បច្ចុប្បន្ន នៅក្នុងខេត្តក្រចេះមានរោងចក្រ-សហគ្រាស ២៤៣កន្លែង, បង្កើតការងារបានជិត ២ម៉ឺនកន្លែង

គិតមកដល់ពេលនេះ នៅក្នុងខេត្តក្រចេះ មានរោងចក្រ-សហគ្រាសចំនួន ២៤៣កន្លែង បង្កើតការងារបានប្រមាណ ១៩.៣៩១នាក់។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ហេង សុថា អភិបាលរងខេត្តក្រចេះ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា នៅថ្ងៃទី០១ កញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម បានឱ្យដឹងថា ចំពោះវិស័យទេសចរណ៍ ខេត្តក្រចេះ មានទាំងតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត-វប្បធម៌ធម្មជាតិ-សហគមន៍អេកូទេសចរណ៍ និងកែច្នៃ សរុបចំ...

អាន​បន្ថែម

សហគ្រាសទេសចរណ៍ចិនចំនួន១០ ចង់មកវិនិយោគលើវិស័យមួយនេះនៅកម្ពុជា

សហគ្រាសទេសចរណ៍ធំៗរបស់ចិន ចំនួន១០ បានមកស្វែងយល់ពីសក្តានុពល និងរកឱកាសវិយោគលើវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជំរុញការរៀបចំកញ្ចប់ទស្សនកិច្ច និងភ្ជាប់ជើងហោះហើរត្រង់ឱ្យកាន់តែច្រើនមកកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រធានសហគ្រាសទេសចរណ៍ធំៗរបស់ចិន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ ក្រសួងទេសចរណ៍ បានឱ្យដឹងថា មានសហគ្រាសទេសចរណ៍ធំៗ មកពីរដ្ឋធានីប៉េកាំង និងក្រុងធានជីង...

អាន​បន្ថែម

ខេត្តតាកែវត្រៀមទួលគម្រោងបង្កើតរោងចក្រថ្មីចំនួន៤ បន្ថែមទៀត ដើម្បីជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក

ថ្មីៗនេះ ខេត្តតាកែវ ទទួលបានគម្រោងបង្កើតរោងចក្រថ្មីចំនួន ៤បន្ថែមទៀត ខណៈកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារអនុគណៈកម្មាធិការវិនិយោគ ខេត្តតាកែវ បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រខាងលើរួចរាល់ហើយ។ លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ តំណាង ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា រោងចក្រទាំង៤ ដែលនឹងបង្កើតឡើងនៅក្នុខេត្តតាកែវឆាប់ៗនេះ មានចំនួន ០៤ទីត...

អាន​បន្ថែម

ក្រុមហ៊ុនហ្វីលីពីនប្រកាសវិនិយោគសង់សណ្ឋាគារធំបំផុតចំនួនពីរនៅកម្ពុជា

ក្រុមហ៊ុនអចលនទ្រព្យហ្វីលីពីន បានបង្ហាញផែនការសាងសង់សណ្ឋាគារធំជាងគេចំនួនពីរក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ទេសភាពបដិសណ្ឋារកិច្ចរបស់ប្រទេសនៅក្នុងទីក្រុងសំខាន់ៗ ពោលគឺក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ។ ការវិនិយោគជាយុទ្ធសាស្រ្តនេះត្រូវបានរាយការណ៍ដោយ trendrod.wordpress នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។ ក្រុមហ៊ុន Hotel101 Global Holdings Corp. តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនដែលមានមូលដ្ឋាននៅប្រទ...

អាន​បន្ថែម

កម្ពុជា-ម៉ាឡេស៊ី សម្រេចរួមគ្នាជំរុញការវិនិយោគលើឧស្សហកម្មកែច្នៃអាហារហាឡាល់

កម្ពុជា-ម៉ាឡេស៊ី សម្រេចរួមគ្នាពង្រឹងទំនាក់ទំនងទ្វេរភាគី ពិសេសរួមគ្នាជំរុញការវិនិយោគលើវិស័យឧស្សហកម្មកែច្នៃម្ហូបអាហារហាឡាល់ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនាពេលអនាគតឱ្យកាន់តែប្រសើរ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រ...

អាន​បន្ថែម

ជប៉ុន ចង់វិនិយោគលើវិស័យសំខាន់២ ពិសេសវិស័យសំណង់នៅកម្ពុជា

គណៈប្រតិភូវិនិយោគិនជប៉ុន ដែលមកពីក្រុមហ៊ុន Cambodia Securities Plc. មានបំណងចង់វិនិយោគក្នុងវិស័យកម្មន្តសាលខ្សែភ្លើង និងវិស័យស្ថាបត្យកម្ម និងសំណង់នៅកម្ពុជានាពេលខាងមុខ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយលោក Yajima Nobumasa នាយកប្រតិបត្តិវិទ្យាស្ថាន BARIKI នៅថ្ងៃទី១៩ ខែសី...

អាន​បន្ថែម

ក្រុមហ៊ុនខេមបូឌាន គូណា ប្រកាសបោះទុន $៦០លាន បង្កើតរោងចក្រច្នៃអាលុយមីញ៉ូមនៅព្រះសីហនុ

ក្រុមហ៊ុន ខេមបូឌាន គូណា ញូអេនើជី ឯ.ក ប្រកាសបោះទុន ៦០លានដុល្លារ បង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមនៅខេត្តព្រះសីហនុ ដែលនឹងអាចផ្តល់ការងារសរុបប្រមាណ ៥៤០កន្លែង។ នេះបើយោងតាមកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍សិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថានពេញលេញលើគម្រោង ក្រោមអធិបតីភាព ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កាលថ្ងៃទី១៩ ខែសីហា ...

អាន​បន្ថែម

ក្រុមហ៊ុនចិនចំនួន២ មកបង្ហាញផែនការចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា

គណៈប្រតិភូក្រុមហ៊ុន ហ្គ័រស៊ីងគ្រុប និងក្រុមហ៊ុន អ៊ូហាន់ ឈូយាវ តិចណូឡូជី ឯ.ក បានមកបង្ហាញពីផែនការពង្រីកវិសាលភាពនៃការវិនិយោគលើវិស័យសក្តានុពលរបស់ខ្លួននៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុនទាំងពីរនេះ បានមកជួបពិភាក្សាជាមួយស្ថាប័នរដ្ឋាភិបាលរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយគណៈប្រតិភូក្រុមហ៊ុនទាំងពីរដឹកនា...

អាន​បន្ថែម

រយៈពេល ៧ខែ កម្ពុជាទទួលបានគម្រោងថ្មី ៤៤០គម្រោង ក្រោមទុនវិនិយោគ ៦,៧ពាន់លានដុល្លារ

ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤៤០គម្រោង មានទំហំទុនវិនិយោគប្រមាណ ៦,៧ពាន់លានដុល្លារ។ ចំនួននេះ បានកើនឡើង ២០៦គម្រោង ស្មើនឹង ៨៨% បើគិតជាទឹកប្រាក់កើនប្រមាណ ៣ពាន់លានដុល្លារ ស្មើនឹង ៨៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ តាមរយៈរបាយការណ៍ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៧ខ...

អាន​បន្ថែម

បច្ចុប្បន្ន ក្នុងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ១២កន្លែង និងរោងចក្រ ១.០៣៤កន្លែង កំពុងដំណើរការ

មកទល់បច្ចុប្បន្ន នៅក្នុងខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២កន្លែង, រោងចក្រ-សហគ្រាសចំនួន ១.០៣៤កន្លែង ជាពិសេសក៏មានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន ៣ផងដែរ។ នេះបើយោងតាមប្រសាសន៍របស់ លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀងក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី អភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ នាឱកាសនោះ លោក សុខ រស់ បានឱ្យដឹងថា ខេត្តស្វាយរៀងមានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន ៣គឺ ប៉ូលឧ...

អាន​បន្ថែម