ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ប្រមាណ៤៧គម្រោង ជាមួយដើមទុនវិនិយោគសរុបជាង ៧១០លានដុល្លារអាម៉េរិក។ នេះបើតាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថ្លែងក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ានឆ្នាំ២០២៦ រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រោមមូលបទការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧ...

អាន​បន្ថែម

សមាជិកសភាបារាំងប្តេជ្ញាពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យសក្តានុពលចំនួន៧

កិច្ចប្រជុំកម្រិតខ្ពស់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមមិត្តភាពបារាំង-កម្ពុជា ផ្តោតលើនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ចទៅវិញទៅមក គណៈប្រតិភូនៃក្រុមមិត្តភាពនៃរដ្ឋសភាបារាំង បានប្តេជ្ញាបន្តជំរុញឱ្យធុរកិច្ចបារាំងដែលមានសក្តានុពលខ្ពស់ មកចាប់ផ្តើម និងពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យដែលមានស្រាប់​ពិសេសផ្តោតលើវិស័យសក្តានុពលសំខាន់ៗចំនួន៧។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្ដម សួន សុផល អ...

អាន​បន្ថែម

វិនិយោគិនកូរ៉េចង់វិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា

ក្រុមអ្នកវិនិយោគិនមកពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) ប្រទេសកូរ៉េ បានបង្ហាញពីបំណងចង់ពិនិត្យលទ្ធភាពវិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា ដើម្បីបំពេញតម្រូវការទាំងក្នុងស្រុក និងនាំចេញ។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោក Joo Bong Park ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) កាពីថ្...

អាន​បន្ថែម

រដ្ឋពិនិត្យលទ្ធភាពអនុគ្រោះដល់គម្រោង ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦ លានដុល្លារ

ក្រុមការងារលើកកម្ពស់ការវិនិយោគខេត្តព្រះសីហនុ ពិនិត្យសំណើសម្រាប់សួនឧស្សាហកម្ម ផលិតកម្ម និងកន្លែងទេសចរណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចខេត្ត រាជរដ្ឋាភិបាល តាមរយៈក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានបើកកិច្ចពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ដល់គម្រោងវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦ លានដុល្លារអាម៉េរិក។ នេះបើតាមកិច្ចប្រជុំពិភាក្...

អាន​បន្ថែម

ក្រុមហ៊ុននិងរោងចក្រចំនួន៥នៅខេត្តកំពង់ធំ នាំយកឱកាសការងារជាង ៣ពាន់កន្លែងជូនអតីតពលករ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយថ្នាក់ដឹកនាំឧស្សាហកម្មខេត្ត ដើម្បីផ្តល់ដំណោះស្រាយការងារភ្លាមៗសម្រាប់អតីតពលករចំណាកស្រុក និងអ្នកស្វែងរកការងារ ក្រុមហ៊ុន និងរោងចក្រចំនួន៥នៅខេត្តកំពង់ធំ នាំយកឱកាសការងារជាង ៣ពាន់កន្លែងជូនអតីតពលករនិងអ្នកស្វែងរកការងារប្រមាណ ៧០០នាក់ក្នុងខេត្តកំពង់ធំ។ នេះបើយោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារចេញផ្ស...

អាន​បន្ថែម

ទូតចិន៖ ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជារហូតជាង ១លានកន្លែង

ការវិនិយោគរបស់ចិនបានបង្កើតការងារជូនពលរដ្ឋកម្ពុជា បានរហូតជាង ១លានកន្លែង និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការពង្រីកពាណិជ្ជកម្មរវាងកម្ពុជា។ នេះបើយោងតាមកិច្ចសន្ទនាលើកទី១ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន ក្រោមវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំ...

អាន​បន្ថែម

សមាគមធុរកិច្ចកូរ៉េ មកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគជាមួយកម្ពុជា

គណៈប្រតិភូនៃសមាគមធុរកិច្ចនៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា (KOCHAM) បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគជាមួយកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូ (KOCHAM) ដឹកនាំដោយលោក Sungsoo Kim អគ្គនាយកប្រតិបត្តិ នៃគ្រឹស្ថានមីក...

អាន​បន្ថែម

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុរកិច្ចបារាំង MEDEF International និងក្រុមហ៊ុនធំៗចំនួន ៦ នៅទីក្រុងប៉ារីស ដើម្បីបង្ហាញពីកំណែទម្រង់ច្បាប់ និងបរិយាកាសវិនិយោគដ៏ល្អប្រសើរ កម្ពុជាកំពុងពង្រឹងជំហរខ្លួនជាគោលដៅវិនិយោគយុទ្ធសាស្ត្រសម្រាប់ទីផ្សារអឺរ៉ុប តាមរយៈបេសកកម្មការទូតសេដ្ឋកិច្ចកម្រិតខ្ពស់នៅប្រទេសបារាំង។ កាលពីខែមករា ឆ្នាំ២០២៦ កន្លងទៅ នៅទីក្រុងប៉ារីស លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្...

អាន​បន្ថែម

កម្ពុជា-ជប៉ុន នឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៤

កម្ពុជា-ជប៉ុន នឹងរួមគ្នាពង្រីកលើកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន៤ ដោយផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សំណង់អគារ និងកសិកម្មជាដើម។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ជាមួយ លោក KOJIMA Masanobu ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. និង លោកស្រី Machiko Kosugi ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា (C...

អាន​បន្ថែម

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែច្នៃបច្ចេកវិទ្យាខ្ពស់ និងការទាញយកប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្រក្បែរព្រែកជីកហ្វូណនតេជោ ខេត្តតាកែវកំពុងពង្រឹងខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលកសិកម្មដ៏ឆ្នើម ខណៈដែលប្រតិភូវិនិយោគជាន់ខ្ពស់ពីប្រទេសម៉ាឡេស៊ី កំពុងសិក្សាស្វែងយល់ពីឱកាសវិនិយោគថ្មីៗក្នុងតំបន់។ ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានទទួលស្វាគមន...

អាន​បន្ថែម