ក្រុមហ៊ុន Forest Harmony កាលពីថ្មីៗនេះ បានប្រកាសបើកដំណើរលក់គម្រោង Golf Harmony ដែលជាការប្ដូរមុខមាត់ដីទំហំ ២៧,៣ ហិកតា នៅស្រុកទាំងឈូ ឱ្យទៅជាខុនដូ ផ្ទះលម្ហែ និងជាពិសេស ឺទីលានវាយកូនហ្គោលដំបូងបង្អស់នៅក្នុងខេត្តកំពត។ មានទីតាំងស្ថិតនៅឃុំព្រៃថ្នង ស្រុកទឹកឈូ ដែលមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រ ពីក្រុងកំពត គម្រោងនេះ រួមមានការសាងសង់វីឡាលំហែ ទីលានវាយកូនហ្គោល ៩ឡូត៍ និង អគារខុនដូដែលមាន ៥ជាន់ ចំនួន ៤អគារ ដោយការសាងសង់គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ២ឆ្នាំខាងមុខ។ បើយោងតាមក្រុមហ៊ុន តម្លៃសម្រាប់ប្រភេទផ្ទះវីឡា ដែលមានបន្ទប់គេង ៤ នៅក្នុងគម្រោង Golf Harmony មានចន្លោះពី ៣៦១ ០០០ ដុល្លារដល់ ៤០៩ ០០០ដុល្លារ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះ គឺជាដំណាក់កាលទី២ របស់ក្រុមហ៊ុន ក្រោយដំណាក់កាលទី១ លក់អស់ជិតជាង ៦០ភាគរយ។ លោក ច្រឹក សុខនីម […]
អានបន្ថែមស្ពានខ្សែកាបដំបូងគេនៅភ្នំពេញ តភ្ជាប់ពីកោះពេជ្រ ទៅកោះនរា បើកការដ្ឋានសាងសង់ហើយ
ក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី ២៦ តុលា នេះ បានបើកការដ្ឋានសាងសង់ស្ពានធំៗចំនួន២ គឺស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ ១។ ពិធីបើកការដ្ឋានសាងសង់គម្រោងស្ពានទាំង២ នេះ ធ្វើឡើងនៅក្រោមអធិបតីភាព សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ស្ពានទី១ ជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានបណ្តោយប្រវែង ៨២៤ ម៉ែត្រ និងទទឹងប្រវែង ២៤,៥ ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ ៦០ ម៉ែត្រ ចំនួន ២ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ កម្ពស់ពីផ្ទៃទឹកទៅស្ពានសម្រាប់នាវាចរអាចឆ្លងកាត់បាន មានកម្ពស់អប្បបរិមា ៨ ម៉ែត្រ នៅរដូវវស្សា។ ស្ពាននេះមានចរាចរទ្វេរទិស ២ទៅ ២មក ដែលគន្លងនីមួយៗមានទទឹង ៣,២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្ត ១ទៅ ១មក ដែលមានទទឹង ១,២៥ម ផងដែរ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ៣៨ លានដុល្លារអាមេរិក ហើយនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៣៥ខែ។ ស្ពានទី២ ជាប្រភេទស្ពានបេតុងយោងកាបដែលមានដែករាងឥន្ធនូ […]
អានបន្ថែមសម្រាប់ឆ្នាំ២០២១ វិស័យហេដ្ឋារចនាសម្ព័ន្ធទទួលបានចំណែកថវិកាជាតិជិត ៦០០លានដុល្លារ
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៤ តុលា កន្លងមកនេះ បានអនុម័តថវិកាជាតិសម្រាប់ចំណាយនៅឆ្នាំ២០២១ ប្រមាណ ៨.១ ពាន់លានដុល្លារ ដោយក្នុងនោះ វិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទទួលបានជិត ៦០០ លានដុល្លារ ឬ ខ្ពស់លំដាប់ថ្នាក់ទី ៣។ យោងតាមលទ្ធផលនៃប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រសួងសាធារណៈការ និងដឹកជញ្ជូន ទទួលបានវិភាជន៍ថវិកាជាតិ នៅលេខរៀងទី ៣ បន្ទាប់ពី ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការពារជាតិ។ តារាងបានបង្ហាញថា ក្នុងឆ្នាំ២០២១ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ទទួលបានវិភាជន៍ថវិកា ២ ៣៩៦ ១៩៥ លានរៀល ឬសមមូលនឹង ៥៨៦ លានដុល្លារអាមេរិក។ គួរបញ្ជាក់ផងដែរ យោងតាមសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ រដ្ឋគ្រោងនឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ៦២៩ គម្រោង ដោយនឹងប្រើថវិការដ្ឋជាង ១២ ប៊ីលានដុល្លារអាមេរិក៕
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគធំៗពីរក្នុងវិស័យថាមពលតម្លៃជាង ៣៥០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រឱ្យក្រុមហ៊ុន Oddormeanchey Power Industrial Co Ltd វិនិយោគទឹកប្រាក់ជាង ៣៥០ដុល្លារសាងសង់គម្រោងធំៗ ២ គឺរោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ២៦៥ មេហ្គាវ៉ាត នៅខេត្តឧត្តរមានជ័យ និង ខ្សែបញ្ជូនអគ្គិសនី តង់ស្យុង ២៣០ គីឡូវ៉ុល។ គម្រោងបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព ២៦៥ មេហ្គាវ៉ាត មានទីតាំងនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលនឹងសាងសងដោយប្រើទុនវិនិយោគ ៤៩៤ លានដុល្លារ។ ដោយឡែក ខ្សែបញ្ជូនអគ្គិសនី តង់ស្យុង ២៣០ គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកស្ថានីយខេត្តសៀមរាបខាងកើត នឹងប្រើទុនវិនិយោគ ៦១ លានដុល្លារ។ គម្រោងទាំង២ អាចនឹងជួយបង្កើតការងារដល់ប្រជាជនក្នុងតំបន់ជិត ៣០០ កន្លែង។ គួរបញ្ជាក់ផងថា គម្រោងអគ្គិសនីទាំងពីរនេះ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័ត កាលពីខែកុម្ភៈ ឆ្នាំ២០២០នេះ ហើយ ហើយតាមការគ្រោងទុក គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្មនេះ គ្រោងបញ្ចប់ការសាងសង់ និងបញ្ចេញថាមពល នៅឆ្នាំ២០២២ […]
អានបន្ថែមសួនឧស្សាហកម្ម ៥០០ ហិកតា នៅផ្លូវជាតិលេខ៥១ ខេត្តកំពង់ស្ពឺ ចាប់ផ្ដើមសាងសង់ហើយ
គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ហិកតា របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលមានទីតាំងស្ថិតនៅចន្លោះផ្លូវ ៥១ និង ៤៤ ក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្ដើមដំណើរការសាងសង់មួយរយៈហើយ។ នេះបើយោងតាមការឱ្យដឹងពីអ្នកគ្រប់គ្រងគម្រោង លោក គូ បូរិន។ លោក គូ បូរិន បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ២១ តុលា នេះថា បច្ចុប្បន្ ក្រុមការងារកំពុងធ្វើការចាក់បំពេញដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធខាងក្នុងមួយចំនួននៃគម្រោងនេះ។ លោកបន្តថា៖ «ក្រៅពីសាងសង់ជាតំបន់រោងចក្រ និងលំនៅឋាន សួនឧស្សាហកម្មក៏ធំនេះ ក៏រួមមានកន្លែងស្នាក់នៅរបស់បុគ្គលិក ខុនដូ ផ្សារពាណិជ្ជកម្ម សួនកំសាន្ត ការិយាល័យពាណិជ្ជកម្ម សណ្ឋាគារ ពិព័រណ៍ពាណិជ្ជកម្ម និងកន្លែងពហុបំណងផ្សេងៗទៀតជាច្រើន។ បន្ថែមពីនេះទៀតយើងនឹងបំពាក់នូវប្រព័ន្ធទឹក ភ្លើង និងប្រព័ន្ធសន្តិសុខយោងតាមស្តង់ដាររបស់ក្រសួងពាណិជ្ជកម្ម»។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន OCIC គ្រោងនឹងបណ្តាក់ទុនប្រមាណចំនួន ៥០ លានដុល្លារអាមេរិក លើគម្រោងសួនឧស្សាហកម្មនេះ។ បច្ចុប្បន្នក្រុមហ៊ុន ក៏កំពុងធ្វើការយ៉ាងសកម្មស្វែងរកដៃគូវិនិយោគិនបរទេសនានា ឱ្យមកសាងសង់រោងចក្រនៅក្នុងតំបន់នេះ។ បើយោងតាមប្រភពដដែល សួនឧស្សាហកម្មនៅលើផ្លូវជាតិលេខ ៥១ […]
អានបន្ថែម