ថវិកាប្រមាណ ២០០ លានដុល្លារត្រូវបានចំណាយជួសជុលផ្លូវខូចខាតក្នុងមួយឆ្នាំៗ

ក្នុងមួយឆ្នាំៗ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ត្រូវចំណាយថវិកាប្រមាណពី ១៥០ លានដុល្លារ ទៅដល់ ២០០លានដុល្លារ ក្នុងមួយឆ្នាំៗ ក្នុងការយកមកជួសជុលថែទាំផ្លូវដែលខូចខាតទូទាំងប្រទេស។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបន្ថែមថា៖ «បើសិនគ្រប់យាន្តយន្តមិនដឹកទំនិញលើសទម្ងន់ដែលកំណត់ដោយច្បាប់ នោះផ្លូវទាំងអស់នឹងមានសភាពស្ថិតស្ថេរយូរអង្វែង ដែលអាចចំណាយតិចជាង២០០លានដុល្លារ ហើយលុយសល់នេះយកទៅកសាងសាលារៀន មន្ទីរពេទ្យជាដើម។ គួរបញ្ជាក់ផងដែរថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ឥតឈប់ឈរ ដែលជារឿងធម្មតានៅពេលដែលមានផ្លូវច្រើន ការចំណាយសម្រាប់ការជួសជុលផ្លូវក៏កាន់តែច្រើនដែរ។

អាន​បន្ថែម

CDC អនុម័តគម្រោងបង្កើតរោងចក្រសម្ភារសំណង់ ៤ កន្លែងតម្លៃជាង ២៥ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា (CDC) កាលពីពេលថ្មីនេះ បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ៤ ក្នុងការវិនិយោគលើទឹកប្រាក់ជាង ២៥ លានដុល្លារ សាងសង់រោងចក្រសម្ភារសំណង់នៅខេត្តព្រះសីហនុ និងស្វាយរៀង ដែលគម្រោងទាំង៤ នេះ នឹងជួយបង្កើតការងារជាង ១០០០ កន្លែងដល់ប្រជាជនក្នុងតំបន់។ ក្រុមហ៊ុនទាំង ៤ នោះរួមមាន ក្រុមហ៊ុន Kaining Metal Product (Cambodia) Co.,Ltd ក្រុមហ៊ុន Hong Yao Cable & Wire (Cambodia) Co.,Ltd ក្រុមហ៊ុន Run Yang & Run Jie (Cambodia) Logistic Safety Equipment Manufacturing Co.,Ltd និងក្រុមហ៊ុន Cambodian Saiban Wood Co.,Ltd។ សម្រាប់ក្រុមហ៊ុន Kaining Metal Product (Cambodia) […]

អាន​បន្ថែម

ក្រុមហ៊ុន Vinci Airports និង SCA ស្នើចង់បង្កើតក្រុមហ៊ុនរួមជាមួយ OCIC លើការអភិវឌ្ឍន៍ប្រលានយន្តហោះថ្មី

ក្រុមហ៊ុន Vinci Airports និង ក្រុមហ៊ុន SCA ឬស្គាល់ជាទូទៅថាជាក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនទទួលខុសត្រូវ និងគ្រប់គ្រងលើអាកាសយានដ្ឋានភ្នំពេញនាពេលបច្ចុប្បន្ន កាលពីពេលថ្មីៗនេះ បានស្នើចង់បង្កើតក្រុមហ៊ុនរួមគ្នាជាមួយ OCIC ក្នុងការអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មីតម្លៃវិនិយោគ ១,៥ ពាន់លានដុល្លារអាមេរិកស្ថិតនៅខេត្តកណ្តាល។ ការស្នើនេះធ្វើឡើងកាលពី ថ្ងែទី០៤ កុម្ភៈ កន្លងមកនេះក្នុងជំនួបរវាងតំណាងក្រុមហ៊ុនទាំង ៣ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយក្រុមVinci Airports តំណាងដោយលោក Emmanuel MENANTEAU ក្រុមហ៊ុនសម្បទាន អាកាសយានដ្ឋាន SCA តំណាងដោយលោក Alain BRUN និងក្រុមហ៊ុន OCIC តំណាងដោយលោក វ៉ាន់ ឆាលហ៍ជួន។ កិច្ចប្រជុំនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យក្រុមហ៊ុនទាំង ៣ បង្ហាញពីមូលដ្ឋាន និងជំហររៀងៗខ្លួនឲ្យបានច្បាស់លាស់។ ក្រុមហ៊ុន Vinci Airports និងក្រុមហ៊ុន SCA បានបញ្ជាក់ថា ដោយខ្លួនជាក្រុមហ៊ុនមានបទពិសោធន៍គ្រប់គ្រងអាកាសយានដ្ឋាននៅកម្ពុជាជាច្រើនឆ្នាំ ក្រុមហ៊ុនមានបំណងចង់សហការជាមួយនឹងក្រុមហ៊ុន OCIC ក្នុងគម្រោងរៀបចំប្លង់រចនាបទ ការផ្ដល់ប្រភពហិរញ្ញប្បទាន […]

អាន​បន្ថែម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគជាងជិត ២ពាន់លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគនៅចុងខែធ្នូនេះ ជាច្រើនគម្រោងទាក់ទងទៅនឹងអគ្គិសនី ផ្សារទំនើប និងសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានទឹកប្រាក់វិនិយោគប្រមាណ ១.៦ពាន់លានដុល្លារ។ យោងតាមព័ត៌មានកាលពីថ្ងៃទី២៥ ក្រុមប្រឹក្សាអភវិឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងសាងសង់សណ្ឋាគារ និងអគារពាណិជ្ជកម្ម ចំនួនពីរក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុន BOCC DEVELOPMENT CO.,LTD សាងសង់សណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ ចំនួន៥០០បន្ទប់ សាងសង់អគារ Service Hotel Apartment ថ្នាក់ផ្កាយ៤ ចំនួន ១៦០០ យូនីត និងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅ កោះពេជ្រ មានទុនវិនិយោគសរុប ១ ១៨១ លានដុល្លារ។ ក្រុមហ៊ុន XIN DA SHI JIE INTERNATIONAL HOTEL CO.,LTD សាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៥០០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣៣១ លានដុល្លា។ ដោយឡែក ទាក់ទងនឹងការវិនិយោគលើវិស័យអគ្គិសនីវិញ ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា […]

អាន​បន្ថែម

ផ្សារទំនើបAEONទី៣តម្លៃជិត៣០០លានដុល្លារលើផ្លូវ៦០ម៉ែត្រត្រូវបានអនុម័ត

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬហៅកាត់ថា CDC កាលពីថ្ងៃទី២៥ ខែ ធ្នូ បានសម្រេចអនុម័តគម្រោងវិនិយោគផ្សារទំនើបAEONទី៣ដែលមានទីតាំងតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែនឬផ្លូវ៦០ម៉ែត្រ។ គម្រោងខាងលើនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD ក្រោមទឹកប្រាក់ប្រមាណជា២៨៩,៦លានដុល្លារអាមេរិក ។ តាមការបញ្ជាក់ដោយ CDC គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​ គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៨កន្លងទៅ ក្រុមហ៊ុនអភិវឌ្ឍផ្សារទំនើបនេះ បានប្រកាសទីតាំងផ្សារទំនើបទី៣របស់ខ្លួនជាផ្លូវការ ដោយគម្រោងទី៣នេះ គឺមានផ្ទៃក្រឡាសរុបរហូតដល់ទៅ ១៧៤០០០ ម៉ែត្រការ៉េដែលនេះ។ ការជ្រើសរើសទីតាំងខាងលើ គឺដោយសារតំបន់នេះមានការអភិវឌ្ឍន៍យ៉ាងកុះករដូចជាការបង្កើតសាលារៀនអន្តរជាតិ លំនៅដ្ឋាន និងខុនដូជាដើមដែលទាំងអស់នេះនឹងទាក់ទាញចំនួនប្រជាពលរដ្ឋទៅរស់នៅតំបន់នេះកាន់តែច្រើននាពេលអនាគត។ គម្រោងនេះ គឺធំជាងផលបូកផ្ទៃក្រឡាផ្សារទំនើបAEON ទី១ (៦៨០០០ ម៉ែត្រការ៉េ) និងផ្សារទំនើបAEON ២ សែនសុខ (១០០០០០ ម៉ែត្រការ៉េ) ដែលទំហំសរុបមានត្រឹមតែ ១៦៨០០០ម៉ែត្រការ៉េ។ តាមការគ្រោងទុករបស់ក្រុមហ៊ុន ផ្សារទំនើបAEONទី៣ គឺនឹងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២៣ខាងមុខនេះ។

អាន​បន្ថែម

ក្រុមហ៊ុនជីបម៉ុងសម្ពោធរោងចក្រកែច្នៃកាកសំណល់ឧស្សាហកម្មនៅខេត្តកំពត

ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង គ្រុប បានសម្ពោធរោងចក្រកែច្នៃសំណល់ឧស្សាហកម្ម ដែលជាដំណោះស្រាយក្នុងការគ្រប់គ្រងកាកសំណលបរិស្ថានដំបូងគេបង្អស់នៅកម្ពុជា។ រោងចក្រគ្រប់គ្រងសំណល់ ជីប ម៉ុង អេកូសាយខល ត្រូវបានបើកដាក់ឲ្យដំណើរការ កាលពីថ្ងៃទី៥ ខែធ្នូ នៅក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ រោងចក្រនេះស្ថិតនៅក្នុងបរិវេនរោងចក្រស៊ីម៉ង់ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរសិន ដែលមានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត។ ជីប ម៉ុង អេកូសាយខល មានសមត្ថភាពដុតកំទេចសំណល់ឧស្សាហកម្មក្នុងបរិមាណ ១០តោន ក្នុងមួយម៉ោង ឬ ២៤០តោនក្នុង១ថ្ងៃ ឬក៏ជាង ៧០០០ តោនក្នុង១ខែ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន។ ជីប ម៉ុង អេកូសាយខល ជាគម្រោងថ្មីមួយថិតនៅក្រោមដំបូលរបស់ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ត្រូវបានប្រសូតចេញពីការវិនិយោគទុនរួមគ្នា ក្នុងនោះ ៦០% មកពីក្រុមហ៊ុន ជីប ម៉ុង និង […]

អាន​បន្ថែម

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយ២២លានដុល្លារលើគម្រោងទឹកស្អាតនៅពោធិ៍សាត់

រាជរដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានសម្រេចផ្តល់ជំនួយប្រមាណ ២២លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់។ តាមរយៈជំនួយនេះនឹងត្រូវបានប្រើសម្រាប់សាងសង់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងរៀបចំប្រព័ន្ធចែកចាយទឹកក្នុងក្រុងពោធិ៍សាត់។ លិខិតប្តូរសារស្ពីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានចុះហត្ថលេខា កាលពីរសៀលថ្ងៃទី៤ ខែធ្នូ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម MIKAMI Masahiro អគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។ ការផ្តល់ឥណទានឥតសំណងនេះ គឺជាការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុន ក្នុងការរួមចំណែក ធ្វើឲ្យប្រសើរឡើងនូវបរិស្ថានរស់នៅនៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យទឹកស្អាត។ ឯកឧត្តមអគ្គរាជទូត មានប្រសាសន៍ថា តាមរយៈគម្រោងនេះ រំពឹងថាអត្រាផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងពោធិ៍សាត់នឹងមានការកើនឡើង។ ឯកឧត្តមអគ្គរាជទូត បន្ថែមទៀតថា កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត គឺជាវិស័យមួយគួរឲ្យកត់សម្គាល់សម្រាប់រយៈពេលវែង និងទំហំធំតាមរយៈសមិទ្ធផលដែលសម្រេចបានចេញពីគម្រោងទាំងនេះ។ ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានកំណត់ទិសដៅនៃអត្រាផ្គត់ផ្គង់ទឹកស្អាតឲ្យបាន១០០ភាគរយ នៅគ្រប់តំបន់ទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២៥៕

អាន​បន្ថែម

កម្ពុជាស្នើជប៉ុនផ្តល់ជំនួយអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាលកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលជប៉ុនជួយផ្តល់ជំនួយ ដើម្បីអភិវឌ្ឍគម្រោងធំៗ នៅក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅមួយចំនួន។ សំណើសម្រាប់ជំនួយគម្រោងធំៗនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Minorikawa Nobuhide អនុរដ្ឋមន្រ្តីនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ យោងតាមព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីទាំងពីរបានពិភាក្សាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកហេដ្ឋារចនាសម្ព័ន្ពផ្លូវថ្នល់-ស្ពាន សុវត្ថិភាពចរាចរណ៍ ប្រព័ន្ធទឹកកខ្វក់ និងកំពង់ផែ។ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើភាគីជប៉ុនពិនិត្យលទ្ធភាពវិនិយោគរថភ្លើងទីក្រុងភ្នំពេញ ប្រភេទ AGT ដើម្បីសម្រួលការធ្វើដំណើរ និងបន្ថយការកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញ។ បន្ថែមពីលើនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានស្នើសុំភាគីជប៉ុនផ្តល់ជំនួយសាងសង់ប្រព័ន្ធ និងស្ថានីយចម្រោះទឹកកខ្វក់នៅខេត្តមួយចំនួន និងខេត្តជាប់សមុទ្រ ដូចជា កំពត និងកោះកុង ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តល់តម្លៃខ្ពស់ចំពោះជំនួយរបស់ភាគីជប៉ុននាពេលថ្មីៗនេះ សំរាប់សាងសង់ស្ថានីយចម្រោះទឹកកខ្វក់ និងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ថ្មី នៅរាជធានីភ្នំពេញ។ សម្រាប់គម្រោងរថភ្លើងនៅទីក្រុងភ្នំពេញ JICA បានបញ្ចប់គម្រោងសិក្សារួចហើយ ប៉ុន្តែដោយសាររដ្ឋាភិបាលខ្វះថវិកា […]

អាន​បន្ថែម

រោងចក្រមីកញ្ចប់លំដាប់អន្តរជាតិបើកសម្ភោធជាផ្លូវការ

រោងចក្រផលិតមីកញ្ចប់ បំពាក់ដោយបច្ចេកវិទ្យាមកពីប្រទេសជប៉ុនបានបើកសម្ភោធដំណើរការជាផ្លូវការ នៅរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ កន្លងទៅជាមួយនឹងក្តីរំពឹងទទួលបានការគាំទ្រពីសំណាក់​ប្រជាពលរដ្ឋខ្មែរ ខណៈផលិតផលមីនេះគឺផលិតដោយស្នាដៃខ្មែរ។   វិនិយោគដោយក្រុមហ៊ុន One More Manufacturing Co Ltd រោងចក្រផលិតមី មានទីតាំងនៅលើមហាវិថីឈ្នះៗ ផ្លូវកប់ស្រូវ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យ។   ដោយមានម៉ាកសញ្ញា «មីជាតិ​» ផលិតផលមីកញ្ចប់ពីរោងចក្រ មានបីជម្រើស គឺរសជាតិខគោ សាច់ជ្រូក​ចិញ្រ្ចាំ និងស៊ុបមាន់។​   ថ្លែងនៅក្នុងពិធីសម្ភោធកាលពីថ្ងៃសៅរ៍ លោកស្រី ជឹង សុគន្ធាវី នាយិការោ​ង​ចក្រមីជាតិ បានមានប្រសាសន៍ថា ផលិតផល​មី​ជាតិ ត្រូវបាន​ផលិត​ជា​ផ​លិត​ផល​ខ្មែរ​ដំបូង​គេ​នៅលើ​ទីផ្សារ​កម្ពុជា​ដែល​បង្កើត ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ដែលជា​ប្រជាពលរដ្ឋ​ខ្មែរ​មី​ជាតិ​ត្រូវបាន​បង្កើតឡើង​តាមរយៈ​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ផ្ចិត ផ្ចង់ សម្រិតសម្រាំង​បំផុត និង​ផលិត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​នាំចូល​ពី​ប្រទេស​ជប៉ុន និង​បច្ចេកវិទ្យា​ទំនើប​របស់​ប្រទេស​ជប៉ុន​។   លោកស្រីបន្តថា “នេះជាពេលដ៏សមស្របបំផុត ដែលកម្ពុជា គួរមានរោងចក្រផលិតចំណីអាហារក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនប្រមាណជាង ១៦លាននាក់ និងកាត់បន្ថយការពឹងផ្អែកលើសង្វាក់ ផលិតកម្ម របស់បរទេស ឬប្រទេសជិតខាង”។   លោកស្រី​ជឹ​ង […]

អាន​បន្ថែម

វិស័យសំណង់ស្រូបទុនវិនិយោគជាង ៦,៤ ពាន់លានដុល្លារត្រឹម៩ខែ

វិស័យសំណង់នៅកម្ពុជាបន្តរីកចម្រើនដែលនេះគឺឆ្លុះបញ្ចាំងដោយការកើនឡើងនៃការវិនិយោគជាង ៣៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺទទួលបានទុនវិនិយោគប្រមាណជាង៦ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ តាមការបង្ហាញនៅក្នុងទិន្នន័យដែលបានចេញផ្សាយនាពេលថ្មីៗនេះ នៅចន្លោះខែមករាដល់ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងបានអនុម័តគម្រោងសាងសង់ចំនួន ៣.៤៣៣ ដែលមានតម្លៃជាង ៦.៤ ពាន់លានដុល្លារអាមេរិក។ តួលេខនេះ បង្ហាញពីការកើនឡើង ៣៤,៧៣ ភាគរយ បើប្រៀបធៀបទៅនឹងគម្រោងចំនួន ២.៥៤១ តម្លៃ ៤.៨ ពាន់លានដុល្លារអាមេរិក ដែលបានអនុម័តក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ ការកើនឡើងនៃការវិនិយោគនេះ បានធ្វើឲ្យគម្រោងដែលបានអនុម័តសរុបមានចំនួន ៤៦.៩៩១ គម្រោង តម្លៃ ៤៨,១៧ ពាន់លានដុល្លារ ក្នុងរយៈពេល ១៩ ឆ្នាំ (២០០០ ដល់ ២០១៩) ។ ក្នុងរយៈពេល ៩ ខែក្នុងឆ្នាំនេះ វិស័យសំណង់បានបង្កើតការងារពីចន្លោះ ១៤៧ ៤៥០ ទៅ ១៥០,០០០ កន្លែងជារៀងរាល់ថ្ងៃ ខណៈកាលពីឆ្នាំ ២០១៨ វិស័យនេះ បានផ្តល់ការងារចន្លោះពី ២០ […]

អាន​បន្ថែម