ចំណេះដឹង និង បទពិសោធន៍
CBRE៖ តម្លៃជួលតូប ធ្លាក់ចុះយ៉ាងគំហុក ខណៈការផ្គត់ផ្គង់កើនឡើងខ្ពស់ ក្នុងដើមឆ្នាំ២០២០
ទីភ្នាក់ងារអចលនទ្រព្យ CBRE បានព្យាករថា តម្លៃទីផ្សារ Retail ឬតូបជួលប្រកបអាជីវកម្មក្នុងផ្សារទំនើប មានការធ្លាក់ចុះយ៉ាងគំហុក ស្របពេលដែលការផ្គត់ផ្គង់ទីផ្សារកើនឡើងខ្លាំង ក្នុងកំឡុងដើម ឆ្នាំ២០២០ ដោយសារបញ្ហាជំងឺឆ្លងកូវីដ ១៩។ របាយការណ៍ព្យាករណ៍ទីផ្សាររបស់ទីភ្នាក់ងារអចលនទ្រព្យ CBRE បានបង្ហាញថា ក្នុងកំឡុងពាក់កណ្តាលខែកុម្ភៈ តម្លៃទីផ្សារ Retail ឬតូបជួលប្រកបអាជីវកម្មក្នុងផ្សារទំនើបមានការធ្លាក់ចុះ ប្រមាណ ៩,២% សម្រាប់ថ្លៃជួលតាមផ្សារសហគមន៍ និង ១០,៥% សម្រាប់ថ្លៃជួលប្រភេទតូបជួលផឌៀម (Retail Podium) តាមផ្សារទំនើបធំៗ។ ការធ្លាក់ចុះនេះបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើឲ្យចំនួនអ្នកដើរផ្សារ និងសកម្មភាពនៃការលក់រាយមានការធ្លាក់ចុះ ដែលបង្អាក់ការពង្រីកគម្រោងសាងសង់តូបជួលក្នុងផ្សារទំនើបផ្សេងៗ។ ទោះយ៉ាងណាក៏ដោយ ទីផ្សារនេះនឹងងើបឡើងវិញ ក្នុងកំឡុងត្រីមាសទី ២ និងទី ៣ ក្នុងឆ្នាំ ២០២០ នេះ បន្ទាប់ពីអតិថិជន និងអ្នកជួលតូបចាប់មានទំនុកចិត្តវិនិយោគឡើងវិញ ក្រោយស្ថានភាពបានធូរស្រាល។ ទន្ទឹមនឹងតម្លៃតូបជួលធ្លាក់ចុះ តែការផ្គត់ផ្គង់តូបមានការកើនឡើងខ្លាំង។ មូលហេតុធំមួយនោះគឺ ដោយសារក្នុងអំឡុងត្រីមាសទី ១ នេះ មានគម្រោងផ្សារទំនើបពីរ គឺផ្សារ Samai Square […]
អានបន្ថែមស្វែងយល់ពីមូលដ្ឋានគ្រឹះនៃបេតុង
បេតុងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយជាសាកល ដោយសារវាឋិតថេរ ប្រើប្រាស់បានយូរអង្វែង និងអាចបត់បែនតាមតម្រូវការប្រើប្រាស់។ ជាផ្នែកមួយនៃសម្ភារសំណង់ បេតុងគឺរឹងមាំ អាចកាត់បន្ថយសម្លេង និងធន់នឹងអគ្គីភ័យ។ វត្ថុធាតុដើម បេតុងជាវត្ថុធាតុដើម ឬជាធាតុផ្សំមួយក្នុងចំណោមកត្តាសំខាន់ទាំងអស់ដែលត្រូវគិតគូរ មុនប្លង់សម្រេចចេញជារូបរាង និងសំណង់ក្លាយជាគ្រោងបេតុង។ វាសំខាន់ណាស់ក្នុងការធានាថា វត្ថុធាតុដើម ត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្នបំផុតក្នុងដំណាក់កាលជាក់លាក់ដំបូង។ ធាតុសំខាន់ៗនៃវត្ថុធាតុដើមបេតុងរួមមាន៖ ១. ស៊ីម៉ង់តិ៍ ២. ថ្មក្រួស (ម៉ដ្ឋ /គ្រើម) ៣. ទឹក ស៊ីម៉ង់តិ៍៖ ស៊ីម៉ង់តិ៍ Portland គឺត្រូវបានវាស់ខ្នាតដោយចាត់ថ្នាក់របស់វា (ឧទាហរណ៍៖ ចំណាត់ថ្នាក់ ៤២.៥ យោងទៅតាមបទដ្ឋានបច្ចេកទេសដែលប្រើប្រាស់ដោយទីប្រឹក្សាគម្រោងប្លង់)។ យ៉ាងណាក៏ដោយ ប្រភពស៊ីម៉ង់តិ៍ ប្រទេសផលិត និងរូបមន្តលាយ គឺជាកត្តាសំខាន់ៗមួយ ដែលបង្ហាញពីឥទ្ធិពលនៃប្រតិកម្មកម្តៅជាមួយទឹក។ កត្តានេះគឺវាជះឥទ្ធិពលដល់ការកំណត់ពេលវេលា និងបញ្ហាសាយភាយកម្តៅ។ ថ្មក្រួស៖ ថ្មក្រួសត្រូវបានបែងចែកជាថ្មក្រួសម៉ដ្ឋ និងថ្មក្រួសដុំ ជាទូទៅមានខ្សាច់ និងថ្ម។ វាដើរតួនាទីជាវត្ថុអចលនាក្នុងបេតុង ហើយមានចំណុះពី ៦០ ទៅ ៧០ភាគរយ នៃបរិមាណបេតុង។ កត្តានានាដែលជះឥទ្ធិពលដល់គុណភាពបេតុងបណ្តាលមកពីសារសំខាន់នៃថ្មក្រួសគឺ៖ – ការបែងចែកគុណភាព […]
អានបន្ថែមឆ្នាំ ២០២០នេះ តើអ្នកគួរវិនិយោគអចលនទ្រព្យអ្វី និងនៅកន្លែងណា?
ឆ្នាំ២០១៩ ជាឆ្នាំល្អបំផុតមួយទៀតសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារតែការកើនឡើងតម្រូវការរបស់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។ បើយោងទៅតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទុនវិនិយោគសរុបមានចំនួន ៩,៣ពាន់លានដុល្លារត្រូវបានយកមកវិនិយោគក្នុងប្រទេសកម្ពុជា ដែលមានចំនួន ៤.៤៤៦ គម្រោង បានអនុម័តរួច ដែលនេះបានបង្ហាញថាមានការរីកចំរើន ៥៥% លើសឆ្នាំ២០១៨។ ចុះឆ្នាំ២០២០វិញ? ចាប់ពីចុងឆ្នាំ ២០១៩ មក វិស័យមួយនេះចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗ ដោយសារកត្តាជាច្រើនដូចជា ការបិទល្បែងអនឡាញនៅក្នុងខេត្តព្រះសីហនុ ការផ្ទុះឡើងនៃវីរុសកូរ៉ូណា ការធ្លាក់ចុះសេដ្ឋកិច្ចក្នុងប្រទេស ភាពមិនច្បាស់លាស់នៃការដកប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ (EBA) សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ការគាំពារនិយមជាសកល បញ្ហាភូមិសាស្ត្រនយោបាយជុំវិញពិភពលោក និងបញ្ហាផ្សេងៗទៀត។ ដោយមើលឃើញពីបញ្ហាទាំងអស់នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទម្លាក់ការព្យាករណ៍នៃកំណើនផលិតផលក្នុងស្រុកសរុបពី ៦,៥% ទៅ ៦,១%។ មិនយូរប៉ុន្មានថ្មីៗនេះធនាការពិភពលោកក៏បានទម្លាក់បន្ថែម មកនៅត្រឹមតែ ២,៥% ប៉ុណ្ណោះ។ ស្រដៀងគ្នានេះដែរ អ្នកជំនាញក្នុងស្រុកជាច្រើនបានធ្វើការប៉ាន់ប្រមាណថា វិស័យអចលនទ្រព្យ និងសំណង់ក្នុងប្រទេសកម្ពុជា នឹងជួបប្រទះការធ្លាក់ចុះបន្តិចនៅក្នុងឆ្នាំ ២០២០ នេះផងដែរ។ (អានបន្ថែម) ទោះជាដូច្នេះក្តី យោងតាមអ្នកជំនាញក្នុងវិស័យមួយនេះបានសង្កត់ធ្ងន់ថា កម្ពុជានៅតែជាតំបន់មានស័ក្តានុពលមួយក្នុងចំណោមតំបន់ជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការវិនិយោគអចលនទ្រព្យ […]
អានបន្ថែមCBRE៖ តម្លៃខុនដូនឹងប្រឈមមុខនឹងការធ្លាក់ថ្លៃ នៅថ្ងៃមុខប្រសិនបើបញ្ហាកូវីដ ១៩នៅតែបន្ត
ភ្នាក់ងារអចលនទ្រព្យ CBRE បានបង្ហាញអំពីសញ្ញាណធ្លាក់ថ្លៃនៃតម្លៃខុនដូនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ និង ព្យាករថាតម្លៃខុនដូនឹងប្រឈមការធ្លាក់ថ្លៃជាងនេះទៀត ប្រសិនបើវិបត្តិសេដ្ឋកិច្ចសង្គមដែលបង្កឡើងដោយជំងឺកូវីដ ១៩នៅតែបន្ត។ យោងតាមរបាយការណ៍របស់ប្រភពដដែល ចុះថ្ងៃទី៦ មេសានេះ ជំងឺកូវីដ ១៩ ធ្វើឲ្យមានផលប៉ះពាល់ទៅលើតម្លៃអចលនៈទ្រព្យ ជាពិសេសខុនដូ។ ក្នុងនោះដែរ ប្រភេខុនដូតម្លៃថ្លៃ មានការធ្លាក់ថ្លៃប្រមាណ ១,៥ ភាគរយ ឯខុនដូតម្លៃកណ្ដាលធ្លាក់ថ្លៃប្រមាណ ០,៥ភាគរយ ខណៈប្រភេទខុនដូតម្លៃសមរម្យកើនឡើងប្រមាណ ០,៣% ដែលធ្វើឲ្យតម្លៃលក់នៃប្រភេទខុនដូនេះមានតម្លៃស្មើរ១.៥៤៩ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទន្ទឹមនឹងនេះដែរ តម្លៃជួលនេះប្រភេទខុនដូទាំងនេះក៏ត្រូវរងផលប៉ះពាល់ពីស្ថានភាពទីផ្សារអចលនៈទ្រព្យបច្ចុប្បន្នដែរ។ ចំពោះតម្លៃជួលប្រភេទខុនដូតម្លៃថ្លៃ ធ្លាក់ចុះប្រមាណ ០,៤ភាគរយ ដែលធ្វើឲ្យថ្លៃជួលជាមធ្យមស្មើរនឹង១៤,២១ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ឯខុនដូតម្លៃកណ្តាល ធ្លាក់ចុះប្រមាណ០,៦ ភាគរយ ដែលធ្វើឲ្យថ្លៃជួលជាមធ្យមស្មើរនឹង ១១,៧៩ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ របាយការណ៍នេះបានបញ្ជាក់ថា ជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ទៅលើទីផ្សារខុនដូជាពិសេសក្នុងរយៈកាលដើមឆ្នាំនេះ ហើយនឹងប្រឈមផលប៉ះពាល់កាន់តែខ្លាំងជាងនេះនៅត្រីមាសទី២ ឆ្នាំ ២០២០ ប្រសិនបើស្ថានភាពជំងឺកូវីដ ១៩នេះនៅតែបន្ត ដែលអាចបង្កឲ្យមានការផ្អាកការសាងសង់ ឬធ្វើឲ្យម្ចាស់គម្រោងវ័ណ្ឌកទៀតផង៕ ទាញយករបាយការណ៍ CBRE report៖ Cambodia_Phnom-Penh_Marketview_2020_Q1 […]
អានបន្ថែមធនាគារពិភពលោកផ្ដល់ឥណទាន ២០លានដុល្លារ ដល់កម្ពុជា សម្រាប់សកម្មភាពទប់ស្កាត់ជំងឺកូវីដ ១៩
ធនាគារពិភពលោក បានអនុម័តលើឥណទានទឹកប្រាក់ ២០លានដុល្លារ របស់សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA) ដើម្បីឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា តាមរយៈការសាងសង់មណ្ឌលដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក និងព្យាបាលអ្នកជំងឺ ព្រមទាំងផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យនានាដែលចាំបាច់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក(World Bank) ចេញផ្សាយ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ អ្នកស្រីអ៊ីងហ្គុណា ឌុប្រាចា ( Inguna Dobraja ) នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា៖«ហិរញ្ញប្បទាននេះ នឹងជួយដល់ប្រទេសកម្ពុជាទប់ទល់គ្រោះអាសន្នសុខភាពសកល ដោយយកទៅផ្គត់ផ្គង់គ្រឿងបរិក្ខារ និងឧបករណ៍សម្ភារៈពេទ្យចាំបាច់នានា កាត់បន្ថយការរាលដាលឆ្លងរបស់មេរោគ ពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការរាលដាលមេរោគ និងជួយធ្វើយ៉ាងណា ឲ្យអ្នកជំងឺឆាប់ជាសះស្បើយ និងសេដ្ឋកិច្ចឆាប់បានងើបឡើងវិញ»។ គម្រោងនេះ នឹងផ្តល់ហិរញ្ញវត្ថុសម្រាប់ការសាងសង់មណ្ឌលដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក និងព្យាបាលអ្នកជំងឺ។ ហើយវានឹងជួយបង្កើនសមត្ថភាពវិភាគរោគសញ្ញានៅតាមមន្ទីរពិសោធន៍របស់មន្ទីរពេទ្យបង្អែក នៅទូទាំង២៥ខេត្ត-ក្រុង ព្រមទាំងជួយទៅលើការចំណាយក្នុងការជាវសម្ភារៈបរិក្ខារពេទ្យ ដែលចាំបាច់សម្រាប់ព្យាបាល និងទប់ស្កាត់ការរីករាលនៃជំងឺផងដែរ។ បន្ថែមពីនេះទៀត គម្រោងនេះ នឹងជួយដល់វិធានការដាក់ពង្រាយក្រុមការងារឆ្លើយតបរហ័ស របស់ក្រសួងសុខាភិបាលនៅទូទាំងប្រទេស បានទាន់ពេលវេលា តាមរយៈការជួល និងការហ្វឹកហ្វឺនបណ្តុះបណ្តាលបុគ្គលិកបន្ថែម។ តាមរយៈការពង្រឹងសមត្ថភាពរបស់មណ្ឌលប្រតិបត្តិការបន្ទាន់នៃសេវាសុខាភិបាលសាធារណៈ ដែលសម្របសម្រួលការងារជាមួយកិច្ចខិតខំត្រៀមលក្ខណៈ និងឆ្លើយតបជំងឺកូវីដ-១៩ ទូទាំងប្រទេស។ ព្រមទាំង តាមរយៈការបង្កើតមណ្ឌលប្រតិបត្តិការបន្ទាន់នៅកម្រិតខេត្ត ថែមទៀត។ គួរបញ្ជាក់ផងដែរថា ធនាគារពិភពលោកកំពុងតែអនុវត្តកម្មវិធីកញ្ចប់ហិរញ្ញវត្ថុចំនួន […]
អានបន្ថែមផលប៉ះពាល់របស់ កូវីដ១៩ មកលើកិច្ចសន្យាសាងសង់នៅក្នុងប្រទេសកម្ពុជា
ចម្ងល់ និងភាពមិនច្បាស់លាស់ជាច្រើនពាក់ព័ន្ធនឹងផលប៉ះពាល់នៃជំងឺកូវីដ១៩ ដែលរីករាលដាលទូទាំងពិភពលោក មកលើកិច្ចសន្យាសាងសង់ក្នុងប្រទេសកម្ពុជា បានក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ និងគួរឱ្យព្រួយបារម្ភពីសំណាក់ក្រុមហ៊ុនអចលនទ្រព្យ និងក្រុមហ៊ុនសំណង់ជាច្រើន តាំងពីមានការផ្ទុះឡើងនៃជំងឺនេះ។ ឥឡូវនេះ ភាគីក្នុងកិច្ចសន្យាសាងសាង់ កំពុងគិតគូរយ៉ាងម៉ត់ចត់ ថាតើស្ថានភាពនេះអាចចាត់ទុកជាព្រឹត្តិការណ៍ប្រធានសិក្តិបានដែរ ឬយ៉ាងណា។ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោកបានប្រកាសជាផ្លូវការថា ការផ្ទុះឡើងនៃជំងឺឆ្លងវីរុសកូរ៉ូណា២០១៩ (កូវីដ១៩) ជាជំងឺឆ្លងសកលលោក។ ដូចប្រទេសដទៃទូទាំងពិភពលោកដែរ ក្នុងប្រទេសកម្ពុជា ចំនួនអ្នកឆ្លងកូវីដ១៩ មានការកើនឡើងយ៉ាងឆាប់រហ័ស។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការការពារ និងការដាក់កំហិតនានា ដើម្បីការពារការឆ្លងរីករាលដាល។ វិធានការទាំងនេះ រាប់បញ្ចូលទាំងការបិទសាលារៀន សាកលវិទ្យាល័យ គ្រឹះស្ថានបណ្តុះបណ្តាល រោងកុន សារៈមន្ទីរ សាលប្រគុំតន្ត្រី កន្លែងផឹកស៊ី និងកាស៊ីណូជាដើម។ល។ មិនទាន់មានការហាមឃាត់ឧស្សាហកម្មសំណង់ណាមួយនៅឡើយទេ ហើយការដ្ឋានសំណង់ក៏នៅតែដំណើរការជាធម្មតាដដែល។ ទោះបីជាយ៉ាងណាក៏ដោយ ជាក់ស្តែង ដោយសារវិស័យនេះមានលក្ខណៈផ្ទាល់ជាប់នឹងសេដ្ឋកិច្ច ទើបវាអាចរងឥទ្ធិពលដោយជៀសមិនរួច ពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩នេះ។ ក្រុមហ៊ុនទាំងអស់ក្នុងប្រទេសកម្ពុជា មានកាតព្វកិច្ចធានាសុខភាព និងសុវត្ថិភាពបុគ្គលិក និងអ្នកដទៃទៀតនៅកន្លែងធ្វើការរបស់ខ្លួន។ ហេតុដូច្នេះ ការដាក់ចេញវិធានការ ដូចជា ចត្តាឡីស័ក (quarantines) ការនៅតែឯកឯង ការរក្សាគម្លាតសង្គម […]
អានបន្ថែមការរៀបចំអគារការិយាល័យ និងអគារពាណិជ្ជកម្មក្នុងពេលជួបវិបត្តិមេរោគកូវីដ ១៩
តើអ្នកគួររៀបចំអគារការិយាល័យ ឬអគារពាណិជ្ជកម្មរបស់អ្នកបែបណាខ្លះ ក្នុងកំឡុងពេលសម្រាកជំងឺឆ្លងកូវីដ១៩? ក្នុងស្ថានភាពដែលអគារការិយាល័យ ឬអគារពាណិជ្ជកម្មរបស់អ្នកត្រូវបានទុកទំនេរដោយសារបុគ្គលិក និងក្រុមហ៊ុនអាជីវកម្មផ្សេងទៀតក្នុងអគារតែមួយត្រូវបានឈប់សម្រាកដោយសារជំងឺឆ្លងបណ្តាលមកពីវីរុសកូវីដ១៩ បែបនេះ ការយកចិត្តទុកដាក់ខ្ពស់លើវិធានការគ្រប់គ្រង និងថែទាំអគារ ជាការសំខាន់ណាស់ ជាពិសេសសម្រាប់ម្ចាស់អគារផ្ទាល់តែម្តង។ បើយោងអត្ថបទចេញផ្សាយមួយរបស់ CBRE Cambodia កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ អត្ថបទនោះបានបង្ហាញពីវិធីទប់ស្កាត់ និងការពារជំងឺឆ្លងកូវីដ១៩ តាមវិធានការមួយចំនួន ដែលត្រូវបានគេយកមកអនុវត្តកន្លងក្នុងការគ្រប់គ្រង់លើបុគ្គលិកធ្វើការ និងគ្រឿងបរិក្ខារក្នុងអគារការិយាល័យ ទាំងអំឡុងពេលកំពុងប្រឈមស្ថានភាពជំងឺឆ្លង និងត្រៀមសម្រាប់ក្រោយពេលជំងឺបានផុតរលត់ទៅវិញ។ វិធានការទាំងនោះមានដូចតទៅ៖ ការគ្រប់គ្រងអគារការិយាល័យ ឬអគារពាណិជ្ជកម្ម ក្នុងកំឡុងពេលនៃស្ថានភាពជំងឺឆ្លងកូវីដ១៩ ១) គ្រប់គ្រងការចេញចូល៖ វិធីដែលល្អបំផុតក្នុងការរក្សាអគារឱ្យមានសុវត្ថិភាពល្អ គឺត្រូវឱ្យបុគ្គលិកដែលមានរោគសញ្ញាឆ្លងនៅដាច់ដោយឡែក និងអនុញ្ញាតឱ្យពួកគេអាចធ្វើការពីផ្ទះបាន។ បន្ថែមពីនេះ អគារការិយាល័យនីមួយៗគួរតែមានដាក់ការត្រួតពិនិត្យកម្តៅ និងការបាញ់អាកុលលាងដៃរបស់បុគ្គលិកមុនពេលចូលធ្វើការ និងមានការកម្រិតការចេញចូលរបស់អ្នកក្រៅផ្សេងទៀត។ ការកម្រិតចំនួនមនុស្សជិះជណ្តើរយន្ត និងការបែងចែងឱ្យឡើងតាមជណ្តើរធម្មតា អាចកាត់បន្ថយការប្រមូលផ្តុំរបស់ក្រុមបុគ្គលិកបំពេញការងារផងដែរ។ ២) ការពារប្រសើរជាងព្យាបាល៖ អ្នកគ្រប់គ្រងអគារ ក៏អាចដាក់ចេញនូវផែនការយថាហេតុ ឬផែនការគ្រោងទុកជាមុន គឺដើម្បីឆ្លើយតបទៅនឹងហានិភ័យដែលអាចកើតឡើងនាពេលខាងមុខ។ ក្នុងផែនការគួររាប់បញ្ចូលសកម្មភាពដូចជា៖ អ្វីដែលត្រូវធ្វើជាមួយបុគ្គលម្នាក់ៗ? តើធ្វើដូចម្តេចដើម្បីញែកពួកគេដាច់ដោយឡែកពីគ្នា? តើធ្វើដូចម្តេចដើម្បីឱ្យពួកគេទៅផ្ទះដោយសុវត្ថិភាព? តើត្រូវចាត់វិធានការអ្វីខ្លះ ពេលមានករណីឆ្លងកើតឡើងជាដើម? តាមរយៈផែនការនេះ អ្នកនឹងអាចកាត់បន្ថយហានិភ័យ និងកាត់បន្ថយការថប់បារម្ភបានច្រើន […]
អានបន្ថែមអ្នកជំនាញ៖ វិស័យសំណង់និងអចលនទ្រព្យនឹងមានសន្ទុះឡើងវិញនៅឆ្នាំក្រោយ
អ្នកជំនាញបានព្យាករថា ទីផ្សារវិស័យសំណង់ និងអចលនទ្រព្យនឹងមានសន្ទុះឡើងវិញក្នុងឆ្នាំ២០២១ ខណៈដែលទីផ្សារនៃវិស័យទាំងពីនេះមានការធ្លាក់ចុះជាបន្តបន្ទាប់ កាលពីចុងឆ្នាំ២០១៩ គួបផ្សំជាមួយការនៅនឹងថ្កល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារំាងអ៊ែអែហ្វអ៊ី (RFI) លោកបណ្ឌិត គី សេរីវឌ្ឍន៍ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច និងជានាយកមជ្ឈមណ្ឌលរាជបណ្ឌិត្យសភាភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា៖ «ការឆ្លងនៃកូវីដមិនធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាទេ គ្រាន់តែវានឹងនៅនឹងថ្កល់ដូចឆ្នាំ២០០៩។ ហើយបន្ទាប់ពីបណ្ដាប្រទេសនៅលើពិភពលោកស្ដារសេដ្ឋកិច្ចឡើងវិញហើយ ខ្ញុំជឿថា នៅចុងឆ្នាំ ២០២០ ក្នុងត្រីមាសទី៣ ទី៤ នេះ សេដ្ឋកិច្ចប្រទេសកម្ពុជានឹងចាប់ផ្ដើមមានសន្ទុះជាបណ្ដើរៗ។» លោកបានបន្តទៀតថា៖ «ចំពោះវិស័យសំណង់នឹងអចលនទ្រព្យ នៅមិនទាន់មានសន្ទុះត្រឡប់មកវិញក្នុងឆ្នាំនេះទេ ព្រោះវាមិនមែនជាទីផ្សារបន្ទាន់សម្រាប់កម្ពុជា។ តែវាអាចមានសន្ទុះឡើងវិញក្នុងឆ្នាំ ២០២១ ព្រោះវិស័យនេះ មានការជាប់គាំងតាំងពីមុនកូវីដម្ល៉េះ។ ចំពោះវិស័យសំណង់ មានការជាប់គាំងតាំងពីខែធ្នូ ២០១៩ មក ឯអចលនទ្រព្យ ធ្លាក់ចុះតាំងពីខែកញ្ញា ២០១៩ មកម្ល៉េះ។» ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកបណ្ឌិត គីម ហ៊ាង អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ប្រធានខេដាប់បឹលយូរខេមបូឌា និងជាអគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីសស្តែត បញ្ជាក់ថា ក្នុងកំឡុងពេលផ្ទុះជំងឺកូវីដ១៩ គឺជាពេលវេលាល្អក្នុងការវិនិយោគទុកសម្រាប់ឆ្នាំក្រោយៗ។ លោកបានថ្លែងដូច្នេះ ក្នុងបទសម្ពាសន៍ស្តីអំពី «វិស័យដីធ្លីកម្ពុជាក្រោយផ្ទុះជំងឺកូវីដ១៩ និងការលើកលែងពន្ធប្រថាប់ត្រា» ។ […]
អានបន្ថែមនាទីស្វែងយល់ ភាគទី ២០៖ តើមេរោគកូរ៉ូណា អាចឆ្លងតាមរយៈខ្យល់បានទេ?
តើមេរោគកូរ៉ូណា អាចឆ្លងតាមរយៈខ្យល់បានទេ? តើមានភស្ដុតាងអ្វីខ្លះដែលបញ្ជាក់ថា Covid-19 អាចឆ្លងតាមរយៈខ្យល់បាន?
អានបន្ថែមដំណឹងចំពោះអតិថិជន៖ ច្បាប់ស្តីពីសំណង់ថ្មីរបស់កម្ពុជា
ច្បាប់ស្តីពីសំណង់ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១១៩/១៩ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងកំណត់គោលការណ៍ បទបញ្ជាបច្ចេកទេសសាងសង់វិធានការ នីតិវិធីសម្រាប់ការគ្រប់គ្រងវិស័យសំណង់នៅកម្ពុជា។ ច្បាប់នេះមានប្រសិទ្ធិភាពអនុវត្តចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ អាជ្ញាធរមានសមត្ថកិច្ចដែលជាអ្នកគ្រប់គ្រងវិស័យសំណង់នៅកម្ពុជា គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC)។ បុគ្គលដែលមានវិជ្ជាជីវៈក្នុងវិស័យសំណង់ (ដូចជាស្ថាបត្យករ ឬវិស្វករ) ត្រូវតែចុះបញ្ជីនៅគណៈវិជ្ជាជីវៈពាក់ព័ន្ធ វិស័យសំណង់។ អ្នកប្រកបរបរវិជ្ជាជីវៈក្នុងវិស័យសំណង់ទាំងឡាយ ត្រូវបានអនុញ្ញាតឱ្យប្រកបរបរវិជ្ជាជីវៈក្នុងវិស័យសំណង់ដោយឯករាជ្យ គឺតម្រូវមានអាជ្ញាបណ្ណដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ចំពោះអ្នកប្រកបរបរវិជ្ជាជីវៈក្នុងវិស័យសំណង់ណាដែលដើរតួនាទីត្រឹមជាប្រធានបច្ចេកទេសក្នុងក្រុមហ៊ុនសំណង់ដែលមានអាជ្ញាប័ណ្ណអាជីវកម្មសាងសង់ត្រឹមត្រូវ គឺមិនតម្រូវឱ្យមានអាជ្ញាប័ណ្ណដែលផ្តល់ដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់នោះទេ។ រាល់សកម្មភាពអាជីវកម្មសំណង់ទាំងអស់ ត្រូវមានអាជ្ញាប័ណ្ណដែលផ្តល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬលិខិតអនុញ្ញាតចេញដោយរដ្ឋបាលរាជធានី-ខេត្ត ដោយយោងទៅតាមប្រភេទនៃអាជីវកម្ម។ បុគ្គលណាដែលកាន់អាជ្ញាប័ណ្ណជាអ្នកមានវិជ្ជាជីវៈសំណង់ ឬអាជីវកម្មសំណង់ ត្រូវចុះកិច្ចសន្យាធនារ៉ាប់រងជាមួយក្រុមហ៊ុនធានារ៉ាប់រងដែលមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ហើយមានវិញ្ញាបនបត្រធានារ៉ាប់រងដើម្បីធានាអះអាងនូវការទទួលខុសត្រូវចំពោះអាជីវកម្ម ឬវិជ្ជាជីវៈរបស់ខ្លួន។ រាល់គម្រោងសាងសង់ទាំងអស់ត្រូវតែគោរពទៅតាមបទបញ្ញត្តិសុវត្ថិភាពអគ្គីភ័យ ដូចដែលបានកំណត់នៅក្នុងបទបញ្ញត្តិបច្ចេកទេសសំណង់ ហើយនឹងវិធានស្តីពីការការពារអគ្គីភ័យ នឹងពន្លត់អគ្គីភ័យ។ រាល់សម្ភារ ឧបករណ៍ និងផលិតផលសំណង់ទាំងអស់ ត្រូវបានតម្រូវដើម្បីធានាគុណភាពសំណង់ និងសុវត្ថិភាពអ្នកប្រើប្រាស់ ដោយមានការទទួលស្គាល់ ឬមានវិញ្ញាបនបត្របញ្ជាក់ស្របតាមបទបញ្ញត្តិនៃបច្ចេកទេសសំណង់ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬស្របតាមស្តង់ដារកម្ពុជាចេញដោយក្រុមប្រឹក្សាស្តង់ដារជាតិ […]
អានបន្ថែម