ជប៉ុនផ្ដល់ថវិកាយ៉ាងហោចជិត ១ពាន់លានដុល្លារ សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជា

ជប៉ុនបាននិងកំពុងផ្ដល់ថវិកាយ៉ាងហោចជិត ១ពាន់លានដុល្លារ ដើម្បីជួយសាងសង់ ស្ដារ និងលើកកម្ពស់ហេដ្ឋានរចនាសម្ព័ន្ធស្ពាន-ថ្នល់ជាច្រើននៅកម្ពុជា ដែលទំហំថរិកានេះរួមបញ្ចូលទាំងជំនួយឥតសំណង និងកម្ចី។ នេះបើយោងតាមប្រសាសន៏របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រសាងសង់ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនកាលពីថ្ងៃទី ១២ ខែតុលា កន្លងមកនេះ។ (អានបន្ថែម) ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ជប៉ុនដែលបានផ្ដល់ជំនួយឥតសំណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើនដូចជា៖ -ផ្លូវជាតិ លេខ៦ ផ្លូវជាតិ លេខ៧ និងផ្លូវជាតិលេខ១ ដែលមានប្រវែងសរុប ២៥៤,៣គម និងប្រើប្រាស់ថវិកាប្រមាណ ១៨៩,១ លានដុល្លារអាមេរិក។ -គម្រោងស្ពានគីហ្សូណា និងស្ពានត្សឹបាសា ដែលមានប្រវែងសរុប ៣៥៧៥ ម៉ែត្រ និងចំណាយថវិកាប្រមាណ ១៨៦ លានដុល្លារអាមេរិក។ -គម្រោងជួសជុលស្ពានជ្រោយចង្វារប្រវែងសរុប ១០៨០ម៉ែត្រ ចំណាយថវិកាប្រមាណ ៣០ លានដុល្លារអាមេរិក។ -គម្រោងស្ដារផ្លូវជាតិលេខ៥ ប្រវែងសរុប ៣៦៦គីឡូម៉ែត្រ ក្នុងទំហំថវិកាប្រមាណ ៥០០លានដុល្លារ […]

អាន​បន្ថែម

ជប៉ុនប្រគល់គ្រឿងចក្រជាច្រើនគ្រឿងតម្លៃជាង ៤លានដុល្លារ សម្រាប់គម្រោងសាងសង់ផ្លូវនៅកម្ពុជា

រដ្ឋាភិបាលជប៉ុន កាលពីពេលថ្មីៗនេះ បានផ្តល់ជំនួយឥតសំណងជាគ្រឿងចក្រសាងសង់ផ្លូវដល់កម្ពុជាចំនួន ១៥ គ្រឿង តម្លៃ ៤,៥លានដុល្លារ ដើម្បីយកទៅប្រើប្រាស់ក្នុងគម្រោងសាងសង់ផ្លូវអាទិភាពនានានៅកម្ពុជា។ ពិធីប្រគល់ និងទទួលគ្រឿងចក្រសាងសង់ផ្លូវនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី ១២ ខែតុលា ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ គម្រោងផ្តល់ជំនួយនេះមានឈ្មោះថា «ជំនួយឥតសំណងតាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម»ផ្គត់ផ្គង់ដោយក្រុមហ៊ុនគ្រឿងចក្រ Marubini Protechs ដែលរួមមាន Road Stabilizer & Accessories ចំនួន ៣គ្រឿង, Vibratory Single Drum Roller with CANOPY Stay ចំនួន ៣គ្រឿង, Pneumatic Tire Roller ចំនួន ៣គ្រឿង, Vibratory Tandem Roller ចំនួន៣ គ្រឿង, Walk-behind Roller […]

អាន​បន្ថែម

ចិនត្រៀមចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ ៣ ធំៗ បន្ថែមទៀតនៅកម្ពុជា

ចិនកំពុងត្រៀមចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ៣ធំៗបន្ថែមទៀតនៅកម្ពុជា រួមមាន គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ គម្រោងសាងសង់ផ្លូវជាតិ71C និងគម្រោងខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៧។ នេះបើតាមឱ្យដឹងពី កិច្ចប្រជុំការងាររវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១១ តុលា កន្លងមកនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា តាមរយៈការប្រើប្រាស់ឥណទានសម្បទាន (Loan) និងហិរញ្ញប្បទានឥតសំណង (Grant) សម្រាប់បេក្ខភាពគម្រោងអាទិភាពឆ្នាំ២០២០ កម្ពុជា-ចិន នឹងអនុវត្តន៍គម្រោងចំនួន ៨។ ក្នុងនោះ គម្រោងដែលត្រៀមនឹងចុះហត្ថលេខារួមមាន គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង គម្រោងសាងសង់ផ្លូវជាតិលេខ 71C គម្រោងខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៧ និងគម្រោងជំរុញផលិកម្មស្រូវ និងនាំចេញអង្ករផងដែរ។ ក្រៅពីនេះ គម្រោងដែលកំពុងតែរៀបចំ និងសិក្សា រួមមាន៖ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៤១ លេខ៣៣ និងលេខ៣១ គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតផងដែរ។ បន្ថែមពីនេះ ភាគីមិត្តចិន ក៏បានផ្ដល់ជំនួយឥតសំណងកម្ពុជាប្រមាណ ១៤០លានដុល្លារ សម្រាប់អនុវត្តគម្រោងប្រញាប់មួយចំនួន […]

អាន​បន្ថែម

កម្ពុជាមិនបានស្នើពន្យារការបង់ប្រាក់កម្ចីពីម្ចាស់បំណុលអន្តរជាតិឡើយ

ទោះបីជាស្ថិតក្នុងវិបត្តិកូវីដ១៩ ក៏ដោយ កម្ពុជាមិនបានស្នើដល់ម្ចាស់បំណុលពន្យារការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិឡើយ ហើយរាល់សកម្មភាពអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់នានា នៅតែបន្តយ៉ាងរលូន។ នេះបើយោងតាមឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល កាលពីថ្ងៃទី ៩ តុលានេះ។ ឯកឧត្តម បានសសេរលើទំព័រហ្វេសប៊ុកថា៖ «សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអះអាងថា កម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរ បើសិនប្រៀបធៀបទៅនឹងប្រទេសដទៃមួយចំនួន លើវិស័យហិរញ្ញវត្ថុ នៅសម័យកូវីដ ១៩។ កម្ពុជា មិនបានស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ។» ឯកឧត្តមបានបន្តថា៖ «កម្ពុជានៅតែមានសកម្មភាពដ៏សកម្មក្នុងកិច្ចបញ្ចេញសាច់ប្រាក់គាំទ្រកម្មវិធីវិនិយោគ ដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (ខេត្តព្រះសីហនុ-សៀមរាប) ជាដើម។ មិនតែប៉ុណ្ណោះ នៅក្នុងវិស័យហិរញ្ញប្បទាន ក៏មានសកម្មភាពរស់រវើក ដូចជាការសង្រ្គោះជនក្រីក្រ និងងាយរងគ្រោះ និងកិច្ចបណ្ដាក់ទុនសាធារណៈ ក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹក ឬគម្រោងខ្នាតតូចនៅតាមមូលដ្ឋានជាដើមនោះ ទោះបីនៅក្នុងសម្ពាធនៃជំងឺកូវីដ ១៩»។ ក្នុងថ្ងៃជាមួយនេះដែរ អង្គប្រជុំគណៈរដ្ឋមន្រ្តី ក៏បានអនុម័តគម្រោងវិនិយោគសាធារណៈសរុបចំនួន ៦២៩គម្រោង ដោយនឹងប្រើបញ្ចប់ថវិកាជាង ១២ ប៊ីលានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២១-២០២៣ ហើយក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធទទួលបានថវិកាដល់ទៅជាង ៥០%។ (អាបបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុនចិនបញ្ចប់ការសិក្សាគម្រោងផ្លូវដែកភ្នំពេញ-វៀតណាមហើយ

ក្រុមហ៊ុនឯកជនចិន កាលពីពេលថ្មីៗនេះ បានបញ្ចប់ការសិក្សាសមិទ្ធលទ្ធភាពសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញទៅក្រុងបាវិតហើយ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងបានឱ្យដឹងកាលពីថ្ងៃទី ៦ តុលា នេះថា គម្រោងផ្លូវរថភើ្លងនេះ ជាការអភិវឌ្ឍរបៀងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម ដោយនឹងសម្រួលដល់ការដឹកជញ្ជូន ជំរុញសកម្មភាពសេដ្ឋកិច្ច និងការធ្វើដំណើររបស់អ្នកទេសចរ។ ឯកឧត្តមថ្លែងថា៖ “ឯកឧត្តមទេសរដ្ឋមន្រ្តីបានប្រគល់ជូនក្រុមហ៊ុនចិនមួយ ដើម្បីសិក្សា ហើយការសិក្សាហាក់ដូចជាចប់ហើយ ប៉ុន្តែយើងមិនទាន់បានឃើញរបាយការណ៍របស់គាត់ ហើយក៏មិនទាន់មានប្រជុំផ្សព្វផ្សាយទេ”។ ឯកឧត្តម វ៉ាស៊ីម សុរិយា ក៏មិនបានបង្ហាញឈ្មោះក្រុមហ៊ុនចិនទទួលបានភ្លើងខៀវសិក្សាគម្រោងនេះទេ តែគ្រាន់តែបញ្ជាក់ថាជាក្រុមហ៊ុនខុសគ្នាពីក្រុមហ៊ុនដែលទទួលបានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ឯកឧត្តម បញ្ជាក់ថាទៀតថា៖ «យើងគ្រាន់តែចង់ដឹងថាខ្សែផ្លូវហ្នឹងកាត់កន្លែងណា ហើយផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងម៉េច ហើយចាំមើលការសិក្សាគេ Recommend យើងជា BOT ឬក៏វិនិយោគដោយរដ្ឋ»។ ប្រភពដដែលនេះបានឱ្យដឹងថា កន្លងមក មានការសិក្សាលើគម្រោងកសាងផ្លូវរថភ្លើងពីភ្នំពេញទៅព្រំដែនវៀតណាម ជាច្រើនដងមកហើយ ដោយតាំងពីឆ្នាំ២០០០មក ការសិក្សាធ្វើឡើងដោយក្រុមហ៊ុនជាច្រើនដូចជា ម៉ាឡេស៊ី កូរ៉េ និងចិន។ គួរបញ្ជាក់ផងដែរថា សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតវិញ ក្រុមហ៊ុន China Railway International Group Co., […]

អាន​បន្ថែម

កាស៊ីណូហុងកុងដ៏ធំសម្បើមមួយកំពុងប្តូរទីតាំងពីខេត្តព្រះសីហនុទៅតំបន់តារាសាគរ

ក្រុមហ៊ុន Century Entertainment International Holdings ដែលជាក្រុមហ៊ុនកាស៊ីណូហុងកុងដ៏ធំសម្បើមមួយបានឱ្យដឹងថា ក្រុមហ៊ុននឹងប្តូរទីតាំងលេងល្បែង ពីក្រុងព្រះសីហនុ ទៅក្រុងតារាសាគរ ខេត្តកោះកុងវិញ។ នេះបើតាមឲ្យដឹងពី សារព័ត៌មាន G3 Newswire កាលពីថ្ងៃទី១ តុលា ២០២០នេះ។ Century Entertainment International បានឱ្យដឹងទៀតថា ការផ្លាស់ប្តូរប្រតិបត្តិការកាស៊ីណូពីទីតាំងចាស់ដែលនៅសណ្ឋាគារ Sunshine Bay Hotel នៅខេត្តព្រះសីហនុ ទៅទីតាំងថ្មីវិញដោយសារតែកិច្ចព្រមព្រៀងចាស់ បានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។ ទីតាំងថ្មីនៃកាស៊ីណូនេះ នឹងស្ថិតនៅក្នុងអគារលេខ ៨៩ នៃគម្រោង Long Bay ដែលក្រោមកិច្ចព្រមព្រៀងជួលជាមួយនឹង Long Bay Entertainment រយៈពេល ៣៥ ឆ្នាំ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០៣៥។ គួរបញ្ជាក់ផងដែរថា […]

អាន​បន្ថែម

ក្រុមហ៊ុនអាមេរិកគ្រោងនាំចូលគ្រឿងបង្គំ និងបរិក្ខារសាងសង់ហេដ្ឋារចនាសម្ព័ន្ធមកកម្ពុជា

ក្រុមហ៊ុនអាមេរិកធំៗជាច្រើន ចាប់អារម្មណ៍ចង់នាំចូលគ្រឿងបង្គំ និងសម្ភារបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីមកកម្ពុជា។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងភាគីអាមេរិក កាលពីសប្ដាហ៍មុននេះ។ ក្រុមហ៊ុនដែលចង់មកវិនិយោគទាំងនោះរួមមាន ក្រុមហ៊ុន Chevron ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Amazon ក្រុមហ៊ុន Bell Texton ក្រុមហ៊ុន Ford និង ក្រុមហ៊ុន Visa ជាដើម។ ក្រៅពីចង់វិនិយោគនាំចូលគ្រឿងបង្គំ ក្រុមហ៊ុនទាំងនោះក៏ចង់វិនិយោគលើការរុករកប្រេង ឧស្ម័នធម្មជាតិ និងថាមពលកកើតឡើងវិញផងដែរ ដោយផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាមេរិក ដើម្បីជំរុញការអភិវឌ្ឍតំបន់ប្រេងកាតរួមគ្នារវាងកម្ពុជា និងថៃ។ លើសពីនេះ ភាគីទាំង ២ ក៏បានពិភាក្សាពីឱកាសពាណិជ្ជកម្ម និងជំនួយបច្ចេកទេសពីអាមេរិកផងដែរ។ ឯកឧត្តម ស៊ុយ សែម បានសម្តែងនូវការស្វាគមន៍ដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱ្យមកវិនិយោគនៅកម្ពុជាបានកាន់តែច្រើនដើម្បីបន្តលើកស្ទួយសេដ្ឋកិច្ច។

អាន​បន្ថែម

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (២៦ កញ្ញា ២០២០)

មាតិកាប្រចាំសប្តាហ៍ ២៦ កញ្ញា ២០២០៖ #1. ក្រុមហ៊ុនសិង្ហបុរីកំពុងទិញដី ១,២ ហិកតា នៅទួលគោក ដើម្បីសាងសង់គម្រោងអភិវឌ្ឍចម្រុះថ្មីមួយ [អានបន្ថែម] #2. គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតពន្យារពេលបញ្ចប់ការសាងសង់ [អានបន្ថែម] #3. សម្ដេច ហ៊ុន សែន ស្នើឱ្យខេត្តកំពតសិក្សាបង្កើតតំបន់រដ្ឋបាលរួម និងសាងសង់ពហុកីឡដ្ឋានថ្មី [អានបន្ថែម] #4. សិង្ហបុរីគ្រោងបង្កើតកំពង់ផែបែបទំនើបមួយនៅភ្នំពេញ [អានបន្ថែម] #5. ថៃកំពុងប្រែក្លាយមន្ទីរឃុំឃាំងសរុប៧២កន្លែងជាតំបន់ទេសចរណ៍ [អានបន្ថែម]

អាន​បន្ថែម

គម្រោងបង្កើតរដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីត្រូវបានផ្អាក ដោយសារវិបត្តិកូវីដ-១៩

រូបភាពដោយ Get About Asia គម្រោងបង្កើតរដ្ឋធានីថ្មីតម្លៃរាប់ពាន់ដុល្លារនៅប្រទេសឥណ្ឌូនេស៊ីនៅលើកោះ Borneo ត្រូវបានផ្អាកការសាងសង់ដោយសារផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដែលបង្កពីការរាតត្បាតនៃជំងឺកូវីដ-១៩។ រដ្ឋមន្រ្តីក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ីលោក Suharso Monoarfa បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃទី ១៩ ខែសីហានេះថា៖ «អ្វីដែលយើងត្រូវធ្វើចំបងនៅពេលនេះគឺ ស្តារសេដ្ឋកិច្ចឡើងវិញ និងយកឈ្នះលើជំងឺកូវីដនេះ។ នៅពេលដែលស្ថានការណ៍ប្រសើរឡើងវិញ យើងនឹងពិចាណារបន្តគម្រោងរដ្ឋធានីថ្មីនេះ»។ គម្រោងផ្លាស់ប្តូររដ្ឋធានីថ្មីទៅកាន់តំបន់ Borneo មុនកូវីដរំពឹងថានឹងចាប់ផ្តើមសាងសង់ពីឆ្នាំ ២០២១ ហើយការផ្លាស់ប្ដូរនេះ ដោយសារតែទីក្រុងហ្សាការតាចាស់ ចរាចរណ៍មានការកើនឡើង ដែលកើតឡើងមកពីការគ្រប់គ្រងទីក្រុងមិនល្អ។ យ៉ាងណាមិញ ការសាងសង់អាចនឹងពន្យាដល់ទៅឆ្នាំ ២០២២ ឬ ២០២៣ ដោយការងារដែលត្រូវផ្អាករួមមាន ការសាងសង់វិមានរដ្ឋានភិបាលថ្មី ការតំឡើងអាកាសយានដ្ឋាន កំពង់ផែ និងផ្លូវថ្នល់សម្រាប់ធ្វើដំណើរជាដើម។ គួរបញ្ជាក់ផងដែរថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌូណេស៊ី ថមថយ ៥,៣% ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ ដែលធ្វើឱ្យគម្រោងដ៏ធំនេះផ្អាក។

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជា ស្នើឱ្យរដ្ឋកាត់បន្ថយនីតិវិធីស្មុគស្មាញក្នុងការសុំសិទ្ធិសាងសង់

សមាគមអ្នកសាងសង់កម្ពុជា និងស្ថាប័នឯកជននានាៗ ក្នុងវិស័យសំណង់ និងអចលនទ្រព្យ បានស្នើសុំឱ្យរដ្ឋាភិបាលជួយកាត់បន្ថយនីតិវិធីស្មុគស្មាញ និងមិនចាំបាច់មួយចំនួនក្នុងការសុំសិទ្ធិសាងសង់ ដើម្បីទាក់ទាញអ្នកវិនិយោគថ្មី ក៏ដូចជាជំរុញបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ សំណើនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងសមាគមអ្នកសាងសង់កម្ពុជា និងក្រុមហ៊ុនអ្នកអភិវឌ្ឍធំៗមួយចំនួន កាលពីព្រឹកថ្ងៃទី ២២ កញ្ញា កន្លងមកនេះ។ កិច្ចប្រជុំនេះធ្វើឡើងក្រោយ ធនាគារពិភពលោក (World Bank) បានចាត់លំដាប់បរិយាកាសធុរកិច្ចនៅកម្ពុជាឆ្នាំ ២០២០ ថានៅលំដាប់ទី ១៤៤ ក្នុងចំណោម១៩០ ប្រទេស ។ ចំណែកឯ ការស្នើសុំសិទ្ធិសាងសង់វិញ កម្ពុជាស្ថិតនៅលំដាប់ទី ១៧៨ ពោលគឺការស្នើសុំគឺមានភាពស្មុគស្មាញខ្លាំងពេក បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀត។ របាយការណ៍នេះ ក៏បានឱ្យដឹងទៀតថា នីតិវិធីស្នើសុំសិទ្ធិសាងសង់នៅកម្ពុជាមានរហូតដល់ទៅ ២០ដំណាក់កាល ដោយនឹងត្រូវចំណាយពេលសរុប ៦៥២ថ្ងៃ (ជិត ២ឆ្នាំ) និងចំណាយថវិកាជាមធ្យមជាង ៨ លានរៀល ដែលនេះគឺរាប់តែចំណាយផ្លូវការតែប៉ុណ្ណោះ។ ជាការឆ្លើយតប តំណាងប្រធានសមាគមអ្នកសាងសង់កម្ពុជា លោក ឆាស៍ វ៉ាន់ បានឱ្យដឹងថា របាយការណ៍របស់ធនាគារពិភពលោក គឺអាចមិនមានតម្លាភាពទាំងស្រុងទេ ដោយសារការប្រមូលទិន្នន័យអាចនឹងមានភាពលម្អៀង។ […]

អាន​បន្ថែម