ការវិនិយោគ និងមូលធន
សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (២៦ កញ្ញា ២០២០)
មាតិកាប្រចាំសប្តាហ៍ ២៦ កញ្ញា ២០២០៖ #1. ក្រុមហ៊ុនសិង្ហបុរីកំពុងទិញដី ១,២ ហិកតា នៅទួលគោក ដើម្បីសាងសង់គម្រោងអភិវឌ្ឍចម្រុះថ្មីមួយ [អានបន្ថែម] #2. គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតពន្យារពេលបញ្ចប់ការសាងសង់ [អានបន្ថែម] #3. សម្ដេច ហ៊ុន សែន ស្នើឱ្យខេត្តកំពតសិក្សាបង្កើតតំបន់រដ្ឋបាលរួម និងសាងសង់ពហុកីឡដ្ឋានថ្មី [អានបន្ថែម] #4. សិង្ហបុរីគ្រោងបង្កើតកំពង់ផែបែបទំនើបមួយនៅភ្នំពេញ [អានបន្ថែម] #5. ថៃកំពុងប្រែក្លាយមន្ទីរឃុំឃាំងសរុប៧២កន្លែងជាតំបន់ទេសចរណ៍ [អានបន្ថែម]
អានបន្ថែមគម្រោងបង្កើតរដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីត្រូវបានផ្អាក ដោយសារវិបត្តិកូវីដ-១៩
រូបភាពដោយ Get About Asia គម្រោងបង្កើតរដ្ឋធានីថ្មីតម្លៃរាប់ពាន់ដុល្លារនៅប្រទេសឥណ្ឌូនេស៊ីនៅលើកោះ Borneo ត្រូវបានផ្អាកការសាងសង់ដោយសារផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដែលបង្កពីការរាតត្បាតនៃជំងឺកូវីដ-១៩។ រដ្ឋមន្រ្តីក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ីលោក Suharso Monoarfa បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃទី ១៩ ខែសីហានេះថា៖ «អ្វីដែលយើងត្រូវធ្វើចំបងនៅពេលនេះគឺ ស្តារសេដ្ឋកិច្ចឡើងវិញ និងយកឈ្នះលើជំងឺកូវីដនេះ។ នៅពេលដែលស្ថានការណ៍ប្រសើរឡើងវិញ យើងនឹងពិចាណារបន្តគម្រោងរដ្ឋធានីថ្មីនេះ»។ គម្រោងផ្លាស់ប្តូររដ្ឋធានីថ្មីទៅកាន់តំបន់ Borneo មុនកូវីដរំពឹងថានឹងចាប់ផ្តើមសាងសង់ពីឆ្នាំ ២០២១ ហើយការផ្លាស់ប្ដូរនេះ ដោយសារតែទីក្រុងហ្សាការតាចាស់ ចរាចរណ៍មានការកើនឡើង ដែលកើតឡើងមកពីការគ្រប់គ្រងទីក្រុងមិនល្អ។ យ៉ាងណាមិញ ការសាងសង់អាចនឹងពន្យាដល់ទៅឆ្នាំ ២០២២ ឬ ២០២៣ ដោយការងារដែលត្រូវផ្អាករួមមាន ការសាងសង់វិមានរដ្ឋានភិបាលថ្មី ការតំឡើងអាកាសយានដ្ឋាន កំពង់ផែ និងផ្លូវថ្នល់សម្រាប់ធ្វើដំណើរជាដើម។ គួរបញ្ជាក់ផងដែរថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌូណេស៊ី ថមថយ ៥,៣% ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ ដែលធ្វើឱ្យគម្រោងដ៏ធំនេះផ្អាក។
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជា ស្នើឱ្យរដ្ឋកាត់បន្ថយនីតិវិធីស្មុគស្មាញក្នុងការសុំសិទ្ធិសាងសង់
សមាគមអ្នកសាងសង់កម្ពុជា និងស្ថាប័នឯកជននានាៗ ក្នុងវិស័យសំណង់ និងអចលនទ្រព្យ បានស្នើសុំឱ្យរដ្ឋាភិបាលជួយកាត់បន្ថយនីតិវិធីស្មុគស្មាញ និងមិនចាំបាច់មួយចំនួនក្នុងការសុំសិទ្ធិសាងសង់ ដើម្បីទាក់ទាញអ្នកវិនិយោគថ្មី ក៏ដូចជាជំរុញបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ សំណើនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងសមាគមអ្នកសាងសង់កម្ពុជា និងក្រុមហ៊ុនអ្នកអភិវឌ្ឍធំៗមួយចំនួន កាលពីព្រឹកថ្ងៃទី ២២ កញ្ញា កន្លងមកនេះ។ កិច្ចប្រជុំនេះធ្វើឡើងក្រោយ ធនាគារពិភពលោក (World Bank) បានចាត់លំដាប់បរិយាកាសធុរកិច្ចនៅកម្ពុជាឆ្នាំ ២០២០ ថានៅលំដាប់ទី ១៤៤ ក្នុងចំណោម១៩០ ប្រទេស ។ ចំណែកឯ ការស្នើសុំសិទ្ធិសាងសង់វិញ កម្ពុជាស្ថិតនៅលំដាប់ទី ១៧៨ ពោលគឺការស្នើសុំគឺមានភាពស្មុគស្មាញខ្លាំងពេក បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀត។ របាយការណ៍នេះ ក៏បានឱ្យដឹងទៀតថា នីតិវិធីស្នើសុំសិទ្ធិសាងសង់នៅកម្ពុជាមានរហូតដល់ទៅ ២០ដំណាក់កាល ដោយនឹងត្រូវចំណាយពេលសរុប ៦៥២ថ្ងៃ (ជិត ២ឆ្នាំ) និងចំណាយថវិកាជាមធ្យមជាង ៨ លានរៀល ដែលនេះគឺរាប់តែចំណាយផ្លូវការតែប៉ុណ្ណោះ។ ជាការឆ្លើយតប តំណាងប្រធានសមាគមអ្នកសាងសង់កម្ពុជា លោក ឆាស៍ វ៉ាន់ បានឱ្យដឹងថា របាយការណ៍របស់ធនាគារពិភពលោក គឺអាចមិនមានតម្លាភាពទាំងស្រុងទេ ដោយសារការប្រមូលទិន្នន័យអាចនឹងមានភាពលម្អៀង។ […]
អានបន្ថែមរោងចក្រសូឡាតម្លៃ២៩លានដុល្លារនៅខេត្តពោធិ៍សាត់ចាប់ផ្តើមបញ្ចេញថាមពេលចូលបណ្តាញជាតិ
ស្ថានីយថាមពល អនុភាព៣០មេហ្គាវ៉ាត នៅខេត្តពោធិ៍សាត់ បានចាប់ផ្តើមបញ្ចេញថាមពលចូលបណ្តាញជាតិហើយ ខណៈគម្រោងថាមពលសូឡាដែលទទួលបានការអនុម័តដទៃទៀត គ្រោងនឹងបញ្ចេញថាមពលចាប់ពីចុងឆ្នាំនេះ ដល់មុនដាច់ឆ្នាំ២០២២។ ស្ថិតនៅស្រុកគ្រករ ខេត្តពោធិ៍សាត់ រោងចក្រសូឡានេះអនុម័តដោយរដ្ឋាភិបាលកាលពីខែមេសាឆ្នាំ២០១៩ កន្លងទៅនេះ ដែលវិនិយោគដោយក្រុមហ៊ុន Schneitec Infinite Co Ltd ក្នុងទឹកប្រាក់ប្រមាណ ២៩លានដុល្លារ។ ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ ៣០ មេហ្កាវ៉ាត់ថ្មី នេះត្រូវភ្ជាប់ជាមួយបណ្តាញជាតិ ពីឃុំស្នាអន្សា ទៅឃុំស្វាយស ដែលជាទីតាំងអនុស្ថានីយតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលថ្មី។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា៖ «ស្ថានីយថាមពលសូឡានេះ បញ្ចេញថាមពលមុនគេ ក្នុងចំណោមថាមពលសូឡាទាំង៤ សរុបអនុភាព១៤០មេហ្គាវ៉ាត ដែលរដ្ឋាភិបាលអនុម័តកាលពីឆ្នាំមុន២០១៩។ ចំណែកគម្រោងសូឡា ៣ ទៀត គ្រោងបញ្ចេញថាមពលនៅចុងឆ្នាំ២០២០នេះ»។ (អានបន្ថែម) ឯកឧត្តមបន្តថា៖ «ថាមពលស្អាតជាបន្តបន្ទាប់បានភ្ជាប់ចូលបណ្តាញជាតិហើយ ដើម្បីបំពេញបន្ថែមតាមតម្រូវការ ហើយតាមផែនការ ថាមពលស្អាតនឹងមានសរុប ៤៥០មេហ្គាវ៉ាត គិតត្រឹមឆ្នាំ២០២២»។ គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ថាមពលស្អាតនៅកម្ពុជារួមមាន ស្ថានីយសូឡានៅបាវិត ដែលបញ្ចេញថាមពល ១០មេហ្គាវ៉ាត […]
អានបន្ថែមវិភាគ៖ ជម្លោះអាមេរិក-ចិនទាក់ទងនឹងគម្រោងតារាសាគរ អាចបង្អាក់សក្ដានុពលវិនិយោគនៅកោះកុង
សេដ្ឋកិច្ចវិទូ អ្នកវិភាគ និងអ្នកជំនាញផ្នែកអចលនទ្រព្យបារម្ភថា ជម្លោះភូមិសាស្ត្រនយោបាយរវាងអាមេរិកនិងចិន ទាក់ទិននឹងគម្រោងអភិវឌ្ឍតារាសាគររបស់ក្រុមហ៊ុន Union Development Group (UDG) នៅខេត្តកោះកុង អាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគពីបរទេស (FDI) ក៏ដូចជាទីផ្សារអចលនទ្រព្យនៅកម្ពុជា ជាពិសេសខេត្តកោះកុង។ កាលពីថ្ងៃទី ១៥ ខែកញ្ញា កន្លងមកនេះ រតនាគារសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន UDG ថាការអភិវឌ្ឍតំបន់វិស្សមកាលទេសចរណ៍តារាសាគរ តម្លៃជាង ៣ពាន់លានដុល្លារ នៅខេត្តកោះកុង ជាការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តិអំពើពុករលួយយ៉ាងធ្ងន់ធ្ងរដោយផ្អែកលើច្បាប់ Global Magnitsky Human Rights Accountability Act។ សេចក្តីថ្លែងការណ៍នេះ បានចោទប្រកាន់ក្រុមហ៊ុន UDG ថាបានដុតបំផ្លាញផ្ទះអ្នកភូមិ និងប្រើប្រាស់មន្រ្តីកម្ពុជាដើម្បីរឹបអូសយកដីពីប្រជាជន។ សេចក្តីថ្លែងការណ៍នេះ ក៏បានបន្ថែមទៀតថា ប្រទេសចិនប្រើប្រាស់គម្រោងនេះ ដើម្បីជំរុញមហិច្ឆតាអំណាចរបស់ខ្លួននៅទូទាំងពិភពលោក។ ការដាក់ទណ្ឌកម្មនេះ នឹងរួមមានការបិទប្រតិបត្តិការហិរញ្ញវត្ថុ ការបិទមិនឱ្យផ្តល់ទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុននេះ នៅសហរដ្ឋអាមេរិក។ ជាការឆ្លើយតប រដ្ឋាភិបាលកម្ពុជា (តាមរយៈសម្ដេច ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក្រុមបឹ្រក្សាអភិវឌ្ឍកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានា) […]
អានបន្ថែមក្រុមហ៊ុនសិង្ហបូរីកំពុងទិញដីទំហំ ១,២ ហិកតា នៅទួលគោកដើម្បីសាងសង់គម្រោងអភិវឌ្ឍចម្រុះថ្មីមួយ
ក្រុមហ៊ុន Public Housing Development (Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ HLH Group (ហុង ឡៃហួត គ្រុប) កាលពីថ្មីៗនេះ បានព្រមព្រៀងជាមួយ ឡៅ ចាន់ណារ៉ា ទិញដីទំហំ ១,២ ហិកតា នៅខណ្ឌទួលគោក ដើម្បីសាងសង់គម្រោងអភិវឌ្ឍចម្រុះថ្មីមួយ។ យោងតាមសារព័ត៌មាន The Business Times ភាគីទាំង ២ បានព្រមព្រៀងលើការទិញលក់នេះ កាលពីថ្ងៃទី ១១ ខែកញ្ញា កន្លងមកនេះ ក្នុងតម្លៃ ២២.៥ លានដុល្លារអាមេរិក។ HLH Group បានឱ្យដឹងថា ការទិញដីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំស្វែងរកឱកាសអភិវឌ្ឍន៍ថ្មីៗ នៅក្នុងតំបន់។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុននឹងទិញដីនេះ ដោយប្រើមូលនិធិផ្ទៃក្នុង និងកម្ចីពីធនាគារ។ ទោះយ៉ាងណា វានឹងមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិជាក់ស្តែង ឬប្រាក់ចំណូលក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២០ នេះទេ។ HLH Group មិនទាន់បានបង្ហាញព័ត៌មានលម្អិត ដូចជាកាលបរិច្ឆេទនៃការចាប់ផ្ដើមសាងសង់ និងទុនវិនិយោគនៃគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីនេះទេ។ គួរបញ្ជាក់ផងដែរថា HLH […]
អានបន្ថែមកម្ពុជាបើកដំណើរការច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មី នៅខេត្តស្វាយរៀង
ច្រកទ្វារព្រៃវល្លិ៍ ដែលជាច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មីនៅខេត្តស្វាយរៀង តម្លៃជាង ៦លានដុល្លារ បានបើកឱ្យដំណើរការជាបណ្ដោះអាសន្នហើយ ដោយគ្រោងនឹងសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។ នេះបើយោងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១០ កញ្ញា នេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «យើងមកកន្លែងនេះ គឺដើម្បីបើកច្រកទ្វារព្រំដែនព្រៃវល្លិ៍នេះ និងរៀបចំនីតិវីធីយ៉ាងណាដើម្បីសម្រួលរាល់ទំនិញឆ្លងកាត់រវាងកម្ពុជា និងវៀតណាមតាមរយៈច្រកទ្វាព្រំដែនអន្តរជាតិថ្មីនេះ។ «ដោយសារនៅបាវិតមានការកកស្ទះច្រើន ដូច្នេះយើងចង់បញ្ចៀសទំនិញមួយចំនួនឲ្យដឹកឆ្លងកាត់តាមច្រកទ្វារ “ព្រៃវល្លិ៍“ នេះឯង» ឯកឧត្តមបានបន្ត។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានឱ្យដឹងទៀតថា ក្រសួងកំពុងរៀបចំរបាយការណ៍ជូនទៅសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរង់ចាំពេលវេលាសមស្របមួយ ដើម្បីគោរពអញ្ជើញសម្តេចមកបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ។ គួរបញ្ជាក់ផងដែរថា ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ បានចំណាយថវិកាអស់ប្រមាណ ៦លានដុល្លារអាមេរិកដើម្បីសាងសង់ ដែលជាកម្ចីធនាគារអភិវឌ្ឍអាស៊ី (ADB)។ បន្ថែមពីនេះ ឯកឧត្តមក៏បានជំរុញឱ្យមានការលើកកម្ពស់ផ្លូវនៃតំបន់ច្រកទ្វារនេះពី DBST ទៅ AC ដែលមានប្រវែងប្រមាណ ២៥ គីឡូម៉ែត្រ ក៏ដូចជាសិក្សាឡើងវិញចំពោះផ្លូវច្រកចូលនៃច្រកទ្វារអន្តរជាតិ។
អានបន្ថែមក្រុមហ៊ុនចិនបង្ហាញគំរូប្លង់ ៣ សម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលលឿនបំផុតគឺ១២០គីឡូម៉ែត្រក្នុងម៉ោង
ក្រុមហ៊ុន China Railway International Group Co., Ltd កាលពីថ្ងៃទី ៧ កញ្ញានេះ បានបង្ហាញគំរូរប្លង់ចំនួន ៣ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលល្បឿនលឿនបំផុតបានត្រឹម ១២០គ.ម ក្នុងមួយម៉ោង។ យោងតាមរបាយការណ៍សិក្សា គម្រោងសាងសង់ផ្លូវនេះមាន ៣ជម្រើស ហើយបើផ្អែកតាមទីតាំងភូមិសាស្ត្រ និងផលប៉ះពាល់ គឺអាចរចនាឡើងក្នុងល្បឿនលឿនបំផុតត្រឹម ១២០គ.ម ក្នុងមួយម៉ោង ស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជា និងវៀតណាម។ ឯកឧត្តម សូរ វិចទ័រ រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា៖ «ក្រសួងក៏ដូចជារាជរដ្ឋាភិបាលត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើជម្រើសផ្លូវទាំង ៣ នេះ មុននឹងធ្វើការសម្រេចថាតើត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា»។ ជាពិសេស ក្រសួងក៏កំពុងរង់ចំាលទ្ធផលរបាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្ត។ ឯកឧត្តមបានបន្តថា៖ «ការជ្រើសរើសយកជម្រើសណាមួយនោះត្រូវផ្ដោតជាសំខាន់លើក្របខណ្ឌនៃផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងថវិកាសម្រាប់សាងសង់»។ គួរបញ្ជាក់ផងដែរ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងមានប្រវែងសរុបប្រហែល ១៣៥ គ.ម ដោយចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត […]
អានបន្ថែមក្រុមហ៊ុនឯកជនវិនិយោគលើគម្រោងឆ្នេរខ្សាច់សិប្បនិម្មិតទំហំ ២៣៤ហិកតា នៅខេត្តកំពត
រដ្ឋបាលខេត្តកំពត សហការជាមួយក្រុមហ៊ុនវិនិយោគឯកជន IGB Cambodia Co Ltd គ្រោងនឹងបង្កើតរមណីយដ្ឋានឆ្នេរមាសតេជោសែន ដែលជាឆ្នេរខ្សាច់សិប្បនិមិ្មតទំហំ ២៣៤ហិកតា។ នេះបើយោងតាមដឹងក្នុងកិច្ចប្រជុំរវាងភាគីទាំង ២ កាលពីថ្ងៃទី ៤ ខែកញ្ញា កន្លងមកនេះ។ ឆ្នេរមាសតេជោសែននេះ មានទីតាំងស្ថិតនៅភូមិទទឹងថ្ងៃ និងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ។ ដោយឡែក ការបែងចែកផលប្រយោជន៍នៃគម្រោង គឺក្រុមហ៊ុន IGB Cambodia Co Ltd កាន់កាប់ដី ៦០% ហើយ រដ្ឋបាលខេត្តកំពត មានសិទ្ធ ៤០% ភាគរយ។ បច្ចុប្បន្ន គម្រោងស្ថិតនៅក្នុងដំណាក់កាលបង្កើតសេចក្តីព្រាងសេចក្តីសម្រេចស្ដីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការខេត្ត ដើម្បីគ្រប់គ្រងលើការអភិវឌ្ឍន៍នេះ។ ក្រោយពីសេចក្តីសម្រេចត្រូវបានចុះហត្ថលេខារួច ឯកឧត្តមអភិបាលខេត្ត ជាវ តាយ នឹងជំរុញឱ្យក្រុមហ៊ុន IGB CO.LTD សាងសង់ផ្លូវចូល និងចាក់ខ្សាច់បំពេញឆ្នេរ ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរណ៍បន្ថែមទៀត និងការអភិវឌ្ឍន៍គម្រោងនេះបានឆាប់រហ័ស៕
អានបន្ថែមអូឡាំព្យាស៊ីធី បង្កើតយុទ្ធសាស្ត្រថ្មីសម្រាប់អតិថិជនដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩
ដើម្បីជំរុញការវិនិយោគ និង បង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកជាពិសេស ជួយដល់អតិថិជនកំពុងស្វែងរកទិញអចលនទ្រព្យក្នុងអំឡុងវិបត្តិកូវីដ១៩ ក្រុមហ៊ុន OCIC បានចេញយុទ្ធសាស្ត្រលក់ថ្មីសម្រាប់គម្រោងអូឡាំព្យាស៊ីធី ខណៈដែលអគារចំនួន៧ រួមមានអគារខុនដូការិយាល័យ SOHO ផ្សារទំនើបអូឡាំព្យា នៃគម្រោងមេក្នុងដំណាក់កាលទី១ បានបញ្ចប់ការសាងសង់ជាស្ថាពររួចហើយ។ តាមរយៈ កញ្ញា អ៊ុក ចន្ទ្រា ប្រធានផ្នែកលក់និងទីផ្សារ បានឱ្យដឹងថាការវិនិយោគទិញអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ ជាមួយនឹងគម្រោងអូឡាំព្យាស៊ីធី គឺជាជម្រើសដ៏ល្អ ក្រោមហេតុផល២យ៉ាង៖ ហេតុផលទី១៖ ផ្តល់ភាពងាយស្រួលក្នុងការរស់នៅ គ្រប់បែបយ៉ាងនៅជិតបង្កើយរួមមានផ្ទះល្វែងអាជីវកម្ម ខុនដូ ការិយាល័យ ផ្សារទំនើប សាលារៀនក្លឹបហាត់ប្រាណ សណ្ឋាគារ Medical Hub ស្ថិតនៅទីតាំងតែមួយរួមគ្នាក្នុងគម្រោងអូឡាំព្យាស៊ីធី។ រីឯតម្លៃអចលនទ្រព្យក្នុងទីក្រុងតែងតែមានការកើនឡើងជានិច្ចពីមួយឆ្នាំទៅមួយឆ្នាំ។ ហេតុផលទី២៖ ការយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន OCIC បានផ្តល់ភាពកក់ក្តៅដល់អតិថិជនទាំងអស់ដែលបានសម្រេចចិត្តជ្រើសរើសទិញអចលនទ្រព្យរបស់គម្រោងអូឡាំព្យាស៊ីធី។ ក្រុមហ៊ុន OCIC បានអភិវឌ្ឍលើគម្រោងអចលនទ្រព្យធំៗដូចជា ទីក្រុងកោះពេជ្រ ទីក្រុងជ្រោយចង្វារ ទីក្រុងកោះនរា ហើយថ្មីៗនេះ ក្រុមហ៊ុន OCIC បានទទួលសិទ្ធសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីតម្លៃ ១,៥ ពាន់លានដុល្លារ។ ទោះបីជាមានការរីករាលដាលនៃវីរុសកូវីដ១៩ក៏ដោយ ក្រុមហ៊ុនOCICនៅតែបន្តការសាងសង់គម្រោងអូឡាំព្យាស៊ីធីនេះ ក្នុងដំណាក់កាលទី២ និងទី៣ […]
អានបន្ថែម