កាស៊ីណូហុងកុងដ៏ធំសម្បើមមួយកំពុងប្តូរទីតាំងពីខេត្តព្រះសីហនុទៅតំបន់តារាសាគរ

ក្រុមហ៊ុន Century Entertainment International Holdings ដែលជាក្រុមហ៊ុនកាស៊ីណូហុងកុងដ៏ធំសម្បើមមួយបានឱ្យដឹងថា ក្រុមហ៊ុននឹងប្តូរទីតាំងលេងល្បែង ពីក្រុងព្រះសីហនុ ទៅក្រុងតារាសាគរ ខេត្តកោះកុងវិញ។ នេះបើតាមឲ្យដឹងពី សារព័ត៌មាន G3 Newswire កាលពីថ្ងៃទី១ តុលា ២០២០នេះ។ Century Entertainment International បានឱ្យដឹងទៀតថា ការផ្លាស់ប្តូរប្រតិបត្តិការកាស៊ីណូពីទីតាំងចាស់ដែលនៅសណ្ឋាគារ Sunshine Bay Hotel នៅខេត្តព្រះសីហនុ ទៅទីតាំងថ្មីវិញដោយសារតែកិច្ចព្រមព្រៀងចាស់ បានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។ ទីតាំងថ្មីនៃកាស៊ីណូនេះ នឹងស្ថិតនៅក្នុងអគារលេខ ៨៩ នៃគម្រោង Long Bay ដែលក្រោមកិច្ចព្រមព្រៀងជួលជាមួយនឹង Long Bay Entertainment រយៈពេល ៣៥ ឆ្នាំ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០៣៥។ គួរបញ្ជាក់ផងដែរថា […]

អាន​បន្ថែម

ក្រុមហ៊ុនអាមេរិកគ្រោងនាំចូលគ្រឿងបង្គំ និងបរិក្ខារសាងសង់ហេដ្ឋារចនាសម្ព័ន្ធមកកម្ពុជា

ក្រុមហ៊ុនអាមេរិកធំៗជាច្រើន ចាប់អារម្មណ៍ចង់នាំចូលគ្រឿងបង្គំ និងសម្ភារបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីមកកម្ពុជា។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងភាគីអាមេរិក កាលពីសប្ដាហ៍មុននេះ។ ក្រុមហ៊ុនដែលចង់មកវិនិយោគទាំងនោះរួមមាន ក្រុមហ៊ុន Chevron ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Amazon ក្រុមហ៊ុន Bell Texton ក្រុមហ៊ុន Ford និង ក្រុមហ៊ុន Visa ជាដើម។ ក្រៅពីចង់វិនិយោគនាំចូលគ្រឿងបង្គំ ក្រុមហ៊ុនទាំងនោះក៏ចង់វិនិយោគលើការរុករកប្រេង ឧស្ម័នធម្មជាតិ និងថាមពលកកើតឡើងវិញផងដែរ ដោយផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាមេរិក ដើម្បីជំរុញការអភិវឌ្ឍតំបន់ប្រេងកាតរួមគ្នារវាងកម្ពុជា និងថៃ។ លើសពីនេះ ភាគីទាំង ២ ក៏បានពិភាក្សាពីឱកាសពាណិជ្ជកម្ម និងជំនួយបច្ចេកទេសពីអាមេរិកផងដែរ។ ឯកឧត្តម ស៊ុយ សែម បានសម្តែងនូវការស្វាគមន៍ដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱ្យមកវិនិយោគនៅកម្ពុជាបានកាន់តែច្រើនដើម្បីបន្តលើកស្ទួយសេដ្ឋកិច្ច។

អាន​បន្ថែម

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (២៦ កញ្ញា ២០២០)

មាតិកាប្រចាំសប្តាហ៍ ២៦ កញ្ញា ២០២០៖ #1. ក្រុមហ៊ុនសិង្ហបុរីកំពុងទិញដី ១,២ ហិកតា នៅទួលគោក ដើម្បីសាងសង់គម្រោងអភិវឌ្ឍចម្រុះថ្មីមួយ [អានបន្ថែម] #2. គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតពន្យារពេលបញ្ចប់ការសាងសង់ [អានបន្ថែម] #3. សម្ដេច ហ៊ុន សែន ស្នើឱ្យខេត្តកំពតសិក្សាបង្កើតតំបន់រដ្ឋបាលរួម និងសាងសង់ពហុកីឡដ្ឋានថ្មី [អានបន្ថែម] #4. សិង្ហបុរីគ្រោងបង្កើតកំពង់ផែបែបទំនើបមួយនៅភ្នំពេញ [អានបន្ថែម] #5. ថៃកំពុងប្រែក្លាយមន្ទីរឃុំឃាំងសរុប៧២កន្លែងជាតំបន់ទេសចរណ៍ [អានបន្ថែម]

អាន​បន្ថែម

គម្រោងបង្កើតរដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីត្រូវបានផ្អាក ដោយសារវិបត្តិកូវីដ-១៩

រូបភាពដោយ Get About Asia គម្រោងបង្កើតរដ្ឋធានីថ្មីតម្លៃរាប់ពាន់ដុល្លារនៅប្រទេសឥណ្ឌូនេស៊ីនៅលើកោះ Borneo ត្រូវបានផ្អាកការសាងសង់ដោយសារផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដែលបង្កពីការរាតត្បាតនៃជំងឺកូវីដ-១៩។ រដ្ឋមន្រ្តីក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ីលោក Suharso Monoarfa បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃទី ១៩ ខែសីហានេះថា៖ «អ្វីដែលយើងត្រូវធ្វើចំបងនៅពេលនេះគឺ ស្តារសេដ្ឋកិច្ចឡើងវិញ និងយកឈ្នះលើជំងឺកូវីដនេះ។ នៅពេលដែលស្ថានការណ៍ប្រសើរឡើងវិញ យើងនឹងពិចាណារបន្តគម្រោងរដ្ឋធានីថ្មីនេះ»។ គម្រោងផ្លាស់ប្តូររដ្ឋធានីថ្មីទៅកាន់តំបន់ Borneo មុនកូវីដរំពឹងថានឹងចាប់ផ្តើមសាងសង់ពីឆ្នាំ ២០២១ ហើយការផ្លាស់ប្ដូរនេះ ដោយសារតែទីក្រុងហ្សាការតាចាស់ ចរាចរណ៍មានការកើនឡើង ដែលកើតឡើងមកពីការគ្រប់គ្រងទីក្រុងមិនល្អ។ យ៉ាងណាមិញ ការសាងសង់អាចនឹងពន្យាដល់ទៅឆ្នាំ ២០២២ ឬ ២០២៣ ដោយការងារដែលត្រូវផ្អាករួមមាន ការសាងសង់វិមានរដ្ឋានភិបាលថ្មី ការតំឡើងអាកាសយានដ្ឋាន កំពង់ផែ និងផ្លូវថ្នល់សម្រាប់ធ្វើដំណើរជាដើម។ គួរបញ្ជាក់ផងដែរថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌូណេស៊ី ថមថយ ៥,៣% ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ ដែលធ្វើឱ្យគម្រោងដ៏ធំនេះផ្អាក។

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជា ស្នើឱ្យរដ្ឋកាត់បន្ថយនីតិវិធីស្មុគស្មាញក្នុងការសុំសិទ្ធិសាងសង់

សមាគមអ្នកសាងសង់កម្ពុជា និងស្ថាប័នឯកជននានាៗ ក្នុងវិស័យសំណង់ និងអចលនទ្រព្យ បានស្នើសុំឱ្យរដ្ឋាភិបាលជួយកាត់បន្ថយនីតិវិធីស្មុគស្មាញ និងមិនចាំបាច់មួយចំនួនក្នុងការសុំសិទ្ធិសាងសង់ ដើម្បីទាក់ទាញអ្នកវិនិយោគថ្មី ក៏ដូចជាជំរុញបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ សំណើនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងសមាគមអ្នកសាងសង់កម្ពុជា និងក្រុមហ៊ុនអ្នកអភិវឌ្ឍធំៗមួយចំនួន កាលពីព្រឹកថ្ងៃទី ២២ កញ្ញា កន្លងមកនេះ។ កិច្ចប្រជុំនេះធ្វើឡើងក្រោយ ធនាគារពិភពលោក (World Bank) បានចាត់លំដាប់បរិយាកាសធុរកិច្ចនៅកម្ពុជាឆ្នាំ ២០២០ ថានៅលំដាប់ទី ១៤៤ ក្នុងចំណោម១៩០ ប្រទេស ។ ចំណែកឯ ការស្នើសុំសិទ្ធិសាងសង់វិញ កម្ពុជាស្ថិតនៅលំដាប់ទី ១៧៨ ពោលគឺការស្នើសុំគឺមានភាពស្មុគស្មាញខ្លាំងពេក បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀត។ របាយការណ៍នេះ ក៏បានឱ្យដឹងទៀតថា នីតិវិធីស្នើសុំសិទ្ធិសាងសង់នៅកម្ពុជាមានរហូតដល់ទៅ ២០ដំណាក់កាល ដោយនឹងត្រូវចំណាយពេលសរុប ៦៥២ថ្ងៃ (ជិត ២ឆ្នាំ) និងចំណាយថវិកាជាមធ្យមជាង ៨ លានរៀល ដែលនេះគឺរាប់តែចំណាយផ្លូវការតែប៉ុណ្ណោះ។ ជាការឆ្លើយតប តំណាងប្រធានសមាគមអ្នកសាងសង់កម្ពុជា លោក ឆាស៍ វ៉ាន់ បានឱ្យដឹងថា របាយការណ៍របស់ធនាគារពិភពលោក គឺអាចមិនមានតម្លាភាពទាំងស្រុងទេ ដោយសារការប្រមូលទិន្នន័យអាចនឹងមានភាពលម្អៀង។ […]

អាន​បន្ថែម

រោងចក្រសូឡាតម្លៃ២៩លានដុល្លារនៅខេត្តពោធិ៍សាត់ចាប់ផ្តើមបញ្ចេញថាមពេលចូលបណ្តាញជាតិ

ស្ថានីយថាមពល អនុភាព៣០មេហ្គាវ៉ាត នៅខេត្តពោធិ៍សាត់ បានចាប់ផ្តើមបញ្ចេញថាមពលចូលបណ្តាញជាតិហើយ ខណៈគម្រោងថាមពលសូឡាដែលទទួលបានការអនុម័តដទៃទៀត គ្រោងនឹងបញ្ចេញថាមពលចាប់ពីចុងឆ្នាំនេះ ដល់មុនដាច់ឆ្នាំ២០២២។ ស្ថិតនៅស្រុកគ្រករ ខេត្តពោធិ៍សាត់ រោងចក្រសូឡានេះអនុម័តដោយរដ្ឋាភិបាលកាលពីខែមេសាឆ្នាំ២០១៩ កន្លងទៅនេះ ដែលវិនិយោគដោយក្រុមហ៊ុន Schneitec Infinite Co Ltd ក្នុងទឹកប្រាក់ប្រមាណ ២៩លានដុល្លារ។ ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ ៣០ មេហ្កាវ៉ាត់ថ្មី នេះត្រូវភ្ជាប់ជាមួយបណ្តាញជាតិ ពីឃុំស្នាអន្សា ទៅឃុំស្វាយស ដែលជាទីតាំងអនុស្ថានីយតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលថ្មី។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា៖ «ស្ថានីយថាមពលសូឡានេះ បញ្ចេញថាមពលមុនគេ ក្នុងចំណោមថាមពលសូឡាទាំង៤ សរុបអនុភាព១៤០មេហ្គាវ៉ាត ដែលរដ្ឋាភិបាលអនុម័តកាលពីឆ្នាំមុន២០១៩។ ចំណែកគម្រោងសូឡា ៣ ទៀត គ្រោងបញ្ចេញថាមពលនៅចុងឆ្នាំ២០២០នេះ»។ (អានបន្ថែម) ឯកឧត្តមបន្តថា៖ «ថាមពលស្អាតជាបន្តបន្ទាប់បានភ្ជាប់ចូលបណ្តាញជាតិហើយ ដើម្បីបំពេញបន្ថែមតាមតម្រូវការ ហើយតាមផែនការ ថាមពលស្អាតនឹងមានសរុប ៤៥០មេហ្គាវ៉ាត គិតត្រឹមឆ្នាំ២០២២»។ គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ថាមពលស្អាតនៅកម្ពុជារួមមាន ស្ថានីយសូឡានៅបាវិត ដែលបញ្ចេញថាមពល ១០មេហ្គាវ៉ាត […]

អាន​បន្ថែម

វិភាគ៖ ជម្លោះអាមេរិក-ចិនទាក់ទងនឹងគម្រោងតារាសាគរ អាចបង្អាក់សក្ដានុពលវិនិយោគនៅកោះកុង

សេដ្ឋកិច្ចវិទូ អ្នកវិភាគ និងអ្នកជំនាញផ្នែកអចលនទ្រព្យបារម្ភថា ជម្លោះភូមិសាស្ត្រនយោបាយរវាងអាមេរិកនិងចិន ទាក់ទិននឹងគម្រោងអភិវឌ្ឍតារាសាគររបស់ក្រុមហ៊ុន Union Development Group (UDG) នៅខេត្តកោះកុង អាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគពីបរទេស (FDI) ក៏ដូចជាទីផ្សារអចលនទ្រព្យនៅកម្ពុជា ជាពិសេសខេត្តកោះកុង។ កាលពីថ្ងៃទី ១៥ ខែកញ្ញា កន្លងមកនេះ រតនាគារសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន UDG ថាការអភិវឌ្ឍតំបន់វិស្សមកាលទេសចរណ៍តារាសាគរ តម្លៃជាង ៣ពាន់លានដុល្លារ នៅខេត្តកោះកុង ជាការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តិអំពើពុករលួយយ៉ាងធ្ងន់ធ្ងរដោយផ្អែកលើច្បាប់ Global Magnitsky Human Rights Accountability Act។ សេចក្តីថ្លែងការណ៍នេះ បានចោទប្រកាន់ក្រុមហ៊ុន UDG ថាបានដុតបំផ្លាញផ្ទះអ្នកភូមិ និងប្រើប្រាស់មន្រ្តីកម្ពុជាដើម្បីរឹបអូសយកដីពីប្រជាជន។ សេចក្តីថ្លែងការណ៍នេះ ក៏បានបន្ថែមទៀតថា ប្រទេសចិនប្រើប្រាស់គម្រោងនេះ ដើម្បីជំរុញមហិច្ឆតាអំណាចរបស់ខ្លួននៅទូទាំងពិភពលោក។ ការដាក់ទណ្ឌកម្មនេះ នឹងរួមមានការបិទប្រតិបត្តិការហិរញ្ញវត្ថុ ការបិទមិនឱ្យផ្តល់ទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុននេះ នៅសហរដ្ឋអាមេរិក។ ជាការឆ្លើយតប រដ្ឋាភិបាលកម្ពុជា (តាមរយៈសម្ដេច ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក្រុមបឹ្រក្សាអភិវឌ្ឍកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានា) […]

អាន​បន្ថែម

ក្រុមហ៊ុនសិង្ហបូរីកំពុងទិញដីទំហំ ១,២ ហិកតា នៅទួលគោកដើម្បីសាងសង់គម្រោងអភិវឌ្ឍចម្រុះថ្មីមួយ

ក្រុមហ៊ុន Public Housing Development (Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ HLH Group (ហុង ឡៃហួត គ្រុប) កាលពីថ្មីៗនេះ បានព្រមព្រៀងជាមួយ ឡៅ ចាន់ណារ៉ា ទិញដីទំហំ ១,២ ហិកតា នៅខណ្ឌទួលគោក ដើម្បីសាងសង់គម្រោងអភិវឌ្ឍចម្រុះថ្មីមួយ។ យោងតាមសារព័ត៌មាន The Business Times ភាគីទាំង ២ បានព្រមព្រៀងលើការទិញលក់នេះ កាលពីថ្ងៃទី ១១ ខែកញ្ញា កន្លងមកនេះ ក្នុងតម្លៃ ២២.៥ លានដុល្លារអាមេរិក។ HLH Group បានឱ្យដឹងថា ការទិញដីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំស្វែងរកឱកាសអភិវឌ្ឍន៍ថ្មីៗ នៅក្នុងតំបន់។ ប្រភពដដែលបាន​​ឱ្យដឹងថា ក្រុមហ៊ុននឹងទិញដីនេះ ដោយប្រើមូលនិធិផ្ទៃក្នុង និងកម្ចីពីធនាគារ។ ទោះយ៉ាងណា វានឹងមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិជាក់ស្តែង ឬប្រាក់ចំណូលក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២០ នេះទេ។ HLH Group មិនទាន់បានបង្ហាញព័ត៌មានលម្អិត ដូចជាកាលបរិច្ឆេទនៃការចាប់ផ្ដើមសាងសង់ និងទុនវិនិយោគនៃគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីនេះទេ។ គួរបញ្ជាក់ផងដែរថា HLH […]

អាន​បន្ថែម

កម្ពុជាបើកដំណើរការច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មី នៅខេត្តស្វាយរៀង

ច្រកទ្វារព្រៃវល្លិ៍ ដែលជាច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មីនៅខេត្តស្វាយរៀង តម្លៃជាង ៦លានដុល្លារ បានបើកឱ្យដំណើរការជាបណ្ដោះអាសន្នហើយ ដោយគ្រោងនឹងសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។ នេះបើយោងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១០ កញ្ញា នេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «យើងមកកន្លែងនេះ គឺដើម្បីបើកច្រកទ្វារព្រំដែនព្រៃវល្លិ៍នេះ និងរៀបចំនីតិវីធីយ៉ាងណាដើម្បីសម្រួលរាល់ទំនិញឆ្លងកាត់រវាងកម្ពុជា និងវៀតណាមតាមរយៈច្រកទ្វាព្រំដែនអន្តរជាតិថ្មីនេះ។ «ដោយសារនៅបាវិតមានការកកស្ទះច្រើន ដូច្នេះយើងចង់បញ្ចៀសទំនិញមួយចំនួនឲ្យដឹកឆ្លងកាត់តាមច្រកទ្វារ “ព្រៃវល្លិ៍“ នេះឯង» ឯកឧត្តមបានបន្ត។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានឱ្យដឹងទៀតថា ក្រសួងកំពុងរៀបចំរបាយការណ៍ជូនទៅសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរង់ចាំពេលវេលាសមស្របមួយ ដើម្បីគោរពអញ្ជើញសម្តេចមកបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ។ គួរបញ្ជាក់ផងដែរថា ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ បានចំណាយថវិកាអស់ប្រមាណ ៦លានដុល្លារអាមេរិកដើម្បីសាងសង់ ដែលជាកម្ចីធនាគារអភិវឌ្ឍអាស៊ី (ADB)។ បន្ថែមពីនេះ ឯកឧត្តមក៏បានជំរុញឱ្យមានការលើកកម្ពស់ផ្លូវនៃតំបន់ច្រកទ្វារនេះពី DBST ទៅ AC ដែលមានប្រវែងប្រមាណ ២៥ គីឡូម៉ែត្រ ក៏ដូចជាសិក្សាឡើងវិញចំពោះផ្លូវច្រកចូលនៃច្រកទ្វារអន្តរជាតិ។    

អាន​បន្ថែម

ក្រុមហ៊ុនចិនបង្ហាញគំរូប្លង់ ៣ សម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលលឿនបំផុតគឺ១២០គីឡូម៉ែត្រក្នុងម៉ោង

ក្រុមហ៊ុន China Railway International Group Co., Ltd កាលពីថ្ងៃទី ៧ កញ្ញានេះ បានបង្ហាញគំរូរប្លង់ចំនួន ៣ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលល្បឿនលឿនបំផុតបានត្រឹម ១២០គ.ម ក្នុងមួយម៉ោង។ យោងតាមរបាយការណ៍សិក្សា គម្រោងសាងសង់ផ្លូវនេះមាន ៣ជម្រើស ហើយបើផ្អែកតាមទីតាំងភូមិសាស្ត្រ និងផលប៉ះពាល់ គឺអាចរចនាឡើងក្នុងល្បឿនលឿនបំផុតត្រឹម ១២០គ.ម ក្នុងមួយម៉ោង ស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជា និងវៀតណាម។ ឯកឧត្តម សូរ វិចទ័រ រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា៖ «ក្រសួងក៏ដូចជារាជរដ្ឋាភិបាលត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើជម្រើសផ្លូវទាំង ៣ នេះ មុននឹងធ្វើការសម្រេចថាតើត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា»។ ជាពិសេស ក្រសួងក៏កំពុងរង់ចំាលទ្ធផលរបាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្ត។ ឯកឧត្តមបានបន្តថា៖ «ការជ្រើសរើសយកជម្រើសណាមួយនោះត្រូវផ្ដោតជាសំខាន់លើក្របខណ្ឌនៃផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងថវិកាសម្រាប់សាងសង់»។ គួរបញ្ជាក់ផងដែរ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងមានប្រវែងសរុបប្រហែល ១៣៥ គ.ម ដោយចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត […]

អាន​បន្ថែម